ប្រទេស​ពីរ​ក្នុង​ចំណោម​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ដប់​របស់​ពិភពលោក​ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​

ចក្រភព​អង់គ្លេស​ និង​ជប៉ុន បាន និង​កំពុង​​ធ្លាក់ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ចាប់​ពី​ដំណាក់​កាល​ចុង​ឆ្នាំ​ 2023 ខណៈ​​ដែល​សហរដ្ឋ​អាម៉េរិក បន្ត​ទទួល​បាន​សញ្ញាណវិជ្ជមាន​​គួរ​ឱ្យ​មាន​សុទិដ្ឋិនិយម​ជាង​មុន​។ មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ដប់​របស់​ពិភពលោក​ រួម​ចំណែក​យ៉ាង​ធំ​ធេង​ទៅ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ទូទាំង​សកល​លោក​ និង​មាន​ឥទ្ធិពលយ៉ាង​ខ្លាំង​ក្លា​ដល់​គោល​នយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ក៏​ប៉ុន្តែ ពីរ​ប្រទេស​ក្នុង​ចំណោម​នោះ ពោល​គឺ​ ជប៉ុន និង​អង់គ្លេស ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ស្ថានភាព​​សេដ្ឋកិច្ច​ ដែល​ធ្លាក់​ចូល​ក្នុង​វិបត្តិ ​ក្នុង​រយៈ​ពេល​ពីរ​ត្រី​មាស​ជា​បន្ត​បន្ទាប់​។ ចំណែក​​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ 8 ផ្សេង​ទៀត​ បាន​ឃើញ​កំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ប្រកប​ដោយ​ទំនុក​ចិត្ត​។ ខាង​ក្រោម​នេះ​គឺជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ Top 10 នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ដប់ លើ​ពិភពលោក​ នៅក្នុង​ឆ្នាំ 2024​ ដោយ​យោង​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ (IMF) ដែល​គិត​ត្រឹម​ថ្ងៃទី 07 ខែ​កុម្ភៈ ឆ្នាំ 2024​៖ សហរដ្ឋ​អាម៉េរិក​ GDP៖ 27,974 ពាន់លាន​ដុល្លារ​ GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 83 ពាន់​ដុល្លារ​ កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.5% ចាប់​ពី​ឆ្នាំ 1960 ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​ … Read more

IMF ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ បាន​ «ចាក​ឆ្ងាយ​ពី​សេណារីយ៉ូ​វិបត្តិ»

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) មាន​សុទិដ្ឋិនិយម​ជាមួយ​នឹង​សេដ្ឋកិច្ច​ពិភពលោក​នា​ឆ្នាំ​នេះ ដោយ​សារ​តែ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ ការ​ងារ និង​បណ្ដាញ​ផ្គត់ផ្គង់​មាន​ភាព​ប្រសើរ​ឡើង​។ ក្នុង​របាយការណ៍​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ដី​ពី​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ ដែល​ប្រកាស​កាល​ពី​ថ្ងៃទី 30 មករា 2024 IMF បាន​បង្កើន​តួលេខ​នៃ​ការ​ព្យាករណ៍​អំពី​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​របាយការណ៍​នេះ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សកល​ អាច​កើន​ 3.1% ក្នុង​ឆ្នាំ 2024​ កើន​ 0.2 ពិន្ទុ​ភាគ​រយ​ បើ​ធៀប​នឹង​ការ​ព្យាករ​ដែល​លើក​ឡើង​កាល​ពី​ខែ​តុលា 2023​។ ការ​ព្យាករណ៍អំពី​កំណើន​សេដ្ឋកិច្ច​សកល​​សម្រាប់​ឆ្នាំ 2025 គឺ 3.2% ពោល​គឺ​មិន​មាន​ការ​ប្រែ​ប្រួល​​។ ដូច្នេះ កំណើន​នៅ​តែ​ក្រោម​កម្រិត​មធ្យម​ភាគ​នៃ​ដំណាក់​កាល​ឆ្នាំ 2000-2019 ដែល​កើន​ 3.8%​។ ចំណែក​ពាណិជ្ជកម្មវិញ ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ 3.3% ក្នុង​ឆ្នាំនេះ និង 3.6% ក្នុង​ឆ្នាំ 2025​។ ភាគ​រយ​នេះ​សុទ្ធ​តែ​នៅ​ក្រោម​កម្រិត​មធ្យម​គឺ 4.9% ដោយ​សារ​តែ​សម្ពោធ​ពី​រនាំង​ពាណិជ្ជកម្ម​ថ្មី​នានា​ដែល​បាន​ និង​កំពុង​អនុវត្ត​នៅ​ទូទាំង​ពិភពលោក​។ IMF រក្សា​ការ​តួលេខ​ 5.8% នៃ​ការ​ព្យាករ​អំពី​អតិផរណា​សកល​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​ថយ​ចុះ​នៅ​ត្រឹម​ 4.4% … Read more

IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​។ IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​។ អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានាដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​។ ទន្ទឹម​នឹង​នេះ​ ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​កើន​ឡើង អតិផរណា​ក៏​ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ឡើង​ 1.6% ផងដែរ​។ យោង​តាម​ IMF ការ​បន្ត​ធ្វើ​ប្រក្រតីភាព​គោល​នយោបាយម៉ាក្រូ​សេដ្ឋកិច្ច​​ក្នុង​ពេល​ខាងមុខ ​នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ «ទម្រ» ហិរញ្ញវត្ថុ​ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់ប្រទេស​ថៃ​។ ក្រៅ​ពី​នេះ ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ជោគ​ជ័យ​ក៏ជួយ​ឱ្យ​ប្រទេស​ថៃ​មាន​ឱកាស​អនុវត្ត​ «កំណែ​ទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ» ដើម្បី​បង្កើន​ទិន្នផល ​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​។ IMF ក៏សម្ដែង​​ស្វាគមន៍​ចំពោះ​​គម្រោង​របស់​ធនាគារ​ជាតិ​ថៃ​ នៅ​ក្នុង​ការ​បញ្ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​គ្រួសារ​ដែល​មាន​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​ណែ​នាំ​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក៏ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​បំណុល​​រ៉ាំរ៉ៃ​ផងដែរ​៕

កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។ យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។ គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

IMF ព្យាករ​ថា សេដ្ឋកិច្ច​សកល​អាច​ងើប​ឡើង​បែប «ថ្នមៗ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បញ្ជាក់​អំពី​លទ្ធភាព​ដែល​បណ្ដា​ធនាគារ​កណ្ដាល​គ្រប់​គ្រង​បាន​នូវ​បញ្ហា​អតិផរណា​ ដោយ​មិន​រុញ​ច្រាន​ពិភពលោក​ធ្លាក់​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។ ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃទី 10 តុលា IMF យល់​ថា សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​កំណើន​ 3% ក្នុង​ឆ្នាំ​នេះ​ ដោយ​មូលហេតុ​ថា ល្បឿន​នៃ​កំណើន​ខ្ពស់​ជាង​គេ​របស់​សហរដ្ឋ​អាម៉េរិក ​នឹង​ប៉ះប៉ូវ​ការ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​របស់​ចិន និង​អឺរ៉ុប​។ រំលឹក​ឡើងវិញ​អំពី​ការ​អះអាង​កាលពី​ខែ​កក្កដា IMF សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​សកល​នៅ​តែ​មាន​ជំហរ​រឹង​មាំ​នៅ​ចំពោះមុខ​វិបត្តិ​សុខភាព​សកល និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។ IMF អះអាង​ថា កំណើន​សេដ្ឋកិច្ច និង​អតិផរណា​បច្ចុប្បន្ន កាន់​តែ​សម​ស្រប​នឹង​សេណារីយោ​ «ងើប​ឡើង​ដោយ​ថ្នមៗ» ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក​។ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក​​ត្រូវ​បាន​ព្យាករ​ថា​ មាន​កំណើន​​លឿន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ដោយនឹង​​មាន​ GDP (ផលិត​ផល​ក្នុង​ស្រុក​សរុប) កើន​ឡើង 2.1%​ ក្នុង​ឆ្នាំ​នេះ​។ GDP របស់​អឺរ៉ុប និង​ចិន បច្ចុប្បន្ន​ត្រូវ​បាន​ព្យាករ​ថា អន់​ជាង​បើ​ធៀប​នឹង​បី​ខែ​មុន​ ស្រប​ពេល​ដែល​តំបន់​នានា​របស់ពិភពលោក​មាន​កំណើន​ GDP មិន​ស្មើ​គ្នា​៕

