មកទល់នឹងពេលនេះ ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រេចបាន 85%ហើយ

ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ កំពុងតែ​ដំណើរការ​សាងសង់​ជាធម្មតា ថ្វីបើ​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-19 ក៏ដោយ​ហើយ​មកទល់នឹង​ពេលនេះ ទីលាន​បាល់ទាត់​ធំ របស់​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​នេះ បាន​សាងសង់​រួច បាន​ប្រមាណ​ជាង 85ភាគរយ​ហើយ ដោយបាន​បំពាក់​ដំបូល និង​លេច​ជា​រូបរាង​ទីលាន​បាល់ទាត់​កម្រិតស្តង់ដា​ហើយ នៅឡើយ​តែ​ការបំពាក់​កៅអី និង​បន្ថែម​ការ​រចនា​ពណ៍​តែប៉ុណ្ណោះ។

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែលជា​កន្លែង​សម្រាប់ធ្វើ​ពិធី​បើក-បិទ ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម​លើក​ទី32 របស់​កម្ពុជា នឹងត្រូវ​សាងសង់​រួចរាល់​នៅ​ខែមេសា ឆ្នាំ2021 ខាងមុខ។ នេះ​បើតាម​ឱ្យដឹងពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​របស់ CAMSOC។

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គឺជា​ហិរញ្ញប្បទាន​ឥត​សំណង របស់​រដ្ឋាភិបាល​ប្រទេស​ចិន ដែល​គ្រោង​ចំណាយ​ទុន​ប្រមាណ160លាន​ដុល្លារ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង៦ម៉ឺន​នាក់ សាងសង់​នៅលើ​ផ្ទៃដី​ជាង១៦ហិកតា ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ2023៕

Advertisement