Melo ដាល់ដៃគូខ្លួនមួយដៃ ខណៈអ្នកគាំទ្រ ៣០នាក់ត្រូវបានឃាត់ខ្លួនក្នុង Copa Libertadores

ការ​ប្រកួត​​​ក្រប​ខ័ណ្ឌ Copa Libertadores រវាង​ក្រុម Penarol និង Palmeiras បាន​បញ្ចប់​ទាំង​​ជម្លោះ និង​ភាព​ចម្រូង​ចម្រាស់ ខណៈដែល​អ្នក​គាំទ្រ​​៣០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​ប៉ូលិស​១៨​នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

អំពើ​ហិង្សា​នេះ​បាន​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ក្រោយ​ពី​ក្រុម​​របស់​ប្រេស៊ីល Palmeiras ដែល​ជា​ក្រុម​​ភ្ញៀវ បាន​កត់​ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-២ លើ​ក្រុម​ម្ចាស់​ផ្ទះ​របស់​អ៊ុយ​​រ៉ូ​ហ្គាយ​។ សមា​ជិក​កីឡាករ​ជាច្រើន​ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង​ខ្សែ​បម្រើ Felipe Melo ដែរ ត្រូវ​បាន​គេ​​ឃើញ​បាន​វាយ​ទៅ​លើ​ដៃ​គុ​របស់​ខ្លួន​មួយ​​ដៃ ក្នុង​ពេល​អ្នក​គាំ​ទ្រ​​បាន​​វាយ​តប់​គ្នា​នៅ​ឯ​កៅអី​របស់​​អ្នក​ទស្ស​នា​​។ រូប​ភាព​វី​ដេ​អូ​បង្ហាញ​ថា ជម្លោះ​នោះ​បាន​ផ្ទុះ​ឡើង​ភ្លាម​ៗ ក្រោយ​ពី​សំឡេង​កញ្ចែ​ចុង​ក្រោយ​បាន​បន្លឺ​ឡើង ខណៈ​ដែល​​​ក្រុម​កីឡាករ​​បាន​ដេញ​វាយ​គ្នា ស្រប​បេល​ដែល​អ្នក​​គាំ​ទ្រ​ក៏​បាន​ផ្ទុះ​ជម្លោះ​វាយ​តប់​គ្នា​ផងដែរ​​​ជុំ​វិញ​ទីលាន​​​​​ក្នុង​ការ​ប្រកួត​ពាន​ប្រចាំ​ទ្វីប​អាមេ​រិកខាង​ត្បូង​មួយនេះ​​។

ក្រសួង​មហា​ផ្ទៃ​របស់​អ៊ុយ​រូ​ហ្គាយ​បាន​ឲ្យ​ដឹង​ថា​៖ «វា​បាន​ចាប់​ផ្តើម​នៅ​ល​ទីលាន​ប្រកួត ហើយ​​វា​ហាក់​​បង្ហាញ​ថា ក្នុង​ពេល​ដែល​​កីឡាករ​បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​មិន​ឲ្យ​វាយ​តប់​គ្នា នៅពេល​​​នោះ​ជម្លោះ​បាន​ចាប់​ផ្តើម​ទៅ​ហើយ​»​៕

ប្រភព​ពី៖ Mirror

Advertisement