Xin Wang ដែលជាមន្ត្រីយោធាចិនម្នាក់មានឋានន្តរសក្ដិថ្នាក់វរសេនីយ៍ ត្រូវបានចាប់ខ្លួននៅពេលនាំយកការសិក្សាស្រាវជ្រាវចាកចេញពីសហរដ្ឋអាមេរិក ព្រមទាំងត្រូវរងការចោទប្រកាន់ថាបានក្លែងបន្លំទិដ្ឋាការផងដែរ។
មន្ត្រីទាហានថ្នាក់វរសេនីយ៍ ឈ្មោះ Xin Wang នេះ ត្រូវបានអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកាំង (FBI) ចាប់ខ្លួនខណៈត្រៀមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles ត្រលប់មកកាន់តំបន់ Tianjin ប្រទេសចិនកាលពីថ្ងៃទី7មិថុនា។ ព័ត៌មានខាងលើនេះត្រូវបានក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រកាសកាលពីម្សិលមិញ។
យោងតាមកំណត់ហេតុរបស់ FBI លោក Wang កំពុងកាន់កាប់តំណែងប្រហាក់ប្រហែលនឹងវរសេនីយ៍ទោក្នុងជួរកងទ័ពរំដោះប្រជាជនចិន (PLA) និងនៅតែទទួលប្រាក់ខែពីកងទ័ពចិន។
ប៉ុន្តែ នៅក្នុងពាក្យស្នើសុំទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិកកាលពីឆ្នាំ2018 លោក Wang បានសរសេរថា ខ្លួនគ្រាន់តែជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅ PLA ចាប់ពីឆ្នាំ2002 ដល់2016 ហើយមកកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ California នាទីក្រុង San Francisco (UCSF)។
Wang បានសារភាពថា “មានចេតនាកុហកអំពីដំណាក់កាលបម្រើការក្នុងជួរកងទ័ពនៅក្នុងលិខិតស្នើសុំទិដ្ឋាការគឺគ្រាន់តែដើម្បីបង្កើនលទ្ធភាពទទួលបានទិដ្ឋាការតែប៉ុណ្ណោះ”។
នៅពេលត្រៀមចាកចេញពីព្រលានយន្តហោះ Los Angeles កាលពីថ្ងៃទីអាទិត្យ Wang បាននិយាយជាមួយមន្ត្រីអាមេរិកាំងប្រចាំការនៅអាកាសយានដ្ឋានថា “បានទទួលការអនុញ្ញាតពីថ្នាក់លើ គឺប្រធានមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យយោធាចិន ណែនាំឱ្យសង្កេតមើលរបៀបរៀបចំបន្ទប់ពិសោធន៍នៅ UCSF ហើយនាំយកព័ត៌មាននេះត្រលប់ទៅប្រទេសចិន”។
មន្ត្រីទាហានថ្នាក់វរសេនីយ៍ ឈ្មោះ Xin Wang នេះ ត្រូវបានអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកាំង (FBI) ចាប់ខ្លួនខណៈត្រៀមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ UCSF ដែល Wang យកតាមខ្លួននោះ ទទួលបានឧបត្ថម្ភពីក្រសួងសុខាភិបាលអាមេរិកាំង (United States Department of Health and Human Services) និងមន្ទីរសុខាភិបាលជាតិអាមេរិកាំង (National Institutes of Health)។ Wang ក៏បានលុបចោលសារក្នុងកម្មវិធី WeChat នៅលើទូរស័ព្ទរបស់ខ្លួននៅមុនពេលមកកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរត្រលប់មកប្រទេសចិន។
លោក Wang អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល10ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន 250,000ដុល្លារ បើសិនត្រូវបានកាត់ទោស។
