ទីបំផុតលោក Mark Zuckerberg ទទួលបានសញ្ញាបត្រហើយ បន្ទាប់ពីបោះបង់ការសិក្សាជាង 12ឆ្នាំ

ទីបំផុតស្ថាបនិក Facebook លោក Mark Zuckerberg បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Harvard ដែលលោកបានបោះបង់ចោលការសិក្សាកាលពីជាង 12ឆ្នាំមុន រហូតក្លាយជាមហាសេដ្ឋីបន្ទាប់ពីបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ នេះបើយោងតាមគេហទំព័រ Telegrapth។ លោក Mark Zuckerberg បានបង្កើត Facebook នៅក្នុងបន្ទប់អន្តេវាសិកដ្ឋាននៅឆ្នាំ 2004 ហើយភាពជោគជ័យរបស់លោកក៏ចាប់ផ្តើមចេញពី Harvard ផងដែរ។ ដំបូងឡើយ Facebook ត្រូវបានដាក់ឱ្យប្រើប្រាស់តែក្នុងសាកលវិទ្យាល័យ Harvard តែប៉ុណ្ណោះ បន្ទាប់មកក៏ពង្រីកទៅកាន់សាកលវិទ្យាល័យ Ivy League University មុននឹងក្លាយជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។ រយៈពេល ១២ឆ្នាំបន្ទាប់ពីបានចាកចេញពីសាកលវិទ្យាល័យ Harvard ដើម្បីធ្វើការងារពេញម៉ោងនៅក្រុមហ៊ុន Facebook លោក Mark Zuckerberg មិនដែលបោះបង់ចោលគោលបំណងរបស់លោកក្នុងការត្រឡប់មកទទួលយកសញ្ញាបត្ររបស់លោកនោះឡើយ។ នៅពេលដែលលោកបានសិក្សានៅសាកលវិទ្យាល័យ Harvard ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរទីតាំងនៃការិយាល័យកណ្តាលរបស់ខ្លួនទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា តែ Zuckerberg នៅតែបន្តព្យាយាមចុះឈ្មោះចូលរៀន រហូតដល់ពេលដែលលោកត្រូវបង្ខំចិត្តចាកចេញពីសាលាតែម្តងនៅខែវិច្ឆិកា ឆ្នាំ2015។ ការទទួលសញ្ញាបត្ររបស់លោក Mark Zuckerberg នៅពេលនេះគឺហាក់មានរយៈពេលលឿនជាងលោក … Read more

WOW! ចំនួនអ្នកប្រើ Facebook បានកើនដល់ ១.៩ពាន់លាននាក់

កាន់តែធំទៅៗហើយ នៅពេលនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើង​ដល់ ១.៩ពាន់លាននាក់ ខណៈដែលមានមនុស្ស ១.៣ពាន់លាននាក់ បានប្រើប្រាស់ Facebook រាល់ថ្ងៃ។ នៅថ្ងៃនេះ លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានប្រកាសនៅលើ Facebook Page ផ្ទាល់ខ្លួនរបស់លោកថា គិតត្រឹមថ្ងៃនេះ ចំនួនអ្នកអ្នកប្រើ Facebook បានកើនដល់ ១.៩ពាន់លាននាក់ ខណៈដែលអ្នកប្រើ Facebook Messenger មានចំនួន ១.២ពាន់លាននាក់។ ជាមួយគ្នានោះផងដែរ មហាសេដ្ឋីវ័យក្មេងរូបនេះ ក៏បានទម្លាយឱ្យដឹងផងដែរថា ចំនួនអ្នកប្រើកម្មវិធី​ជជែកកម្សាន្ត WhatsApp បានកើនដល់ ១.២ពាន់លាននាក់៕