អាម៉េរិកអនុម័តលក់យន្តហោះចម្បាំងតម្លៃជាង 5 ពាន់លានដុល្លារឱ្យប្រទេសឆែក
ក្រសួងការបរទេសអាម៉េរិក យល់ព្រមឱ្យលក់យន្តហោះចម្បាំង F-35 រួមនឹងឧបករណ៍យោធា គ្រាប់រំសេវដែលពាក់ព័ន្ធ ឱ្យសាធារណរដ្ឋឆែក ដើម្បីជួយឱ្យប្រទេសនេះលើកកម្ពស់សមត្ថភាពការពារជាតិ។ ដោយចំណាយប្រាក់ 5.62 ពាន់លានដុល្លារ ឆែកនឹងទទួលបានបណ្ដាយន្តហោះចម្បាំងទំនើប F-35 រួមនឹងម៉ាស៊ីនបម្រុង, មីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-120C-8 AMRAAM ចំនួន 70 ដើម, រួមនឹងគ្រាប់បែក ឧបករណ៍ទំនាក់ទំនង និងជំនួយផ្នែកបច្ចេកទេស។ នេះបើតាមមន្ទីរបញ្ចកោណ ប្រកាសកាលពីថ្ងៃទី 29 មិថុនា។ ក្រុមហ៊ុនសំខាន់ៗដែលត្រូវផ្គត់ផ្គង់សព្វាវុធទាំងនេះរួមមាន Lockheed Martin, Raytheon និង Boeing។ មន្ទីរបញ្ចោណបានឱ្យដឹងថា ការលក់ដូរសព្វាវុធនេះទទួលបានការយល់ព្រមពីក្រសួងការបរទេសអាម៉េរិករួចហើយ និងកំពុងរង់ចាំការអនុម័តពីសភា។ យោងតាមក្រសួងការបរទេសអាម៉េរិក សព្វាវុធខាងលើនឹងជួយបង្កើនកម្លាំងការពារជាតិរបស់ប្រទេសឆែក ក៏ដូចជាការចូលរួមគាំទ្រយុទ្ធនាការនានារបស់សម្ព័ន្ធមិត្តយោធាណាតូ។ កាលពីឆ្នាំ 2022 ឆែកបានឱ្យដឹងថា ពួកគេចង់ទិញ F-35 របស់អាម៉េរិក ចំនួន 24 គ្រឿង ដើម្បីប្រើប្រាស់ជំនួសក្រុមហោះហើរ JAS 39 Gripen ដែលជួលពីក្រុមហ៊ុន Saab AB របស់ស៊ុយអែត។ … Read more