វិស័យ​ឧស្សាហកម្ម​មនុស្ស​និម្មិត​នៅ កូរ៉េខាងត្បូង ៖ ស្រី​ស្អាត​ផលិត​ដោយ​កុំព្យូទ័រ រកចំណូលបាន​យ៉ាងច្រើន​ជូន​ក្រុមហ៊ុន

បុគ្គល​និម្មិត​ដ៏​ល្បីឈ្មោះ និង​មាន​ឥទ្ធិពល​នៅលើ​បណ្ដាញ​សង្គម (influencer) ដែលជា​ផលិតផល​របស់​កុំព្យូទ័រ កំពុង​ក្លាយជា​ឧបករណ៍​រកប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ កូរ៉េខាងត្បូង បើ​ទោះ​វា​បង្កឱ្យមាន​បញ្ហា​ចម្រូងចម្រាស​មួយចំនួន។

Rozy មាន​អ្នកតាមដាន​ជាង ១៣០,០០០ នាក់ នៅលើ Instagram ជាទី​ដែល​នាង​បង្ហោះ​រូបភាព​ស្ដីពី​ដំណើរ​ទេសចរណ៍​របស់​ខ្លួន។ រូបរាង សម្រស់​របស់​នារី​និម្មិត​មួយរូប​នេះ ពិតជា​មិនមាន​ចំណុច​ណា​ដែល​អាច​ឱ្យគេ​រិះគន់​បាន តាំងពី​ការតុបតែង​មុខមាត់ និង​សម្លៀកបំពាក់។ នាង​ចៀង រាំ និង​ធ្វើជា​តារា​បង្ហាញ​ម៉ូដ។ ប៉ុន្តែ គ្រប់យ៉ាង​ដែល Rozy មាន រួមទាំង​រាងកាយ​របស់​នាង​ផងដែរ គឺ​សុទ្ធតែជា​របស់​និម្មិត ពោលគឺ​មិនមាន​នៅក្នុង​លោក។

Rozy គឺជា​ក្រមុំ​និម្មិត និង​ជា influencer ម្នាក់ នៅ កូរ៉េខាងត្បូង ដែល​ត្រូវបាន​ផលិតផល​ឡើង​ដោយ​កុំព្យូទ័រ។ ប៉ុន្តែ រូបរាង​របស់​នាង បង្ហាញ​ពី​ភាពជាក់ស្ដែង​ដល់​ថ្នាក់​មាន​មនុស្ស​ជាច្រើន​ច្រឡំ​ថា នាង​ជា​មនុស្ស​មាននៅ​ក្នុង​លោក ជានា​រី​ដែល​បានចាប់កំណើត​ពី​ផ្ទៃ​ម្ដាយពិត។

Sidus Studio X ដែលជា​ក្រុមហ៊ុន​នៅ កូរ៉េខាងត្បូង និង​ជា​អ្នក​ដែល​បាន​បង្កើត Rozy ឱ្យដឹងថា នាងក្រមុំ​និម្មិត​ម្នាក់នេះ គឺជា​ផលិតផល​នៃ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ពិភព​ពិត និង​ពិភព​និម្មិត។ «នាង​អាចធ្វើ​ការងារ​គ្រប់យ៉ាង​ដែល​មនុ​ស្សពិត​មិនអាច​ធ្វើបាន ដោយ​ប្រើប្រាស់​រូបរាង​ដូច​មនុ​ស្សពិត» នេះ​បើតាម Sidus Studio X។

នាង Rozy បាន​ជួយ​ឱ្យ​ក្រុមហ៊ុន Sidus Studio X រកបាន​ប្រាក់ចំណេញ​ក្នុង​ពិភព​ផ្សាយពាណិជ្ជកម្ម និង​កម្សាន្ត តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក។

ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២០ ស្រី​ស្អាត Rozy ទទួលបាន​កិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ជាមួយនឹង​ក្រុមហ៊ុន យីហោល្បីៗ និង​បាន​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​និម្មិត​ជាច្រើន ហើយ​ថែមទាំង​បានចេញ​អាល់​ប៊ុ​ម​ផ្ទាល់ខ្លួន​ផងដែរ។

យ៉ាងណាក៏ដោយ ស្រី​ស្អាត Rozy មិនមែនជា​មនុស្ស​និម្មិត​ដែលមាន​ឥទ្ធិពល​ខ្លាំង​តែ​ម្នា​ក់នៅ កូរ៉េខាងត្បូង ឡើយ។ វិស័យ​ឧស្សាហកម្ម​មនុស្ស​និម្មិត កំពុងតែ​ផ្ទុះ​ការពេញនិយម ធ្វើឱ្យ​ទីផ្សារ​មាន​វិស័យសេដ្ឋកិច្ច​ដ៏​ថ្មី​សន្លាង​មួយទៀត។

បុគ្គល​និម្មិត​ល្បីឈ្មោះ​មិន​ចាស់​ទៅតាម​អាយុ​នោះទេ ហើយក៏​ពុំមាន​រឿងអាស្រូវ​ដូច​មនុស្ស និង​ត្រូវបាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា CGI ទាំងស្រុង។

តាមពិត បច្ចេកវិទ្យា CGI (រូបភាព​ដែល​បង្កើតឡើង​ដោយ​កុំព្យូទ័រ) មិនមែនជា​រឿង​ថ្មី។ វា​មានការ​ពេញនិយម​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​នាបច្ចុប្បន្ន ជាទី​ដែល​ក្រុម​សិល្បករ​ប្រើប្រាស់​វា​ដើម្បី​បង្កើតជា​បុគ្គល​និម្មិត​នៅក្នុង​ខ្សែភាពយន្ត ហ្គេម និង​វីដេអូ​តន្ត្រី។ ក៏ប៉ុន្តែ CGI ទើបតែ​ត្រូវបាន​ប្រើប្រាស់​នាពេលថ្មីៗនេះ នៅក្នុង​ការបង្កើត​បុគ្គ​ល​និម្មិត​ដែលមាន​ភាពល្បីល្បាញ និង​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម។

ទោះជា​អស្ចារ្យ​យ៉ាងណាក៏ដោយ ក្រុម influencer ដែលជា​បុគ្គល​និម្មិត​ល្បីឈ្មោះ នៅតែ​បង្កបញ្ហា​ចម្រូងចម្រាស​មួយចំនួន​សម្រាប់​សង្គម ពិសេស​គឺ​បញ្ហា​ដែល​ទាក់ទិន​នឹង​សីលធម៌ និង​វប្បធម៌​របស់​មនុស្សជាតិ។

ខាងក្រោម​នេះ សុទ្ធតែ​ជា​ស្រីស្អាត​ និង​ជា​តារា​បង្ហាញ​ម៉ូដ​​ដ៏​មាន​ឥទ្ធិពល​ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​កុំព្យូទ័រ ៖

ស្រីស្អាត Lucy គឺជា​តារា​បង្ហាញ​ម៉ូដ​និម្មិត​របស់​ Lotte Home Shopping

Advertisement