អ្នកដំណើរម្នាក់ និងអ្នកបម្រើលើយន្តហោះម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ត្រូវប៉ើងឡើងដល់ពិតានយន្តហោះ នៅពេលយន្តហោះនេះកំពុងឆ្លងកាត់តំបន់ខ្យល់កន្ត្រាក់លើអាកាស។
ជើងហោះហើរ CA1524 របស់ក្រុមហ៊ុន Air China ហោះឆ្លងកាត់តំបន់ខ្យល់កន្ត្រាក់ ពេលកំពុងធ្វើដំណើរពីសៀងហៃទៅកាន់ប៉េកាំង កាលពីថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរម្នាក់និយាយថា នៅមុនហេតុការណ៍រលាក់យន្តហោះលើកដំបូង ភ្ញៀវមួយចំនួនបានក្រោកឡើងទៅបន្ទប់ទឹក។
ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានបញ្ជាក់ថា យន្តហោះបានជួបប្រទះនឹងបាតុភូតខ្យល់កន្ត្រាក់ ហើយថា ក្រុមហោះហើរបានដោះស្រាយបញ្ហាទៅតាមគោលការណ៍សុវត្ថិភាព៕
Jay Bloom សប្បាយចិត្តនៅពេលបង្អួតកូនប្រុសអំពីគម្រោងចុះទៅទស្សនាសាកសពកប៉ាល់ Titanic នៅបាតមហាសមុទ្រ ដោយជិះក្នុងនាវាមុជទឹក Titan ប៉ុន្តែសំណាងល្អ ព្រោះបានកូនព្រមានទាន់ពេល។
«មូលហេតុដែលឪពុកខ្ញុំមិនទៅក៏ព្រោះតែខ្ញុំបានព្រមានគាត់ថា «ប៉ា កប៉ាល់មុជទឹកនោះមិនអាចនៅសេសសល់ក្នុងជម្រៅជ្រៅបែបនេះនៅក្រោមមហាសមុទ្រនោះទេ» Sean Bloom អាយុ 20 ឆ្នាំ កូនប្រុសរបស់មហាសេដ្ឋី Jay Bloom និយាយកាលពីថ្ងៃទី 24 មិថុនាដូច្នេះ។
Sean បន្ថែមថា «ខ្ញុំព្រួយបារម្ភណាស់ ព្រោះគិតថា កូននាវានេះមិនអាចស៊ូទ្រាំបានជាមួយនឹងសម្ពាធខ្លាំងបែបនេះ។ វាក៏មិនអាចមុជទៅជ្រៅដូច្នេះ»។
Sean ចូលចិត្តស្រាវជ្រាវអំពី Titanic ហើយលោក Jay ដែលជាមហាសេដ្ឋីម្នាក់ដែរនោះ ក៏ចង់ឱ្យកូនប្រុសទៅជាមួយខ្លួន។ Stockton Rush ស្ថាបនិក និងជា CEO របស់ OceanGate ដែលក្រុមហ៊ុនគ្រប់គ្រងនាវា Titan បានទៅជួប Jay កាលពីខែមីនា។ ពួកគេបានទៅមើលពិព័រណ៍ Titanic នៅសណ្ឋាគារ Luxor និងបានពិភាក្សាគ្នាអំពីដំណើរផ្សងព្រេង។
Jay ឱ្យដឹងថា លោក Rush ជំរុញជាបន្តបន្ទាប់ដើម្បីឱ្យគាត់ទិញសំបុត្រទៅមើល Titanic នៅបាតសមុទ្រ។ ក្នុងពេល Rush កំពុងបញ្ចុះបញ្ចូល Jay កូនរបស់ Jay គឺ Sean និងមិត្តរបស់គេក៏ស្វែងយល់បន្ថែមអំពី Titan ហើយពួកគេក៏ចាប់ផ្ដើមព្រួយភ័យ។
«នោះគឺជាកូននាវាដ៏តូច មនុស្ស 5 នាក់អង្គុយប្រជ្រៀតគ្នានៅខាងក្នុង។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ អារម្មណ៍របស់ខ្ញុំរម្លឹកខ្ញុំជានិច្ចថា មិនគួរធ្វើដំណើរលើកនេះ» Sean និយាយដូច្នេះ។
Jay Bloom (ឆ្វេង) និងកូនប្រុស Sean Bloom
នៅចំពោះមុខឪពុក Sean បានព្រមាន និងរៀបរាប់អំពីបញ្ហាសុវត្ថិភាពដែល Titan អាចជួបប្រទះ។ ចុងក្រោយ ឪពុក និងកូនក៏យល់ស្របគ្នាថា មិនទៅ។ Rush ក៏បានជំនួសកៅអីរបស់ Sean និង Jay ដោយលក់សំបុត្រឱ្យមហាសេដ្ឋីអង់គ្លេសដើមកំណើតប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman។
កប៉ាល់ Polar Prince ធ្លាប់ស្ថិតក្នុងជួរកងកម្លាំងល្បាតឆ្នេរកាណាដា មុនពេលត្រូវប្រគល់ឱ្យតំបន់ស្វយ័ត Miawpukek នៅភាគខាងត្បូងរបស់កោះ New Foundland។ កប៉ាល់នេះមានភារកិច្ចជាអ្នកទម្លាក់ និងទាញនាវាមុជទឹក Titan ក៏ដូចជាធ្វើការទាក់ទងគ្នាក្នុងដំណើរផ្សងព្រេងនេះ។
ក្រុមមន្ត្រីស៊ើបអង្កេតត្រូវបានបញ្ជូនទៅកាន់ St. John នៅ New Foundland ដែលជាកំពង់ផែរបស់កប៉ាល់ Polar Prince និងនាវា Titan។ ប៉ុន្តែ អាជ្ញាធរកាណាដាបញ្ជាក់ថា អង្គភាពនេះអាចត្រូវចំណាយពេលច្រើនឆ្នាំក្នុងការស៊ើបអង្កេត ហើយពុំមានសិទ្ធិក្នុងការអារកាត់លើការទទួលខុសត្រូវរបស់អ្នកដែលជាប់ពាក់ព័ន្ធ។