ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

ហាងសាច់អាំងដ៏ល្បីរបស់ថៃ បើកដំណើរការនៅផ្សារទំនើប Aeon Mall

ហាងសាច់អាំងដ៏ល្បីរបស់ប្រទេសថៃ បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ចាប់កំណើតតាំងពីឆ្នាំ1987 បានបើកដំណើរការហើយ នៅផ្សារទំនើប Aeon Mall ជាន់ទី 2 ដែលជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុនដោយផ្តល់ជូននូវអាហារដែលមានឱជារសជាប់ចិត្តគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង និងមានតម្លៃសមរម្យ អនាម័យខ្ពស់ និងមានសុវត្ថិភាពម្ហូបអាហារ។ លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ការបើកសម្ពោធហាង Bar-B-Q Plaza គឺដើម្បីបំពេញតម្រូវចិត្តអតិថិជនដែលចូលចិត្តសាច់អាំង តាមរយៈការចម្អិនដោយខ្លួនឯងដែលប្រកបដោយគុណភាពខ្ពស់ទាំងសាច់ ទាំងបន្លែស្រស់ៗដល់អតិថិជននៅកម្ពុជា។ លោកបន្ដថា ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោល្បីឈានមុខគេដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ 2004មក ការបន្ថែមភោជនីយដ្ឋាន Bar-B-Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ក្រុមហ៊ុន EFG នឹងបន្តឱ្យយើងផ្តល់ជូននូវម្ហូបអាហារស្ដង់ដារខ្ពស់ និងបទពិសោធបរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា។ អតិថិជនអាចកុម៉្មង់មុខម្ហូបតាមតម្រូវការបែបសាច់អាំងបាប៊ីឃ្យូដោយរួមមានសាច់ពិសេសច្រើនមុខ៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ បន្លែស្រស់ និងទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេសដែលល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាល និងរៀបចំដ៏ប្រុងប្រយ័ត្ន។ … Read more

រាល់ការងារនៅក្នុងអង្គភាពមួយសុទ្ធតែមានតម្លៃ

ការងារទាំងអស់នៅក្នុងអង្គភាពមួយត្រូវបានឲ្យតម្លៃស្មើៗគ្នា ទោះបីជាតំណែងតូច ឫតំណែងធំក្តី។ ដើម្បីយល់ពីផលលំបាករបស់បុគ្គលិកក្នុងក្រុមហ៊ុន ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ខាងផ្នែកចំណីអាហារបានប្រារព្ធទិវា EFG លើកទី 4នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ ២០១៧ នៅគ្រប់សាខាហាងរបស់ខ្លួន។ អគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ទាំងអស់ ត្រូវបានគេប្រទះមកធ្វើជាអ្នករត់តុ អ្នកចម្អិន អ្នកសំអាត និងអ្នកគិតលុយ នៅតាមបណ្ដាភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។ បុរសស្លៀកឯកសណ្ឋានបុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី ត្រូវបានគេស្គាល់ថា ជាលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កំពុងតែកត់អាហារដែលភ្ញៀវកុំម៉្មង់ ព្រមទាំងលើកភេសជ្ជៈជូនភ្ញៀវពិសាយ៉ាងញញឹមរស់រាយ ដោយខុសពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក ពាក់ក្រវាត់ក អាវធំក្នុងម៉ាស៊ីនត្រជាក់ធ្វើការយ៉ាងមឺងម៉ាត់។ លោក បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ សម្រាប់លោក ក្នុងការមកបំពេញការងារតាមភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។ កន្លងមកលោកធ្លាប់ស្ម័ក្រចិត្តធ្វើជាអ្នកចម្អិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី … Read more