យន្តហោះ​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​រាវ-អគ្គិសនី​​ដំបូង​គេ​លើ​ពិភពលោក

ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​នៅ​ Stuttgart នៃ​ប្រទេស​អាល្លឺម៉ង់ ប្រកាស​ថា យន្តហោះ​អគ្គិសនី​ H&4 ដំណើរ​ការ​ដោយ​អគ្គិសនី​ពី​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​របស់​ខ្លួន​ បាន​ទទួល​ជោគ​ជ័យក្នុង​ការ​ហោះ​ហើរ​សាកល្បង​ដែល​មាន​មនុស្ស​បើកបរ។ នេះ​គឺជា​ជំហាន​ថ្មីបំផុត​នៃ​បច្ចេកវិទ្យា​​របស់​​វិស័យ​អាកាសចរណ៍ ​ក្នុង​ការ​ប្រឹង​ប្រឹង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ជា​ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ក្រុម​ហ៊ុន​អាល្លឺម៉ង់ H2Fly ឱ្យ​ដឹង​ថា HY4 គឺជា​យន្តហោះ​ 4 កៅអី ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន​រាវ​ ក្នុង​នោះ​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយ​នឹង​អុកស៊ីសែន​ ហើយ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​អគ្គិសនី​ និង​ទឹក​។ ដូច្នេះ​សំណល់​តែ​មួយ​គត់​​ដែល​វាបំភាយ​ នោះ​គឺ​ទឹក​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​​ដល់​បរិស្ថាន​ មិន​ដូច​ឧស្ម័ន​កាបូន​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​​ដែល​កំពុង​ពេញ​និយម​នា​បច្ចុប្បន្ន​។ ការ​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​ជំនួស​អ៊ីដ្រូសែន​ទម្រង់​ឧស្ម័ន​ បាន​ជួយ​ឱ្យ​រយៈ​ចម្ងាយ​អតិបរមា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះ HY4 ​កើន​ពី​ 750 គីឡូម៉ែត្រ ឡើងដល់​ 1,500 គីឡូម៉ែត្រ​។ ក្រុម​ហ៊ុន​ខាង​លើ​ឱ្យ​ដឹង​ថា មាន​គម្រោង​ស្ថាបនា​មជ្ឈមណ្ឌល​អាកាសចរណ៍​អ៊ីដ្រូសែន​នៅ​ឯ​ព្រលាន​យន្តហោះ Stuttgart ក្នុង​ឆ្នាំ​ 2024 ដើម្បី​អភិវឌ្ឍ​យន្តហោះ​ទេសចរណ៍​ 40 កៅអី ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​-អគ្គិសនី​ ចាប់​ពី​​ឆ្នាំ 2025​៕

គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគជូនដល់ក្រុមហ៊ុនថ្មី​ចំនួន​ដប់​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន 146.45 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការ​ងារ​ថ្មី​សរុបប្រមាណ​ 14,350 កន្លែង​។ គម្រោង​វិនិយោគ​ទាំង​ដប់​នេះ​រួម​មាន​៖ “CAMBODIAN TRANSMISSION II CO., LTD” ៖ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ 230​ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ 92.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 464 កន្លែង។ “HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 8.9 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,618 កន្លែង។ “APOLLO PET PRODUCTS (CAMBODIA) … Read more

