កីឡាការិនី​កូរ៉េ​ខាងត្បូង​ ​Yang​ ​ឈ្នះ​ពាន​ ​LPGA​ ​Thailand​

​កីឡាការិនី​វាយកូនគោល​ ​Amy​ ​Yang​ ​របស់​កូរ៉េ​ខាងត្បូង​ ​បាន​ឈ្នះ​ពាន​ ​Honda​ ​LPGA​ ​Thailand​ ​ជា​លើក​ទី3​ ​ក្នុង​ទី​ក្រុង​ប៉ាតា​យ៉ា​ ​កាលពី​ថ្ងៃអាទិត្យ​ ​ក្រោយពី​បាន​បញ្ចប់​ដោយ​ការ​រកបាន​ ​266ពិន្ទុ​ ​បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។

ក្រោយពី​វាយ​កូន​បាល់​យ៉ាង​ល្អជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ដដែល​នោះ​ ​កីឡាការិនី​វ័យ​ ​29ឆ្នាំ​រូប​នេះ​ ​មាន​ពិន្ទុ​ស្មើ​ជាមួយនឹង​កីឡាការិនី​អូស្ត្រាលី​ ​Minjee​ ​Lee​ ​និងកីឡា​ការិនី​អេស្ប៉ាញ​ ​Carlota​ ​Ciganda​ ​ក្នុង​ការប្រកួត​លើ​រន្ធ​ទី15​។​

​ក្រោយមក​ ​Yang​ ​ដណ្តើម​យក​ការ​នាំមុខ​វិញ​ភ្លាម​ៗ​ក្នុង​ការប្រកួត​លើ​រន្ធ​ទី16​ ​និង​បាន​ឈ្នះ​ពាន​ ​ក៏ដូចជា​ទឹកប្រាក់​រង្វាន់​ ​240,000ដុល្លារ​អាមេរិក​ ​ក្រោយពី​វាយកូនគោល​បញ្ចូល​រន្ធ​យ៉ាង​ល្អ​លើ​រន្ធ​ទី18​។​

​កីឡាការិនី​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​បានដឹង​ថា​ ​ពួក​យើង​មាន​ពិន្ទុ​ស្មើគ្នា​ ​ប៉ុន្តែ​ ​ខ្ញុំ​បាន​ព្យាយាម​រក្សា​ការ​ផ្តោត​អារម្មណ៍​របស់ខ្ញុំ​ ​និង​រក្សា​ការ​អត់ធ្មត់​»​។​

​Yang​ ​ដែល​បាន​ឈ្នះ​ពាន​នេះ​កាលពីមុន​ក្នុង​ឆ្នាំ2013​ ​និង2015​ ​នោះ​ ​បាន​និយាយ​ថា​ ​ការ​លេង​នៅ​លើ​ទីលាន​ ​Pattaya​ ​ពិតជា​បាន​ផ្តល់​នូវ​លក្ខ​ខណ​ពិសេស​ចំពោះ​រូប​នាង​។​ ​កីឡាការិនីYang​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការ​ឈ្នះ​ពាន​ ​3លើក​នៅ​ទីនេះ​»​។​

​កីឡាការិនី​អេស្ប៉ាញ​ ​បាន​ទទួលស្គាល់​ថា​ ​នាង​មានការ​ភិតភ័យ​ ​និង​រំភើប​ពេក​ ​សម្រាប់​ការប្រកួត​ចាប់ពី​រន្ធ2​ ​ទៅ​ ​3លើក​ចុងក្រោយ​។​ ​ប៉ុន្តែ​ ​កីឡាការិនី​រូប​នេះ​បាន​បញ្ជាក់​ថា​ ​នាង​ពិតជា​រីករាយ​ណាស់​ ​ជាមួយនឹង​ទម្រង់​លេង​របស់​នាង​ ​ក្រោយពី​បាន​បញ្ចប់​ដោយ​រកបាន​ពិន្ទុសរុប​ ​268​៕

​ ​
​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

Advertisement