កំណប់​ 1.1 លាន​ឆ្នាំ ធ្វើ​ឱ្យ​​ប្រវត្តិសាស្ត្រមនុស្ស​ជាតិត្រូវ​ចារ​ឡើង​វិញ

មនុស្ស​សម័យ​បុរាណ​ បាន​មក​ដល់​ដែន​ដី​មួយ​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ចិន​ ឆាប់​ជាង​ច្រើន​ បើ​ធៀប​នឹង​ការ​រក​ឃើញ​កន្លងមក និង​មាន​បច្ចេកវិទ្យា​ជឿ​លឿន​ខ្លាំង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ PEI Shuwen មក​ពី​សភា​វិទ្យាសាស្ត្រ​ចិន និង​សាស្ត្រាចារ្យ Ignacio de la Torre មក​ពី​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ នៃ​ក្រុមប្រឹក្សា​ស្រាវ​ជ្រាវ​អេស្ប៉ាញ បាន​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​​នូវ​ពេល​វេលា​នៃ​ការ​វិវឌ្ឍ​របស់​មនុស្ស​ជាតិ​ ដែល​បាន​ចារ​នា​ពេល​កន្លង។ យោង​តាម​អត្ថបទ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ PNAS ពួក​គេ​បាន​វិភាគ​ទៅ​លើ​ឃ្លាំង​វត្ថុ​បុរាណ​មួយ​ដ៏មាន​តម្លៃ​ ដែល​ត្រូវ​បាន​រកឃើញ​នៅ​តំបន់ Nihewan ស្ថិត​ក្នុង​ខេត្ត​ Hunan ប្រទេស​ចិន​ និង​រកឃើញ​ថា ពួក​វា​មាន​អាយុ​កាល​ 1.1 លាន​ឆ្នាំ​ទៅ​ហើយ​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ គឺ​ថា បច្ចេកវិទ្យា​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ច្នៃ​​ឧបករណ៍នានា​​ក្នុង​យុគថ្ម (Stone Age) ​​គឺ Mode 2 ​ជា​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​ដែល​ទំនើប​ជាងយុគ​ដំបូង​ដែល​ហៅ​ថា Mode 1​។ Mode 2 មាន​ចំណុច​ពិសេស​ ព្រោះ​បច្ចេកទេស​ឆ្លាក់​នៅ​លើ​ដុំថ្ម​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ ហើយ​​ដំណាក់​កាល​នៃ​ការ​ផលិត​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ស្តង់ដា​។ ក្រៅ​ពី​នេះ ឧបករណ៍​មួយ​ចំនួន​ថែម​ទាំង​មាន​រន្ធ​ខួង​ផងដែរ​។ យោង​តាម​ SciTech Daily ​បុរាណ​វិទូ​ក៏​បាន​រកឃើញ​បំណែក​ថ្ម​ដែល​បែក​ចេញ​ពី​ឧបករណ៍​ ជាមួយ​នឹង​ភាព​ស៊ី​គ្នា​ ដែល​បញ្ជាក់​អំពី​ស្តង់ដា​​នេះ​។ Mode … Read more

យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​។ កន្លង​មកពុំ​ដែល​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាម៉េរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ផ្ទុក​ទឹក​កក​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ មុន​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទី​នោះ ណាសា​ចង់​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ទាក់​ទង​នឹង​តំបន់​ដែល​មិន​សូវ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​មួយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រភព​ទឹកជា​ដើម​។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាងលើ ណាសា​ក៏​បាន​បង្កើត​កម្មវិធី​ដោយ​ឡែក​មួយ​ដែលមាន​ឈ្មោះ​ថា CLPS (Commercial Lunar Payload Services) អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​ អភិវឌ្ឍ​យាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​បែប​ស្វ័យ​ប្រវត្តិ ​ដើម្បី​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ ហើយ​យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ក៏​ស្ថិត​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

តម្លៃ​មូលធន​ទីផ្សារ​​នៃ​ក្រុម​ហ៊ុន​មេ​របស់ Facebook កើន​ជិត 200 ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

