អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ 2023 NT1 ដែលជា​អាចម៍ផ្កាយ​មាន​បណ្ដោយ​ប្រហែល 60 ម៉ែត្រ កាលពី​ថ្ងៃទី 15 កក្កដា 2023 ពីរ​ថ្ងៃ​បន្ទាប់ពី​វា​បាន​ហោះ​កាត់​ពីមុខ​ផែនដី ដែល​នេះ​ត្រូវបាន​ចាត់ទុកថា បាន «រំលង​ភ្នែក» របស់​អ្នកវិទ្យាសាស្ត្រ។ យោង​តា​មណា​សា អាចម៍ផ្កាយ 2023 NT1 កាលពី​ថ្ងៃទី 13 កក្កដា ស្ថិតក្នុង​ចម្ងាយ​ពី​ផែនដី​ប្រហែល ¼ នៃ​ចម្ងាយ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដី។ នេះ​មានន័យថា វា​ស្ថិតនៅ​យ៉ាង​ជិត នៅពេល​គេ​និយាយ​ដល់ទី​អវកាស​ដ៏​ធំធេង។ 2023 NT1 ធ្វើដំណើរ​ក្នុង​ល្បឿន 86,000 គីឡូម៉ែត្រ/ម៉ោង។ ក៏ប៉ុន្តែ ដោយសារតែ 2023 NT1 ហោះ​សំដៅមក​​ពី​ទិស​របស់​ព្រះអាទិត្យ ដូច្នេះ​ពន្លឺ​របស់​ផ្កាយ​នេះ​ក៏​ធ្វើឱ្យ​កែវ​យឺត​អវកាស​មិនអាច​មើលឃើញ​បាន​ឆាប់រហ័ស​ដូច​ធម្មតា។ មកដល់​ថ្ងៃទី 15 កក្កដា តេ​ឡេ​ស្កុប​នៅ​អាហ្វ្រិក​ខាងត្បូង​របស់​ប្រព័ន្ធ​តេ​ឡេ​ស្កុប ATLAS ដែលមាន​តួនាទី​ស្វែងរក​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​មុនពេល​កើតហេតុ​ការណ៍​ច្រើន​ថ្ងៃ ក៏​បាន​រកឃើញថា 2023 NT1 កំពុង​គោចរ​ចាក​ចេញទៅ​ឆ្ងាយ​ពី​ផែនដី។ តេ​ឡេ​ស្កុប​ជាង 10 ផ្សេងទៀត ក្រោយមក​ក៏បាន​មើលឃើញ​អាចម៍ផ្កាយ​នេះ។ បើទោះជា​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ … Read more

ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។ អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។ ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

