«រោងចក្រ» មួយរបស់ចក្រវាល ផលិតលោហធាតុធ្ងន់ស្មើផែនដីមួយពាន់ដង
ករណីផ្ទុះមួយដែលមានចម្ងាយពីផែនដី 3 ពាន់លានឆ្នាំពន្លឺ បង្កើតចេញលោហធាតុគ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពីភព ព្រះចន្ទ និងអាចម៍ផ្កាយក្នុងប្រព័ន្ធព្រះអាទិត្យបូកបញ្ចូលគ្នាទៅទៀត។ ឆ្នាំ 2021 ស្ថានីយសង្កេតតារា Neil Gehrels បានរកឃើញករណីច្របាច់បញ្ចូលគ្នារវាងវត្ថុអវកាសក្រាស់ៗចំនួនពីរដែលហៅថា kilonova និងត្រូវបានដាក់ឈ្មោះឱ្យថា GRB 211211A។ នេះគឺជាឧទាហរណ៍ជិតបំផុតស្ដីពីព្រឹត្តិការណ៍តារាសាស្ត្រកម្រចួបនេះដែលមនុស្សមិនបានរកឃើញជាមួយនឹងរលកទំនាញ។ GRB 211211A ប្លែកពីគេ ដោយសារតែពន្លឺហ្គាម៉ា (GRB) ដែលវាបញ្ចេញ អូសបន្លាយពេលមួយនាទី។ កន្លងមក ថេរវេលាដូចគ្នានេះតែងតែអមជាមួយនឹង GRB ពីហេតុការណ៍ផ្ទុះផ្កាយនានាដែលហៅថាស៊ូពើណូវ៉ា ជំនួសឱ្យការច្របាច់បញ្ចូលគ្នារវាងផ្កាយនឺត្រុង។ ទំព័រ IFL Science រាយការណ៍កាលពីថ្ងៃទី 15 សីហាថា លទ្ធផលនៃការស្រាវជ្រាវចំនួនបួនត្រូវបានប្រកាសដំណាលគ្នាលើទស្សនាវដ្ដី Nature បរិយាយអំពីការរកឃើញខាងលើ និងដំណើរការដែលអាចបង្កើតបានជាព្រឹត្តិការណ៍បែបនេះ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៃហេតុការណ៍នេះ អាចជាបរិមាណវត្ថុធាតុធ្ងន់ៗដែលត្រូវបានបង្កើតឡើងពីការផ្ទុះដ៏អស្ចារ្យ ក្នុងនោះមានទាំងលោហធាតុកម្រ មានដូចជា មាស និងប្លាទីនជាដើម។ ជាធម្មតា ផ្កាយមួយដួងតែងច្របាច់អ៊ីដ្រូសែនបញ្ចូលគ្នាឱ្យក្លាយជាអេល្យូម រួចក៏ប្រែក្លាយអេល្យូមទៅជាសារធាតុដទៃៗនៅក្នុងវដ្ដរបស់វា។ ពេលស្លាប់ទៅ ផ្កាយដែលមានម៉ាសតូចទាបនឹងបង្កើតសារធាតុថ្មីៗ ប៉ុន្តែវត្ថុធាតុភាគច្រើនទាមទារឱ្យមានវិធីកកើតដ៏ខ្លាំងក្លា។ សារធាតុដូចអាលុយមីញ៉ោម និងប៉ូតាស្យូមកកើតពីហេតុការណ៍ផ្ទុះផ្កាយមួយដួងដោយឡែកពីគ្នា (ស៊ូពើណូវ៉ា) … Read more