IMF ព្រមាន​អំពី​ហានិភ័យធ្លាក់​ចុះ​នៃ​ទិន្នផល​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​

មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) ​កាល​ពី​ថ្ងៃទី 28 កញ្ញា​ បាន​សង្កត់​ធ្ងន់​អំពី​ហានិភ័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​ត្រូវ​បាន​បំបែក​ជា​តំបន់​ដាច់​ដោយ​ឡែក​ ហើយ​ថា ការ​វិវត្ត​បែប​នេះ​អាច​ធ្វើ​ឱ្យ​ទិន្នផល​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ត្រូវ​ថយ​ចុះ​រហូត​ដល់ 7%​។ «យើង​ជឿ​ថា ប្រការ​នោះ​នឹង​បង្ក​ការ​ខាត​បង់​ដល់​សេដ្ឋកិច្ច​សកល​…។ លទ្ធផល​នៃ​ការ​វិភាគ​របស់​យើង​បង្ហាញ​ថា ការ​បំបែក​នោះ​អាច​ធ្វើ​ឱ្យផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ទូទាំង​សកល​លោក​ ថយ​ចុះ 7% ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់ និង​ជប៉ុន» អ្នក​នាំពាក្យរបស់ IMF លោកស្រី Julie Kozack បាន​សង្កត់​ធ្ងន់​ដូច្នេះនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃទី 28 កញ្ញា​។ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ឡែក​មួយ​​នៅ​ក្នុង​ថ្ងៃ​ 28 កញ្ញាដដែល​ ក្រុម​ប្រឹក្សាភិបាល​ IMF បាន​អនុម័ត​ខ្ទង់​ប្រាក់​កម្ចី​ 1.3 ពាន់​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ប្រទេស​ម៉ារ៉ុក​ផងដែរ​ ដើម្បី​បង្កើន​សមត្ថភាព​ស្ដារ​ប្រទេស​នេះ​ឡើងវិញ ក្រោយ​ពី​បាន​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​ទាក់​ទង​នឹង​អាកាស​ធាតុ​៕

ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។ យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។ បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ … Read more

IMF ព្រមាន​អំពី​ការ​ខាត​បង់​សេដ្ឋ​កិច្ច ព្រោះ​តែ​កូរ៉ូណា ប៉ុន្តែ​ថា​សេដ្ឋ​កិច្ច​នឹង​ងើប​ឡើង​​ឆាប់​រហ័ស ក្រោយ​វិបត្តិ​សុខ​ភាព​នេះ

