លោក​ ​ភា​ ​សុ​ភ័ក្ដ្រា​ ​ដឹង​ថា​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​មិន​សប្បាយចិត្ត​ ​តែ​នៅតែ​ប្តូរ​ឱ្យមក​លេង​ជា​ខ្សែការពារ​

​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ត្រូវ​បាន​គ្រូបង្វឹក​ផ្លាស់​ប្តូរ​មុខតំណែង​លេង​ ​ពី​ខ្សែប្រយុទ្ធ​មក​ជា​ខ្សែការពារ​វិញ​ ​ក្នុង​ជំនួប​លី​ក​កំពូល​កម្ពុជា​កាលពី​សប្តាហ៍​ទី4​ ​និង​ទី5​ ​កន្លងទៅ​។​

​ដោយ​ក្នុង​នោះ​កីឡាករ​រូប​នេះ​អាច​លេង​បាន​យ៉ាង​ល្អ​ក្នុង​ទីតាំង​នេះ​ ​ដោយ​បាន​ជួយ​ឱ្យ​ក្រុម​របស់​ខ្លួន​យកឈ្នះ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ក្នុង​លទ្ធផល​ ​4​ ​ទល់នឹង​ ​2​។​ ​ចំណែង​ឯ​ក្នុង​ជំនួប​ជាមួយនឹង​បឹង​កេត​កាលពី​សប្តាហ៍​មុន​វិញ​ ​ទោះបីជា​ក្រុម​របស់​គេ​ចាញ់​មែន​ ​តែ​កីឡាករ​រូប​នេះ​បាន​បំពេញ​តួនាទី​ជា​ខ្សែការពារ​យ៉ាង​ល្អ​។​

​ទាក់ទិន​នឹង​ការ​ប្តូរ​មុខតំណែង​លេង​នេះ​ត្រូវ​បាន​លោក​ ​ភា​ ​សុ​ភ័ក្ដ្រា​ ​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​ពន្យល់​ថា​ ​គឺជា​ការ​បង្ខំចិត្ត​ ​ដ្បិត​លោក​ចង់​សាកល្បង​ ​ហើយក៏​ដឹង​ថា​ ​គាត់​អត់​សូវ​សប្បាយចិត្ត​ដែរ​ ​តែ​បឹង​កេត​ខ្លាំង​ប្រយុទ្ធ​ ​អ៊ីចឹង​យើង​ត្រូវ​ពង្រឹង​ការ​ការពារ​ ​និង​បង្កើន​ការ​វាយបក​ឱ្យ​បាន​លឿន​ផង​ដែរ​៕​


Advertisement