អត្រា​កំណើន​នៃ​តម្លៃ​​មូល​ធន​ទីផ្សារ​កាល​ពី​ថ្ងៃទី 02 កុម្ភៈ 2024 របស់​ក្រុម​ហ៊ុន​មេ​របស់​បុត្រ​សម្ព័ន្ធ Facebook បង្កើត​បាន​កំណត់ត្រា​ថ្មី​នៅ Wall Street ដោយ​សារ​លទ្ធផល​នៃ​ការ​រកស៊ី​មាន​ភាព​ល្អ​ប្រសើរ និង​ការ​ប្រកាស​អំពី​ការ​ផ្ដល់​ភាគ​លាភ​។ ទី​បញ្ចប់​នៃ​វគ្គ​ជួញ​ដូរ​ក្នុង​ថ្ងៃទី 02 កុម្ភៈ ភាគ​ហ៊ុន​ Meta Platform កើន​ 20.3%​។ នេះ​គឺជា​កំណើន​​ខ្ពស់​បំផុត​របស់​ភាគ​ហ៊ុន​នេះ​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ ភាគ​ហ៊ុន​ Meta បាន​កើន​ 35%​។ តម្លៃមូលធន​ទីផ្សារ​របស់​​ក្រុម​ហ៊ុន​នេះ​ក៏​កើន​បន្ថែម​ 196 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។ អត្រា​នៃ​កំណើន​នេះ​ខ្ពស់​ជាង​កំណត់​ត្រា​ចាស់​ 190 ពាន់​លាន​ដុល្លារ​របស់​ Amazon ដែល​បង្កើត​បាន​កាល​ពី​ខែ​កុម្ភៈ 2022​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Meta បច្ចុប្បន្ន​គឺ​ជាង 1,220 ពាន់​លាន​ដុល្លារ​។ ភាគ​ហ៊ុន Meta កើន​ឡើង​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ប្រកាស​ទិញ​ភាគ​ហ៊ុន​តម្លៃ 50 ពាន់​លាន​ដុល្លារ​មក​វិញ​ ព្រម​ទាំង​ផ្ដល់​ភាគ​លាភ​ជា​លើក​ដំបូង​ក្នុង​អត្រា 0.5 ដុល្លារ​ក្នុង​មួយ​ហ៊ុន​៕

គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

(ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។ ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

(ប្រទេស​ស៊ីលី) – រថយន្ត​អគ្គិសនី​ Terren ដែល​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ពេល​បរ​ឡើង​ខ្នង​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​​។ ក្រុម​ Peak Evolution ដែល​មាន​គ្នា 3 នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​ស្វ៊ីស បើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ Terren ឡើង​ខ្នង​ភ្នំ​ភ្លើង​ Ojos del Salado នៅ​ប្រទេស​ស៊ីលី​ ដែល​ជា​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​។ នេះ​គឺជា​លើក​ដំបូងដែល​​រថយន្ត​អគ្គិសនី​អាច​បរ​ឡើងដល់​កម្ពស់ 6,500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 27 ធ្នូ នេះ​គឺ​ជា​ជំហាន​ថ្មី​របស់​បច្ចេកវិទ្យា​បៃតង។ រថយន្ត Terren សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​រថយន្តម៉ូដែល Aebi VT450 Transporter របស់​ក្រុម​ហ៊ុន​ស្វ៊ីស Aebi Schmidt​។ សមាជិក​របស់​ក្រុម​ Peak Evolution បាន​អភិវឌ្ឍ​ Terren ឱ្យ​ទៅ​ជា​រថយន្ត​អគ្គិសនី​ពហុមុខ​ងារ​។ Terren បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ក្រោយ​ដើម្បី​បង្កើន​ភាព​បត់បែន​ និង​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី 90kWh ដែល​អាច​ធ្វើដំណើរ​បាន 200 … Read more

យាន​អវកាស​ជប៉ុន ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ត្រៀម​ខ្លួន​ចុះ​ចត​លើ​ផ្ទៃ​របស់​​ព្រះចន្ទ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​ ដែល​អាច​នាំ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី​ សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។ យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ស្វ័យ​ប្រវត្ត​ SLIM របស់​ជប៉ុន​ បាន​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​ ដូច​ការ​គ្រោង​ទុក។ នេះ​បើ​តាម​ទីភ្នាក់​ងារ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ នៅ​វេលា​ម៉ោង​ 13 និង 51 នាទី ថ្ងៃទី 25 ធ្នូ ម៉ោង​នៅ​កម្ពុជា​។ យោង​តាមចាសា យាន​ SLIM កំពុង​ហោះ​ហើរ​​ទៅ​​តាម​គន្លង​គោចរ​រាង​ពង​ក្រពើ និង​ចំណាយ​ពេល​ 6.4 ម៉ោង​ ដើម្បី​ហោះ​បាន​មួយ​ជុំ​ព្រះ​ចន្ទ​ ពីកម្ពស់​ 600 គីឡូម៉ែត្រ​នៅ​តំបន់ដែល​ជិត​បំផុត និង​ 4,000 គីឡូម៉ែត្រ នៅ​តំបន់​ដែល​ឆ្ងាយបំផុត​។ នេះ​គឺជា​ជំហាន​ថ្មី​ដែល​បញ្ជាក់​ថា SLIM កំពុង​ឆ្ពោះ​ជិត​ដល់​គោលដៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 19 មករា ឆ្នាំ … Read more

ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។ យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។ បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។ ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច … Read more

ជប៉ុន​បាញ់​បង្ហោះ​ស្ថានីយ​ចុះចត​លើ​ឋាន​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ហោះ​ដល់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​នៅ​ក្នុង​រយៈ​ពេល​ពី 3 ទៅ 4 ខែ​ទៀត​ រួច​ក៏​នឹង​​ចុះ​ចត​ខាង​​ក្នុងមាត់​​រណ្ដៅ​​​មួយ​ដែល​មាន​ទំហំ 300 ម៉ែត្រ​។ រ៉ុក្កែត​ H-2A របស់​ជប៉ុន​ ដឹក​ស្ថានីយ​ចុះ​ចត​ SLIM និង​តេឡេស្កុប​អវកាស XRISM ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស​ Tanegashima កាល​ពី​ម៉ោង​ 6 និង 42 នាទី ថ្ងៃទី 6 កញ្ញា​ (ពេលវេលា​នៅ​កម្ពុជា)​ យឺត​ជាង​ 10 ថ្ងៃ បើ​ធៀប​នឹង​ផែនការ​ដំបូង​ ដោយ​សារ​តែ​បញ្ហា​អាកាសធាតុ​។ យាន​អវកាស​ទាំង​ពីរ​គ្រឿង​បាន​ហោះ​ហោះ​ដូច​ការ​គ្រោង​ទុក​ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​បង្ហោះជិត​​មួយ​ម៉ោង​។ បើ​សិន​ជា​គ្រប់​យ៉ាង​ដំណើរ​ការ​រលូត​ តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ SLIM (ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ឆ្លាត​វៃ) នឹង​រក​វិធី​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ ដើម្បី​បើក​ផ្លូវ​សម្រាប់​បេសក​កម្ម​ប្រកប​ដោយមហិច្ឆតា​ជា​ច្រើន​ផ្សេង​ទៀត​។ យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (JAXA) ស្ថានីយ​ SLIM ឆ្ពោះ​ទៅ​រក​ការធ្វើ​តេស្ត​​​ប្រព័ន្ធ​ស្រាវ​ជ្រាវ​ស្រាល​ក្នុង​ទ្រង់​ទ្រាយ​តូច​ និង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុះ​ចត​ប្រកប​ដោយ​ភាព​សុក្រឹត​​ចាំ​បាច់​សម្រាប់​យាន​អវកាសចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ពេល​អនាគត​។ SLIM គឺជា​យាន​អវកាស​ខ្នាត​តូច​ មាន​កម្ពស់​ 2.4 ម៉ែត្រ, បណ្ដោយ​ 2.7 ម៉ែត្រ … Read more

រ៉ូបូត​ស្វ័យប្រវត្ត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា ចាប់ផ្ដើម​ចល័ត​លើ​ដី

