យានអវកាស​បី​គ្រឿង​របស់​អាម៉េរិក​ដែល​នឹងត្រូវ​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

ក្រុមហ៊ុន​ការពារជាតិ​សហរដ្ឋ​អាម៉េរិក Lockheed Martin កាលពី​ថ្ងៃទី 14 កក្កដា បានបង្ហាញ​រូបថត​យានអវកាស Orion 3 គ្រឿង​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឋាន​ព្រះ​ចន្ទ Artemis II, III និង IV។ «អនាគត​របស់​យាន Orion ទំនងជា​ល្អ​ខ្លាំងណាស់។ ម៉ូឌុល​ទាំងឡាយ​ដែល​នឹង​ដឹក​មនុស្ស​ក្នុង​បេសកកម្ម Artemis II, Artemis III និង Artemis IV កំពុង​ឆ្លងកាត់​ដំណាក់កាល​ផលិតខុសៗគ្នា​នៅក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណា​សា ដើម្បី​ត្រៀម​សម្រាប់​ការនាំ​អវកាស​ចរ​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ» Lockheed Martin សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 14 កក្កដា​ដូច្នេះ អម​នឹង​រូបថត​របស់​យានអវកាស Orion។ យាន​ទាំងនេះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្រោម​ការគ្រប់គ្រង​របស់ Lockheed Martin។ ក្នុង​បេសកកម្ម Artemis II យានអវកាស Orion គ្រោង​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2024 នាំយក​អ្នក​អវកាស 4 នាក់​ទៅជា​មួយ … Read more

វីដេអូ​បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នាវា Titan ទាក់ទាញ​អ្នកមើល​​ជាង 14 លាន​លើក

វីដេអូ​ជាង 6 នាទី បកស្រាយ​អំពី​ករណី​នាវាមុជទឹក Titan ត្រូវ​សម្ពាធ​ទឹក​គាប​រហូតដល់​បែកបាក់​ខ្ទេចខ្ទី ទាក់ទាញ​អ្នក​ចូល​មើល​បាន​ជាង 14 លាន​នាក់ បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube កាលពី​ថ្ងៃទី 01 កក្កដា 2023។ កាលពី​ថ្ងៃទី 01 កក្កដា គណនី AiTelly បាន​បង្ហោះ​វីដេអូ​ដែលមាន​ថេរវេលា​ជាង 6 នាទី បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​របស់​នាវាមុជទឹក Titan ដែល​ត្រូវបាន​សម្ពាធ​ទឹក​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​គាប​បែកបាក់​ខ្ទេចខ្ទី​កាលពី​ខែមិថុនា 2023។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង 14,148,000 លើក, អ្នក​បញ្ចេញមតិ​ជាង 5 ពាន់​លើក និង​ចូលចិត្ត​ជាង 66,000 លើក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 កក្កដា​នេះ។ ក្រុមការងារ​របស់​គ​ណ​នី AiTelly យក​ទិន្នន័យ​ពី Google និង​គេហទំព័រ​របស់ OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ដើម្បី​បង្កើតជា​វីដេអូ។ ក្រុមការងារ​នេះ​បាន​ចំណាយពេល 12 ម៉ោង នៅក្នុង​ការធ្វើ​ត្រាប់​បែប 3D បង្ហាញ​អំពី​ហេតុការណ៍​ដែល​នាវា … Read more

ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

ប្រជាជន​ថៃ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​បាងកក ដើម្បី​សម្ដែង​ការមិន​សុខចិត្ត​នៅពេល​លោក Pita ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward មិនទាន់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី។ សភា​ថៃ​កាលពី​ថ្ងៃទី 13 កក្កដា បាន​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​បេក្ខភាព​តែមួយ​រូប​គត់ គឺ​លោក Pita Limjaroenrat មេដឹកនាំ​បក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិន​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ ដោយសារតែ​សមាជិកសភា​ជាន់ខ្ពស់ ដែល​ភាគច្រើន​គឺជា​មនុស្ស​របស់​កងទ័ព មិន​បោះឆ្នោត​ជូន​លោក។ អ្នកគាំទ្រ​លោក Pita និង​បក្ស Move Forward បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​វិមាន​សភា​ក្នុង​រាជធានី​បាងកក ដើម្បី​រង់ចាំ​តាម​ដាន​​ការបោះឆ្នោត។ ក្រោយពី​លទ្ធផល​ត្រូវបាន​ប្រកាស ពួកគេ​សម្ដែង​ការមិន​សុខចិត្ត។ ពលរដ្ឋ​ថៃ​បាន​បោះឆ្នោតជាតិ​កាលពី​ខែឧសភា​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ 500 នាក់​នៅ​សភា​ជាន់​ទាប។ សមាជិកសភា​ជាន់​ទាប រួម​នឹង​សមាជិកសភា​ជាន់ខ្ពស់ 250 រួប​ដែល​ត្រូវបានតែងតាំង គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់។ ​អ្នកគាំទ្រ​ក្រុម​ប្រជាធិបតេយ្យ​ថៃ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម បង្កឱ្យមាន​ការបារម្ភ​ខ្លាំង ពិសេស​នៅពេល​បេក្ខភាព​មកពី​បក្ស Move Forward ទទួល​បរាជ័យ។ បញ្ហា​នេះ បាន​នាំឱ្យ​សមត្ថកិច្ច​បន្ថែ​មការ​រឹតបន្តឹង​សន្តិសុខ។ ប្រធានសភា​ថៃ Wan Muhamad Noor Matha … Read more

ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

នៅក្នុង​បេសកកម្ម​ថ្មី យានអវកាស​ហោះ​ជុំវិញ​គន្លង​តារាវិថី និង​យាន​ចុះចត ​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​ទី​អវកាស ហើយ​សហការគ្នា​ដើម្បី​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។ លោក Zhang Hailian អនុប្រធាន​ក្រុម​វិស្វករ​របស់​ទីភ្នាក់ងារ​អវកាស​មាន​ក្រុម​ហោះហើរ​ចិន (CMSA) បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ថ្មី​ស្ដីពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​វិស័យ​អាកាសចរណ៍​អវកាស​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី 12 កក្កដា 2023។ បេសកកម្ម​​នេះ គ្រោង​នឹងធ្វើ​ឡើង​ឱ្យបាន​មុន​ដំណាច់ឆ្នាំ 2030។ វា​គឺជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ដែល​ឆ្ពោះទៅរក​ការស្ថាបនា​ស្ថានីយ​ស្រាវជ្រាវ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ។ លោក Zhang ឱ្យដឹងថា បេសកកម្ម​នេះ​នឹង​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អវកាស​ ក៏​ដូច​ជា​ធ្វើ​ការ​​ស្រាវជ្រាវ​ ការ​​ពិសោធន៍​ផ្នែក​​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត នៅ​​លើ​ឋាន​ព្រះ​ចន្ទ។ នៅក្នុង​បេសកកម្ម​ខាងលើ ការបាញ់​បង្ហោះ​រ៉ុក្កែត​ចំនួន​ពីរលើក​នឹង​នាំ​យាន​ចុះចត និង​យានអវកាស​ដឹក​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី​ជុំវិញ​ព្រះ​ចន្ទ។ យាន​ទាំងពីរ​នេះ​នឹង​ត​ភ្ជាប់​គ្នា​ដើម្បីឱ្យ​អ្នក​អវកាស​ចិន​ឆ្លង​ពី​យានអវកាស ចូលទៅក្នុង​យាន​ចុះចត មុននឹង​ទម្លាក់ខ្លួនសន្សឹមៗចុះទៅ​កាន់​​ឋាន​ព្រះ​ចន្ទ។ នៅទីនេះ ពួកគេ​នឹង​រើសយក​ដី​លើ​ឋាន​ព្រះ​ចន្ទ និង​ធ្វើដំណើរ​សិក្សា​ស្រាវជ្រាវ។ បន្ទាប់មក ពួកគេ​នឹង​ជិះ​យាន​ចុះ​ចត​នេះ ហោះ​ឡើងទៅ​កាន់​យានអវកាស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី រួច​ក៏​វិល​ត្រលប់​មកកាន់​ផែនដី។ ដើម្បី​ត្រៀម​សម្រាប់ការ​​អនុវត្ត​ផែនការ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ចិន កំពុងតែ​ប្រឹងប្រែង​អភិវឌ្ឍ​រាល់​ឧបករណ៍​ដែល​ចាំបាច់ ក្នុងនោះ​មាន​ជាអាទិ៍ ឈុត​សម្លៀកបំពាក់​អវកាស រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ យានអវកាស​ដឹក​មនុ​ស្ស និង​យាន​ចុះចត។ បេសកកម្ម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​គឺជា​ជំហាន​ថ្មី​បំផុត​នៅក្នុង​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន។ បច្ចុប្បន្ន វិស័យ​អវកាស​របស់​ប្រទេស​នេះ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ចិន​មាន​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន មាន​រ៉ូ​បូត​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ផងដែរ៕

