Goldman Sachs ថា «សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​ 2024 នឹង​ប្រសើរ​ជាង​ការ​រំពឹង​ទុក​

ក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក Goldman Sachs អះអាង​ថា សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​ក្រោយ​នឹង​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​មនុស្ស​ជាច្រើន​ ខណៈ​ដែល​ការ​ផលិត​នឹង​ងើប​ឡើង​វិញ ហើយ​ផលប៉ះពាល់​ពី​ការ​ដំឡើង​ការ​ប្រាក់​ក៏​ថយ​ចុះ​។ នៅ​ក្នុង​របាយការណ៍​ដែល​បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ធនាគារ​ Goldman Sachs (សហរដ្ឋ​អាម៉េរិក) ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​កំណើន​ 2.6% នៅ​ឆ្នាំ​ក្រោយ​ ខ្ពស់​ជាង​ការ​ប៉ាន់ស្មាន​ 2.1% របស់​ក្រុម​សេដ្ឋវិទូ​ដែល​ត្រូវ​បាន​ស្រង់មតិ និង​ចុះ​ផ្សាយ​​ដោយ Bloomberg។ សហរដ្ឋ​អាម៉េរិក ក៏​ត្រូវ​បាន​រំពឹង​ថា​ មាន​កំណើន​សេដ្ឋកិច្ច​ 2.1% ដែល​ខ្ពស់​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដទៃ​។ ធនាគារ Goldman Sachs ក៏​យល់​ថា ភាគ​ច្រើន ផលប៉ះពាល់​ពី​ដំណើរ​ការ​រឹត​បន្តឹងសារពើពន្ធ និង​​រូបិយវត្ថុ នឹង​លែង​មាន​ទៀត​ហើយ​។ ដើម្បី​គ្រប់​គ្រង​អតិផរណា ធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាម៉េរិក (Fed) បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​រាប់​ចាប់​ពី​ខែ​មីនា 2022​។ កាល​ពីសប្ដាហ៍​កន្លង ប្រធាន​ Fed លោក Jerome Powell បាន​បង្ហាញ​សញ្ញា​ថា នឹង​ដំឡើង​ការ​ប្រាក់​ទៀត បើ​សិន​ជា​ចាំបាច់​។ Goldman Sachs យល់​ថា អតិផរណា​នឹង​បន្ត​ថយ​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ និង​ទើប​លេច​ធ្លោ … Read more

ក្រុម​ហ៊ុន​ហូឡង់​រក​វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស​

ក្រុម​ហ៊ុន​ Spaceborn United របស់​អ្នក​ជំនួញជនជាតិ​ហូឡង់ Egbert Edelbroek កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​​បង្ក​កំណើត​ និង​បង្កើត​ទារក​តាម​ធម្មជាតិ​ នៅ​ក្នុង​បរិស្ថាន​ដែល​មាន​កម្លាំង​ទំនាញខ្សោយ​ដូច​នៅ​លើ​ភព​អង្គារ​។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​ខាង​លើ​ ប៉ុន្តែ លោក Edelbroek ជឿ​ថា លោក​អាច​មើល​ឃើញ​ទារក​ដំបូង​ដែលបង្ក​​កំណើត​ក្នុង​ទីអវកាស​។ នេះ​បើ​តាម AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 14 វិច្ឆិកា 2023​។ «មនុស្ស​ជាតិ​ត្រូវ​តែ​ជា​សត្វ​លោក​ដែល​រស់​នៅ​ក្នុង​អន្តរភព។ បើ​សិន​ជា​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ខាង​ក្រៅ​ផែនដី យើង​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​នៃការ​បន្ត​ពូជ» លោក Edelbroek សង្កត់​ធ្ងន់ដូច្នេះ​។ ការ​បង្ក​កំណើត​ក្នុង​ទីអវកាស​ មាន​ឧបសគ្គ​ច្រើន​។ ឧបសគ្គ​ចម្បង​គេ​គឺ​កង្វះ​កម្លាំង​ទំនាញ​ ធ្វើ​ឱ្យ​គូស្នេហ៍​ងាយ​នឹង​អណ្តែត​ឆ្ងាយ​ពីគ្នា​ ដូច្នេះ Spaceborn United គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ស្វែង​រក​វិធី​បង្ក​កំណើត​នៅ​ទីអវកាស​។ យោង​តាម​លោក Edelbroek ឧបសគ្គ​មួយ​ទៀត​ នោះ​គឺ​ធាតុ​រាវ​របស់​រាង​កាយ​នឹង​ត្រូវ​បាន​រុញ​ច្រាន​ឡើង​ទៅលើ​ នៅ​ក្នុង​បរិស្ថាន​កម្លាំង​ទំនាញ​ទាប​ ដែល​ផ្ទុយ​ពី​នៅ​លើ​ផែនដី​។ ដូច្នេះ ជា​ដំបូង​ មនុស្ស​ត្រូវ​ការ​បង្កើត​បរិស្ថាន​មួយ​ដែល​ល្អ​ឥតខ្ចោះ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្វែងយល់​អំពីវិធី​បង្ក​កំណើត​ក្នុងបន្ទប់​ពិសោធន៍​ដែល​មាន​កម្លាំង​ទំនាញ​ផែនដី​ទាប​ ប៉ុន្តែ លោក Edelbroek និយាយ​ថា គម្រោង​បាញ់​បង្ហោះ​កោសិកា​កណ្ដុរ​ទៅ​ពិសោធ​ក្នុង​ទីអវកាស​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ បន្ទាប់មក ក្នុង​រយៈ​ពេល​ពី 5 ដល់ 6 … Read more