បន្ទាប់​ពី​ស្ថានីយ​ Vikram បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ រ៉ូបូត​​ស្វ័យ​ប្រវត្ត​ Pragyan ក៏​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ស្ថានីយ​ Vikram នៅ​វេលា​ម៉ោង 23 និង 13 នាទី ថ្ងៃ​ទី 23 សីហា​ (ពេល​វេលា​នៅ​កម្ពុជា)​។ មក​ដល់​ម៉ោង​ជិត 10 ព្រឹក​ ថ្ងៃ​ទី 24 សីហា (ម៉ោង​នៅ​កម្ពុជា) អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan បាន​ចាក​ចេញ​ពី​ស្ថានីយ Vikram និង​ចាប់​ផ្ដើម​ការ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។ រ៉ូបូត​ Pragyan មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​សុនក​មួយ​ក្បាល​ និង​មាន​ទម្ងន់​ 26 គីឡូក្រាម​។ តាម​ផែនការ វា​នឹង​ប្រមូល​សំណាក​ដី​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​ស្រាវជ្រាវ​របស់​រ៉ូបូត​នេះ​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស្វែង​យល់​អំពី​វិធី​ទាញ​យក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​ ដែល​នេះ​គឺជា​គោលដៅ​ចម្បង​ដែល​ប្រទេស​នានា​កំពុង​ចាប់​អារម្មណ៍​។ រ៉ូបូត​ Pragyan ​​ដែល​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ ​នឹង​ស្រាវជ្រាវ​អំពី​ផ្ទៃ​របស់​ព្រះចន្ទ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​លើ​ឋាន​នេះ​ (ប្រហែល​នឹង 14 ថ្ងៃ​នៅ​លើ​ផែនដី​) មុន​ពេល​រាត្រី​ព្រះ​ចន្ទ​មក​ដល់ ធ្វើ​ឱ្យ​ពួក​វា​អស់​ថាមពល​។ ស្ថានីយ​ចុះ​ចត​ Vikram របស់​យាន​អវកាស​ចន្ទ្រាយាន-3 បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​វេលា​ម៉ោង 19 … Read more

យានចុះចត Luna-25 របស់​រុស្ស៊ី ហោះចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទដោយ​ជោគ​ជ័យ​

កាល​ពី​ថ្ងៃទី 16 សីហា ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា យាន​ចុះ​ចត​ Luna-25 របស់​ប្រទេស​នេះ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារាវិថី​របស់​ព្រះចន្ទ​​ដោយ​ជោគ​ជ័យ​។ អ្នក​នាំពាក្យ​របស់​ Roscosmos និយាយ​ថា «ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​រុស្ស៊ី យាន​អវកាស​ស្វ័យប្រវត្ត​មួយ​​គ្រឿង​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារា​វិថី​របស់ព្រះ​ចន្ទ​នៅ​វេលាម៉ោង 12 និង 03 នាទី​ល្ងាច​​ ម៉ោង​នៅមូស្គូ (ម៉ោង 09 និង 30 នាទី​ GMT)»។ អ្នក​នាំពាក្យ​ខាងលើ​បន្ថែម​ថា «ប្រព័ន្ធ​ទាំង​ឡាយ​របស់ Lunar-25 កំពុង​ដំណើរ​ការ​ល្អ​ ហើយ​ទំនាក់​ទំនង​ជាមួយ​នឹង​​យាននេះ​​មាន​ស្ថិរភាព»។ ម៉ាស៊ីន​ថត​ដែល​ត្រូវ​បាន​ដំឡើង​លើ​យាន​ បាន​ថត​រូប​ផែនដី និង​ព្រះចន្ទ​ពី​ចម្ងាយ​។ តាម​ផែនការ Lunar-25 នឹង​គោចរ​ជុំវិញ​ព្រះចន្ទ​លើ​កម្ពស់ 100 គីឡូម៉ែត្រ​ មុន​ពេល​ចុះចត​នៅ​ថ្ងៃទី 21 សីហា​ 2023 នៅ​ភាគ​ខាង​ជើង​នៃ​មាត់​ភ្នំ​ភ្លើង Boguslawsky ក្នុង​តំបន់​​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​។ មុន​នោះ កាល​ពី​ថ្ងៃទី 11 សីហា 2023 យាន Luna-25 ត្រូវ​បាន​បាញ់​បង្ហោះ​ពីព្រលាន​យាន​អវកាស Vostochny ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត … Read more