អ្នក​ស្រាវ​ជ្រាវ​​អភិវឌ្ឍ​ពីឡុត​​ AI រាង​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​​រ៉ូបូត​ទំនើប​ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សមត្ថភាព​ជំនួស​អ្នកបើក​បរ​នា​ពេល​អនាគត​។ រ៉ូបូត​ដែល​មាន​រូប​រាង​ដូច​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ PIBOT និង​មាន​កម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និង​មាន​ប្រព័ន្ធ​កាមេរ៉ា​នៅ​លើ​ក្បាល​។ PIBOT ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ បើ​ទោះ​​​ហាក់​នៅ​យឺត​ ប៉ុន្តែ​ PIBOT ចង​ចាំ​រាល់​សកម្មភាព​​​ចាំបាច់​របស់​​​ជើង​ហោះ​ហើរ​ និង​អាច​បញ្ជា​លើ​ការ​ហោះ​ឡើង​ និង​ចុះ​ចត​។ សាស្ត្រាចារ្យ​ David Hyunchul Shim ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​​បាន​ឱ្យ​ដឹង​ថា PIBOT គឺជា​ពីឡុត​រូប​រាង​មនុស្ស​ដំបូង​គេ​បង្អស់​លើពិភពលោក​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​រូបមន្ត​ភាសា​ធំ (Large language model (LLM)) អនុញ្ញាត​ឱ្យ​វា​យល់រាល់​​សំណេរ​ណែនាំ​អំពី​ជើង​​ហោះ​ហើរ​ដែល​សរសេរ​ជា​ភាសា​ពេញ​និយម​។ គុណ​សម្បត្តិ​របស់​ពីឡុត​រ៉ូបូត​នេះ​គឺ​ការ​រក្សា​បាន​ស្ថានភាព​នឹង​នខ្ពស់​បំផុត​ មាន​សមត្ថភាព​ប្រតិកម្មរហ័ស​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អាសន្ន​ដោយ​មិន​មាន​ការ​ស្លន់ស្លោ។ PIBOT ក៏​អាច​ពិនិត្យ​មើល​សំណេរ​ស្ដី​ពី​ការ​ហោះ​ហើរ​បាន​រហ័ស​​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​សារ​បំពាក់​កម្មវិធី​ ChatGPT។ បច្ចុប្បន្ន PIBOT អាច​​បញ្ជា​ការ​ហោះ​ហើរ​នៅ​លើ​ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ការ​ហោះ​ហើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​សាកល្បងបច្ចេក​វិទ្យា​ PIBOT នៅ​លើ​យន្តហោះ​ខ្នាត​តូច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

​ក្រុម​ហ៊ុន​អាល្លឺម៉ង់​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង

កំណែ​សាកល្បង​ខ្នាត​តូច​នៃ​យន្តហោះ​អវកាស​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Polaris បាន​បញ្ចប់​ការ​ហោះ​ហើរ​សាក​ល្បង​ជា​ច្រើន​ដោយ​ជោគ​ជ័យ​។ ក្រុម​ហ៊ុន​អវកាសចរណ៍​ Polaris Raumflugzenge របស់​អាល្លឺម៉ង់ បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ជា​ច្រើន​ជើង​នៅ​ក្នុង​ដំណើរ​​ធ្វើ​តេស្ត​ និង​អភិវឌ្ឍ​ Aurora ដែល​ជា​កំណែ​យន្តហោះ​អវកាស​ជំនាន់​បន្ទាប់​។ កាលពី​ចុង​ខែ​សីហា ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​តេស្ត​ហោះ​ហើរ​ដោយ​ជោគ​ជ័យ​ចំពោះ​ Mira-Light ​ជា​កំណែ​ខ្នាត​តូច​នៃ​យន្តហោះ​សាកល្បង​ទីបួន Mira ដែល​គ្រោង​នឹង​ហោះ​ហើរ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ​។ Polaris កំពុង​អភិវឌ្ឍ​​​យន្ត​ហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង Aurora តាម​រយៈ​បណ្ដា​កំណែ​សាកល្បង​ជា​ច្រើន មាន​ដូច​ជា Mira ជា​ដើម​ យាន Aurora ដែលជា​ការ​រួម​ផ្សំ​រវាង​យន្តហោះ និង​បច្ចេក​វិទ្យា​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​មាន​រូប​រាង​ថ្មី​ ដើម្បី​ផ្ដល់​គុណ​ប្រយោជន៍​ដល់​ការ​ចំណាយ​ បើក​ផ្លូវ​សម្រាប់​ការ​ហោះ​ទៅ​មក​ទីអវកាស​បាន​ញឹក​ញាប់​ សុវត្ថិភាព​ និង​តម្លៃ​ទាប​។ Polaris កំពុង​ផលិត​យន្តហោះ​សាកល្បង​ខ្នាត​តូច​មួយ​ចំនួន​ដើម្បី​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ និង​ពន្លឿន​ការ​អភិវឌ្ឍ​យន្ត​ហោះ​អវកាស Aurora​។ Mira-Light មាន​បណ្ដោយ​ 2.5 ម៉ែត្រ និង​ជា​កំណែ​សាមញ្ញ​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​យន្តហោះ​ធំ និង​ធ្ងន់​ជាង​ដែល​មាន​ឈ្មោះ​ថា Mira។​ យាន​ Mira-Light នេះ​បំពាក់​ម៉ូទ័រ​អគ្គិសនី​បួន​គ្រឿង​ដើម្បី​ផ្ដល់​កម្លាំង​រុញ​ច្រាន​ ខណៈ​ Mira ប្រើ​ប្រាស់​ទួរប៊ីន​ប្រតិកម្ម​ដែល​ដំណើរ​ការ​ដោយ​ kerosene និង​ម៉ាស៊ីន​រ៉ុក្កែត​​ប្រើ​ប្រាស់​ឥន្ធនៈរាវ​។ Mira-Light តំណាង​ឱ្យ​យាន​ទីបួន​របស់​ក្រុម​ហ៊ុន​ដែល​ហោះ​ហើរ​សាកល្បង បន្ទាប់​ពី​បណ្ដា​កំណែយន្តហោះ​សាកល្បង​មុន​ៗ​​នោះ​ គឺ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

