La Liga និង Premier League ដាច់​ណាត់​មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

ប៉ុន្មាន​ថ្ងៃនេះ ពិភព​បាល់ទាត់​កំពុងតែ​ជជែក​វែកញែក រឿង​បង្កើត​ក្របខ័ណ្ឌ​ថ្មី​របស់​ក្លិបអ្នកមានៗ 12ក្លិប ខណៈ​ខាង​ស្ថាប័ន​បាល់ទាត់​ដូចជា FIFA និង UEFA កំពុងតែ​រក​វិធី​ដាក់ទណ្ឌកម្ម​ក្លិប និង​កីឡាករ​នៃ​ក្លិប​ទាំងនោះ។

រដ្ឋលេខាធិការ​កីឡា​របស់​អង់គ្លេស​លោក Oliver Dowden បាន​ព្រមាន​ថា ក្លិបធំៗ អាច​នឹងត្រូវ​ហាម​មិនឱ្យ​ទិញ​កីឡាករ​បរទេស​ចូល សម្រាប់​គម្រោង​ពាន European Super League របស់​ពួកគេ ។

ចំណែកឯ La Liga វិញ ក៏​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​មិន​គាំទ្រ​ដល់​ការបង្កើត​ពានរង្វាន់​ថ្មី European Super League ឡើយ ហើយនឹង​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ក្លិប​ដែល​ចូលរួមពាន​នេះ​ទៀតផង៕

Advertisement