អ៊ីស្រាអែល​បង្កើត​តាក់ស៊ី​ហោះ​​​ ដើម្បី​ប្រជែង​ជាមួយ​ចិន​នា​ពេល​ខាង​មុខ

អ៊ីស្រាអែល​បង្កើត​តាក់ស៊ី​ហោះ​​​ ដើម្បី​ប្រជែង​ជាមួយ​ចិន​នា​ពេល​ខាង​មុខ

ម៉ូដែល​តាក់​ស៊ី​ហោះ​ CityHawk ​របស់​អ៊ីស្រាអែល​ ដំណើរ​ការ​ដោយ​អាគុយ​អ៊ីដ្រូសែន អាច​ដឹក​មនុស្ស​បាន​6​នាក់​ និង​ផ្ដល់​សេវាកម្ម​​​ដល់​មាត់​ទ្វារ​​ផ្ទះ​របស់​អតិថិ​ជន​។

ក្រុម​ហ៊ុន​ផលិត​តាក់​ស៊ី​ហោះ​និង​ចុះ​ចត​ត្រង់​ Urban Aeronautics របស់​ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​ HyPoint ដើម្បី​អភិវឌ្ឍ​​កំណែ​ថ្មី​​ដែល​ហោះ​ហើរ​បាន​ឆ្ងាយ​​និង​ប្រើ​ប្រាស់​អាគុយ​អ៊ីដ្រូសែន​មិន​មែន​ឧស្ម័ន​​របស់​ម៉ូដែល​យន្ត​ហោះ​ CityHawk ដោយ​យោង​ទៅ​តាម​យន្ត​ហោះ​ Cormorant/AirMule របស់​កង​ទ័ព​។

ប្រភេទ​​អាគុយ​​​របស់​ HyPoint ជួយ​បង្កើន​ថាម​ពល​និង​អាយុ​កាល​របស់​អាគុយ​បុរាណ​ បង្កើត​បាន​ជា​ឧបករណ៍​ផ្គត់​ផ្គង់ថាម​ពល​អគ្គិសនី​ដ៏​ស្រាល​​​ដើម្បី​ប្រើប្រាប់​ក្នុង​វិស័យ​អាកាស​ចរណ៍។ អ៊ីដ្រូសែន​កំពុង​ក្លាយ​ជា​បច្ចេក​វិទ្យា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ទីផ្សារ​អាកាស​ចរណ៍​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​អគ្គិសនី​ ដោយ​មាន​កម្រិត​ថាមពល​ខ្ពស់​ជាង​ច្រើន​បើ​ធៀប​ជាមួយ​នឹង​ថ្ម ឬ​អាគុយ​​ប្រភេទ​ lithium ព្រម​ទាំង​​បញ្ចូល​ថាម​ពល​បាន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង​។

អ៊ីស្រាអែល​បង្កើត​តាក់ស៊ី​ហោះ​​​ ដើម្បី​ប្រជែង​ជាមួយ​ចិន​នា​ពេល​ខាង​មុខគ្រោង​របស់​ម៉ូដែល​ CityHawk មិន​ដូច​ទៅ​នឹង​រូប​រាង​នៃឧបករណ៍​ណា​មួយ​នៅ​ក្នុង​ទីផ្សារ​តាក់​ស៊ី​ហោះ​ហើរ​ឡើង​និង​ចុះ​ចត​ត្រង់​ (VTOL) ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​តាក់ស៊ី​ហោះ​ City​Hawk នេះ​ មិន​មាន​ស្លាប​​នោះ​ទេ ហើយ​វា​​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ SUV ប្រភេទ​ធំ​ និង​ត្រូវ​បាន​បំពាក់​កង្ហារ​ធំៗ​ចំនួន​2។

យោង​តាម​ Urban Aeronautics តាកស៊ី​ហោះ​ City​Hawk នេះ​អាច​ដឹក​មនុស្ស​បាន​6​នាក់​ និងងាយ​ស្រួល​ហោះ​ឡើង​ឬចុះ​ចត​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ ដែល​អនុញ្ញាត​ឱ្យ​ផ្ដល់​សេវា​កម្ម​ដឹក​មនុស្ស​ដល់​មាត់​ទ្វារ។​។ Urban Aeronautics មិន​ទាន់​បាន​បង្ហើប​ឱ្យដឹង​​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ហោះ​ហើរ​សាក​ល្បង​នៅ​ឡើយ​ ប៉ុន្តែ​បើ​សិនជា​ម៉ូដែល​ខាង​លើ​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​​​រដ្ឋាភិបាល​ City​Hawk នឹង​ត្រូវ​បាន​ផលិត​យ៉ាង​ឆាប់​រហ័ស​នា​ពេល​ខាង​មុខ​។

អ៊ីស្រាអែល​បង្កើត​តាក់ស៊ី​ហោះ​​​ ដើម្បី​ប្រជែង​ជាមួយ​ចិន​នា​ពេល​ខាង​មុខទាក់​ទង​នឹង​វិស័យ​តាក់ស៊ី​ហោះ​នេះ​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​ចិន​ EHang បាន​ប្រកាស​ឱ្យ​ដឹង​ថា ពួកគេ​បាន​ហោះ​ហើរ​សាក​ល្បង​ drone តាក់​ស៊ី​ខ្នាត​ធំ​​​អាច​ដឹក​អ្នក​ដំណើរ​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។ ម៉ូដែល​តាក់ស៊ី​ហោះ​គ្មាន​មនុស្ស​បើក​ EHang 216 របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ EHang នៅក្នុងខេត្ត​ក្វាងចូវ​​ ប្រទេស​ចិន​ បំពាក់​ម៉ាស៊ីន​រុញ​ច្រាន​ចំនួន​16​ ​អាច​ដឹក​ទំនិញ​ទម្ងន់​150​គីឡូក្រាម​​នៅក្នុង​ជើង​ហោះ​ហើរ​នីមួយ​ៗ​ ហើយ​អាច​ហោះ​ហើរ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ភ្នំ​ទៀត​ផង​៕

អត្ថបទ​ទាក់​ទង>Drone តាក់​ស៊ី​ហោះ​​របស់​ចិន​​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ

ប្រភព៖ New Atlas

Advertisement