អាម៉េរិក​អនុម័ត​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ទប់​ស្កាត់​ជំងឺគ្រុន​ឈីក

រដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាល​ពី​ថ្ងៃទី 09 វិច្ឆិកា ឆ្នាំ 2023 បាន​អនុម័តឱ្យ​ប្រើ​ប្រាស់​​វ៉ាក់​សាំង​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈីក​​ពីមូស​ដែល​មានផ្ទុក​វីរុស​ Chikungunya។ សារព័ត៌មាន AFP ផ្សាយ​ថា នៅ​ក្នុង​របាយ​ការណ៍​មួយ FDA ​ឱ្យ​ដឹង​ថា វ៉ាក់សាំង​ទប់​ស្កាត់ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​​វីរុស Chikungunya ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង​ទៅ​ ដែលប្រឈម​នឹង​ហានិភ័យ​ឆ្លង​​ខ្ពស់​ជាង​គេ​។ វ៉ាក់សាំង​នេះ​ត្រូវ​បានអភិវឌ្ឍ​ដោយ​​ក្រុម​ហ៊ុន​ Valneva របស់​អឺរ៉ុប​ ហើយ​ថា នឹង​​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្រោម​ឈ្មោះ​ថា Ixchiq។ ការ​អនុម័ត​របស់ FDA នេះ​ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ល្បឿន​នៃ​ការ​ដាក់​ពង្រាយ​វ៉ាក់សាំង​ Ixchiq នៅ​តាម​បណ្ដា​ប្រទេស​ដែល​សម្បូរ​វីរុស Chikungunya ​ជាង​គេ​ មាន​ជា​អាទិ៍ ទ្វីប​អាហ្វ្រិក តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​មួយ​ចំនួន​នៅ​ទ្វីប​អាម៉េរិក​​ជា​ដើម​។ ជំងឺគ្រុនឈីក​បង្ក​ឡើង​ដោយ​វីរុស Chikungunya ឬ​ហៅ​ថា ​វីរុស​ឈីក និង​បណ្ដាល​មកពី​មូស​ខ្លា​ញី​ Aedes aegypti (the yellow fever mosquito) ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ … Read more

​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​សម្ពោធ​

កាលពី​ថ្ងៃទី 09 វិច្ឆិកា 2023 ឥណ្ឌូណេស៊ីបាន​សម្ពោធ​បើក​ដំណើរ​ការ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​អណ្ដែត តម្លៃ​ 100 លាន​ដុល្លារ​អាម៉េរិក​ ដែល​នេះ​គឺជា​ការ​បោះជំហាន​ធំ​មួយ​ក្នុង​ដំណើរ​ងាក​ទៅ​រក​ថាមពល​បៃតង​ ថាមពល​កកើត​ឡើងវិញ​។ ស្ថានីយ​ផលិត​អគ្គិសនីដែល​ទើប​ត្រូវ​បាន​សម្ពោធ​ និង​​មាន​ឈ្មោះ​ថា Cirata នេះ គ្រោង​នឹង​ផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ 50,000 គ្រួសារ​។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​លើ​បឹង​មួយ​ដែល​មាន​ទំហំ​ 200 ហិកតា​ នៅ​ Java ខាង​លិច​ ដែល​​មាន​ចម្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ប្រហែល 130 គីឡូម៉ែត្រ​។ គម្រោង​នេះ​គឺជា​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​អគ្គិសនី​ជាតិ​ឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) និង​ក្រុម​ហ៊ុន​ Abu Dhabi Masdar ដោយ​ចំណាយ​ថវិកា​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​សាង​សង់​ 3 ឆ្នាំ​។ ស្ថានីយ​នេះ​មាន​ផ្ទាំង​សូឡា​ប្រហែល 340,000 ផ្ទាំង​។ បច្ចុប្បន្ន Cirata អាច​ផលិត​អគ្គិសនី​បាន 192 មេហ្គាវ៉ាត់ (MW) ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យ​បាន 500 MW នា​ពេល​ខាង​មុខ​ និង​ … Read more

