អ្នកគាំទ្រ​របស់ Man United ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់លោក Mourinho

អ្នកគាំទ្រ​របស់​ក្រុម Manchester United បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់លោក Jose Mourinho អំពី​បរិយាកាស​ដ៏​ស្ងាត់ស្ងៀម​នៅឯ​កីឡដ្ឋាន Old Trafford។ លោក Mourinho បាន​និយាយថា អ្នកគាំទ្រ​របស់​ក្រុម Man United មាន​ភាពស្ងាត់ស្ងៀម​អំឡុង​ពេល​ក្រុម​របស់​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-0 លើ​ក្រុម Huddersfield ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍។

អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man United រូបនេះ បាន​បន្ត​លើកឡើង​ពី​កីឡដ្ឋាន Fratton Park របស់​ក្លិប Portsmouth ជា​គំរូ​នៃ​ការ​មាន​បរិយាកាស​ដ៏​ល្អ​មួយ។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​អ្នកគាំទ្រ​ដែលមាន​ឈ្មោះថា Trust របស់​ក្លិប Manchester United បាន​ឲ្យ​ដឹងថា៖ «យើង​ធ្វើការ​កត់សម្គាល់​ទៅលើ​ការបកស្រាយ​បន្ថែមទៀត​របស់​អ្នកចាត់ការ​ទូទៅ​របស់​យើង​ទាក់ទង​នឹង​បរិយាកាស​មិនល្អ​នៅ​កីឡដ្ឋាន Old Trafford ក្រោយពី​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​ជាមួយនឹង​ក្រុម Huddersfield»។

សេចក្តីថ្លែងការណ៍​នោះបាន​បន្ថែមទៀតថា៖ «បរិយាកាស​ស្ងាត់ស្ងៀម​នោះ​មិនមែន​មានន័យថា ត្រូវបាន​កំណត់ទុក​នៅ​កីឡដ្ឋាន Old Trafford ឡើយ។ វា​ជា​បញ្ហា​មួយ​ដែល​ជះឥទ្ធិពល​លើ​ក្លិប​នានា​ទូទាំងប្រទេស​នេះ។ វា​មិនមែនជា​បញ្ហា​ដ៏​ជាក់លាក់​មួយ​ចំពោះ​អ្នកគាំទ្រ​របស់ Manchester United ឡើយ ព្រោះថា ការគាំទ្រ​របស់​យើង​តែងតែ​ត្រូវបាន​ទទួលស្គាល់ ដោយ​អ្នកគាំទ្រ​ដែល​ស្មារតី​យុត្តិធម៌ ក្រោម​ស្ថានភាព​ដ៏​ល្អ​បំផុត​ក្នុងប្រទេស​នេះ»៕

ប្រភពពី៖ Worldsoccertalk

Advertisement