រថយន្ត​ដឹក​ទំនិញពាស​ផ្ទាំង​សូឡា​​ធ្វើ​ដំណើរ​​បន្ថែម​បានប្រាំ​ពាន់​គីឡូម៉ែត្រ​

(ស៊ុយអែត) – រថយន្ត​ដឹក​ទំនិញ​ដែល​សាកល្បង​ដំណើរ​ការ​ក្នុង​គម្រោង​ពិសោធន៍​ថ្មី​ ពាស​ផ្ទាំង​សូឡា​ដែល​មាន​ផ្ទៃក្រឡា​រហូត​ដល់​ 100 ម៉ែត្រ​ការ៉េ​ ជួយ​ឱ្យ​រថយន្ត​ធ្វើ​​ដំណើរបន្ថែម​​បាន​ 5,000 គីឡូម៉ែត្រ ​ដោយ​មិន​បាច់​​ឈប់ចាក់សាំង។ សាកលវិទ្យាល័យ Uppsala សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ Eksjo Maskin & Truck, Midsummer, Ernsts Express, Dalakraft និង Scania អនុវត្តគម្រោង​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​រថយន្ត​ដឹក​ទំនិញ​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ។ គម្រោង​នេះ​​ឧបត្ថម្ភ​ដោយ​ស្ថាប័ន​ច្នៃ​ប្រឌិត​ Vinnova របស់​ស៊ុយអែត​។ យោង​តាម​ទំព័រ​ New Atlas ក្រុម​អ្នក​ជំនាញ​អភិវឌ្ឍ​ផ្ទាំង​សូឡា​ស្រាល​សម្រាប់​​ភ្ជាប់​លើ​រថយន្ត​ ដើម្បី​ទាញ​យក​ថាមពល​ពី​កម្ដៅ​ព្រះ​អាទិត្យ​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ការបំភាយ​ឧស្ម័ន។ល។ រថយន្ត​ដឹក​ទំនិញ​ខាងលើ​ប្រើ​ប្រាស់​ម៉ាស៊ីន​​កម្លាំង​ 560 សេះ​ និង​មាន​ដង​ខ្លួន​ប្រវែង 18 ម៉ែត្រ​ ក្នុង​នោះ​ផ្ទៃ​ក្រឡា​ខាង​ក្រៅ​ទំហំ 100 ម៉ែត្រ​ការ៉េ​ត្រូវ​បាន​គ្រប​ដោយ​ផ្ទាំង​សូឡា​កម្លាំង​ 13.2 គីឡូវ៉ាត់​ ដែល​អាច​បង្កើត​អគ្គិសនី​បាន​ប្រហែល 8,000 គីឡូវ៉ាត់​ម៉ោង​/​ឆ្នាំ ពេល​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​។ ថ្ម​ផ្ទុក​អគ្គិសនី​របស់​រថយន្ត​នេះ​មាន​កម្លាំង​ 300 គីឡូវ៉ាត់ម៉ោង ក្នុង​នោះ​ 100 គីឡូវ៉ាត់​ម៉ោង​សម្រាប់​ក្បាល​រថយន្ត … Read more

កុលសម្ព័ន្ធ​ដែល​មានទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​៖ មេកុលសម្ព័ន្ធ​​អាច​យក​ប្រពន្ធ​ 80 នាក់

នៅពេល​និយាយ​ដល់​ទ្វីប​អាហ្វ្រិក​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គិត​ថា នេះ​គឺជា​ទ្វីប​ដ៏​ក្រក្រី សេដ្ឋកិច្ច​អន់ថយ គ្មាន​ការ​រីក​ចម្រើន​។ ក៏ប៉ុន្តែ​ ជាក់​ស្ដែង នេះ​គឺជា​ទ្វីប​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​។ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ដឹង​ថា នៅ​ទ្វីប​អាហ្វ្រិក​មាន​កុលសម្ព័ន្ធ​មួយ​ដែល​សម្បូរ​ទ្រព្យ​ធន​។ កុលសម្ព័ន្ធ​នេះ​មាន​មាស​ច្រើន​ដល់​ថ្នាក់​ប្រើ​ប្រាស់​មិន​អស់​។ នោះ​គឺកុលសម្ព័ន្ធ​ Ashanti ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្កាណា ស្ថិត​ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​លិច។ ហ្កាណា​គឺជា​ប្រទេស​តូច​មួយ​ដែល​កំពុង​អភិវឌ្ឍ​។ ឆ្នាំ​ 2022 ផលិត​ផល​​ក្នុង​ស្រុក​សរុប (GDP) របស់​ហ្កាណា​មាន​ត្រឹម​តែ 85.96 ពាន់​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ហ្កាណា​គឺជា​ប្រទេស​ដែល​សម្បូរ​ធនធាន​​រ៉ែ​ធម្មជាតិ ក្នុង​នោះ​ក៏​មាន​រ៉ែ​មាស​ដ៏​ច្រើន​ ​ឈរ​​លំដាប់​ទី​ពីរ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​មានរ៉ែ​​ត្បូង​ពេជ្រ​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​​ក្នុង​ពិភពលោក​។ ក្រៅ​ពី​នេះ​ ហ្កាណា​ក៏​មាន​រ៉ែ​ប្រេង​ និង​ដែក។ល។ ដោយ​សារ​តែ​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ ហ្កាណា​គឺជា​ទឹក​ដី​ដែល​អាច​ទិញ​ដូរ​មាស​ក្នុង​តម្លៃ​ទាប​យ៉ាង​ងាយ​ស្រួល​។ មាស​នៅ​ហ្កាណា​ពិត​ជា​ងាយ​ស្រួល​រក​នៅ​គ្រប់​កន្លែង​ រហូត​ដល់​ថ្នាក់​គេ​និយាយ​ថា ឱ្យ​តែ​អ្នក​មើល​ឃើញ​ទន្លេ​ ​អ្នក​អាច​ស្រង់​បាន​មាស​។ តាម​ការ​សិក្សា​ស្រាវជ្រាវ អណ្ដូង​រ៉ែ​មាស​នៅ​ប្រទេស​ហ្កាណា​ត្រូវ​បាន​ទាញយក​តាំង​ពី​ជាង​ 500 ឆ្នាំ​មក​ហើយ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​​អំពី​ធនធានរ៉ែ​ធម្មជាតិ​បច្ចុប្បន្ន ប្រជាជន​ហ្កាណា​​អាច​ទាញ​យក​រ៉ែ​មាស​បាន​ 700 ឆ្នាំ​ទៀត​។ កុលសម្ព័ន្ធ​សម្បូរទ្រព្យ​ធន ពាក់​មាស​រាប់​គីឡូ​នៅ​លើ​ខ្លួន​ នៅ​លើ​ទឹក​ដី​ហ្កាណា កុលសម្ព័ន្ធ​ Ashanti ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​មាន​អណ្ដូង​រ៉ែ​មាស​ធំជាង​គេ​។ ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​មាន​ជីវភាព​ល្អ​ប្រសើរ​ ក្នុង​នោះ​គេ​ឃើញ​ស្ត្រី​ជា​ច្រើន​ពាក់​មាស​រាប់​គីឡូ​។ កុលសម្ព័ន្ធ Ashanti … Read more

បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។ យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។ ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ … Read more

យន្តហោះ​ល្បឿន​មហា​លឿនរបស់ Boom ហោះ​ហើរ​​សាកល្បងឆាប់ៗ​នេះ

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Boom Supersonic ប្រកាស​ថា យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​គំរូ​ដើម​របស់​ពួក​គេ​បាន​ឆ្លង​ផុត​ការ​សាកល្បង​នៅ​លើ​ដី​ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី FAA ក្នុង​ការ​ហោះ​ហើរ​សាកល្បង​នា​ពេល​ខាងមុខ​។ យន្តហោះ XB-1 ដែល​មាន​ទំហំ​ស្មើ​នឹង 1/3​ នៃ​ទំហំ​ផ្លូវ​ការ​​ក្នុង​គម្រោង​អភិវឌ្ឍ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture ត្រូវ​បាន​ក្រុម​ហ៊ុន Boom ធ្វើ​តេស្ត​លើ​ដី​នៅ​ឯ​អវកាសយានដ្ឋាន Mojave ក្នុង​រដ្ឋ California មុន​នឹង​ដំណើរ​ហោះ​ហើរ​សាកល្បង​ដំបូង​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 29 សីហា​ 2023​។ រដ្ឋបាល​អាកាសចរណ៍​សហរដ្ឋ​អាម៉េរិក (FAA) បាន​អនុញ្ញាត​ឱ្យ​ XB-1 ធ្វើ​ការ​ហោះ​ហើរ​ដំបូងដោយ​មាន​ពីឡុត​។ XB-1 មាន​បណ្ដោយ​ 21 ម៉ែត្រ, ស្លាប​ប្រវែង 5.2 ម៉ែត្រ, កម្ពស់ 5.2 ម៉ែត្រ និង​ទម្ងន់​អតិបរមា​ពេល​ហោះ​ហើរ​គឺ 6,123 គីឡូក្រាម​។ យន្តហោះ​នេះ​បំពាក់ម៉ាស៊ីន​ General Electric J85-15 ​ដែល​ប្រើ​ប្រាស់​ឥន្ធនៈ​អាកាសចរណ៍ប្រកប​ដោយ​​ស្ថិរភាព (SAF) ចំនួន​បី​គ្រឿង … Read more

រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។ Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។ Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។ សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។ A5 អាច​ហោះ​ឡើង … Read more