ភព​ចំនួន​ពីរ​ដែល​អាច​មាន​អរិយធម៌​ជឿនលឿន​ជាង​ផែនដី​ប្រាំពាន់​លាន​ឆ្នាំ

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ទីតាំង​ដែល​កំពុង​លាក់​បាំង​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​យ៉ាង​តិច​ពីរ​ ដែល​មាន​ទ្វីប​ «ចាស់» ជាង​ផែនដី​រហូត​ដល់ប្រាំ​ពាន់​លាន​ឆ្នាំ និង​អាច​មាន​ជីវិត​ដែល​ជឿន​លឿន​ជាង​មនុស្ស​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Cardiff (អង់គ្លេស) បាន​ឱ្យ​ដឹង​​ថា នៅ​ជុំវិញ​ផ្កាយ​ពីរ​ដួង​ដែល​មាន​ឈ្មោះ​ថា HD 76932 និង HD 201991 អាច​មាន​លាក់បាំង​​ភព​យ៉ាង​តិច​ពីរ​ដែល​កកើត​ទ្វីប​មុន​ផែនដី​រហូត​ដល់ចាប់​​ពី 4 ទៅ 5 ពាន់​លាន​ឆ្នាំ​។ យោង​តាម Live Science ខាងលើ​នេះ​គឺជា​លទ្ធផល​នៃ​ការ​ចម្រាញ់​ពី​ផ្កាយ​ 29 ដួង​ដែល​ត្រូវ​បានចាត់​ទុក​ថា​ មាន​សក្ដានុពល​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​កកើត​ភព​ទាំង​ឡាយ​ដែល​អាច​ទ្រទ្រង់ជីវិត​។ ជាង​នេះ​ទៀត ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ក៏​ជឿ​ថា ភព​ដែល​វិល​ជុំវិញ​ផ្កាយ HD 76932 និង HD 201991 ទំនង​ជា​មាន​ជីវមណ្ឌល (Biosphere) ជឿន​លឿន​ជាង​ផែនដី​ទៅ​ទៀត​។ ប្រការ​នេះ​នាំ​ឱ្យ​មាន​ការ​រំពឹង​ថា រយៈ​ពេល​ពីបួន​ដល់​ប្រាំ​ពាន់​លាន​ឆ្នាំ​ បាន​អនុញ្ញាត​ឱ្យ​ភព​ទាំង​នេះ​មាន​ភាវៈរស់​ ឬ​មាន​អរិយធម៌​ជឿន​លឿន​ជាង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​លើ​ផែនដី​​។ ក្រុម​ស្រាវជ្រាវ​កំណត់​បាន​ «ដែន​ដីដែល​មាន​សក្ដានុពល» សម្រាប់​ភាវៈរស់​នេះ​ តាម​រយៈ​ការ​រកឃើញ​អ៊ុយរ៉ាញ៉ូម-239 និង​ប៉ូតាស្យូម​ក្នុង​បរិមាណ​ច្រើន​ ដែល​មាន​នៅ​ក្នុង​ផ្កាយ​ទាំង​ពីរ​ដួង​ខាងលើ ក៏ដូចជា​អាយុ​របស់​ផ្កាយ​ដែល​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​ផ្កាយ​រណប Gaia របស់​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA)។ យោង​តាមរបាយ​ការណ៍​នៅលើ​ Research Notes … Read more

