ឱសថដែលអាច «កម្ចាត់រាល់ដុំគីស» ទាំងកាចទាំងស្លួត
(សហរដ្ឋអាម៉េរិក) – ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍឱសថមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់រាល់ដុំគិសរឹង ទាំងប្រភេទកាច ទាំងប្រភេទស្លូត ដោយមិនប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញប្រចាំមន្ទីរពេទ្យ City of Hope ដែលជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកធំជាងគេមួយនៅសហរដ្ឋអាម៉េរិក និងត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Cell Chemical Biology កាលពីថ្ងៃទី 02 សីហា 2023។ គ្រាប់ថ្នាំនេះមានឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់គោលដៅកម្ចាត់ប្រូតេអ៊ីនមួយប្រភេទមាននៅក្នុងដុំសាច់មហារីកស្ទើរគ្រប់ប្រភេទ ដែលបណ្ដាលឱ្យដុំគីសរីកធំ និងកើនឡើងច្រើននៅក្នុងរាងកាយ។ ប្រូតេអ៊ីននេះគឺជាអង់ទីហ្សែន PCNA (Proliferating cell nuclear antigen) ដែលធ្លាប់ត្រូវបានចាត់ទុកថា មិនអាចកម្ចាត់បាន។ គ្រាប់ថ្នាំ AOH1996 កម្ចាត់កោសិកាមហារីកទៅតាមរបៀបដែលមានការជ្រើសរើស ដោយយន្តការបំបែកវដ្ដនៃការបង្កើតកូនចៅតាមធម្មតារបស់ដុំគីស ទប់ស្កាត់កោសិកា DNA ដែលមានកំហុស កុំឱ្យបន្តរីកចម្រើន ធ្វើឱ្យពួកវាមិនអាចចម្លងពីតិចទៅច្រើនទៀតបាន។ ប្រការនេះនឹងបណ្ដាលឱ្យកោសិកាមហារីកទាំងឡាយត្រូវងាប់ដោយឯកឯង និងមិនប៉ះពាល់ដល់កោសិកាល្អ។ អ្នកវិទ្យាសាស្ត្រនៅ City of Hope អធិប្បាយថា PCNA … Read more