ប្រធាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរ​ជាតិ​ IMF (International Monetary Fund) អ្នក​ស្រី ​Kristalina Georgieva បាន​ព្រមាន​ថា សេដ្ឋ​កិច្ចទូទាំង​ពិភព​លោក​សម្រាប់​ឆ្នាំ​2020​ នឹង​ខាត​បង់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា COVID-19 ប៉ុន្តែ​ថា វា​នឹង​ងើប​ឡើង​វិញ​បាន​ឆាប់​រហ័ស។ ថ្លែង​​ក្នុង​វេទិកា​ស្ត្រី​សកល​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​​ Dubai (អារ៉ាប់រួម) កាល​ពីថ្ងៃទី16កុម្ភៈ ប្រធាន​អង្គ​ការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ IMF អ្នក​ស្រី​ Kristalina Georgieva យល់​ថា វា​មិន​ទាន់​ដល់​ពេល​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃគ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ឥទ្ធិពល​​នៃ​អាសន្នរោគ​កូរ៉ូណា COVID-19។ AFP ដក​ស្រង់​សម្ដី​ប្រធាន​អង្គការ​នេះ បក​ស្រាយ​ថា ព័ត៌មាន​អំពី​អាសន្នរោគ​កូរ៉ូណា​ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ស្វែង​យល់​លម្អិតនៅ​ឡើយ​ ហើយ​បច្ចុប្បន្ន គេ​ក៏នៅ​មិន​ទាន់​ដឹង​ថា​ ប្រទេស​ចិន​នឹង​អាច​ទប់​ទល់​មេរោគ​នេះ​បាន​ដល់​ពេល​ណា ឬ​ក៏​មេរោគ​នេះ​អាច​រាល​ដាល​ទូទាំង​ពិភពលោក​? ប៉ុន្តែ អ្នក​ស្រី​ Georgieva ទទួល​ស្គាល់​ថា អាសន្នរោគ​នេះ បាន​បង្ករ​ផល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​មួយ​ចំនួន ដូចជាវិស័យ​ទេស​ចរណ៍​ និង​ដឹកជញ្ជូន​ជាដើម​។ “អាច​ថា (កំណើន​សេដ្ឋ​កិច្ច​ទូទាំង​ពិភពលោក​) នឹង​ទទួល​រង​ការ​ខូច​ខាត ហើយ​យើង​សង្ឃឹម​ថា កម្រិត​នៃ​ការ​ខូច​ខាត​នឹង​មាន​ប្រហែលពី 0,1-0,2​%​”។ អ្នក​ស្រី​ Georgieva ថ្លែង​ដូច្នេះ​។ កត្តា​មួយ​ដែល​ត្រូវ​បាន​គេ​យក​មក​ប្រៀប​ធៀប​អំពី​កម្រិត​នៃ​ផល​ប៉ះពាល់​របស់​​អាសន្ន​រោគ​ COVID-19 នោះ​គឺ​ទំហំ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​។ … Read more

IMF​ ៖ សង្គ្រាម​ពាណិជ្ជកម្ម​ បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​

លោក​ Jarkko​ Turunen​ អនុប្រធាន​ផ្នែក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ Asia​ Pacific​ Department​ (APD​) និង​ជា​ក្រុមការងារ​បេសកកម្ម​ Article​IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬ IMF​ (International​ Monetary​ Fund​) បាន​ធ្វើ​សេចក្តី​រាយការណ៍​សង្ខេប​ស្តី​ពីរ​បាយ​ការណ៍​របស់​លោក​នៅពេល​បេសកកម្ម​បាន​បញ្ចប់​ ដោយ​លោក​បាន​លើកឡើង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្តល់​ផល​ វិជ្ជមាន​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ការនាំចេញ​ ជាពិសេស​ទៅ​សហរដ្ឋអាមេរិក​ និង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​។ ទន្ទឹម​នឹង​ការ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ក្រុមការងារ​បេសកកម្ម​ ArticleIV​ នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​)ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ឆ្នាំ2020​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ថមថយ​បន្តិច​ ដោយសារ​ការ​ថយ​ចុះ​កំណើន​នៃ​សេដ្ឋកិច្ច​សកល​ និង​តំបន់​ក្នុងរយៈពេល​ខ្លី​ និង​មធ្យម​ខាងមុខ​ ដោយសារ​ការ​កើនឡើង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​កើនឡើង​នៃ​គោលនយោបាយ​គាំពារ​និយម​ (Protectionism​)។ ក្រុម​បេសកកម្ម​របស់​ IMF​ មកកាន់​រាជធានី​ភ្នំពេញ​ក៏បាន​មើលឃើញ​នូវ​ការ​ធ្លាក់ចុះ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​ព្យួរ​កិច្ច​ព្រម​-ព្រៀង​ EBA​ ដែល​អាច​នឹង​កើតឡើង​ និង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​រយៈពេល​ខ្លី​។ លោក​ Turunen​ មានប្រសាសន៍​ថា​៖“បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ការលូតលាស់​ រឹងមាំ​ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដែល​កំពុង​បន្ត​បាន​រួមចំណែក​ដល់​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ទោះជា​យ៉ាងនេះ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ រាប់បញ្ចូល​ទាំង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ និង​ការ​ផ្អាក​សក្តា​នុ​ពល​នៃ​ការ​ចូល​ទៅកាន់​ទីផ្សារ​អនុគ្រោះ​ ក្រោម​គម្រោ​ងអ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (the​ Everything​-but​-arms​ … Read more

