ឥន្ធនៈ​រាវ​ប្រភេទ​ថ្មី​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ឆាប​ឆេះ​

(សហរដ្ឋ​អាម៉េរិក) – ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវ​ដែល​ឆេះ​តែ​នៅ​ពេល​មាន​អគ្គិសនី​ឆ្លង​កាត់​ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​អគ្គិភ័យ​។ ភាព​ងាយ​ឆាប​ឆេះ​របស់​ឥន្ធនៈ​ធ្វើ​ឱ្យ​អគ្គិភ័យ​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​ចំពោះ​វិស័យ​ឧស្សាហកម្ម​នេះ​។ ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវប្រឆាំង​អគ្គិភ័យ​ ជួយ​កាត់​បន្ថយ​​ហានិភ័យ​កើត​មាន​អគ្គិភ័យ​ក្នុង​ពេល​ដឹក​ជញ្ជូន​។ យោង​តាម Interesting Engineering ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 តុលា​ 2023​ ឱ្យ​ដឹង​ថា លទ្ធផល​​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Journal of the American Chemical Society​។ ឥន្ធនៈ​ថ្មី​នេះ​នឹង​ឆេះ​លុះណា​តែ​មាន​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ប៉ុណ្ណោះ​។ «ប្រភេទ​ឥន្ធនៈដែល​យើង​ប្រើ​រាល់​ថ្ងៃ​ មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​នោះទេ​។ វា​ហួត​ជា​ចំហាយ ​អាច​ឆាប​ឆេះ​ ហើយ​អណ្ដាត​ភ្លើង​នោះ​មិន​ងាយ​នឹង​ពន្លត់​។ នឹង​មានភាព​សាមញ្ញ​ជាង​មុន​ បើ​សិន​គ្រប់​គ្រង​បាន​លទ្ធភាព​ឆាប​ឆេះ​របស់​ឥន្ធនៈ​ និង​ទប់​ស្កាត់​ការ​ឆេះ​តាម​រយៈ​ការ​លុប​បំបាត់​តង់ស្យុង​អគ្គិសនី​» Yujie Wang អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ California Riverside ឱ្យ​ដឹង​ដូច្នេះ​។ ឥន្ធនៈ​ថ្មី​នេះ​មាន​ប្រភព​ពី​ធាតុ​រាវ​អ៊ីយ៉ុង ដែល​ជា​អំបិល​រាវ​មួយ​ប្រភេទ​។ «វាដូចទៅ​នឹង​អំបិល​ដែល​យើង​ប្រើ​ប្រាស់​សម្រាប់បង់​ក្នុង​អាហារ​ គឺ សូដ្យូមក្លរួ។ អំបិល​ដែល​យើង​ប្រើ​ប្រាស់​ក្នុង​គម្រោង​នេះ​មាន​ពិន្ទុ​ក្ដៅ​រលាយ​ទាប​ជាង​អំបិល​នៅ​ផ្ទះ​បាយ​ សម្ពាធ​ទាបបន្តិច​ និង​ជា​សរីរាង្គ​ទាំង​ស្រុង» Wang និយាយ​ដូច្នេះ។ ដើម្បី​អភិវឌ្ឍ​ឥន្ធនៈ​នេះ ក្រុម​ស្រាវ​ជ្រាវ​បាន​ប្ដូរ​រូបមន្ត​របស់​ធាតុ​រាវ​អ៊ីយ៉ុង​ … Read more

ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។ «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។ ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។ រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT … Read more

អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

ដោយមាន​ជំនួយ​ពី​បញ្ហាសិប្បនិម្មិត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បានបង្កើត​ឱសថ​​បញ្ចុះ​ទម្ងន់​ថ្មី​មួយ​ប្រភេទ។ ថ្នាំ​នេះ​ក៏​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​ផងដែរ​។ យោង​តាម​សារព័ត៌មាន​ SCMP ឱសថ​ថ្មី​ដែល​​ត្រូវ​បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ MindRank ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ (AI) នេះ បាន​ឈាន​ដល់​ការ​​ពិសោធន៍​​លើ​មនុស្ស​ដំណាក់​កាល​ទីពីរ​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ឱសថ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទី​ផ្សារ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ថ្នាំ​ធម្មតា​។ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា MDR-001 ឱសថ​នេះ​ដំណើរ​ការ​តាម​រយៈ​ការ​តភ្ជាប់​ peptide-1 ដូច​ glucaon (GLP-1-R) ដែល​ជួយ​ឱ្យ​វា​ជំរុញ​ការ​បញ្ចេញ​អាំងស៊ុយលីនពី​លំពែង​ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បញ្ចុះទម្ងន់​រាង​កាយ​។ MDR-001 ទទួល​បាន​ជោគ​ជ័យក្នុង​ការ​​ពិសោធ​​លើ​មនុស្ស​ដំណាក់​កាល​ដំបូង​ ហើយ​កាល​ពី​ដើម​ខែ​កញ្ញា 2023 ក្រុម​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុងការ​ពិសោធ​ដំណាក់​កាលទីពីរ​។ MDR-001 គឺជា​ឱសថ​ដំបូងរបស់​ក្រុម​ហ៊ុន​ចិន MindRank ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​ជំនួយ​ពី​ AI។ ការ​ប្រើប្រាស់ AI កំពុង​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃការ​អភិវឌ្ឍ កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​នៅ​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