ប្រទេស​ថៃ ត្រៀម​កម្លាំង​ម្ភៃ​លាន​នាក់​ដើម្បី​បង្កើត​ចំណូល​បួន​ទ្រីលាន​បាត​/ឆ្នាំ

រាជរដ្ឋាភិបាល​ថៃ​ទើបតែបាន​​ប្រកាស​ផែនការ​ប្រើ​ប្រាស់កម្លាំង​ទន់​ដើម្បី​ជួយ​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែល​ 4 ទ្រីលាន (4,000,000,000,000.00) បាត​ នៅក្នុង​រង្វង់​បួន​ឆ្នាំ​ខាង​មុខ​ ដោយ​ការ​ចាប់​ផ្ដើម​អនុវត្ត​​គម្រោង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ 20 លាន​នាក់​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ច្នៃ​ប្រណិត​ចំនួន 11 វិស័យ និង​ជំរុញ​កម្លាំង​ទន់​របស់​ប្រទេស​នេះ​នៅ​ទូទាំង​ពិភពលោក​។ គំនិត​ថ្មី​របស់​រាជ​រដ្ឋាភិបាល​ថៃនេះ នឹង​ត្រូវ​បាន​ចែក​ជា​បី​ដំណាក់​កាល​ ក្នុង​នោះ​ដំណាក់​កាល​ដំបូង​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល 100 ថ្ងៃ និង​ផ្ដោត​ទៅ​លើ​ការ​បង្កើត​បណ្ដា​ទីតាំង​ព្រឹត្តិការណ៍​ កែ​សម្រួល​បទ​បញ្ជា​នានា​ដែល​ទាក់​ទង​នឹង​ក្រសួង​វប្បធម៌​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ឡាយ​នៅ​ក្នុង​រដូវ​រងា​។ ដំណាក់​កាល​ទីពីរ​ដែល​អូស​បន្លាយ​ដល់​ខែ​មេសា​ឆ្នាំ​ 2024 នឹង​ផ្ដោត​លើ​គំនិត​ផ្ដួច​ផ្ដើម «គ្រួសារ​មួយ​ – អំណាច​ទន់​មួយ» ដែល​នឹង​ត្រូវ​​អនុវត្ត​ជាមួយ​​នឹង​សំណើ​បង្កើត​អាជ្ញាធរ​គ្រប់​គ្រង​មាតិកម្ម​ច្នៃ​ប្រឌិត​ថៃ (THACCA)។ ដំណាក់​កាល​នេះ​ មនុស្ស​ 20 លាន​នាក់​ មក​ពី​ 20 លាន​គ្រួសារ​ នឹង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ ដើម្បី​អភិវឌ្ឍ​អំណាច​ទន់​របស់​ប្រទេស​ជាតិ ដែល​បង្ក​បង្កើត​ឡើង​ពី​វិស័យឧស្សាហកម្ម​ច្នៃ​ប្រឌិត​ចំនួន 11 រួម​មាន​ ម្ហូប​អាហារ កីឡា ពិធីបុណ្យ ទេសចរណ៍​ តន្ត្រី សៀវ​ភៅ ភាព​យន្ត ល្បែង​កម្សាន្ត សិល្បៈ ការរចនា​ និងការ​ច្នៃ​​ម៉ូដែល​​សម្លៀក​បំពាក់។ ក្នុង​ដំណាក់​កាល​នេះ ពិធី​បុណ្យ​ជះទឹក (ចូល​ឆ្នាំថ្មី) … Read more

វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

កម្ពុជា​រំពឹង​ខ្ពស់​ទៅ​លើ​កំណើន​ទេសចរ​អន្តរជាតិ​​នៅ​ក្នុង​រដូវ​បុណ្យនា​​ចុង​ឆ្នាំ​នេះ​ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​ ពិសេស​គឺ​អង្គរវត្ត​។ លោក ហុង​ ប៉ូលីន ដែល​មាន​បទ​ពិសោធន៍​ជា​មគ្គុទេសក៍​​ទេសចរណ៍​ជាង​មួយ​ទសវត្សរ៍​ ហើយ​បច្ចុប្បន្ន​ជា​ម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅ​តំបន់​អង្គរ​ បាន​សម្ដែង​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ទេសចរ​បរទេស​ជា​ច្រើន​វិល​ត្រលប់​មក​វិញ។ យោង​តាម​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​រូប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើន​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ-19។ លោក ប៉ូលីន និយាយ​ថា «ក្រោយ​ពី​កូវីដ-19​ ត្រូវ​បាន​គ្រប់គ្រង ទេសចរ​ក៏​ចាប់​ផ្ដើម​វិល​ត្រលប់​មក​កាន់​អង្គរវត្ត​ក្នុង​ចំនួន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ពិសេស​គឺ​នៅ​ខែ​តុលា និង​ខែវិច្ឆិកា ខ្ញុំ​ឃើញ​ថា ចំនួន​ភ្ញៀវ​​បរទេស​ដែល​វិល​ត្រលប់មក​កម្ពុជា​ ពិត​ជា​ច្រើន​»។ លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុងសប្ដាហ៍​កន្លង​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ដល់ព្រលាន​យន្តហោះ​សៀម​រាប បាន​​កើនជាមធ្យម​ប្រហែល 2,700 នាក់​/ថ្ងៃ​។ ភាគ​ច្រើន​ពួក​គេ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (75%) និង​អឺរ៉ុប (25%)។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា​របស់វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។ ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទាក់​ទាញ​ទេសចរ​បរទេស​បាន​ 3.92 លាន​នាក់​ កើន​ 211% បើធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022​។ ភ្ញៀវ​​ថៃឈរ​លំដាប់​លេខមួយ​​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ខណៈ​ដែល​វៀតណាម និង​ចិន​ឈរ​លំដាប់​លេខ​ពីរ​ និង​លេខ​បី​។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា … Read more

