Elon Musk ប្រកាសថា “បច្ចេកវិទ្យាសម្រាប់រថយន្តបើកបរស្វ័យប្រវត្តទាំងស្រុង” នឹងរួចរាល់ក្នុងឆ្នាំនេះ
ក្រុមហ៊ុនផលិតរថយន្ត Tesla បន្តរកបានប្រាក់ចំណេញនៅក្នុងត្រីមាសទី2 ដែលនេះបានជួយឱ្យមូលបត្ររបស់ Tesla កើនឡើងយ៉ាងខ្ពស់កាលពីម្សិលមិញ (22កក្កដា)។ ក្រុមហ៊ុន Tesla កាលពីម្សិលមិញបានប្រកាសថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធចំនួន104លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិអាជីវកម្មចំនួន327លានដុល្លារក្នុងត្រីមាសទី2 បើទោះជាត្រូវបង្ខំចត្តិបិទទ្វាររោងចក្រនៅ Fremont រដ្ឋ California ក្នុងរយៈពេលជិតពាក់កណ្ដាលនៃត្រីមាសមុន។ ប្រាក់ចំណេញប្រតិបត្តិការអាជីវកម្មក្នុងរយៈពេល12ខែកន្លងទៅរបស់ Tesla បានថយចុះ5%។ ក្រុមហ៊ុននេះបានឱ្យដឹងថា អត្រាថយចុះនេះនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ។ ការរកបានប្រាក់ចំណេញជាបន្តបន្ទាប់ក្នុងរយៈពេល4ត្រីមាសកន្លងទៅនេះ បានជួយឱ្យ Tesla មានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលទៅកាន់សន្ទស្សន៍ S&P 500 (S&P 500 គឺជាសន្ទស្សន៍មូលបត្រមួយដែលវាស់ស្ទង់ប្រសិទ្ធភាពនៃការជួញដូរមូលបត្ររបស់ក្រុមហ៊ុនធំៗចំនួន500 ដែលកំពុងធ្វើការជួញដូរក្នុងផ្សារហ៊ុននានានៅសហរដ្ឋអាមេរិក)។។ មូលបត្ររបស់ក្រុមហ៊ុននេះ កាលពីម្សិលមិញបានកើន4% ក្នុងការជួញដូរក្រៅម៉ោង នាំឱ្យវាឡើងថ្លៃដល់1,656ដុល្លារក្នុង1ហ៊ុន។ ជាសរុប រាប់ចាប់ពីដើមឆ្នាំ មូលបត្រ Tesla បានកើនឡើង3ដង ដែលក៏បានជួយឱ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃទុនខ្ពស់ជាងគេក្នុងពិភពលោកផងដែរ។ ក្នុងត្រីមាសទី2 តួលេខរថយន្ត Tesla បានថយចុះ5% បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ប៉ុន្តែ អត្រាថយចុះនេះតិចជាងឆ្ងាយណាស់បើធៀបជាមួយនឹងអត្រា30% ឬច្រើនជាងនេះរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តនានាក្នុងពិភពលោក។ CEO របស់ Tesla លោក Elon … Read more