អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។ តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។ ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។ SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។ រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ … Read more

ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

គ្រប់គ្នា​សុទ្ធតែ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុងអំឡុងពេល​តែមួយ តែ​គិត​ចុះ​គិត​ឡើង​ឃើញថា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​​ទាំងនោះ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ប្រាកដ​ជាមាន នោះ​គឺ «រៀប​ផែនការ…»។ ការមិន​បាន​រៀប​ផែនការ​សម្រាប់​ការអនុវត្ត​គឺជា​កំហុស​ដ៏​ធំ ហើយ​ការដាក់​គោលដៅ​ខ្ពស់​ពេក​ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ច្របូកច្របល់ និង​ឆាប់​អស់សង្ឃឹម។ ចុងក្រោយ មិនដឹង​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សាកល្បង​បែងចែក​គោលដៅនីមួយៗឱ្យដាច់​ដោយឡែក​ពីគ្នា និង​អនុវត្ត​ទៅតាម​កាល​វេលា​ជាក់លាក់ និង​ទៀងទាត់។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅធំៗចំនួន​បី​ដែល​ត្រូវតែ​ធ្វើឱ្យបាន​រៀងរាល់​សប្ដាហ៍ រួមមាន សម្រក​ទម្ងន់ រៀន​ជំនាញ​ថ្មី និង​អាន​សៀវភៅ។ ដូច្នេះ​អ្នក​គួរ​កំណត់ថា ថ្ងៃ​ចន្ទ ពុធ សុក្រ ត្រូវ​ហាត់ប្រាណ ខណៈដែល​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​រៀន​ជំនាញ និង​ចុង​សប្ដាហ៍​អាន​សៀវភៅ។ បន្ទាប់ពី​ចេញពី​ធ្វើការ អ្នកណា​ក៏​អស់កម្លាំង​ខ្លាំង ដូច្នេះ​ការរៀប និង​អនុវត្តតាម​ផែនការ តាម​កាលវិភាគ​ឱ្យបាន​​ច្បាស់លាស់ និង​ម៉ឺងម៉ាត់ គឺជា​រឿង​សំខាន់។ ធ្វើបាន​ដូច្នេះ អ្នក​ប្រាកដជា​សម្រេចបាន​គោលដៅ​ដោយ​មិនមាន​ការលំបាក​ខ្លាំង៕

ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

(សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។ កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។ មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG … Read more

នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។ លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។ វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។ យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។ លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more

ប្ដី​ប្រពន្ធ​មួយគូ​សម្លាប់​កូនរបស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត​

ប្ដី​ប្រពន្ធ​មួយគូ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បានសម្លាប់ និង​លាក់​សាកសព​កូន​ទើប​កើត​របស់ខ្លួន​នៅ​ទីក្រុង Geoje ភាគខាងត្បូង​ប្រទេស។ ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ និង​គូស្នេហ៍​អាយុ​ជាង 20 ឆ្នាំ កាលពី​ថ្ងៃទី 02 កក្កដា 2023 ត្រូវបាន​ចោទថា បាន​ច្របាច់​កកូន​អាយុ 5 ថ្ងៃ​របស់ខ្លួន​រហូតដល់​ស្លាប់ និង​កប់​សាកសព​ទារក​នេះ​នៅ​ខាងក្រោយ​ភ្នំ​នៅ Geoje ខេត្ត Gyeongnam កាលពី​ខែកញ្ញា​ឆ្នាំ​កន្លង។ ជន​ទាំងពីរ​នាក់​ខាងលើ ដំបូង​ឡើយ​បាន​សារភាពថា ពួកគេ​បានឃើញ​កូន​របស់ខ្លួន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 09 កញ្ញា 2022 ទើបយក​សាកសព​កូន​នៅ​កប់​នៅលើ​កំពូលភ្នំ​មួយ។ ពួកគេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា កំពុង​ជួប​បញ្ហា​ប្រាក់កាស និង​ខ្លាច​ត្រូវ​បែកផ្លូវ​គ្នា បើសិន​ឪពុកម្ដាយ​ទាំងសងខាង​ដឹងថា​មានកូន។ ប៉ូលិស​និយាយថា បុរស​ជា​ឪពុក​បាន​ច្របាច់​កកូន​ខ្លួនឯង​រហូតដល់​ស្លាប់ ខណៈ​ស្ត្រី​ជា​ម្ដាយ​ក៏​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​កូរ៉េខាងត្បូង​កំពុង​ស្វែងរក​សាកសព​ទារក​ខាងលើ។ នៅ​កូរ៉េខាងត្បូង កាលពី​ចុងខែ​កន្លង ក៏មាន​ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​សម្លាប់​កូន​ទើប​កើត​ពីរ​នាក់​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018, 2019 ហើយ​លាក់​សាកសព​កូន​ក្នុង​ទូទឹកកក​ក្នុងផ្ទះ ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ កាលពី​ចុង​សប្ដាហ៍​កន្លង ស្ត្រី​វ័យ​ជាង 20 ឆ្នាំ​មួយរូប … Read more

ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​នៅ​ប្រទេស​ចិន បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​ការថែទាំ​ក្មេង​តម្លៃ 138 លាន​ដុល្លារ​​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក 32,000 នាក់ ក្នុងការ​បង្កើតកូន។ បុគ្គលិក​ធ្វើការ​នៅ Trip.com ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ធំជាងគេ​មួយ​របស់​ពិភពលោក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 1,376 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ រយៈពេល​ប្រាំ​ឆ្នាំ សម្រាប់​ទារក​ម្នាក់។ គោលការណ៍​​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ (01) កក្កដា 2023។ «តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ស្ដីពី​ការថែទាំ​ក្មេង​ថ្មី​នេះ យើង​មានបំណង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​ចាប់ផ្ដើម ឬ​ពង្រីកទំហំ​​គ្រួសារ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​គោលដៅ និង​សមិទ្ធផល​ការងារ» លោក James Liang ប្រធាន​ក្រុមហ៊ុន Trip.com កាលពី​ថ្ងៃទី 30 កក្កដា 2023 ឱ្យដឹង​ដូច្នេះ។ គោលការណ៍​ខាងលើនេះ​អនុវត្ត​ចំពោះ​បុគ្គលិក​ពេញសិទ្ធិ​ដែល​ធ្វើការ​យ៉ាងតិច​បី​ឆ្នាំ មិន​កំណត់​ភេទ តំណែង ឬ​ទីតាំង​ធ្វើការ។ ក្រុមហ៊ុន Trip.com បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រហែល 32,000 នាក់។ គោលការណ៍​របស់ Trip.com ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​លុបចោល​គោលនយោបាយ​កូន​មួយ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍ កាលពី​ឆ្នាំ 2015 ដោយ​អនុញ្ញាតឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​មានកូន​ពីរ​នាក់​។ ការអនុញ្ញាតរបស់​​រដ្ឋាភិបាល​ចិន​ ក៏​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ទាក់ទង​នឹង​បញ្ហាធ្លាក់​ចុះ​នៃ​​ចំនួន​ប្រជាជន​​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចប្រទេស​នេះ​៕

ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។ កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។ យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។ ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។ រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។ ដូច្នេះ Thai Hung … Read more

ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ការ​ដេក​នៅពេល​ថ្ងៃត្រង់​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស) និង សាកលវិទ្យាល័យ​សាធារណរដ្ឋ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ថ្មីៗនេះ​បានបញ្ចប់​ការវិភាគ​ទិន្នន័យ​ដែល​បាន​​ពី​មនុស្ស 35,080 នាក់​ដែល​បាន​ចូលរួម​នៅឯ​ធនាគារ​ជីវសាស្ត្រ​របស់​អង់គ្លេស។ លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​ខាង​លើ​ បាន​នាំ​ទៅ​រក​ការ​​​សន្និដ្ឋានថា ដំណេក​នៅពេល​ថ្ងៃត្រង់​គឺជា​គន្លឹះ​ដើម្បី​រក្សា​ទម្ងន់​របស់​ខួរក្បាល នៅពេល​ចាស់។ វា​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។ ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញ​ខាង​ដំណេក និង​សុខភាព​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​មិនមែន​មានន័យថា ដំណេក​រយៈពេល​ខ្លី​នៅ​ថ្ងៃត្រង់ ​សុទ្ធ​តែមាន​ប្រយោជន៍​​ពេញ​លេញ​ដូច​បាន​រៀបរាប់​ខាងលើ​នោះឡើយ។ សាស្ត្រាចារ្យ Simon Smith បញ្ជាក់​ថា បញ្ហា «ស្វិ​ត​ខួរក្បាល​នៅតែ​អាច​កើតឡើង​ទៅតាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង មានដូចជា មនុស្ស​ញៀន​នឹង​ស្រា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង​ (Alzheimer) ក៏ដូចជា​ការ​ចាស់​ទៅតាម​អាយុ​ជាដើម៕

Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។ ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។ ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។ Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។ អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ … Read more

បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។ ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។ «ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។ បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។ Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។ នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី … Read more