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។ យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។ លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។ តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។ គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម … Read more

តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

តាក់ស៊ី​ហោះ​លើទឹក​ដែល​ដំណើរការ​ដោយ​អគ្គិសនី មាន​កៅអី​ចំនួន​ប្រាំ បំពាក់​ស្លាប​ក្រោម​ទឹក​របស់ SeaBubbles ចាប់ផ្ដើម​ដំណើរ​ការដឹក​ភ្ញៀវ​នៅឯ​បឹង Annecy ប្រទេស​បារាំង។ Bubble គឺជា​ទូក​បំពាក់​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​ដែល​ទទួលបាន​សិទ្ធិ​ដឹកជញ្ជូន​ភ្ញៀវ​នៅ​ប្រទេស​បារាំង។ Bubble បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ 2017 ក្នុង​ទម្រង់​តាក់ស៊ី​ហោះ​មាន​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី ដែល​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​នៅ​ទីក្រុង​ប៉ារីស និង​ដឹក​ភ្ញៀវ​សាកល្បង​នៅ​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ក្នុង​ទម្រង់​ពាណិជ្ជកម្ម។ នេះ​បើតាម Design Boom។ តាក់ស៊ី​ហោះ​លើទឹក​អគ្គិសនី​នេះ ​ទទួលភ្ញៀវ​ដំបូង​នៅឯ​កំពង់ផែ​ក្នុង​តំបន់ Veyrier-du-Lac និង​ធ្វើដំណើរ​ទៅកាន់ Annecy les Marquisats ចាប់ពី​ដើមខែ​កក្កដា 2023។ ចាប់ពី​ថ្ងៃទី 01 កក្កដា ដល់ 31 សីហា 2023 សមាគម Grand Annecy និង SeaBubbles Mobility Solutions ​សហការគ្នា​ដំណើរការ​ទូក​អគ្គិសនី​នេះ​ដូច​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅក្នុង​ទីក្រុង។ ទូក​ហោះ​លើទឹក​ Bubbles ​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនបាន 100 តោន នៅលើ​បឹង Annecy ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​ក្បែរ​មាត់បឹង​នេះ​​ផងដែរ។ SeaBubbles មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​ទូក​ហោះ​នេះ ប៉ុន្តែ​គេ​ដឹងថា … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

វត្ថុ​អវកាស​ដែល​មាន​ឈ្មោះ​ថា J221951 គឺជា​មួយ​ក្នុង​ចំណោម​វត្ថុ​អវកាស​ដែល​ភ្លឺ​ចែង​ចាំង​ជាង​គេ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់បាន​រក​ឃើញ​។ វា​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ នេះ​បើ​យោង​តាម Live Science។ នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Queen’s Belfast (អង់គ្លេស) បាន​ព្យាយាម​រក​ប្រភព​របស់​ពន្លឺ​​​ចែង​ចាំង​ខ្លាំង​ ដែលតេឡេស្កុប Hubble និង Neil Gehrels Swift របស់​ណាសា​បាន​រកឃើញ​។ ដំបូង​ឡើយ អ្នកវិទ្យា​សាស្ត្រ​យល់​ច្រឡំ​ថា J221951 គឺជា​បាតុភូត​ផ្ទុះ​ដែល​បង្ក​ឡើងដោយ​ការ​បុក​គ្នា​របស់​ផ្កាយ​ពីរ​ដួង​។ ក្រោយ​មក ទិន្នន័យ​បន្ថែម​ពី​ Hubble និង Neil Gehrels Swift បាន​បង្ហាញ​ថា J221951 ស្ថិត​នៅ​ត្រង់​ជួរ​ជាមួយ​នឹង​កាឡាក់ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ថា មនុស្ស​កំពុង​តែ​មើល​ទៅ​កាន់​អតីត​កាល​របស់​កាឡាក់ស៊ី​មួយ​ដែល​មាន​វត្តមាន​នៅ​ពេល​ចក្រ​វាល​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ¼ នៃ​អាយុ​កាល​បច្ចុប្បន្ន និង​​គយគន់​ព្រឹត្តិការណ៍​ជះ​ពន្លឺ​ដ៏​មហិមា​មួយកើត​ឡើង​​កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​។ វត្ថុ​អវកាស​ខាងលើ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ប្រហោង​ខ្មៅ​ខ្នាត​យក្ស ដែល​ទើប​បញ្ចេញ​សកម្ម​ភាព​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ ទើប​វា​បញ្ចេញ​ពន្លឺ​​ជា​ទម្រង់​ quasar (quasar គឺជាស្នូលកាឡាក់ស៊ីសកម្មដែលមានពន្លឺខ្លាំង)។ ប្រហោង​ខ្មៅ​តែង​តែ​បញ្ចេញ​ពន្លឺ​បែប​នេះ​នៅ​ពេល​វា​កំពុង​ហែក​ស៊ី​ផ្កាយ​​ណា​មួយ​ដែល​ចូល​មក​ក្បែរ​។ បើ​ទោះ​ជាវត្ថុ​អវកាស​ខាងលើ​កើត​ឡើង​ដោយ​​មូលហេតុ​អ្វី​ក៏ដោយ ទិដ្ឋភាព​ពាន់​ឆ្នាំ​មាន​ម្ដងមួយ​នេះ​​នៅ​តែ​ជា​ឱកាស​ដ៏​សែន​ល្អ​ … Read more

បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។ កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។ យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។ ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។ ដំបូង​ឡើយ … Read more

ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។ សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។ ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​ នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។ ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  … Read more

រកឃើញ​វត្ថុ​ចម្លែក​ក្រោម​សមុទ្រ​ សង្ស័យ​ថា​ជា​បច្ចេកវិទ្យា​របស់​មនុស្ស​ភព​ដទៃ

អ្នក​វិទ្យាសាស្ត្រ​អាម៉េរិក​ដើម​កំណើត​អ៊ីស្រាអែល​បាន​រកឃើញ​ដុំ​មូល​ៗ​ចំនួន​ 10 គ្រាប់​ដែល​មាន​រូប​រាង និង​ល្បឿន​ខុសប្រក្រតី​ នៅ​តំបន់សមុទ្រ​ដែល​មាន​អាចម៍​ផ្កាយ​ធ្លាក់​កាល​ពី​ឆ្នាំ 2014។ អ្នក​វិទ្យាសាស្ត្រ​ Avi Loeb មក​ពី​សាកល​វិទ្យាល័យ​ Harvard យល់​ថា លោក​ទំនង​ជា​បាន​រក​ឃើញ​ភស្ដុតាង​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​មនុស្ស​ក្រៅភព​ផែនដី នៅ​ពេល​បាន​រក​ឃើញ​​អាចម៍​ផ្កាយ IM1 ដែល​បាន​ធ្លាក់​នៅ​លើ​តំបន់​សមុទ្រ​របស់​ Papua New Guinea កាល​ពី​ឆ្នាំ 2014។ នេះ​បើ​តាម Business Insider ចុះ​ផ្កាយ​​កាល​ពី​ថ្ងៃ​ទី 08 កក្កដា។ អង្គភាព​អវកាសរបស់​សហរដ្ឋ​​អាម៉េរិក បាន​ឱ្យ​ដឹង​ថា បំណែក​អាចម៍​ផ្កាយ​ទាំង​នេះ​ទំនង​ជា​មាន​ប្រភព​ពី​ប្រព័ន្ធ​​ផ្កាយ​ដទៃ​។ ការ​វិភាគ​បង្ហាញ​ថា គ្រាប់​បាល់​ទាំង​នេះ​រួម​មាន សារធាតុ​ដែក​ 84%, ស៊ីលីកុន 8%, ម៉ាញេស្យូម 4%, ទីតានីញ៉ូម 2% រួម​នឹង​សារធាតុ​ដទៃ​មួយ​ចំនួន​​ទៀត​។ ដុំ​បាល់​ទាំង​នេះ​​មាន​ទំហំ​មិន​ដល់​ 1 មិល្លីម៉ែត្រ និង​មាន​ពណ៌​លឿង ខៀវ ប្រផេះ ហើយ​មួយ​ចំនួន​ទៀត​មាន​រូប​រាង​ដូច​ទៅ​នឹង​ផែនដី​។ នេះ​បើ​តាម​ Loeb។ Loeb បាន​ប្រៀប​ធៀប​ករណី​នេះ​ជាមួយ​នឹង​យាន​ Voyager របស់​ណាសា​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 1977។ … Read more