ម៉ាឡេស៊ី និង​សិង្ហបុរី​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​​នៅ​ជាប់​ព្រំ​ដែន​

ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​ព្រម​ព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​ដែល​មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ Johor – Singapore (SEZ)។ ក្រោយជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃទី 30 តុលា នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដី​ពី​ការព្រមព្រៀង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ SEZ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់ Iskandar រដ្ឋ Johor របស់​ប្រទេស​ម៉ាឡេស៊ី ក្បែរ​ព្រំ​ដែន​ជាមួយ​នឹង​សិង្ហបុរី​។ «SEZ នឹង​ប្រើប្រាស់​កម្លាំង​បន្ថែម​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជំរុញ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ តាម​រយៈ​ការ​កែលម្អ​លំហូរ​ទំនិញ វិនិយោគ និង​មនុស្ស​ឆ្លង​ព្រំ​ដែន​​» សេចក្ដី​ប្រកាស​រួម​លើក​ឡើង​ដូច្នេះ​។ លោក លី សៀនឡុង អះអាង​ថា «ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ទាក់​ទាញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី និង​រដ្ឋ Johor របស់​ម៉ាឡេស៊ី»។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​កំពុង​សហការ​គ្នា​សិក្សា​​​អំពី​លទ្ធភាព​នៃ​គម្រោង​ ដើម្បី​កំណត់​ចំណុច​ស្នូល​របស់​តំបន់​ពិសេស​ ជា​ពិសេស​គឺ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​ និង​តម្រូវ​ការ​ទីផ្សារ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​។ សិង្ហបុរី​ និង​ម៉ាឡេស៊ី គឺជា​ដៃគូសហការ​ផ្នែក​ពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​ទីពីរ​របស់​គ្នា​កាល​ពី​ឆ្នាំ … Read more

អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

(ប្រទេស​ចិន) -អវកាសចរ​ 3 រូប​នៃ​បេសកកម្ម​ Shenzhou 16 ត្រលប់មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​កាល​ពី​ព្រឹក​មិញ​ បន្ទាប់​ពី​បាន​រស់​នៅ​ និង​ធ្វើ​ការ​រយៈ​ពេល​ 5 ខែ​នៅ​លើ​ស្ថានីយ​អវកាស​ Tiangong។ យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA) ក្រុម​អ្នក​អវកាស​ដែល​រួមមាន Jing Haipeng, Zhu Yangzhu និង Gui Haichao បាន​ចុះ​ចត​ដោយ​កាប៊ីនឆ្លង​កាត់បរិយាកាស​​​របស់​យាន​អវកាស Shenzhou 16 នៅលើ​ទីលាន​ចុះ​ចត Dongfeng កាល​ពី​វេលាម៉ោង 7 និង 10 នាទី ថ្ងៃទី 31 តុលា (ម៉ោង​នៅ​កម្ពុជា)។ ក្រុម​អ្នក​អវកាស​ Shenzhou 16 ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​ Tiangong ដោយ​រ៉ុក្កែត​ Long March 2F កាល​ពី​ខែ​ឧសភា 2023​។ ពួក​គេ​បាន​បំពេញ​ការ​ងារ​រយៈ​ពេល​ 5 ខែ​នៅ​លើស្ថានីយ​នេះ​។ ចំណែក ក្រុម​ Shenzhou 17 នឹង​ធ្វើ​ការ​រយៈ​ពេល … Read more

ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។ យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។ បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។ គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។ កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។ ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។ Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។ ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។ … Read more

ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។ ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។ កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។ យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ … Read more