ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 … Read more

ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​សម្ពោធ​

កាលពី​ថ្ងៃទី 09 វិច្ឆិកា 2023 ឥណ្ឌូណេស៊ីបាន​សម្ពោធ​បើក​ដំណើរ​ការ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​អណ្ដែត តម្លៃ​ 100 លាន​ដុល្លារ​អាម៉េរិក​ ដែល​នេះ​គឺជា​ការ​បោះជំហាន​ធំ​មួយ​ក្នុង​ដំណើរ​ងាក​ទៅ​រក​ថាមពល​បៃតង​ ថាមពល​កកើត​ឡើងវិញ​។ ស្ថានីយ​ផលិត​អគ្គិសនីដែល​ទើប​ត្រូវ​បាន​សម្ពោធ​ និង​​មាន​ឈ្មោះ​ថា Cirata នេះ គ្រោង​នឹង​ផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ 50,000 គ្រួសារ​។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​លើ​បឹង​មួយ​ដែល​មាន​ទំហំ​ 200 ហិកតា​ នៅ​ Java ខាង​លិច​ ដែល​​មាន​ចម្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ប្រហែល 130 គីឡូម៉ែត្រ​។ គម្រោង​នេះ​គឺជា​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​អគ្គិសនី​ជាតិ​ឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) និង​ក្រុម​ហ៊ុន​ Abu Dhabi Masdar ដោយ​ចំណាយ​ថវិកា​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​សាង​សង់​ 3 ឆ្នាំ​។ ស្ថានីយ​នេះ​មាន​ផ្ទាំង​សូឡា​ប្រហែល 340,000 ផ្ទាំង​។ បច្ចុប្បន្ន Cirata អាច​ផលិត​អគ្គិសនី​បាន 192 មេហ្គាវ៉ាត់ (MW) ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យ​បាន 500 MW នា​ពេល​ខាង​មុខ​ និង​ … Read more

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

ការ​ធ្វើ​អន្តរាគមន៍​យោធា​លើប្រទេស​​នី​ហ្សេ ត្រូវ​បាន​ ECOWAS អនុម័ត​

ECOWAS ប្រកាសថា ក្រុម​ប្រទេស​នេះ​បាន​ឯកភាព​ជ្រើស​យក​ផែន​ការធ្វើអន្តរាគមន៍​លើ​ប្រទេស​នី​ហ្សេ បើសិន​ក្រុម​រដ្ឋប្រហារ​យោធា​មិន​ប្រគល់​អំណាច​ត្រលប់​មកឱ្យ​អាជ្ញាធរ​ស៊ីវិល។ «រាល់​កត្តា​នៅក្នុង​សេណារីយោ​ធ្វើ​អន្តរាគមន៍​ត្រូវបាន​កំណត់រួច​រាល់​ហើយ ក្នុងនោះ​ក៏មាន​ផែនការ​ប្រមូល​កម្លាំង​ចាំបាច់ យន្តការ និង​ពេលវេលា​នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ផងដែរ​» Abdel-Fatau Musah ស្នងការ​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) កាលពី​ថ្ងៃទី 04 សីហា បានឱ្យដឹង​ដូច្នេះ។ លោក Musah មិនទាន់​ប្រកាស​នៅឡើយ​អំពី​ពេលវេលា​ជាក់លាក់​ដែល​ក្រុម​ប្រទេស ECOWAS នឹងធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​នី​ហ្សេ។ យោងតាម​លោក Musah ក្រុម ECOWAS ចង់ឱ្យ​វិធានការ​ការទូត​មាន​ប្រសិទ្ធភាព និង​បញ្ជូន​សារ​ច្បាស់លាស់​ទៅកាន់​អាជ្ញាធរ​យោ​ធានី​ហ្សេ​​ឱ្យ​ដឹង​ថា យើង​កំពុង​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​ប្រែ​ត្រលប់​នូវ​អ្វីដែល​បានធ្វើ»។ ក្រុម​មេបញ្ជាការ​កងទ័ព​នៃ​បណ្ដា​ប្រទេស​ក្នុង​ក្រុម ECOWAS នា​សប្ដាហ៍​នេះ មាន​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋធានី​អា​ប៊ូ​ហ្សា​ នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ទាប់ពី​កងកម្លាំង​យោធា​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Mohamed Bazoum កាលពី​ថ្ងៃទី 26 កក្កដា។ អាជ្ញាធរ​យោធា​នី​ហ្សេ កាលពី​ថ្ងៃទី 04 សីហា ក៏បាន​ប្រកាសថា ប្រទេស​នេះ​នឹង​លុបចោល​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​បារាំង។ ក៏ប៉ុន្តែ ទីក្រុង​ប៉ារីស​វិញ បាន​អះអាងថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​មិនមាន​ការប្ដូរ​ផ្លាស់ ព្រោះ​មិន​ទទួលស្គាល់​ក្រុម​រដ្ឋប្រហារ និង​បញ្ជាក់ថា មានតែ​អាជ្ញាធរ​ស្របច្បាប់​នៅ​នី​ហ្សេ​ប៉ុណ្ណោះ ​ទើប​មាន​សិទ្ធិ​សម្រេច។ កាលពី​ចុង​សប្ដាហ៍​កន្លង ECOWAS … Read more

កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។ Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។ មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ … Read more

អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

មន្ត្រី​អាម៉េរិក​ពីររូប​បានឱ្យដឹងថា ប្រទេស​នេះ​ជិត​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 1.3 ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងមាន​ទាំង​អាវុធ​ការពារ​ដែនអាកាស ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV), UAV អត្តឃាត និង​គ្រាប់កាំភ្លើង​ផងដែរ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងកាលពី​ថ្ងៃទី 17 កក្កដា ពី​មន្ត្រី​អាម៉េរិក​មួយរូប ក្នុងចំណោម​ពីររូប​ខាងលើ។ អាវុធ​ទាំងនេះ​នឹងត្រូវ​បាន​ទិញ​ដោយ​ការប្រើប្រាស់​ថវិកា​ក្នុង​កម្មវិធី​ផ្ដួចផ្ដើម​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន (USAI) ដែល​អនុញ្ញាតឱ្យ​លោក បៃ​ដិ​ន ទិញ​ទំនិញ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការដក​ពី​ឃ្លាំង​កងទ័ព។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​ផ្ដល់ជំនួយ​ផ្នែក​យោធា​ច្រើនជាងគេ​សម្រាប់​ទីក្រុង​កៀវ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ត្រូវបាន​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន។

តំណាងរាស្ត្របក្សប្រឆាំង និងបក្សកាន់អំណាច វាយតប់គ្នាពេលប្រជុំក្នុងសភានៅកូសូវ៉ូ

តំណាងរាស្ត្រ​នៅ​កូ​សូ​វ៉ូ សាចទឹកទៅ​​លើ​មេដឹកនាំ​ស្ថាប័ន​អនុវត្ត​ច្បាប់ នាំឱ្យមាន​ហេតុការណ៍​វាយតប់​គ្នា​នៅក្នុង​សភា ក្នុង​កិច្ចប្រជុំ​ស្ដីពី​​សំឡេង​​ជជែក​គ្នា​ដែល​កំពុងមាន​ភាពចម្រូងចម្រាស។ វីដេអូ​ដែល​ថត​បាន​នៅក្នុង​កិច្ចប្រជុំសភា​កូ​សូ​វ៉ូ កាលពី​ថ្ងៃទី 13 កក្កដា បង្ហាញថា តំណាងរាស្ត្រ​មួយរូប​របស់​បក្សប្រឆាំង​ ​កាន់​ដប​ទឹក​សុទ្ធ និង​ជះ​ទឹក​ទៅលើលោក Albin Kurti ដែល​ជា​ប្រធាន​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អនុប្រធាន​។ សកម្មភាព​នេះ ភ្លាមៗនោះ​ក៏បាន​ធ្វើឱ្យមាន​អំពើហិង្សា នៅពេល​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​សម្រុក​ទៅកាន់​វេទិកា រុញច្រាន និង​វាយតប់​គ្នា។ អំពើហិង្សា​នេះ​បាន​បន្ត​រហូតដល់​ក្រុមប៉ូលិស និង​ក្រុម​អង្គរក្ស​របស់លោក Kurti ចូលមក​ធ្វើ​អន្តរាគមន៍។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅពេលដែល​ក្រុមតំណាងរាស្ត្រ​កូ​សូ​វ៉ូ បើក​កិច្ចប្រជុំ​ស្ដីពី​សំឡេង​ដែល​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ ទាក់ទិន​នឹង​ការជជែក​គ្នា​កាលពី​ខែមិថុនា 2022 រវាង​លោកស្រី Mimoza Kusari-Lila ប្រធាន​បក្ស​កាន់អំណាច Alternativa និង​តំណាងរាស្ត្រ​ជនជាតិ​សែ​ប៊ី Slavko Simic។ ក្នុង​សំឡេង​ដែល​ថត​បាន​ខាងលើ លោកស្រី Kursari-Lila ឱ្យដឹងថា ធ្លាប់បាន​ជជែក​ជាមួយ Milan Radojcic ដែលជា​មន្ត្រី​ជនជាតិ​សែ​ប៊ី​មួយរូប​ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់ទណ្ឌកម្ម​ព្រោះតែ​ប្រព្រឹត្ត​អំពើពុករលួយ និង​បទល្មើស​ដែលមាន​អង្គការ​ចាត់តាំង។ Radojcic ក៏​ត្រូវបាន​អាជ្ញាធរ​កូ​សូ​វ៉ូ​តាម​ចាប់ខ្លួនផងដែរ​។ កូ​សូ​វ៉ូ​គឺជា​តំបន់​ផ្ដាច់ខ្លួន​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​សែ​ប៊ី និង​មាន​ផ្ទៃក្រឡា​​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ។ តំបន់​នេះ​មាន​ប្រជាជន​ចំនួន 1.8 … Read more

អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចី​អាមេរិក​កាល​ពី​អតីត​កាល

ខ្ទង់​បំណុល​សរុប​ 1.6​លាន​លាន​ដុល្លារ​​​​ដែល​ចិន​បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក​ ពេល​នេះ​ត្រូវ​បាន​អាមេរិកាំង​ចាត់​ទុក​ជា​ឧបករណ៍​​មួយ​ដែល​អាច​យក​មក​ដាក់​ទណ្ឌ​កម្ម​ចិន​ទាក់​ទិន​នឹង​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ដ៏​ធូរ​រលុង​របស់​ចិន​ បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​រង​ផល​វិបាក​ធ្ងន់​ធ្ងរ។ នៅពេល​ដែល​មេរោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​វាយ​ប្រហារ​ពិភពលោក ក្រុម​មន្ត្រី​ចិន​ និង​អាមេរិកាំង​​ក៏កំពុង​តែ​ទម្លាក់​កំហុង​ដាក់​គ្នា​​ទាក់​ទិន​នឹង​ប្រភព​ ក៏ដូចជា​វិធាន​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​អាមេរិកាំង​ថ្មី​ៗ​នេះ​យល់​ថា ខ្ទង់​ប្រាក់​បំណុល​1.6​លាន​លាន​ដុល្លារ​(1,600,000,000,000) ដែល​ចិន​បាន​ខ្ចី​ពីសហ​រដ្ឋ​​អាមេរិក​​កាលពី​ជិត​1សតវត្ស​មុន​​នឹង​ជួយ​ឱ្យ​អាមេរិកាំង​​​មាន​ហេតុ​ផល​​កាន់​តែ​ច្រើន​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​​ទីក្រុង​ប៉េកាំង​។ មូលនិធិ​មូលបត្រ​អាមេរិកាំង​ដែល​មាន​ទីស្នាក់​ការ​នៅ​ Lewisburg ក្នុង​រដ្ឋ Tennessee បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ឯកសារ​បំណុល​​ទាំង​ដើម​ទាំង​ការ​​សរុប​1.6​លាន​លាន​ដុល្លារ​អាមេរិក​​ដែល​ប្រទេស​ចិន​ជំពាក់​នៅមុន​​ពេល​បក្ស​​សាធារណរដ្ឋប្រជាមានិត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​។ មូលនិធិនេះ​មាន​បំណង​ឱ្យ​រដ្ឋ​សភា​អាមេរិកាំង​ជួយ​ជ្រោម​ជ្រែក​ពួក​គេ​ក្នុង​ការ​ទាម​ទារ​ប្រាក់​បំណុល​នេះ​មក​វិញ​។ មូលបត្រ​បំណុល​នេះ​ត្រូវ​បានខ្ចី​ដោយ​​សាធារណរដ្ឋចិន(សាធារណរដ្ឋ​ចិន​/Republic of China/ROC ដែល​បាន​ផ្ដួល​រំលំរាជ​​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​មួយ​) ចាប់​ពី​​​ឆ្នាំ​1912 រហូត​ដល់​រដ្ឋាភិបាល​នេះ​ក្ស័យ​ធន​នៅ​ឆ្នាំ​1938​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន​​បាន​រត់​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​កាល​ណោះ​​នៅ​ជា​ទី​ស្នាក់​ការ​របស់​រដ្ឋាភិបាល​ផ្លូវ​ការ​នោះ​ឡើយ ក្រោយ​ពី​ប្រទេស​ចិន​ដី​គោក​ត្រូវ​បាន​បក្សកុម្មុយនិស្ត​របស់​លោក​ម៉ៅសេទុងដណ្ដើម​យក​មក​គ្រប់​គ្រង​ទាំង​ស្រុង​ ក្រោយ​ពី​បាន​បញ្ចប់​បដិវត្តន៍​នា​ឆ្នាំ​1949។ យោង​តាម​ច្បាប់​ ទីក្រុង​ប៉េកាំង​​ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​របស់​ប្រទេស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ដែល​ឡើង​កាន់​កាប់​អំណាច​បន្ទាប់​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្ទង់​បំណុល​ដែល​រដ្ឋាភិបាល​មុន​ៗ​បាន​ខ្ចី​ពី​បរទេស​។ ប្រធានាធិបតី​ Trump គឺជា​មនុស្ស “ម៉ាត់​ណា​ម៉ាត់​ហ្នឹង (កាន់​ពាក្យ​សច្ច) ហើយ​គាត់​ថ្លែង​ថានឹង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​​ដើម្បី​ឱ្យ​ចិន​ទទួល​ខុស​ត្រូវ” នេះ​បើ​តាម​សម្ដីរ​បស់​លោក Jon Jonna Bianco ដែល​ជា​ប្រធាន​​មូល​និធិ​មូលបត្រ​អាមេរិកាំង ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព័ត៌មាន​​ Fox Business។ Bianco ដែលជា​អ្នក​កាន់​កាប់ឯកសារ​ និងមាន​សិទ្ធិ​គ្រប់​គ្រង​មូលបត្រ​បំណុល​ចំនួន​95%​ ដែល​បរទេស​ខ្ចី​ពី​​សហរដ្ឋ​អាមេរិក​ យល់​ថា ការ​ជំរុញ​ឱ្យ​ចិន​សង​បំណុល​ខាង​លើ​ … Read more

សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​បាន​អនុម័ត​យល់​ព្រម​​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ទៅ​លើ​​​សេចក្ដី​ព្រាង​ច្បាប់​មួយ​​​សម្រាប់​ជនជាតិ​អ៊ុយហ្គួរ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​។ កាល​ពី​ម្សិលមិញ(14ឧសភា) សភា​ជាន់ខ្ពស់​អាមេរិកាំង​បាន​អនុម័តច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​​ជន​ជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងអំពើ​ឃុំ​ឃាំង​ជន​ជាតិ​អ៊ុយហ្គួរ​​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​ទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​(Xinjiang) នៃ​ប្រទេស​ចិន​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ Marco Rubio មក​ពី​បក្ស​សាធារណរដ្ឋ​ និង​តំណាង​រាស្ត្រ​​ Bob Menendez មក​ពី​បក្សប្រជាធតិបតេយ្យ​ នៃ​សភា​ជាន់​ខ្ពស់​​អាមេរិកាំង​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​ជាន់ខ្ពស់​អាមេរិកាំង។ ច្បាប់​នេះ​ស្នើ​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។ សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​សភា​ជាន់​ទាប​ដែល​​បក្ស​ប្រជាធតិបតេយ្យ​ជា​​អ្នក​គ្រប់​គ្រង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​អនុម័ត​។ បើសិនជា​សភា​ជាន់​ទាប​អនុម័ត​យល់​ព្រម​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​សេត​វិមាន​ដើម្បី​ប្រធានាធិបតី​ពិនិត្យ​ និង​សម្រេច​ថា គួរ​ចុះ​ហត្ថលេខា​ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ច្បាប់​ដែរ​ ឬ​អត់​។ សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​2017 រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​​ប្រមាណជា​1​លាន​នាក់​ ទៅ​កាន់​ជំរំ​​មួយ​ចំនួន​។ ភាគី​ខាង​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ជំរំទាំង​នោះ​គឺ​ជា​ “មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​” ហើយ​ពួកគេ​កំពុង​ប្រតិ​កម្ម​ដោយ​ស្រប​ច្បាប់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភាព​ជ្រុល​និយម​ខាង​សាសនា​។ សេចក្ដី​ប្រកាសនេះ​​របស់​ចិន​ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ងប់​ចិត្ត​នោះ​ទេ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​។​ គួរ​រំឭក​ផងដែរ​ថា សភា​ជាន់​ទាប់​អាមេរិកាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ ក៏ធ្លាប់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ ដែល​ឱ្យ​ឈ្មោះ​ថា Uighur Intervention and Global Humanitarian … Read more

