អស្ចារ្យ​មែន​!​ ​ថៃ​ក្លាយជា​ប្រទេស​ទី2​ ​នៅ​អាស៊ាន​ដែល​ ​PSG​ ​បើក​សាលា​បណ្ដុះបណ្ដាល​បាល់ទាត់​

​ក្លិប​បាល់ទាត់​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​(​PSG​)​ ​បាន​ប្រកាស​អំពី​សាលា​បាល់ទាត់​ថ្មី​មួយ​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​រួចរាល់​ហើយ​នៅក្នុង​ប្រទេស​ថៃ​ ​ដើម្បី​ត្រៀម​ទទួលយក​សិស្ស​ឱ្យ​ចូល​មក​ហ្វឹកហាត់​បាល់ទាត់​នៅក្នុង​ប្រទេស​មួយ​នេះ​។

ជាមួយនឹង​ការ​បើក​សម្ពោធ​សាលា​បាល់ទាត់​មួយ​នេះ​ ​ក្លិប​ជើងឯក​បារាំង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​មាន​យុវជន​ថៃ​ប្រមាណ​ជាជាង1ពាន់​នាក់​ទៅចុះ​ឈ្មោះ​ចូលរៀន​វគ្គ​បាល់ទាត់​នៅ​ទីនោះ​ ​ហើយ​គម្រោង​បន្ទាប់​ ​PSG​ ​នឹង​ទៅ​បើក​សាលា​បាល់ទាត់​នៅ​តាម​ខេត្ត​ដែល​និយម​បាល់ទាត់​ជាច្រើន​ទៀត​ក្នុង​ប្រទេស​ថៃ​។​

​គួរតែ​ដឹង​ដែរ​ថា​ ​នេះ​គឺជា​សាលា​បាល់ទាត់​ទី2​ ​ហើយ​ ​ដែល​ក្លិប​កំពូល​របស់​បារាំង​មួយ​នេះ​ ​បង្កើត​ឡើង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បន្ទាប់ពី​បាន​បង្កើត​ដំបូង​គេ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕​


Advertisement