ម្ចាស់ក្លិបបឹងកេត ធ្វើជាតំណាងឱ្យកម្ពុជាក្នុងកម្មវិធី FIFA Best Award

ប្រធានក្លិបបឹងកេត លោកស្រី ពុធ ធីតា ត្រូវបានក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតនៅលើពិភពលោករបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កាលពីយប់ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2019 កន្លងទៅនេះ។ក្នុងនោះដែរលោកស្រីបានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញអំពីការចូលរួមរបស់លោកស្រីនៅក្នុងកម្មវិធីខាងលើ ដោយលោកស្រីបានរំលេចរូបថតនៃទិដ្ឋភាពទាំងនោះ និងបរិយាកាសនៅក្នុងកម្មវិធីនោះ ដោយក្នុងនោះ លោកស្រីក៏បានថតរូបជាច្រើនសន្លឹកជាមួយនឹងអ្នកដឹកនាំក្រុមល្បីៗ គ្រូបង្វឹក និងកីឡាករល្បីឈ្មោះជាច្រើនរូបរបស់ពិភពលោកទៀតផង។ ក្នុងកម្មវិធីនេះ ម្ចាស់ពានរង្វាន់ FIFA Best Player of the Year បានទៅលើខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលបានជួយក្រុមអាជីពរបស់ខ្លួនឱ្យឈ្នះ La Liga កាលពីរដូវកាលមុន៕

Advertisement