IMF​ ថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​នឹង​សម្រេច​បាន​កំណើន​ត្រឹម​ 6.8​%

ថ្វី​ដ្បិតតែ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយ​សម្រេច​បាន​ប្រមាណ​ជាង7​% ក្ដី​ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ International​ Monitary​ Fund​ ឬ IMFបាន​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ នឹង​សម្រេច​បាន​កំណើន​ត្រឹមតែ​ 6,8​% ដែល​ជា​ការ​ថយ​ចុះ​មួយ​ ខណៈ​ឆ្នាំ2018​ កន្លងមក​នេះ​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ 7.5​%។ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ Jarkko​ Turunen​ អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​ (APD​) ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា​ បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ2019​ និង​ក្នុងរយៈ​កាល​មធ្យម​ ដោយ​ប៉ាន់ស្មាន​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2018​ សម្រេច​បាន​ក្នុង​អត្រា7.5​% និង​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រា6.8​% នៅ​ឆ្នាំ2019​ និង​ក្នុងរង្វង់7​% នៅ​ឆ្នាំ2020​។ ​ មន្ត្រី​ជំនាញ​ IMF​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ ​;នឹង​បន្ត​មានកម្រិត​ទាប​ក្នុងរង្វង់​ 3% ទាំង​ក្នុងរយៈ​កាល​ខ្លី​ និង​មធ្យម​ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ល្អ​ប្រសើរ​។ ចំណែក​ឯទុនបម្រុង​អន្តរជាតិ​នឹង​បន្ត​រក្សា​បាន​កម្រិត​ប្រមាណ​ 5ខែ​នៃ​ការនាំចេញ​ទំនិញ​ និង​សេវា​នៃ​ឆ្នាំ​បន្ទាប់​។ ទន្ទឹម​នេះ​ វិស័យ​ធនាគារ​នឹង​បន្ត​រក្សា​បាន​វឌ្ឍនភាព​ និង​ស្ថិរភាព​ជាមួយនឹង​និន្នាការ​កំណើន​ឥណទាន​ថយ​ចុះ​សន្សឹម​ៗ ក្នុង​អត្រា​សមស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​។ ទោះជាយ៉ាងណា​ កាលពី​ពេល​ថ្មី​ៗនេះ​លោកស្រី​ នាវ​ … Read more

IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច ក៏​ដូចជា​ការ​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសកម្ពុជា​ នា​រយៈ​ពេល​​ជាង ​2ទសវត្សរ៍​ចុង​ក្រោយ​នេះ។ លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់ IMF សម្រាប់​កម្ពុជា ​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​អភិវឌ្ឍ​វិស័យ​ធនាគារ ប្រកប​ដោយ​ភាព ​រឹងមាំ និង​អាច​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​បាន​យ៉ាង​ល្អ។ ក្នុង​នាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ ព្រម​ទាំង​ជួយ​តាម​ដាន​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​រួម​ចំណែក​បន្ត​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថិរភាព​នយោបាយ​ និង​សុខ​សន្តិភាព គឺ​ពិត​ជា​មាន​សារ​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ។ ឯកឧត្តម​មាន​ប្រសាសន៍​ថា៖“កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និងមាន​ភាព​​រឹង​មាំ​នា​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នៅ​ឆ្នាំ 2017 នេះ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា 7% ជាមួយ​នឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ជាង5% និង​ស្ថិរ​ភាព​តម្លៃ​ប្រាក់​រៀល”។ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អត្រា​កំណើន​ឥណទាន​បាន​ថយ​ចុះ​សន្សឹមៗ ទៅ​ក្នុង​អត្រា​សមស្រប (17.6%នៅ​ខែកុម្ភៈ ឆ្នាំ2017) រួម​ចំណែក​ធ្វើ​ឱ្យ​ឥណទាន​បន្ត​មាន​គុណ​ភាពល្អ​ប្រសើរ៕