ដោយសារតែលំហូរទឹកសមុទ្រ ភាពប្រៃរបស់ទឹកសមុទ្រ និងបាក់តេរីស៊ីលោហធាតុ សាកសពកប៉ាល់ Titanic កំពុងត្រូវបានរំលាយយ៉ាងឆាប់រហ័ស ហើយអាចបាត់ខ្លួននៅប៉ុន្មានសិបឆ្នាំទៀតប៉ុណ្ណោះ។
ព្រឹកព្រលឹមថ្ងៃទី 15 មេសា ឆ្នាំ 1912 កប៉ាល់ RMS Titanic លិចចូលក្នុងទឹកសមុទ្រជម្រៅជាង 3,657 ម៉ែត្រ បណ្ដាលឱ្យមនុស្ស 1,517 នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីបុកចំភ្នំទឹកកកកំពុងអណ្ដែតក្នុងចម្ងាយប្រហែល 643 គីឡូម៉ែត្រពីដែនដី Newfoundland ក្នុងពេលដែលកប៉ាល់នេះកំពុងធ្វើដំណើរជាលើកដំបូងទៅកាន់ New York។
ក្រោយហេតុការណ៍លិចនេះ កប៉ាល់ Titanic ក៏ស្ថិតនៅនឹងកន្លែងអស់រយៈពេលជាង 70 ឆ្នាំ មុនពេលត្រូវបានទ័ពជើងទឹកអាម៉េរិកប្រទះឃើញនៅក្នុងបេសកកម្មសម្ងាត់មួយក្នុងសង្គ្រាមត្រជាក់ នៅថ្ងៃទី 01 កញ្ញា 1985។ បន្ទាប់មក នាវាមុជទឹកគ្មាន និងមានមនុស្សបើកបររាប់សិបគ្រឿង បានចុះទៅមើលសាកសពកប៉ាល់ Titanic ក្នុងនោះមានទាំងក្រុមស្រាវជ្រាវផងដែរ។ នេះបើតាមទំព័រ Business Insider។
មកដល់ពេលនេះ សាកសពកប៉ាល់ Titanic បានបាត់បង់រូបរាងដើមទាំងស្រុង ហាក់នៅសល់តែគ្រោងឆ្អឹង។ យោងតាមអ្នកវិទ្យាសាស្ត្រ Lori Johnson មូលហេតុដែលនាំឱ្យសាកសព Titanic ត្រូវបានរំលាយយ៉ាងលឿនដូច្នេះ គឺដោយសារមានបាក់តេរីស៊ីដែកដែលមានឈ្មោះថា Halomonas titanicae។
Henrietta Mann អ្នកវិទ្យាសាស្ត្រដែលបានរកឃើញបាក់តេរីខាងលើកាលពីឆ្នាំ 2010 បានឱ្យដឹងថា សាកសពកប៉ាល់ Titanic នឹងមានវត្តមានត្រឹមតែ 30 ឆ្នាំទៀតប៉ុណ្នោះ មុនពេលបាត់ខ្លួន។ កប៉ាល់នេះបានស្ថិតនៅក្នុងសមុទ្រអស់ 107 ឆ្នាំមកហើយ។
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-10-17_839606.jpg?resize=750%2C450&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-10-15_094455.jpg?resize=785%2C471&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-22-59_773177.jpg?resize=1000%2C563&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-23-02_139577.jpg?resize=1000%2C563&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-23-04_350961.jpg?resize=1000%2C563&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-23-06_504517.jpg?resize=1000%2C563&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-23-08_659356.jpg?resize=1000%2C563&ssl=1)
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2023/06/lareine.com.kh-2023-06-21_17-09-54_743318.jpg?resize=751%2C609&ssl=1)