ពេលវេលា​របស់​ចក្រវាល​កាលពី​ទើប​កើត ដើរ​យឺត​ជាង​បច្ចុប្បន្ន​ប្រាំ​ដង

ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​វត្ថុ​អវកាស​ខ្វា​សា (quasar) ធ្វើជា «នាឡិកា» សម្រាប់​វាស់​សភាព​រីក​មាឌ​នៃ​ពេលវេលា​ក្នុង​ចក្រវាល និង​បាន​បញ្ជាក់ថា Eistein ពិតជា​បានគិត​ត្រូវ។ យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ពេលវេលា​ក្នុង​ចក្រវាល​សម័យ​ដំបូង​ហាក់​ដើរ​យឺត​ជាង​ប្រាំ​ដង ធៀប​នឹង​បច្ចុប្បន្ន។ នេះ​គឺជា​លើកដំបូង​ដែល​ពួកគេ​ប្រើប្រាស់​ខ្វា​សា (quasar) ដែលជា​បាតុភូត​កញ្ជ្រោល​នៃ​ពន្លឺ និង​ឧស្ម័ន​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី ធ្វើជា «នាឡិកា» សម្រាប់​វាស់​ល្បឿន​របស់​ពេលវេលា។ ទ្រឹស្ដី​ទំនាក់ទំនង (Relativity) របស់លោក Einstein បាន​ព្យាករ​ថា ដោយសារតែ​ចក្រវាល​កំពុង​រីក​មាឌ ទើប​មនុ​ស្សនឹង​មើលឃើញ​ចក្រវាល​ដ៏​សែនឆ្ងាយ ផ្លាស់​ទី​ក្នុង​ល្បឿន​យឺត។ ចក្រវាល​ត្រូវបាន​ចាត់ទុកថា មាន​អាយុ​ប្រហែល 13.8 ពាន់​លាន​ឆ្នាំ។ ក្រុម​អ្នកវិទ្យាសាស្ត្រ កន្លងមក​បាន​ប្រើប្រាស់​បាតុភូត​ផ្ទុះ​ផ្កាយ ធ្វើជា «នាឡិកា​ចក្រវាល» ដើម្បី​បញ្ជាក់ថា ពេលវេលា​កាលពី​មាន​អាយុ​ស្មើនឹង​ពាក់កណ្ដាល​បច្ចុប្បន្ន ដើរ​យឺត​ជាង​ទ្វេដង។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​បង្ហាញថា ជាង​មួយ​ពាក់​លាន​ឆ្នាំក្រោយ​ហេតុការណ៍​ផ្ទុះ Big Bang (ព្រឹត្តិការណ៍​ផ្ទុះ​កកើត​ចក្រវាល) ពេលវេលា​ហាក់​ដើរ​ទៅមុខ​ក្នុង​ល្បឿន​ស្មើនឹង 1/5 ដង នៃ​ពេលវេលា​បច្ចុប្បន្ន។ បាតុភូត​នេះ​ត្រូវបាន​ហៅថា ការរីកមាឌ​របស់​ពេលវេលា​នៃ​ចក្រវាល៕

ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ការ​ដេក​នៅពេល​ថ្ងៃត្រង់​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស) និង សាកលវិទ្យាល័យ​សាធារណរដ្ឋ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ថ្មីៗនេះ​បានបញ្ចប់​ការវិភាគ​ទិន្នន័យ​ដែល​បាន​​ពី​មនុស្ស 35,080 នាក់​ដែល​បាន​ចូលរួម​នៅឯ​ធនាគារ​ជីវសាស្ត្រ​របស់​អង់គ្លេស។ លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​ខាង​លើ​ បាន​នាំ​ទៅ​រក​ការ​​​សន្និដ្ឋានថា ដំណេក​នៅពេល​ថ្ងៃត្រង់​គឺជា​គន្លឹះ​ដើម្បី​រក្សា​ទម្ងន់​របស់​ខួរក្បាល នៅពេល​ចាស់។ វា​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។ ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញ​ខាង​ដំណេក និង​សុខភាព​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​មិនមែន​មានន័យថា ដំណេក​រយៈពេល​ខ្លី​នៅ​ថ្ងៃត្រង់ ​សុទ្ធ​តែមាន​ប្រយោជន៍​​ពេញ​លេញ​ដូច​បាន​រៀបរាប់​ខាងលើ​នោះឡើយ។ សាស្ត្រាចារ្យ Simon Smith បញ្ជាក់​ថា បញ្ហា «ស្វិ​ត​ខួរក្បាល​នៅតែ​អាច​កើតឡើង​ទៅតាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង មានដូចជា មនុស្ស​ញៀន​នឹង​ស្រា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង​ (Alzheimer) ក៏ដូចជា​ការ​ចាស់​ទៅតាម​អាយុ​ជាដើម៕

រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

ក្រុម​តារាវិទូ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ប្រផេះ​មួយ​ដួង​ដែល​ក្ដៅ​ខុសពី​ធម្មតា កំពុង​វិលជុំ​វិញ​ផ្កាយ​មួយ​ដួង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,400 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ យោងតាមលទ្ធផល​នៃ​​ការសិក្សា​ស្រាវជ្រាវ​​បង្ហោះ​លើ​ថ្នាល​ទិន្នន័យ arXiv ដែល​គ្រោង​នឹង​ប្រកាស​លើ​ទស្សនាវដ្ដី Nature Astronomy កូន​ផ្កាយ​ពណ៌​ប្រផេះ​ដែល​ទើប​ត្រូវបាន​រកឃើញ មាន​សីតុណ្ហភាព​ប្រមាណ 7,730 អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 5,500 អង្សា​សេរ​បស់​ព្រះអាទិត្យ។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 20 មិថុនា របស់ Newsweek។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​តារាវិទូ Na’ama Hallakoun មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Weizmann របស់​ប្រទេស​អ៊ីស្រាអែល បានដាក់​ឈ្មោះ​ឱ្យ​វត្ថុ​អវកាស​ថ្មី​នេះ​ថា WD0023-317B។ កូន​ផ្កាយ​ប្រផេះ​គឺជា​វត្ថុ​អវកាស​ពាក់កណ្ដាល​ផ្កាយ ពាក់កណ្ដាល​ភព ដែល​ជួនកាល​ក៏ត្រូវ​បាន​គេ​ហៅថា «ផ្កាយ​បរាជ័យ»។ ពួកវា​គឺជា​ដុំ​ឧស្ម័ន​យក្ស​ដែល​តែងមាន​ម៉ាស​ធំ​ជាង​ពី 13 ទៅ 80 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ ធ្វើ​ឱ្យ​វា​មិនទាន់មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រក្សា​ដំណើរការ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចាំបាច់ ដែល​នេះ​នាំ​ឱ្យ​វា​មិនអាច​ក្លាយជា​ផ្កាយ​ពិតប្រាកដ​ដូច​ព្រះអាទិត្យ។ កូន​ផ្កាយ​ប្រផេះ​ធម្មតា តែងតែ​​មាន​សីតុណ្ហភាព​ចន្លោះ​ពី 480 ទៅ 1,930 អង្សា​សេ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង WD3323-317B ដូច្នេះ វត្ថុ​អវកាស​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​របស់​កូន​ផ្កាយ​ប្រផេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នាពេល​កន្លង។ WD3323-317B … Read more

អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

ក្រុម​អ្នកជំនាញ​ប្រើប្រាស់​កោសិកា​ដើម​ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង (ទម្រង់​ដំបូង​របស់​ទារក​ក្នុង​ស្បូន) គំរូ ដោយ​មិនបាច់​មាន​ស៊ុត​មេជី​វិត​ញី ឬ​មេជី​វិត​ឈ្មោល ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​ដំបូង​របស់​ទារក​ក្នុង​ផ្ទៃ។ លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cambridge និង​វិទ្យាស្ថាន​បច្ចេកវិទ្យា California បាន​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ខាងលើ​ ​កាលពី​ថ្ងៃទី 14 មិថុនា 2023 នៅ​សហរដ្ឋ​អាម៉េរិក។ លោកស្រី Magdalena ថ្លែងថា «យើង​អាច​បង្កើតបាន​អំប្រ៊ីយ៉ុង​គំរូ​ ​ដែល​ដូច​ទៅនឹង​ទារក​ក្នុង​ផ្ទៃ​មនុស្ស​ដំណាក់កាល​ដំបូង តាមរយៈ​ការរៀបចំ​ឡើងវិញ​នូវ​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង»។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​នឹង​ផ្ដល់ព័ត៌មាន​ដ៏​មានតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​បញ្ហា​តំណពូជ និង​មូលហេតុ​នៃ​ការ​រលូត​កូន​ច្រើន​ដងដោយ​គ្មាន​កត្តា​ពី​ខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​នៅឡើយ។

មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។ ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។ … Read more

សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង​ 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។ ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូន​ភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។ សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយក​សារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែ​ស្រ្តីណា​ដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន … Read more

លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

ការមានផ្ទៃពោះ ឬការតាំងគភ៌ គឺជារឿងដែលគួរឱ្យរីករាយសោមនស្សខ្លាំងណាស់…តែសម្រាប់មនុស្សមួយចំនួនដែលលេបថ្នាំពន្យារកំណើតមករហូត តែបែរជាមានផ្ទៃពោះវិញនោះ អាចក្លាយជារឿងដែលត្រូវនឹកព្រួយកង្វល់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទម្រាំតែដឹងថាខ្លួនឯងមានផ្ទៃពោះ អាយុគភ៌ក៏ឈានចូល 1ខែ ឬ 2ខែបាត់ទៅហើយ ហើយអា 1ខែ 2ខែដែលថាហ្នឹង សាមីខ្លួនក៏លេបថ្នាំពន្យារកំណើតមករហូតទៀត…តើកូននឹងកើតអ្វីដែរឬទេ? មានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ? យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា… លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ តើកូននឹងពិការដែរឬទេ? ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះនេះ នៅមិនទាន់មានការអះអាងពីរបាយការណ៍ណាមួយថា នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការឬយ៉ាងណានៅឡើយទេ តែបើសិនជាដឹងខ្លួនថា មានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាមតែម្ដង។ លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យរលូតកូនមែនឬ? ថ្នាំពន្យារកំណើតជាថ្នាំដែលធ្វើឱ្យស្បូនមានរំអិល(ស្លែ)ច្រើនឡើង ជញ្ជាំងស្បូនមានភាពស្ដើង រារាំងបង្អាក់ការបំផ្លាស់ទីរបស់មេជីវិតដែលនឹងហែលចូលទៅរកស៊ុតញី ហើយបើសិនជាហែលចូលទៅចាប់បដិសន្ធិជាមួយស៊ុតញីបានក៏ដោយ តែក៏មិនអាចបង្កប់ខ្លួននៅនឹងស្បូនបានដែរ ព្រោះស្បូនមានជញ្ជាំងដែលស្ដើង ហើយបើសិនច្រឡំលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ឬមានផ្ទៃពោះទៅហើយក្ដី ក៏គ្មានផលប៉ះពាល់ដល់កូនតូចដែរ មិនធ្វើឱ្យរលូតកូនដូចដែលគេនិយាយនោះទេចា៎ស…។ លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យប្រសូតបុត្រមុនកំណត់មែនឬ? តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចប្រថុយប្រថាននឹងការប្រសូតបុត្រមុនកំណត់ ឬទារកកើតមកមានទម្ងន់ខ្លួនតិច-ល- តែនៅមិនទាន់មានភ័ស្តុតាងដែលបញ្ជាក់ច្បាស់ប្រាកដនៅឡើយទេ។ ខាងគ្រូពេទ្យតែងតែប្រាប់ជានិច្ចថា បើដឹងថា ខ្លួនមានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាម។ លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ប្រថុយនឹងការមានកូនក្រៅស្បូនមែនឬ? ចំណុចនេះសូមឆ្លើយថា មែន!…ព្រោះមានរបាយការណ៍អំពីការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនតែឯង និងថ្នាំពន្យារកំណើតបន្ទាន់ថា បើសិនលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចបង្កើនឱកាសធ្វើឱ្យកើតការមានគភ៌កូនក្រៅស្បូនបាន។ ប្រហែលជាបាត់ឆ្ងល់ … Read more

វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បាន​ផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖ អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត? យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬ​កុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូ​​បង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ … Read more

គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងរបស់ដែលចេះតែរីកធំឡើងជារៀង​រាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏​​អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿង​សម្អាង​ដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។ 1.គ្រីមថែបំប៉នស្បែក មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែល​មានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬ​អាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកំដៅថ្ងៃអាចនៅប្រើបាន។ 2 . ថ្នាំព្យាបាលមុន ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរ៉ឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះ​ថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1 – 2 ខែជាមុនសិន ទើបអាចមានគភ៌បាន។ 3 . ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់ អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្ម​ចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិន​ស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេល​នោះឡើយ។ … Read more

កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

ធម្មជាតិរបស់ស្រ្តីមានគភ៌តែងតែទទួលទានអាហារច្រើនដើម្បីបង្កើនកម្លាំងថាមពល និងដើម្បជាសាធាតុអាហារសម្រាប់វិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃ ដែលអ្នកសិក្សាស្រាវជ្រាវបានណែនាំថា ស្រ្តីមានគភ៌គួរតែបរិភោគឱ្យបានច្រើនឡើងប្រមាណជា 340កាឡូរីក្នុង​ 1ថ្ងៃ។ ក្នុងអំឡុងត្រីមាសទី2 នឹងកើនឡើងដល់ 450កាឡូរីក្នុង 1ថ្ងៃ រហូតដល់ត្រីមាសទី3 ទើបគ្រប់គ្រាន់។ តែទាំងអស់នេះ គួរតែពិចារណាជ្រើសរើសញ៉ាំអាហារដែលល្អបំផុតចំពោះសុខភាព មានគុណតម្លៃខាងភោជនាហារដែលល្អ ហើយអ្នកស្រាវជ្រាវនៅបានរកឃើញទៀតថា អ្វីដែលស្រ្តីមានគភ៌ញ៉ាំក្នុងអំឡុងពេលតាំងគភ៌នឹងសាងចរិតនិស្ស័យការហូបចុកទៅដល់កូននៅពេលប្រសូតចេញមក ទៀតផង ដូច្នេះហើយទើបចង់បញ្ជាក់ថា គួរតែចៀសវាងភេសជ្ជៈស្រវឹង កាហ្វេ អាហារដែលមានជាតិស្ករខ្ពស់ខ្លាំងជាដើម។ កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ មានដូចតទៅ ៈ 1 . គ្រាប់ល្ពៅ(បង្កើនសារធាតុដែក) ៈ រាងកាយត្រូវការសារធាតុដែកចំនួនច្រើនក្នុងអំឡុងពេលមានគភ៌ ដើម្បីផលិតឈាមដែលដឹកជញ្ជូនសារធាតុអាហារ និងអុកស៊ីហ្ស៊ែនទៅទងសុក ទើបច្រើនតែធ្វើឱ្យកើតសភាវខ្វះសារធាតុដែកនៅលើស្រ្តីមានគភ៌ ដូច្នេះស្រ្តីមានគភ៌ចាំបាច់ត្រូវបន្ថែមសារធាតុដែកឱ្យបានច្រើនជាពិសេសតាំងពីសប្ដាហ៍ទី 20តទៅ។ 2 . យ៉ាអួ(ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម) ៈ កាលស្យូមមិនមែនសំខាន់ត្រឹមតែជាមួយវិវឌ្ឍនាការរបស់កូនតូចប៉ុណ្ណោះទេ តែនៅជួយការពារឆ្អឹងរបស់ស្រ្តីជាម្ដាយទៀតផង។ ដោយសារតែកាល់ស្យូមរបស់ម្ដាយនឹងត្រូវនាំយកទៅប្រើជាមួយទារកក្នុងគភ៌ និងក្រៅពីនេះ ប្រយោជន៍ពីកាល់ស្យូមនៅជួយការពារសភាវគភ៌មានជាតិពុលបានទៀតផង។ 3 . ប្រូតេអ៊ីនសណ្ដែក ៈ ប្រូតេអ៊ីននេះមកពីអាស៊ីតអាមីណូ ដែលពាក់ព័ន្ធជាមួយការកសាងកោសិការបស់រាងកាយរបស់ទារកក្នុងគភ៌ និងខ្លួនអ្នកម្ដាយក្នុងពេលជាមួយគ្នា ដោយប្រូតេអ៊ីននឹងមានតួនាទីសំខាន់ណាស់ក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី2 និងត្រីមាសទី3 … Read more