បឹង​កេត​ ​ប៉ះ​ ​វិសាខា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ភ្នំ​ពេញ​ក្រោ​ន​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ដណ្តើម​ពាន​ ​HUN​ ​SEN​ ​CUP​

កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ធ្វើការ​ចាប់ឆ្នោត​ ​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​ក្លិប​ទាំង4​ ​ដោយ​ក្នុង​នោះ​លទ្ធផល​ ​ចាប់​ពូល​គឺ​ ​បឹង​កេត​ ​ត្រូវ​ប៉ះ​ ​វិសាខា​ ​ចំណែក​ឯ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ជាមួយនឹង​ ​ភ្នំ​ពេញ​ក្រោ​ន​ ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ដោយ​ការប្រកួត​ក្នុង​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ ​ការប្រកួត​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​និង​មានតែ​ ​1ជើង​ប៉ុណ្ណោះ​ ​រួមមាន​ ​ថ្ងៃ18​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ក្លិប​វិសាខា​ ​ប្រកួត​ជាមួយ​ ​ក្លិប​បឹង​កេត​ ​វេលា​ម៉ោង​ ​18​:​00នាទី​ ​ល្ងាច​ ​និង​ ​មួយគូ​ទៀត​ ​ថ្ងៃ19​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​(​ប្រកួត​ជាមួយ​)​ ​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​ ​វេលា​ម៉ោង​ ​18​:​00នាទី​ ​ល្ងាច​។​

​មុន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​យកឈ្នះ​អង្គ​រថា​យហ្គឺរ​ ​ដោយ​លទ្ធផល​ ​6ទល់0​ ​(​2ជើង​)​។​ ​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​វាយបក​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ ​5ទល់4​ ​ក្រោយ​ប្រកួត​ ​2ជើង​ស្មើគ្នា​ ​2ទល់2​ ​។​ ​វិសាខា​ ​បាន​យកឈ្នះ​ ​គិរីវង់​ ​ដោយ​លទ្ធផល​ ​5ទល់2​ ​(​2ជើង​)​ ​និង​បឹង​កេត​ ​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ ​ដោយ​លទ្ធផល​ ​2ទល់1​ ​(​2ជើង​)​៕​

Advertisement