បន្ទាប់ពីនោះមក មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក៏ឆ្លងរាលដាលទៅគ្រប់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគអឺរ៉ុប(European Centre for Disease Control and Prevention) បានកត់ត្រាទុកថា មកដល់ថ្ងៃនេះ មានអ្នកឆ្លងមេរោគច្រើនជាង 1.26លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 6ម៉ឺននាក់ហើយ។
Charles Brown ត្រូវបានសភាជាន់ខ្ពស់សហរដ្ឋអាមេរិកតែងតាំងជាមេបញ្ជាការកងទ័ពអាកាស និងក្លាយជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេដែលកាន់កាប់តំណែងជាមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក។
លោក Charles Brown អាយុ57ឆ្នាំ បច្ចុប្បន្នគឺជាមេបញ្ជាការកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក ទើបត្រូវបានសភាជាន់ខ្ពស់អាមេរិកាំងតែងតាំងជាមេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក ដោយទទួលបានសំឡេងឆ្នោតគាំទ្រ98សំឡេង និងមិនមានសំឡេងប្រឆាំង នៅក្នុងការអនុម័តរបស់សភាជាន់ខ្ពស់កាលពីថ្ងៃទី9មិថុនា។
លោក Charles Brown អាយុ57ឆ្នាំ
ជាមួយនឹងសេចក្ដីសម្រេចនេះ លោក Charles Brown ក្លាយជាពលរដ្ឋដើមកំណើតអាហ្រិកដំបូងគេដែលគ្រប់គ្រង់តំណែងខ្ពស់បំផុតមួយក្នុងចំណោមតំណែងជាមេបញ្ជាការកងទ័ពចំនួន6របស់សហរដ្ឋអាមេរិក។ លោក Brown ក៏ជាជនជាតិស្បែកខ្មៅទី2ដែលបានមានវត្តមាននៅក្នុងអគ្គបញ្ជាការដ្ឋានចម្រុះសហរដ្ឋអាមេរិក (Joint Chiefs of Staff) បន្ទាប់ពីលោក Colin Powell អតីតអគ្គមេបញ្ជាការកងទ័ព (Chairman of the Joint Chiefs of Staff) ដំណាក់កាលពីឆ្នាំ1989-1993។
លោក Colin Powell អតីតអគ្គមេបញ្ជាការកងទ័ព (Chairman of the Joint Chiefs of Staff) ដំណាក់កាលពីឆ្នាំ1989-1993។
ប្រធានាធិបតី Donald Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃទី9មិថុនាថា “ការសម្រេចចិត្តរបស់ខ្ញុំក្នុងការតែងតាំងមេបញ្ជាការកងទ័ពអាកាសនេះ លោក Charles Brown ក្លាយជាពលរដ្ឋដើមកំណើតអាហ្វ្រិកដំបូងគេដែលបានធ្វើជាមេបញ្ជាការកងទ័ពដែលត្រូវបានសភាជាន់ខ្ពស់អនុម័តយល់ព្រម។ ជាថ្ងៃប្រវត្តិសាស្ត្រចំពោះសហរដ្ឋអាមេរិក! ពិតជាមានការសប្បាយរីករាយក្នុងការធ្វើការម៉ត់ចត់បន្ថែមទៀតជាមួយមេបញ្ជាការ Brown ដែលជាអ្នកស្នេហាជាតិ និងជាមេដឹកនាំល្អម្នាក់!”។
ការតែងតាំងខាងលើនេះ បានកើតឡើងក្នុងគ្រាដែលមានបាតុកម្មជាច្រើនកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកក្រោយពីការស្លាប់របស់ George Floyd ដែលនេះបានរួមចំណែកបន្ថែមទៀតក្នុងសាមគ្គីភាពដើម្បីលុបបំបាត់អំពើរើសអើងពូជសាសន៍ក្នុងប្រទេសវនេះ។
លោក Brown ធ្លាប់បានបញ្ចេញយោបល់កាលពីសប្ដាហ៍មុនថា បញ្ហាដើមកំណើតអាហ្វ្រិកកំពុងតែរាំងខ្ទប់រូបលោកក្នុងការទទួលបានការដំឡើងឋានន្តរសក្ដិ។ លោកថ្លែងថា ការតែងតាំងនេះអាចនាំមកនូវក្ដីសង្ឃឹមដល់អ្នកផ្សេង ប៉ុន្តែលោកបានទទួលស្គាល់ថា ចំពោះលោកតែម្នាក់ឯង “មិនអាចផ្សះផ្សារការបែងចែកពូជសាសន៍ដែលកើតមានអស់រយៈពេលរាប់សតវត្សរ៍” នៅសហរដ្ឋអាមេរិកឡើយ៕