ជារៀងរាល់ឆ្នាំ CEO របស់ Meta នឹងចូលរួមបង្ហាញកម្លាំងក្នុងព្រឹត្តិការណ៍ The Murphy Challenge។ នេះគឺជាលំហាត់ប្រាណប្រើប្រាស់កម្លាំងខ្ពស់ដែលបង្កើតឡើងដោយមន្ត្រីក្នុងអង្គភាពពិសេសរបស់ទ័ពជើងទឹកអាម៉េរិក។
ក្រោយពីទទួលយកការបបួលប្រកួតរបស់មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិរបស់ Meta មិនបានបង្ហោះសារណាមួយស្ដីពីការប្រកួតនៅលើសង្វៀន។ ប៉ុន្តែ Iska Saric អ្នកនាំពាក្យរបស់ Meta និយាយថា Zuckerberg ពិតជាម៉ឺងម៉ាត់ខ្លាំងណាស់។
កាលពីថ្ងៃទី 21 មិថុនា ចាប់ផ្ដើមពីរឿងរ៉ាវសរសេរលេងនៅលើ Twitter មហាសេដ្ឋី Elon Musk បានបបួលមហាសេដ្ឋី Mark Zuckerberg ណាត់ទីតាំងវាយគ្នានៅលើសង្វៀនក្នុងទ្រុងដែកនៅ Las Vegas ហើយម្ចាស់ Facebook ក៏យល់ព្រម។
យោងតាម Business Insider មហាសេដ្ឋី Brin និង Larry Page បានបង្កើតក្រុមហ៊ុន Google កាលពីឆ្នាំ 1998 និងបានរួមចំណែកជួយឱ្យក្រុមហ៊ុនអ៊ីនធើណិតនេះក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារខ្ពស់ជាងគេមួយនៅក្នុងពិភពលក៕