អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ចង់​វិលត្រឡប់​ទៅកាន់​ក្លិប​ចាស់​នៅ​អ៊ីតាលី​វិញ​

​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Keisuke​ ​Honda​ ​បាន​បង្ហោះ​សារ​នៅក្នុង​គណនី​ ​Twitter​ ​របស់​ខ្លួន​ ​ដោយ​បាន​បង្ហាញ​ពី​ការ​ស្ម័គ្រចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​មួយទៀត​គឺ​ ​AC​ ​Milan​ ​ដែល​ជា​ក្លិប​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​លី​ក​កំពូល​របស់​អ៊ីតាលី​។​

​ក្នុង​សារ​នោះ​បាន​បញ្ជាក់​ថា​ ​កីឡាករ​រូប​នេះ​នឹង​ស្ម័គ្រចិត្ត​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​គឺ​ ​AC​ ​Milan​ ​វិញ​ ​ដោយ​ ​Honda​ ​មិនបាន​បញ្ជាក់​ថា​ ​ត្រូវការ​ប្រាក់កម្រៃ​ ​ឬក៏​អត់ទេ​នោះ​ទេ​ ​ក៏ប៉ុន្តែ​រូបគេ​នឹង​ស្ម័គ្រចិត្ត​ទៅលេង​ឱ្យ​គ្រប់ពេល​ដែល​ក្លិប​មួយ​នេះ​ត្រូវការ​រូបគេ​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​លោក​ ​Keisuke​ ​Honda​ ​បាន​ផ្តាច់​កុងត្រា​ជាមួយនឹង​ក្លិប​លី​ក​កំពូល​របស់​អូស្ត្រាលី​ ​Melbourn​ ​Victory​ ​កាលពីដើម​ឆ្នាំ2019​ ​ក្រោយពី​រួមរស់​ជាមួយនឹង​ក្រុម​មួយ​នេះ​បាន​ ​1រដូវ​កាល​ ​និង​បាន​ជួយ​ឱ្យ​ក្រុម​នេះ​ចូល​ទៅលេង​នៅក្នុង​ពានរង្វាន់​ធំជាង​គេ​បង្អស់​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​Champion​ ​League​ ​ទៀតផង​៕​


Advertisement