ភ្លើងបំភ្លឺ​នៅក្នុង​កីឡដ្ឋាន​ វិសាខា​ ត្រូវ​បាន​បំពាក់​រួចរាល់​ ហើយ​រាល់​ការប្រកួត​នឹង​ធ្វើឡើង​នៅពេល​យប់​ទាំងអស់​

កាលពី​ពេល​ថ្មី​ៗនេះ​ ក្លិប​វិសាខា​ បាន​បំពាក់​ភ្លើងបំភ្លឺ​សម្រាប់​ការប្រកួត​នៅពេល​យប់​រួចរាល់​សព្វគ្រប់​អស់ហើយ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​មួយ​នេះ​អាច​ធ្វើការ​ប្រកួត​នៅពេល​យប់​បាន​ដោយ​រលូន​។

ចំពោះ​កាលវិភាគ​ប្រកួត​នៅ​កីឡដ្ឋាន​មួយ​នេះ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ជាតិ​កម្ពុជា​ សម្រេច​អនុញ្ញាត​ឱ្យ​លើកពេល​ទៅ​ប្រកួត​នៅពេល​យប់​វិញ​ហើយ​ ដែល​ខុសពី​ពេលមុន​ កាលវិភាគ​ប្រកួត​ទាំងអស់​នៅ​កីឡដ្ឋាន​នេះ​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង​ 3:30​នាទី​រសៀល​។

គួរ​រំឭក​ផង​ដែរ​ថា​ ក្រុមបាល់ទាត់​ វិសាខា​ បាន​ឡើង​ពី​លី​ក2​ មកកាន់​លី​កកំពូល​កម្ពុជា​កាលពី​ឆ្នាំមុន​ ដោយ​ឈរ​នៅ​លេខ3​ នៃ​លី​កកំពូល​កម្ពុជា​កាលពី​រដូវ​កាលមុន​ ដែល​ក្នុង​ឆ្នាំនេះ​ក្រុម​មួយ​នេះ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ហើយ​ថែមទាំង​បាន​ក្រសោប​យក​កីឡា​ករល្អៗ​ពី​ក្លិប​ដទៃ​ និង​បាន​ចំណាយ​ថរិកា​ជាច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ក្លិប​ទៀតផង​៕

Advertisement