(World Cup 2022) – Cristiano Ronaldo មានឱកាស​ប្រហែល 50% សម្រាប់​ការចេញ​ទៅ​ប្រកួតឆាប់ៗនេះ

Cristiano Ronaldo

បើទោះជា​បានចេញ​ទៅ​ហាត់​ឡើងវិញ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ប៉ុន្តែ Cristiano Ronaldo មានឱកាស​ប្រមាណ​តែ 50% ប៉ុណ្ណោះ​ក្នុងការ​ចូលរួម​ការប្រកួត​នា​ពេល​ឆាប់​ៗ​នេះ​ ​រវាង ព័រទុយហ្កាល់ និង កូរ៉េខាងត្បូង។

យោងតាម Daily Mail លទ្ធភាព​នៃ​ការចេញ​ប្រកួត​របស់ Ronaldo ក្នុង​ការ​ប្រកួត​រវាង​ ពួរទុយហ្កាល់ និង កូរ៉េខាងត្បូង នា​ពេល​ឆាប់ៗនេះ គឺមានតែ​ 50% ប៉ុណ្ណោះ នេះ​បើ​តាម​គ្រូបង្វឹក​របស់​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់។

មុន​ការ​ចេញទៅ​ហ្វឹកហាត់​ឡើងវិញ​នេះ គ្រូបង្វឹក Fernando Santos ធ្លាប់បាន​និយាយថា Ronaldo ត្រូវការ​រង់ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​ទើប​ដឹងថា គាត់​អាច​ចេញទៅ​ប្រកួត ឬ​មិនអាច។ ប៉ុន្តែ​លោក Santos បញ្ជាក់ថា បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ករណី​អវត្តមាន​របស់ Ronaldo ក្នុងការ​ប្រកួត​នៅ​ជុំ​ដំបូង​នៃ​វគ្គ 8 ក្រុម​ខាងមុខ។

«ចូរ​រង់ចាំ​មើលថា តើ Ronaldo មានលទ្ធភាព​អាច​ចេញទៅ​ប្រកួត ឬទេ។ Ronaldo នឹង​ចេញទៅ​ហាត់ឆាប់ៗនេះ។ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា ឱកាស​ដែល​គាត់​អាច​ចូល​ប្រកួត​មាន​ដល់ 50% ដែរ ឬ​អត់​នៅឡើយ។ 2 ប្រកួត​កន្លងមក យើង​បាន​ជំនួស Ronaldo ដូច្នេះ យើង​ក៏មាន​ផែនការ​សម្រាប់​អវត្តមាន​របស់គាត់» លោក Santos បញ្ជាក់​មុនពេល Ronaldo ចេញទៅ​ហាត់​កាលពីពេលថ្មីៗនេះ។

Cristiano Ronaldo រកបាន 1 គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ ហ្កា​ណា។ នៅ​ជុំ​ទី 2 នៃ​វគ្គ​ចែក​ពូ​ល គាត់​ស្មានថា ខ្លួន​ជា​អ្នក​រកបាន 1 គ្រាប់​ទៀត ប៉ុន្តែ បច្ចេកវិទ្យា​បានបញ្ជាក់​ថា គ្រាប់​បាល់​នេះ​បាន​ទៅលើ Bruno Fernandes៕

Advertisement