អាមេរិកាំង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ នៅ​ពាស​ពេញ​ពិភពលោក​

អាមេរិកាំង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ នៅ​ពាស​ពេញ​ពិភពលោក​

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-2 និង​ B-52 ទៅ​កាន់​ទ្វីប​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​ដែល​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1 កំពុង​ធ្វើសម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​សមុទ្រ​ចិន​ខាងកើត​។ បញ្ជា​ការដ្ឋាន​យុទ្ធ​សាស្ត្រ​អាមេរិកាំង STRATCOM (United States Strategic Command) កាល​ពី​ថ្ងៃទី​11ឧសភា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ B-2 Spirit ចំនួន​2គ្រឿង និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​ B-52H ចំនួន​4គ្រឿង​ មក​ពី​មូលដ្ឋាន​ទ័ព​​នានា​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ទី​7ឧសភា​ត្រូវ​បាន​ដាក់​ពង្រាយ​​ក្នុង​ពេល​តែ​មួយ​នៅ​ទ្វីប​អឹរ៉ុប​ និង​តំ​បន់​នានា​ដែល​ទទួល​ខុស​ត្រូវ​ដោយ​បញ្ជា​ការដ្ឋាន​​នៅ​មហា​សមុទ្រ​ឥណ្ឌា-អាស៊ីប៉ាស៊ីហ្វិក។ STRATCOM ឱ្យ​ដឹង​ថា យុទ្ធ​នាការ​ពង្រាយ​កម្លាំង​លើក​នេះ​ គឺ​ដើម្បី​ “បង្ហាញ​អំពី​សមត្ថភាព​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ និងលទ្ធ​ភាព​គ្រប់​គ្រង​ពិភព​លោក​ទាំង​មូល​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​យុទ្ធ​សាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​”។ យ៉ាង​នេះ​ក្ដី STRATCOM មិន​បាន​បង្ហើប​ឱ្យ​ដឹង​ច្បាស់​អំពី​ផ្លូវ​ហោះ​ហើរ​ ក៏ដូចជា​រង្វង់​ប្រតិបត្តិ​ការ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ទាំងនេះ​នោះ​ទេ​។ មុន​នោះ​មួយ​ថ្ងៃ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B Lancer 2គ្រឿង​ បាន​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​។ នេះ​គឺជា​យន្ត​ហោះ​ ដែល​ស្ថិត​ក្នុង​ក្រុម​យន្ត​ហោះ​ទម្លាក់គ្រាប់​បែក​ B-1B ចំនួន​4គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ Andersen នៅ​លើ​កោះ Guam កាលពី​ដើម​ខែ​នេះ។ កាលពី​ម្សិល​មិញ កង​ទ័ព​សហរដ្ឋ​អាមេរិក​ក៏បាន​ប្រកាស​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ … Read more