(វៀតណាម) – យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​វិនិយោគ​បរទេស​នៃ​ក្រសួង​ផែនការ​ និង​វិនិយោគ​ គិត​ត្រឹម​ថ្ងៃទី 20 កញ្ញា 2023 ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​ដែល​វៀតណាម​ទទួល​បាន​គឺ​ជិត 20.21 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 7.7% បើ​ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្នុង​ចំណោម​រំហូរ​ទុន FDI នៅ​វៀតណាមក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 មាន​ខ្ទង់​​វិនិយោគ​ថ្មី​ចំនួន 2,254 គម្រោង​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ ដោយ​មាន​ទុក​សរុប​ជាង 10.23 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 43.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។ គិត​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​ ទុន FDI ត្រូវ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​ចំនួន​ 18 ក្នុង​ចំណោម​ 21 របស់​វៀតណាម​​។ ក្នុង​នោះ​ វិស័យ​ឧស្សាហកម្ម​​កែច្នៃ​ ផលិត​ ទទួល​បាន​ទុន​​បរទេស​ច្រើន​ជាង​គេ​ ពោល​គឺ​ជាង 14 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 69.3% ធៀប​នឹង​ទុន​សរុប​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ និង​កើន​ 15.5% ខណៈ​​​វិស័យ​អចលនទ្រព្យ​ … Read more

ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។ យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។ បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ … Read more

វិស័យ​ទេសចរណ៍​ថៃ​នឹង​​ទទួល​ភ្ញៀវចិន​រាប់​រយ​យន្តហោះ​ជា​​រៀង​រាល់​ថ្ងៃ​

ចាប់​ពី​ថ្ងៃទី 13 កញ្ញា 2023 រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​អនុម័ត​វិធានការ​មួយ​ចំនួន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​ក៏​មាន​កម្មវិធី​លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​។ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​ប្រទេស​ចិន និង​ប្រទេស​កាហ្សាក់ស្ថាន នឹង​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​នៅ​ពេល​មក​ទស្សនា​ប្រទេស​ថៃចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023 ដល់ 29 កុម្ភៈ 2024​។ គោលនយោបាយ​ថ្មី​ដែល​អូស​បន្លាយ​ពេល​តែ​ប៉ុន្មាន​ខែ​នេះ​គឺ​ដើម្បី​វាយតម្លៃ​លើ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​នេះ​ក៏​បង្ហាញ​ថា អាជ្ញាធរ​ថៃ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ទេសចរណ៍​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ដោយ​វា​រួម​ចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)។ ប្រទេស​នេះ​ធ្លាប់​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ប្រហែល 40 លាន​នាក់​កាល​ពី​ឆ្នាំ 2019 នាំ​មក​នូវ​ប្រាក់​ចំណូល​ 53.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ចាប់​ពី​ដើម​ឆ្នាំ​ 2023 មក​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 18.5 លាន​នាក់​។ តាម​ការ​ព្យាករ គិត​ដល់​ដំណាច់​ឆ្នាំ​ តួលេខ​នេះ​នឹង​កើន​ដល់ 28 លាន​នាក់​​។ ក្រសួង​ទេសចរណ៍​ថៃ​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​អន្តរជាតិ​ គិត​ត្រឹម​ថ្ងៃ​ទី 18 កញ្ញា គឺ​ 795 ពាន់​លាន​បាត (22 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។ រដ្ឋាភិបាល​ថៃ​សង្ឃឹម​ថា គោលនយោបាយ​លើក​លែង​ទិដ្ឋាកា​រខាងលើ​នឹង​ជួយ​ទាក់​ទាញ​អ្នក​ទេសចរណ៍​ចិន និង​កាហ្សាក់ស្ថាន​បាន​ច្រើន​ជាង​មុន​។ … Read more

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

ក្រុម​ហ៊ុនថ្មី​​ចំនួន​ប្រាំបី​ ដាក់​ទុន​វិនិយោគ​សរុបជាង​ហុកសិបបួន​លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាស​ថា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន​ 8 ដែល​អាច​បង្កើត​ការ​ងារ​​សរុបបាន​​ចំនួន​ប្រហែល 4,000 កន្លែង​ ដោយ​មាន​ទុន​សរុប​ប្រមាណ​ 64.3 លាន​ដុល្លារ​អាម៉េរិក​។ ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ និង​គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ ក៏​ដូច​ជា​​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​៖ ក្រុម​ហ៊ុន​ HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។ ក្រុម​ហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។ ក្រុម​ហ៊ុន JUSHI … Read more

OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

ថ្វីបើ​បាន​​ព្យាករ​ថា GDP ឆ្នាំ​នេះ​កើន​ឡើង ប៉ុន្តែ​ OECD ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​មាន​ហានិភ័យ​បន្ថយ​ល្បឿន​ ព្រោះ​តែ​សម្ពាធ​ការ​ប្រាក់ និង​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។ អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ទើប​តែ​បាន​បញ្ចេញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដី​ពី​ GDP ទូទាំងសកល​លោក​ឆ្នាំ 2023​ ដែល​អះ​អាង​ថា មាន​កំណើន​ 3% កើន​ 0.3 ពិន្ទុ​ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ​មុន​នោះ​។ ក៏ប៉ុន្តែ នេះ​នៅ​តែ​ជាកម្រិត​ក្រោម​ធម្យម​ភាគ​ ហើយ​ក៏​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ (2008 – 2009) លើក​លែង​តែ​ឆ្នាំ 2020 ដែល​រងផល​ប៉ះ​ពាល់​ពីកូវីដ​។ អង្គការដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប៉ារីស ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ 0.2 ពិន្ទុ​ភាគ​រយ​ មក​នៅ​ត្រឹម​ 2.7%​។ Clare Lombardelli ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ OECD វាយ​តម្លៃ​ថា អតិផរណា​បន្ត​ថយ​ចុះ​ ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ លោក​និយាយ​កាល​ពី​ថ្ងៃទី 19 កញ្ញា​​ថា «យើង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ត្រួត​ នោះ​គឺ​អតិផរណា និង​កំណើន​ទាប»។ OECD យល់​ថា ហានិភ័យ​គឺ​ថា ការ​ព្យាករ​កំពុង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន ព្រោះតែ​ការ​ដំឡើង​ការ​ប្រាក់​កាល​ពី​អតីត​កាល​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​ … Read more

ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD (Build Your Dream) កំពុង​តែ​ស្ដែង​ឱ្យ​ឃើញ​ជោគ​ជ័យ​មួយ​កម្រិត​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដោយ​បានយក​ឈ្នះ​លើ Tesla ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​ជាង​ ¼ ដែល​បាន​លក់​ចេញ​នៅក្នុង​តំបន់​នេះ។ ទន្ទឹម​នឹង​តម្លៃ​ដ៏ទាក់​ទាញ ជោគ​ជ័យ​ដំបូង​ៗ​របស់ BYD ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ចេញ​ពី​រូបមន្ត​សហការ​ចែក​ចាយ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនចិន​មួយ​នេះ​អាច​​ពង្រីក​​ទីផ្សារ​ ដឹង​អំពី​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លង​ផុត​ការ​កំណត់​នានា​របស់​បណ្ដា​រដ្ឋាភិបាល​។ នេះ​បើ​តាម​ដៃគូ​សហការ​ ក៏ដូច​ជា​អ្នក​ចែកចាយ​របស់ BYD។ រូបមន្ត​ដែល​ BYD អនុវត្ត​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ធ្លាប់​បាន​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​។ យុទ្ធ​សាស្ត្រ​ខាងលើ​បាន​ និង​កំពុង​ជួយ​ឱ្យ​ BYD ដណ្ដើម​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​ ខុស​ពី​រូបមន្ត​ចែកចាយ​ផ្ដាច់​មុខ​របស់​ Tesla ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​។ «បច្ចុប្បន្ន​ BYD យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជសញ្ញា​ជា​ជាង​អត្រា​ចំណេញ» Soumen Mandal អ្នក​វិភាគ​ជាន់​ខ្ពស់​របស់ Counterpoint Research ឱ្យ​ដឹង​ដូច្នេះ និង​បន្ត​ថា «តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ដល់​តំណាង​ចែក​ចាយ​នៅ​តាម​បណ្ដា​ប្រទេស​ BYD អាច​ចិញ្ចឹម​ទំនុក​ចិត្ត និង​ភាពស្មោះ​ត្រង់​ បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​»។ យោង​តាម Counterpoint ក្រុម​ហ៊ុន BYD កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​ប្រមាណ 26% ប៉ុន្តែ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​អាស៊ី​អាគ្នេយ៍​ ​ក្នុង​ត្រីមាស​ទីពីរ​ … Read more

បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

(សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។ ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។ Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។ ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។ ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស … Read more

គណៈកម្មាធិការវិនិយោគកម្ពុជា៖ ការ​ងារ​ជិត 7,600 កន្លែង​ កំពុង​រង់ចាំ​កម្មករ កម្មការិនី

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី 15 ខែ​កញ្ញា​នេះប្រកាស​ថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ថ្មី​ជូនដល់ក្រុមហ៊ុន​ចំនួន 6 ដែល​នឹង​បង្កើត​ការ​ងារ​សរុប​​ជិត 7,600 កន្លែង​ និង​មាន​ទុន​​វិនិយោគ​សរុប​ ប្រមាណ 34.6 លាន​ដុល្លារ​អាម៉េរិក​។ គម្រោង​វិនិយោគ​ថ្មី​ទាំង​នេះ​មាន​ដូច​ខាង​ក្រោម​៖ TX FOOD (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 120 កន្លែង។ CORP TRIM (CAMBODIA) INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ 122 ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 180 កន្លែង។ POWER CROWN … Read more