យានស្រាវ​ជ្រាវ​​ព្រះចន្ទ​របស់​រុស្ស៊ី​ ថត​រូប​ពី​ទីអវកាស

Luna-25 ជា​យាន​ចុះចត​លើឋាន​ព្រះចន្ទ​ដំបូង​របស់​ប្រទេស​រុស្ស៊ី ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 11​ សីហា បាន​បញ្ជូន​មក​កាន់​ផែនដី​នូវ​រូបភាព​ដំបូង​ដែល​ថត​ពី​ទីអវកាស​។ យាន​ Luna-25 បាន​ចេញ​ដំណើរ​នៅ​ម៉ោង​ 7 និង 10 នាទី ថ្ងៃទី 10 សីហា 2023 នៅ​រុស្ស៊ី (ត្រូវ​នឹង​ម៉ោង 6 និង 10 នាទី​ ថ្ងៃ​ទី 11 សីហា​នៅ​កម្ពុជា​) នៅ​លើ​រ៉ុក្កែត Soyuz-2.1b ពី​ព្រលាន​យាន​អវកាស​ Vostochny ក្នុង​តំបន់ Amur ប្រទេស​រុស្ស៊ី​។​ នេះ​គឺជា​យាន​ស្រាវ​ជ្រាវ​ផលិត​ក្នុង​ស្រុក​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​។ មុន​នោះ បេសកកម្ម​ព្រះចន្ទ​ចុង​ក្រោយ​របស់​រុស្ស៊ី​គឺ Luna-24 ត្រូវ​បាន​ចេញ​ដំណើរ​កាល​ពី​ឆ្នាំ 1976 និង​បាន​នាំ​យក​ដី​ព្រះចន្ទ​ប្រហែល 170 ក្រាម​ មក​កាន់​ផែនដី​។ Luna-25 ថត​រូប​ដំបូង​កាល​ពី​ថ្ងៃទី 13 សីហា និង​ត្រូវ​បាន​វិទ្យាស្ថាន​ស្រាវ​អវកាស​នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​រុស្ស៊ី (IKIRAS) ប្រកាសកាល​ពី​ថ្ងៃទី 14 សីហា​។ ក្នុងរូប​ថត​នេះ​មាន​ទង់ជាតិ​រុស្ស៊ី​លើ​យានអវកាស រួម​នឹង​ផែនដី … Read more

ក្រុមហ៊ុន​ចិន និង​គម្រោង​បាញ់​បង្ហោះ​រ៉ុក្កែត​​ដែល​អាច​ប្រើប្រាស់ឡើងវិញ​

Galactic Energy ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​មួយ​របស់​ចិន អាចបង្កើត​របត់​ថ្មី​នៅក្នុង​ការ​​ប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស​ចរណ៍​អន្តរជាតិ ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​នាំមុខ​ដោយ​ក្រុមហ៊ុន​អាម៉េរិក SpaceX។ កាលពី​ឆ្នាំ 2017 ក្រុមហ៊ុន​អវកាស SpaceX (សហរដ្ឋ​អាម៉េរិក) ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី Elon Musk បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ ​ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត Falcon 9 ដែល​ប្រើប្រាស់​រួចហើយ។ ពេលនេះ Galactic Energy ដែលជា​ក្រុមហ៊ុន​មួយ​របស់​ចិន ក៏មាន​ឱកាស​ធ្វើ​ដូច SpaceX។ បើសិន​បេសកកម្ម​បាញ់​បង្ហោះ​នេះ​បាន​ជោគជ័យ វា​នឹង​ជួយ​ឱ្យ​ប្រទេស​ចិន​បោះជំហាន​មួយ​ធំ​ទៀត​នៅក្នុង​ការប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស។ កាលពី​ចុងខែ​កក្កដា​កន្លងទៅ Galactic Energy បានប្រកាសថា កំពុង​សាកល្បង​បច្ចេក​វិទ្យា​ម៉ាស៊ីន​ប្រតិកម្ម​របស់​រ៉ុក្កែត​រុញច្រាន​មួយ​ប្រភេទ។ នេះ​គឺជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​រ៉ុក្កែត​ចុះចត​ដោយ​សុវត្ថិភាព ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ។ តំណាង​របស់ Galactic Energy ឱ្យដឹងថា អត្រា​នៃ​ការ​ល្អៀង​​របស់​គន្លង​គោចរ និង​​ចំណុច​ចុះចត រួម​នឹង​តួ​លេខ​​ផ្សេងទៀត​របស់​ម៉ាស៊ីន​នេះ សុទ្ធតែ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​រចនា។ ការធ្វើ​តេស្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​គម្រោង​ប្រើប្រាស់​ឡើងវិញ​នូវ​រ៉ុក្កែត Pallas 1 ក្នុង​បេសកកម្ម​ដែល​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ 2024។ រ៉ុក្កែត Pallas 1 ត្រូវបាន​ផលិតឡើង​ដើម្បី​អាច​ដឹកទំនិញ​ទម្ងន់ 5,000 គីឡូក្រាម ឡើងទៅ​កាន់​គន្លង​តារាវិថី​​កម្រិត​ទាប​របស់​ផែនដី ហើយ​វិល​ត្រលប់មក​ចុះចត​​​ដោយ​ឈរ​ត្រង់​ដូច​ទៅនឹង​បណ្ដា​រ៉ុក្កែត​របស់​ … Read more