Kepa​ ​ថា​ ​ខ្លួន​ពិតជា​គោរព​លោក​ ​Sarri​ ​នៅពេល​ ​Man​ ​City​ ​លើក​ពាន​ ​League​ ​Cup​ ​

អ្នកចាំទី​ ​KepaArrizabalaga​ ​របស់​ក្រុម​ ​Chelsea​ ​បាន​បញ្ជាក់​ថា​ ​លោក​មានការ​គោរព​ទាំងស្រុង​ចំពោះ​អ្នកចាត់ការ​ទូទៅ​លោក​ ​Maurizio​ ​Sarri​ ​ក្រោយពី​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​ក្នុង​ពេល​ក្រុម​របស់​គេ​ចាញ់​ក្រុម​ ​Manchester​ ​City​ ​ក្នុង​ការប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​ ​4​-​3​។​

​​លោក​ ​Sarri​ ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ​នៅពេល​ដែល​ ​Kepa​ ​បាន​បដិសេធ​ក្នុង​ការ​ចាកចេញ​ពីទី​លាន​ ​ក្រោយពី​ទទួលការ​ព្យាបាល​នៅ​លើ​ទីលាន​ ​ប៉ុន្តែ​ក្រោយមក​ ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​កំហឹង​របស់​លោក​បាន​កើតឡើង​ដោយសារតែ​ការភាន់ច្រឡំ​។​

​ ​Kepa​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​៖​ ​«​ខ្ញុំ​គ្មាន​បំណង​ក្នុង​ការ​មិន​ស្តាប់​បង្គាប់​របស់​គ្រូបង្វឹក​ ​ឬក៏​ការសម្រេច​ចិត្ត​របស់​លោក​ឡើយ​។​ ​ខ្ញុំ​គិតថា​ ​អ្វី​ៗ​បាន​កើតឡើង​ដោយសារតែ​ការភាន់ច្រឡំ​ប៉ុណ្ណោះ​ ​ដោយសារតែ​ភាព​តានតឹង​នៅ​ការប្រកួត​ដណ្តើម​ពាន​»​។​

​លោក​ ​Sarri​ ​បាន​ព្យាយាម​ដាក់​អ្នកចាំទី​ ​Willy​ ​Caballero​ ​ជំនួស​អ្នកចាំទី​មានតម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​ពិភពលោក​ ​Kepa​ ​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​រយៈពេល​ ​120នាទី​ ​ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ ​០​-​០​។ ​Kepa​ ​បាន​ព្យាយាម​ទទួលការ​ព្យាបាល​សម្រាប់​បញ្ហា​របួស​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​ហើយ​លោក​ ​Sarriបាន​និយាយ​ថា​ ​លោក​ជឿជាក់​ថា​ ​រូបគេ​មាន​បញ្ហា​រមួលក្រពើ​ ​នៅមុន​ពេល​គ្រូពេទ្យប្រចាំ​ក្លិប​បាន​បញ្ជាក់​ពី​បញ្ហា​ផ្សេង​បន្ទាប់ពី​នោះ​។​

លោក​ ​Sarri​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​ជា​ការយល់​ច្រឡំ​ដ៏​ធំ​មួយ​ ​ពីព្រោះ​ខ្ញុំ​បាន​យល់ឃើញ​ថា​ ​រូបគេ​មាន​បញ្ហា​រមួលក្រពើ​ ​ហេតុនេះ​ ​ខ្ញុំ​មិន​ចង់ឱ្យ​រូបគេ​បន្ត​លេង​រហូតដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ក្នុង​លក្ខខណ្ឌ​បែប​នោះ​ឡើយ​»​។​
​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​បានដឹង​ពី​ស្ថានភាព​នេះ​ ​ក្រោយពី​រយៈពេល​ ​៣​ ​ឬ៤នាទី​ ​នៅពេល​ដែល​គ្រូពេទ្យ​បាន​ដើរមក​កាន់​កន្លែង​កៅអីអង្គុយ​វិញ​»​៕​ ​

​ប្រភព​ពី​៖​ ​Sport24​ ​

Advertisement