ខ្សែប្រយុទ្ធក្លិប JDT ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់

កីឡាករ​ជម្រើសជាតិ​ម៉ាឡេស៊ី និង​ក្លិប JTD លោក Muhammad Syafiq Ahmad បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅ​គីឡូម៉ែត្រ​លេខ163 នៃ​ផ្លូវជាតិ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី ស្ថិតនៅ​តំបន់ Sungai Bakap។ ខណៈ​ប្រពន្ធ​របស់គាត់ រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​កូនស្រី​របស់គាត់ ដែល​ទើប​កើត​បាន 22ថ្ងៃ បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ។ ក្រៅពីនោះ មាន​ជនរងគ្រោះ 2នាក់​ទៀត បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នោះដែរ គឺ​ម្ដាយក្មេក​របស់គាត់ និង​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់ទៀត។

គួរឱ្យ​ដឹង​ដែរ​ថា ក្នុង​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៥ និង 36នាទី​ព្រឹក ដោយ​មូលហេតុ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ខ្សែប្រយុទ្ធ​រូបនេះ​អាច​បើកបរ ដោយ​ការ​ងងុយដេក និង​ហួស​ល្បឿន​កំណត់ ខណៈដែល​ពេលនេះ កីឡាករ Muhammad Syafiq Ahmad បាន​រងរបួស​ស្រាល ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ៕

Advertisement