ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅទីក្រុងឡុងដ៍ បន្ទាប់ពីមានបាតុកម្មជាច្រើនបាននិងកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ទាក់ទិននឹងបុរសជនជាតិស្បែកខ្មៅម្នាក់ដែលត្រូវបានប៉ូលិសក្រៀកសង្កត់ករហូតដល់ស្លាប់ នៅក្នុងរដ្ឋ Minnesota។ បាតុករយ៉ាងតិច23នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
បើទោះជានៅមានបម្រាមប្រមូលផ្ដុំគ្នាដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19 ក្រុមបាតុករនៅតែប្រមូលផ្ដុំគ្នានៅទីលាន Trafalgar នាទីក្រុងឡុង ប្រទេសអង់គ្លេស ចាប់ពីម៉ោង8ព្រឹក ថ្ងៃទី31ឧសភា ដើម្បីបង្ហាញការគាំទ្រចំពោះបាតុកម្មនៅសហរដ្ឋអាមេរិក ក្នុងបំណងទាមទារយុត្តិធម៌ជូនលោក Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ អាយុ46ឆ្នាំ ត្រូវបានប៉ូលិសក្រៀកសង្កត់ករហូតដល់ស្លាប់កាលពីថ្ងៃទី25ឧសភា នៅលើដងផ្លូវក្នុងទីក្រុង Minneapolis រដ្ឋ Minnesota នៃសហរដ្ឋអាមេរិក ដោយសារតែបុរសស្បែកខ្មៅនេះជាប់ទាក់ទងនឹងការប្រើប្រាស់លុយក្លែងក្លាយ។
ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃទី31ឧសភាបានឱ្យដឹងថា បាតុករចំនួន23នាក់ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ក្នុងនោះក៏មានការរំលោភលើបទបញ្ជាបម្រាមគោចរផងដែរ។ មន្ត្រីប៉ូលិសបានបញ្ជាក់ថា បាតុករភាគច្រើនបាននាំគ្នាត្រលប់ទៅផ្ទះ ប៉ុន្តែ តាមគម្រោង បាតុកម្មបែបនេះនឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងសប្ដាហ៍នេះ។
បុរសស្បែកខ្មៅម្នាក់ឈ្មោះ Floyd នៅរដ្ឋ Minnesota នៃសហរដ្ឋអាមេរិក បានបាត់បង់ជីវិតនៅមន្ទីរពេទ្យកាលពីថ្ងៃទី25ឧសភា ក្រោយពីត្រូវបានប៉ូលិសចាប់ក្រៀកសង្កត់កក្នុងរយៈពេល9នាទី បើទោះជាបុរសនេះបានស្រែកអង្វរ និងនិយាយថា “ខ្ញុំមិនអាចដកដង្ហើម” ក៏ដោយ។
ការស្លាប់របស់បរុសឈ្មោះ Floyd ខាងលើ បាននាំឱ្យមានបាតុកម្មជាច្រើនកើតឡើងនៅសហរដ្ឋអាមេរិក នាំឱ្យប្រទេសនេះប្រឈមនឹងអសន្តិសុខ ដោយសារតែមានអំពើហិង្សា ការដុតបំផ្លាញទ្រព្យ និងការឆក់ប្លន់ពីក្រុមជនឱកាសនិយម៕
ប្រភព៖ សារព័ត៌មានបរទេស


មានពេលខ្លះ ក្រុមបាតុករក៏បានប្រើហិង្សាលើកម្លាំងសមត្ថកិច្ចផងដែរ ដែលនាំឱ្យមានការបិទសេតវិមានអស់មួយរយៈពេល។

រដ្ឋចំនួន3 រួមមានរដ្ឋ Arizona រដ្ឋ Texas និងរដ្ឋ Virginia ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពអាសន្នដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូល និងដាក់ពង្រាយកម្លាំងសមត្ថកិច្ច ក្នុងបំណងដោះស្រាយបញ្ហាហិង្សា និងការប្លន់ទ្រព្យសម្បត្តិដែលកើតមានឡើងជាហូរហែខណៈពេលមានបាតុកម្ម៕

ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិកបន្តស្ថិតក្នុងបាតុកម្ម ក្នុងនោះក៏មានអំពើហិង្សា រវាងក្រុមប៉ូលិសជាមួយនឹងក្រុមបាតុករ ព្រមទាំអមានអំពើបាញ់ប្រហារបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ទៀតផង។ ទីក្រុងមួយចំនួនត្រូវបានដាក់បម្រាមគោចរ មានដូចជាទីក្រុង Angeles, Atlanta, Seattle, Portland, Denver, Cleveland, Columbus, Pittsburgh និង Philadelphia ជាដើម។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺជាង7.1លាននាក់ និងអ្នកស្លាប់ជាង103,000នាក់។ ក្រុមអ្នកវិភាគជឿថា ជាមួយនឹងបាតុកម្មដែលបានរាលដាលពាសពេញផ្ទៃប្រទេស ក្នុងគ្រាដែលមានអ្នកជំងឺCOVID-19 ច្រើនបែបនេះ តួលេខនៃអ្នកជំងឺ និងអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកប្រាកដជានឹងកើនឡើងយ៉ាងគំហុកមិនខាន។
អភិបាលរដ្ឋ Minnesota លោក Timothy James Walz និងអភិបាលក្រុង Minneapolis លោក Jacob Frey សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃការឆ្លងវីរុសនៅក្នុងពេលដែលបាតុកម្មជាច្រើនកំពុងកើតឡើង៕







Chavin កាលពីថ្ងៃទី29ឧសភា ត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយអចេតនា។ ចំណែកប៉ូលិស3នាក់ផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត ហើយអាចនឹងត្រូវបានចោទប្រកាន់នាពេលខាងមុខ។