សហរដ្ឋ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​ទប់​ទល់​នឹង​បាតុករ ខណៈ​តំបន់​ខ្លះ​ត្រូវ​បាន​​​ដាក់​បម្រាម​គោចរ​

សហរដ្ឋ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​ទប់​ទល់​នឹង​បាតុករ ខណៈ​តំបន់​ខ្លះ​ត្រូវ​បាន​​​ដាក់​បម្រាម​គោចរ​

ក្នុង​គ្រា​ដែ​ល​ទីក្រុង​ និង​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ កំពុង​ស្ថិត​ក្នុង​រលក​នៃ​បាតុកម្ម​ និង​ហិង្សា ក្រុម​មន្ត្រី​នៅ​​តំបន់​ជា​ច្រើន​បាន​ចេញ​បទ​បញ្ជា​ដាក់​បម្រាម​គោចរ​ និង​ដាក់​ពង្រាយ​​កង​ទ័ព​ផងដែរ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ផង​ដែរ​។

យោង​តាម​សារ​ព័ត៌មាន AP ចលនា​បាតុកម្ម​​​ដែល​មាន​ឈ្មោះ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” ខាង​លើ​ បាន​ចាប់​ផ្ដើម​កើត​ចេញ​ពី​តំបន់ Minneapolis រដ្ឋ​ Minnesota ហើយ​បាន​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​​ បន្ទាប់​ពី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រៀក​សង្កត់​រហូត​ដល់​ស្លាប់​ ព្រោះ​តែ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​។ ចលនា​នេះ​បាន​បណ្ដាល​ឱ្យ​មាន​បាតុកម្ម​ហិង្សា​ ការ​ឆក់​ប្លន់​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​នានា​នៃ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​ទប់​ទល់​នឹង​បាតុករ ខណៈ​តំបន់​ខ្លះ​ត្រូវ​បាន​​​ដាក់​បម្រាម​គោចរ​ទីក្រុង​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​បន្ត​ស្ថិត​ក្នុង​បាតុកម្ម​​ ក្នុង​នោះ​ក៏​មាន​អំពើ​ហិង្សា​ រវាង​ក្រុម​ប៉ូលិស​​ជាមួយ​នឹង​ក្រុម​បាតុករ​ ព្រម​ទាំអ​មាន​អំពើ​​​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​​រងរបួស​ជា​ច្រើន​នាក់​ទៀត​ផង។​ ទីក្រុង​មួយ​ចំនួន​ត្រូវ​បានដាក់​បម្រាម​គោចរ​ មាន​ដូច​ជា​ទីក្រុង​ Angeles, Atlanta, Seattle, Portland, Denver, Cleveland, Columbus, Pittsburgh និង Philadelphia​ ជា​ដើម​។

សហរដ្ឋ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​ទប់​ទល់​នឹង​បាតុករ ខណៈ​តំបន់​ខ្លះ​ត្រូវ​បាន​​​ដាក់​បម្រាម​គោចរ​សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​ ដោយ​មាន​អ្នកជំងឺ​ជាង​7.1​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​103,000​នាក់​។ ក្រុម​អ្នក​វិភាគ​ជឿ​ថា ជាមួយ​នឹង​បាតុកម្ម​ដែល​បាន​រាល​ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស ក្នុង​គ្រា​ដែល​​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​បែប​នេះ តួលេខ​នៃ​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​នឹង​កើន​ឡើង​យ៉ាង​គំហុក​មិន​ខាន​។

បាតុកម្ម​នៅ​សហរដ្ឋអាមេរិក​! មនុស្ស​4​នាក់​ត្រូវ​បាន​បាញ់​ប្រហារ​ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​អភិបាល​រដ្ឋ​ Minnesota លោក Timothy James Walz និង​អភិបាល​ក្រុង​ Minneapolis លោក Jacob Frey សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​នៅក្នុង​ពេល​ដែល​បាតុកម្ម​ជា​ច្រើន​កំពុង​កើត​ឡើង​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement