Elon Musk ហាត់​ក្បាច់គុន​ជាមួយ​គ្រូបង្វឹក​បីនាក់​ក្នុងពេល​តែមួយ ដើម្បី​ផ្ដួល​​ម្ចាស់​ Facebook

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទទួលយក​ការ​បង្វឹក​ពី​កំពូល​អ្នក​គុន​និយម UFC, កំពូល​អ្នក​ចំបាប់​ជនជាតិ​កាណាដា និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ ហើយ​ក៏បាន​បង្ហោះ​រូបថត​ចំអក​ឱ្យ Mark Zuckerberg ទៀតផង។ យោងតាម Business Insider មហាសេដ្ឋី Elon Musk កំពុងតែ​បង្ហាញ​ភាពម៉ឺងម៉ាត់​ក្នុងការ​រៀបចំ​គម្រោង​ផ្ដួល​មហាសេដ្ឋី Mark Zuckerberg នៅលើ​សង្វៀន​ប្រដាល់។ កាលពី​ថ្ងៃទី 04 កក្កដា កំពូល​អ្នក​ប្រដាល់​របស់ UFC លោក Georges St-Pierre បាន​បង្ហោះ​រូប​ដែល​លោក​បាន​ថត​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla, អ្នក​ចំបាប់​ជនជាតិ​កាណាដា លោក John Danaher និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ លោក Lex Fridman។ «ការហ្វឹកហាត់​ដ៏​អស្ចារ្យ​ជាមួយនឹង​បុរស​បីនាក់​ដែល​ខ្ញុំ​គាំទ្រ​បំផុត» លោក Georges St-Pierre សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ។ ប៉ុន្តែ លោក​មិនបាន​ឱ្យដឹង​អំពី​ទីកន្លែង និង​ពេលវេលា​នៃ​ការហ្វឹកហាត់​នេះទេ។ ប៉ុន្មាន​ម៉ោង​ក្រោយមក លោក Musk ក៏​បញ្ចេញយោបល់៖ «ការហ្វឹកហាត់​នេះ​ពិតជា​សប្បាយ​ណាស់។ … Read more

ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។ នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។ បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), … Read more

Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

មហាសេដ្ឋី Elon Musk ដែល​ជា​ម្ចាស់ SpaceX បាន​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Jujutsu (ជូ​ជិត​ស៊ូ) ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឡើង​សង្វៀន​ប្រកួត​ជាមួយ​ម្ចាស់ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។ «ខ្ញុំ​បានចាប់ផ្ដើម​ការហ្វឹកហាត់​ប្រកបដោយ​ការរីករាយ​តាម​ធម្មតា​ជាមួយ Elon Musk ក្នុង​រយៈពេល​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ» Lex Fridman ម្ចាស់​ឆា​នែ​ល Lex Fridman Podcast និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​គុន​ជូ​ជិត​ស៊ូ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី 28 មិថុនា​ដូច្នេះ។ លោក Fridman បន្តថា «ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​កម្លាំង និង​សមត្ថភាព​របស់គាត់ ទាំង​នៅលើ​ជើង​ទាំងពីរ ទាំង​នៅលើ​ដី»។ Fridman ក៏បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ដែល​ថត​បាន​ទិដ្ឋភាព Musk ក្រៀក​ជាប់​ក និង​សង្កត់​ដៃរបស់ Fridman ហើយ​​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ស្រួល។ «ពិតជា​ចាប់អារម្មណ៍​នៅពេល​ឃើញ Elon និង Mark ហាត់​ក្បាច់គុន។ ប៉ុន្តែ​ខ្ញុំ​គិតថា ពិភពលោក​នឹង​ទទួលបាន​ការបម្រើ​ច្រើនជាង​នេះ​នៅពេល​ពួកគេ​ហាត់គុន … Read more

មហាសេដ្ឋី Elon Musk ព្រម​ហាត់​គុន​ជាមួយ​គ្រូល្បីៗ មុន​ការ​ប្រកួត​ជា​មួយ​ Zuckerberg

លោក Musk បាន​យល់ព្រម​ហាត់​ក្បាច់គុន​ជាមួយនឹង Gerges St-Pierre ដែលជា​កំពូល​អ្នក​គុន​និយម​ម្នាក់​របស់​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ឡើង​សង្វៀន​ប្រកួត​​ប្រដាល់​ជា​មួយ​នឹង​មហាសេដ្ឋី Zuckergerg។ «លោក Musk ខ្ញុំ​គឺជា​អ្នក​គាំ​ទ្រ​របស់លោក។ នឹង​ជា​កិត្តិយស​បំផុត​បើសិន​ខ្ញុំ​អាចជួយ​ក្នុងការ​ប្រកួត​ជាមួយ Zuckerberg។ សូម​ទុកឱ្យ​ខ្ញុំ​ធ្វើជា​គ្រូបង្វឹក​របស់លោក» Georges St-Pierre (GSP) បង្ហោះ​សារ​លើ Twitter កាលពី​ថ្ងៃទី 25 មិថុនា​ដូច្នេះ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​ឆ្លើយ​តប​លើ Twitter ថា «បាន តោះ​យើង​ចាប់ផ្ដើម»។ សារ​របស់លោក Musk ទាក់ទាញ​អ្នកអាន​បាន​ជាង​កន្លះ​លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ជាង 14.4 k ក្រោយ​ការ​បង្ហោះ​មិន​ដល់​មួយថ្ងៃ។ អ្នក​ចូល​មើល​ស្ទើរតែ​ទាំងអស់​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់លោក Musk ដោយ​ពួកគេ​សរសេរ​ប្រហាក់់ប្រហែល​គ្នា​ថា ទន្ទឹងរង់ចាំ​ការប្រកួត​នេះ។ ឆ្លើយតប​នឹង​ការពេញចិត្ត​របស់​អ្នកលេង​បណ្ដាញ​សង្គម លោក Musk ក៏បាន​ឱ្យដឹងថា លោក​ក៏​ទើបតែ «លេង​មួយ​ទឹក» ជាមួយនឹង Lex Fridman … Read more

ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។ កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។ សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។ «ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ … Read more

មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

មេ Facebook ផ្ដល់ជំនួយ100លានដុល្លារបន្ថែមទៀត ដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក

ម្ចាស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan ប្រកាសផ្ដល់ជំនួយបន្ថែម​100​លាន​ដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គាំទ្រដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020នេះ។ “យើងខ្ញុំបានទទួលការឆ្លើយតបច្រើនជាងការរំពឹងទុកអំពីប្រការដែលក្រុមមន្ត្រីរៀបចំការបោះឆ្នោត ត្រូវ​ការជំនួយ​សម្រាប់​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការបោះឆ្នោត។ ហេតុនេះហើយ យើងខ្ញុំសន្យាថា នឹង​ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែមទៀតទៅឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជីវភាពពលរដ្ឋ (CTCL) ដើម្បីធានាឱ្យបានប្រាកដថា តំបន់ដែលត្រូវការជំនួយ នឹងទទួលបានជំនួយ” លោក Zuckerberg បង្ហោះសារយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី13តុលា។ លោក Zuckerberg បន្ថែមថា តំបន់ជាង2,100 នៅមូលដ្ឋានដែលមានករិយាល័យបោះឆ្នោត បានផ្ញើលិខិតឡើងទៅកាន់ CTCL ដើម្បីស្នើសុំជំនួយ។ CTCL គឺជាអង្គការមិនស្វែងរកកម្រៃមួយនៅទីក្រុង Chicago។ គោលដៅរបស់អង្គការនេះ គឺ “ជំរុញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ និងជួយធ្វើទំនើបកម្មលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក”។ ម្ចាស់ Facebook និងភរិយា កន្លងមក ធ្លាប់បានផ្ដល់ជំនួយ300លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងការលំបាកដោយសារ COVID-19។ អ្នកទាំងពីរបានផ្ដល់ជំនួយជាសម្ភារសម្រាប់ការបោះឆ្នោត និងឈុតការពារការឆ្លងវីរុសទៅឱ្យក្រុមបុគ្គលិកដែលធ្វើការខាងស្ទង់មតិ។ លោក Zuckerberg ក៏កំពុងតែធ្វើសកម្មភាពប្រឆាំងតបតទៅនឹងករណីប្ដឹងនានាដែលត្រូវបានធ្វើឡើងក្នុងបំណងទប់ស្កាត់ការប្រើប្រាស់ខ្ទង់ប្រាក់ជំនួយរបស់លោកផងដែរ។ មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតជ្វីហ្វ (Jews) … Read more

មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

CEO របស់ Tesla លោក Elon Musk រកបានជាង13ពាន់លានដុល្លារបន្ថែមទៀតរាប់ចាប់ពីពាក់កណ្ដាលខែមីនា2020 ខណៈដែលស្ថាបនិករបស់ Facebook លោក Mark Zuckerberg រកចំណូលបានជិត​29​ពាន់​លាន​ដុល្លារ។ COVID-19 បានបណ្ដាលឱ្យមហាសេដ្ឋីជាច្រើនបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនៅពេលផ្សារហ៊ុនអាមេរិកដាំក្បាលចុះកាលពីខែមីនាកន្លងទៅ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៃផ្សារហ៊ុនបានជួយឱ្យអ្នកមានជាច្រើនស្រង់ដើមទុនបានមកវិញ ហើយក៏មានអ្នកជំនួញខ្លះថែមទាំងចំណេញយ៉ាងច្រើនផងដែរ។ ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្ដែងរបស់ Forbes ក្រុមហ៊ុន GoBankingRates បានរកឃើញថា មហាសេដ្ឋី7រូបដែលស្ថិតក្នុងចំណោមអ្នកមានជាងគេទាំង50នាក់របស់ពិភពលោក មានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលក្នុងដំណាក់កាលចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃទី4មិថុនា2020។ ថ្ងៃទី18 ខែមីនា គឺជារយៈពេលមួយសប្ដាហ៍បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជារោគរាតត្បាតទូទាំងពិភពលោក ហើយ2ថ្ងៃក្រោយមក សន្ទស្សន៍ DJIA (Dow Jones Industrial Average) ត្រូវបានកត់សម្គាល់ឃើញថាជាថ្ងៃជួញដូរមូលបត្រមួយក្នុងចំណោមថ្ងៃជួញដូរដែលអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកថ្ងៃទី4មិថុនាវិញគឺជាថ្ងៃដែលរដ្ឋនានានៅសហរដ្ឋអាមេរិកចាប់ផ្ដើមដកបម្រាមគោចរ។ CEO របស់ក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បានជាប់ឈ្មោះនៅក្នុងបញ្ជីនៃក្រុមមនុស្សដែលរកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃទ្រព្យសរុបរបស់ខ្លួននៅក្នុងដំណាក់ចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃ​ទី​4មិថុនា2020។ ទ្រព្យរបស់លោក Elon Musk បានកើន55% ដែលជួយឱ្យលោកមានទ្រព្យជាង​38​ពាន់​លានដុល្លារ។ ប្រការនេះបានកើតឡើងដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុន … Read more

Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

ក្រុម​ហ៊ុន​ Facebook បាន​ចំណាយ​ប្រាក់​សរុប​23.4​លាន​ដុល្លារ​អាមេរិក​សម្រាប់​សេវា​កម្ម​សន្តិ​សុខ​ និង​សេវា​កម្ម​យន្ត​ហោះ​ឯក​ជន​របស់​​ CEO Mark Zuckerberg ក្នុង​ឆ្នាំ​2019។ យោង​តាម​ CNBC ការ​ចំណាយ​សម្រាប់​ការ​ពារ​សន្តិ​សុខ​ជូន​លោក Zuckerberg កាល​ពី​ឆ្នាំ​ទៅ​ បាន​កើន​3​លាន​ដុល្លារ​ បើ​ធៀប​នឹង​20​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2018 និង​ច្រើន​ជាង​ទ្វេ​ដងបើ​ធៀប​នឹង​ឆ្នាំ​2017​ ដែល​មាន​ត្រឹម​តែ​ 9.1លាន​ដុល្លារ​។ ខ្ទង់​ចំណាយ​នេះ រួម​មាន​​10.4​លាន​ដុល្លារ​សម្រាប់​សេវាកម្ម​ការ​ពារ​សន្តិ​សុខ​ឯកជន​របស់​ម្ចាស់​ Facebook នៅ​ឯផ្ទះ​របស់​គាត់ និង​ដំណើរ​បំពេញ​បេសកកម្ម​ រួម​នឹង​ជិត​10​លាន​ដុល្លារ​សម្រាប់​ការ​ពារ​សន្តិ​សុខ​គ្រួសារ​ទាំង​មូល​របស់​ Zuckerberg។ របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ Facebook កាល​ពី​ថ្ងៃ​ទី​10​មេសា បាន​បង្ហាញ​ថា អគ្គនាយក​ប្រតិបត្តិ​(CEO) Zuckerberg បាន​ស្នើ​ខ្ទង់​ប្រាក់​2.95​លាន​ដុល្លារ​ដើម្បី​​ជួល​យន្ត​ហោះ​សម្រាប់​បំពេញ​ការ​ងារ​។ តួលេខ​នេះ​ក្នុង​ឆ្នាំ​2018គឺ​ត្រឹម​តែ​2.59​លាន​ដុល្លារ​ និង​ឆ្នាំ​2017​គឺ​​ត្រឹម​1.52​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​ Zuckerberg ត្រូវ​បាន​រក្សា​នៅ​ត្រឹម​1ដុល្លារ​។ ឆ្នាំ​2016 ក្រុម​ហ៊ុន​ Facebook បាន​បក​ស្រាយ​ថា ខ្ទង់​ចំណាយ​សម្រាប់​ជួល​យន្តហោះ​មក​ប្រើ​តែ​ឯង​សម្រាប់​ Zuckerberg គឺជា​រឿង​ចាំបាច់​ ដោយ​សារ​ការ​គំរាម​កំហែង​នានា​មក​លើ​សុវត្ថិ​ភាព​របស់​លោក​។ ដោយ​ឡែក​ ប្រាក់​បៀវត្ស​គោល​​ប្រចាំ​ឆ្នាំ​របស់​ Sheryl Sandberg ដែល​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook … Read more

Mark Zuckerberg​ ពោលសរសើរក្រុមអ្នកជំនាញជួយសង្គ្រោះក្មេងៗនៅក្នុងរូងភ្នំថាំលួង

តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា នៅទីបំផុតបន្ទាប់ពីទំព័រហ្វេសប៊ុក Thai NavySEALបានបង្ហោះសារថា បាននាំក្រុមជ្រូកព្រៃបាន 8នាក់ចេញពីរូងភ្នំថាំលួងក្នុងរយៈពេល 2ថ្ងៃដោយសុវត្ថិភាព និងសម្រេចភារកិច្ចផ្សេងទៀតបានយ៉ាងរលូនរួចមក តាមរយៈហេតុការណ៍នេះបានធ្វើឱ្យបិតាហ្វេសប៊ុកលោក Mark Zuckerberg​ ចូលមកបញ្ចេញមតិ និងសម្ដែងក្ដីរីករាយចំពោះក្រុមជួយសង្គ្រោះក្មេងៗកីឡាករបាល់ទាត់ ក្រុមជ្រូកព្រៃ នេះដែរ។ លោក Mark Zuckerberg បាននិយាយថា «ពីអ្នកទាំងគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំសូមចូលសម្ដែងក្ដីត្រេកអរ និងស្ងើចសរសើរចំពោះភាពក្លាហានរបស់ក្រុមជួយសង្គ្រោះយ៉ាងអស្ចារ្យ ដែលសម្រេចបាននូវការនាំក្រុមជ្រូកព្រៃ 8នាក់ចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព។ សូមឱ្យសំណាងល្អ ចំពោះដំណើរការប្រតិបត្តិការរបស់អ្នកទាំងអស់គ្នា ដែលនៅសល់ក្មេងៗកីឡាករ 4រូប និងគ្រូបង្វឹកមួយរូបទៀត សូមឱ្យបានចាកចេញមកទាំងអស់គ្នាដោយសុខសុវត្ថិភាព»។ សូមជម្រាបបន្ថែមថា ខណៈនេះគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យធំក្នុងខេត្តឈៀងរ៉ាយ បានអនុញ្ញាតឱ្យអាណាព្យាបាលរបស់ក្មេងៗក្រុមជ្រូកព្រៃ បានឃើញមុខកូនៗឆ្លងកាត់តាមផ្ទាំងកញ្ចក់សិន នៅមិនទាន់បានបើកឱ្យចូលទៅកាន់គ្រែសម្រាកព្យាបាលនៅឡើយទេ៕

Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

អាមេរិក៖ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាស​ឱ្យដឹងថា Facebook នឹងធ្វើ​កំណែទម្រង់​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​អត្ថបទ​នានា ជាពិសេស​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​អត្ថបទ​ទាំងនោះ​ថា «គួរឱ្យ​ជឿទុកចិត្ត​បាន ឬក៏​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ» ដោយ​ការវាយតម្លៃ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់។ សារព័ត៌មាន The Guardian បានចេញ​ផ្សាយ​ថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook ដោយ​ព័​ត៌​មា​នួ​ទាំងនោះ មាន​ខ្លះ​ជា​ព័ត៌មាន​ពិត និង​ខ្លះទៀត​ជា​ព័ត៌មាន​មិន​ពិត ដូច្នេះហើយ ក្រុមហ៊ុន Facebook នឹងធ្វើ​ការស្ទង់មតិ​ទៅលើ «ប្រភពព័ត៌មាន» ដោយ​ឱ្យ​អ្នកប្រើប្រាស់​បញ្ជាក់ថា «ស្គាល់ ឬ​មិន​ស្គាល់» ដើម្បី​ងាយស្រួល​បញ្ជាក់ថា ប្រភពព័ត៌មាន​មួយ​នេះ​គឺ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាក់លាក់ និង​ត្រឹមត្រូវ ឬ​ប្រភពព័ត៌មាន​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ។ លោក Mark Zuckerberg បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​ធ្វើ​ការស្ទង់មតិ​រួចរាល់​ហើយ ក្រុមការងារ Facebook នឹង​ផ្ដល់​ចំណាត់ថ្នាក់​សម្រាប់​ប្រភពព័ត៌មាន​ទាំងនោះ តាមរយៈ​ទិន្នន័យ​ដែល​ស្ទង់​មតិ​បាន ដើម្បី​ផ្ដល់​អាទិភាព​ក្នុងការ​បង្ហាញ​ព័ត៌មាន​នៅក្នុង News Feed៕

បិតា Facebook លោក  Mark Zuckerberg បដិសេធ គ្មានគម្រោងមកប្រទេសថៃទេ

តាមរយៈសារព័ត៌មាន BBThai ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែតុលា ឆ្នាំ2017នេះបានឱ្យដឹងថា បិតាFacebook លោក Mark Zuckerberg បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយនៅលើ Facebook ផ្ទាល់របស់លោក ដើម្បីច្រានចោលដំណឹងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសថៃ ក្រោយពីនាយករដ្ឋមន្ត្រីប្រទេសនេះ លោកប្រាក់យុទ្ធ ចាន់អូឆា បានថ្លែងប្រកាសជាសាធារណៈថា បិតា Facebook រូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសថៃ ហើយគ្រោងនឹងជួបសំណេះសំណាលជាមួយលោក។ ដោយទទួលបានដំណឹងពីការប្រកាសជាសាធារណៈរបស់លោកប្រាក់យុទ្ធរួចហើយ  បិតា Facebook រូបនេះបានបង្ហោះសារច្រានចោលភ្លាមៗថា “There are no plans currently for any of our senior leaders to visit Thailand. ” ។ គួរបញ្ជាក់ផងដែរថា ការបដិសេធរបស់ Mark Zuckerberg  ហាក់បីដូចជាបំបាក់មុខលោកនាយករដ្ឋមន្ត្រីថៃ ដូច្នោះហើយទើបលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានចេញសេចក្ដីប្រកាសបកស្រាយមួយទៀតដោយពោលថា “ការធ្វើដំណើរទស្សនកិច្ច និងជួបពិភាក្សាអាចចាត់ទុកថា ជារឿងធម្មតា ហើយក៏ជាការធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនរបស់លោក ក៏ប៉ុន្ដែការសហការ ការពារសន្តិសុខ​ សុវត្ថិភាព គឺជាការងាររួមគ្នាជាមួយប្រទេសដែលបានឆ្លងកាត់ … Read more

Mark Zuckerberg ៖ គ្រប់គ្នាគួរជួយប្រទេសរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ

លោក Mark Zuckerberg ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក ព្រោះបណ្តាញសង្គមដែលគាត់បានបង្កើតជាបណ្តាញដែលជួយដល់មនុស្សច្រើនបំផុតលើលោកយើងនេះ។ ផ្តើមចេញពីនិស្សិតនៃសាកលវិទ្យាល័យ Harward លោកបានបង្កើតបណ្តាញសង្គម Facebook ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខណៈរូបលោកផ្ទាល់សន្យាក្នុងចិត្តថា លោកនឹងបញ្ចប់សញ្ញាបត្រពីសាកលវិទ្យាល័យល្បីនេះឱ្យបានបើទោះបីជាលោកបានចាកឆ្ងាយសាលាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ គំនិត និងគំរូល្អរបស់សហគ្រិនលំដាប់ពិភពលោករូបនេះ បានធ្វើឱ្យមនុស្សជាច្រើនកត់ត្រាទុក រហូតអ្នកខ្លះយកមកសរសរជាសៀវភៅ អ្នកខ្លះយកជាក្បួនធ្វើអាជីវកម្ម ជាក្បួនសម្រាប់ការរស់នៅ និងមានស្ថាប័នអប់រំខ្លះក៏បានអញ្ជើញរូបគាត់ឱ្យទៅចែករំលែកគំនិតដល់និស្សិតរបស់ខ្លួនផងដែរ។ ថ្មីៗនេះ លោក Mark Zuckerberg បានសរសេរនៅក្នុងបណ្តាញសង្គមរបស់លោកថា៖ «អ្នកគ្រប់គ្នាគួរជួយសង្គមរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ (Everyone should be able to serve their country — no matter who they are.)»។ គំនិតមួយនេះ ជាចំណុចមួយដែលអាចដាស់មនុស្សលើពិភពលោកឱ្យបានឃើញពីតម្លៃខ្លួនឯង ក្នុងនាមជាប្រជាជននៃប្រទេសមួយ។ មិនថាលក្ខខណ្ឌណាក៏ដោយ ឬអ្នកជាអ្នកណាក៏ដោយ ជានិស្សិត ជាបុគ្គលិកធម្មតា ជាអ្នកជំនួញ ជាអ្នកធ្វើការក្នុងស្ថាប័នសំខាន់ៗ ឬជាអ្នកសម្រេចចិត្តក្នុងសង្គមនោះទេ អ្នកគួរតែប្រើគ្រប់លទ្ធភាពរបស់ខ្លួនដើម្បីជួយដល់សង្គមរបស់ខ្លួន ព្រោះថាទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ អ្នកនៅតែអាចជួយប្រទេសរបស់ខ្លួនបាន ប្រសិនបើអ្នកចង់ជួយ។ ការជួយសង្គម … Read more