ស្រួ​ង​ ​ភា​វី​ ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​ជួយ​សហព័ន្ធ​រៀបចំ​ការប្រកួត​ដណ្ដើម​ជើងឯក​ប៊ីយ៉ា​ស្នូកឃ័រ​ថ្នាក់​ជាតិ​ ​

​កាលពី​ពេល​ថ្មី​ៗ​នេះ​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ ​និង​ជា​ជើងខ្លាំង​កីឡា​ប៊ីយ៉ា​កា​រ៉ុ​មក​ម្រិ​ត​អន្តរជាតិ​ ​ស្រួ​ង​ ​ភា​វី​ ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ ​5,000ដុល្លារ​ដល់​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ ​និង​ស្នូ​ឃ័​រកម្​ពុ​ជា​កាលពី​ម្សិលមិញ​នេះ​ដើម្បី​ទ្រទ្រង់​ក៏ដូចជា​រៀបចំ​សកម្មភាព​ប្រកួត​នានា​។​

​ជើងខ្លាំង​ខាង​ប៊ីយ៉ា​កា​រ៉ុ​មក​ម្រិ​ត​អន្តរជាតិ​ខាងលើ​នេះ​ ​នឹង​ព្យាយាម​ជួយ​បង្កើត​សាលា​ ​ជួយ​បង្កើត​ធនធាន​ថ្មី​ ​ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ ​កីឡាការិនី​កម្ពុជា​នា​ពេល​ខាងមុខនេះ​តាមដែល​អាច​ធ្វើ​ទៅ​បានឱ្យ​មាន​សមត្ថភាព​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ដូច​ប្រទេស​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កីឡាការិនី​ប៊ីយ៉ា​លំដាប់​ពិភពលោក​របស់​កម្ពុជា​ ​ស្រួ​ង​ ​ភា​វី​ ​បាន​ទៅ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ2008​ ​ជាមួយនឹង​ស្វាមី​ជា​ជនជាតិ​កូរ៉េ​ ​ហើយ​ឆ្លៀតពេល​ទំនេរ​អ្នកស្រី​បាន​ហ្វឹកហាត់​លេង​ប៊ីយ៉ា​ ​ហើយ​បាន​លេង​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នានា​ ​និង​បាន​ឈ្នះ​ជើងឯក​ប្រចាំ​ប្រទេស​កូរ៉េ​ជាច្រើនលើក​ ​រហូត​ឈាន​ដល់កម្រិត​ពិភពលោក​ទៀតផង​៕​


Advertisement