​​​​​​​​​ជប៉ុន​ពន្យារ​ពេល​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​

ព្រឹក​ថ្ងៃទី 28 សីហា​នេះ Mitsubishi Heavy Industries Ltd (MHI) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Mitsubishi បាន​ប្រកាស​ពន្យារ​ពេល​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ H2A ដែល​នាំ​យាន​អវកាស​របស់​ប្រទេស​ជប៉ុន​ទៅ​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ ដោយ​សារ​តែ​មាន​ខ្យល់​ខ្លាំង​នៅ​ទីតាំង​បាញ់​បង្ហោះ​។ តាម​ផែនការ​ដំបូង​ នៅ​ម៉ោង 9 និង​ 26 នាទី​ព្រឹក​ថ្ងៃ​នេះ (ម៉ោង​ក្នុងស្រុក) រ៉ុក្កែត​ H2A ដែល​ផលិត​ដោយ​ជប៉ុន នឹង​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Tanegashima ដែល​ស្ថិត​នៅ​លើ​កោះ Tanegashima ក្នុង​ខេត្ត Kagoshima ភាគ​និរតី​ប្រទេស​ជប៉ុន​។ រ៉ុក្កែត​នេះ​នាំ​យក​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ SLIM ដែល​អភិវឌ្ឍ​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (JAXA)​។ យាន SLIM នឹង​ធ្វើ​តេស្ត​បច្ចេក​វិទ្យា​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​។ តាម​គម្រោង SLIM នឹង​ហោះ​ដល់​គន្លង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រព័ន្ធ​ទម្រ​បាន​ប្រហែល​ពី 3 ទៅ 4​ ខែ​ ហើយ​អាច​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​​នៅ​ 4 ឬ​ 6 ខែ​ទៀត​។ ​ផ្កាយ​រណប​ XRISM ដែល​​សហការ​ផលិត​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន​ចាសា (JAXA), … Read more

យន្តហោះ​បុគ្គលមាន​រាង​ដូច​ស៊ុត​ អាច​ហោះ​ក្នុងល្បឿន​មួយ​រយ​គីឡូម៉ែត្រ​/ម៉ោង

Airscooter ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជំនួស​​កូន​រថយន្ត​ អាច​ហោះ​ហើរ​ក្នុង​ល្បឿន​ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ​។ អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង Franky Zapata បាន​បង្ហាញ​យន្តហោះ​លក្ខណៈ​បុគ្គល​ថ្មី​មួយ​ប្រភេទ​ ​មាន​កាប៊ីន​សម្រាប់​អ្នក​បើក​បរ​ដែល​មាន​រូប​រាង​ដូច​ស៊ុត​ និង​អាច​ហោះ​ក្នុង​កម្ពស់ 2,900 ម៉ែត្រ​។ យោង​តាម​ Mail ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 21 សីហា 2023 យន្តហោះ Airscooter ​អាច​ជួយ​​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​តាម​​​​រថយន្ត​នៅ​​​ក្នុង​ពេល​​ចរាចរណ៍​ចង្អៀត ចុះ​មក​នៅ​ត្រឹម​ 10 នាទី​។ ក្រុម​ហ៊ុន Zapata ឱ្យ​ដឹង​ថា យាន​ជំនិះ​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​។ Airscooter គឺជា​យន្តជំនិះ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត់​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ​ (VTOL)។ នេះ​គឺជា​យន្តហោះ​កូន​កាត់​ (ហាយព្រីដ) ប្រើ​ប្រាស់​អគ្គិសនី​ និង​ប្រេង​ឥន្ធនៈ​ ដើម្បី​ផ្ដល់​ថាមពល​ដល់​រ៉ូទ័រ​ 6 គ្រឿង​​ដែល​បំពាក់ពី​​ខាង​លើ​កាប៊ីន​។ Airscooter អាច​ហោះ​ហើរ​រយៈ​ពេល​ពីរ​ម៉ោង​បន្ត​បន្ត​បន្ទាប់​ យូរ​ជាង​យាន VTOL ដទៃ​។ Airscooter មាន​ទម្ងន់ 115 គីឡូក្រាម។ គ្រប់​គ្នា​អាច​បើកបរ​យន្តហោះ​នេះ​បាន​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​។ បើ​ទោះ​ជា​ផលិត​ឡើង​ក្នុង​បំណង​ជំនួស​កូន​រថយន្ត ប៉ុន្តែ … Read more