យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

យើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​ ប៉ុន្តែ​ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​។ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង​លោក Elon Musk និយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។ ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason យល់​ឃើញ​ថា គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ​។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 នាក់ ​ខ្លះ​ថា​ 100 នាក់ ចំណែក​ Elon Musk ថា 8 ម៉ឺន​នាក់។ Anamaria Berea ប្រធាន​ក្រុម​ស្រាវជ្រាវមក​ពីសាកល​វិទ្យា​ល័យ George Mason បាន​ប្រាប់​ The Register ថា «ក្រុម​មនុស្ស​នានា​គឺជា​បណ្ដា​ប្រព័ន្ធ​ស្មុគ​ស្មាញ​ ក្នុងនោះ​ លទ្ធផល​ពុំ​មែន​ជា​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ឡាយ​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​រួម​កម្លាំង​គ្នា​»។ អ្នក​ស្រី Berea … Read more

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។ កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។ កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase … Read more

យានចុះចត Luna-25 របស់​រុស្ស៊ី ហោះចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទដោយ​ជោគ​ជ័យ​

កាល​ពី​ថ្ងៃទី 16 សីហា ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា យាន​ចុះ​ចត​ Luna-25 របស់​ប្រទេស​នេះ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារាវិថី​របស់​ព្រះចន្ទ​​ដោយ​ជោគ​ជ័យ​។ អ្នក​នាំពាក្យ​របស់​ Roscosmos និយាយ​ថា «ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​រុស្ស៊ី យាន​អវកាស​ស្វ័យប្រវត្ត​មួយ​​គ្រឿង​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារា​វិថី​របស់ព្រះ​ចន្ទ​នៅ​វេលាម៉ោង 12 និង 03 នាទី​ល្ងាច​​ ម៉ោង​នៅមូស្គូ (ម៉ោង 09 និង 30 នាទី​ GMT)»។ អ្នក​នាំពាក្យ​ខាងលើ​បន្ថែម​ថា «ប្រព័ន្ធ​ទាំង​ឡាយ​របស់ Lunar-25 កំពុង​ដំណើរ​ការ​ល្អ​ ហើយ​ទំនាក់​ទំនង​ជាមួយ​នឹង​​យាននេះ​​មាន​ស្ថិរភាព»។ ម៉ាស៊ីន​ថត​ដែល​ត្រូវ​បាន​ដំឡើង​លើ​យាន​ បាន​ថត​រូប​ផែនដី និង​ព្រះចន្ទ​ពី​ចម្ងាយ​។ តាម​ផែនការ Lunar-25 នឹង​គោចរ​ជុំវិញ​ព្រះចន្ទ​លើ​កម្ពស់ 100 គីឡូម៉ែត្រ​ មុន​ពេល​ចុះចត​នៅ​ថ្ងៃទី 21 សីហា​ 2023 នៅ​ភាគ​ខាង​ជើង​នៃ​មាត់​ភ្នំ​ភ្លើង Boguslawsky ក្នុង​តំបន់​​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​។ មុន​នោះ កាល​ពី​ថ្ងៃទី 11 សីហា 2023 យាន Luna-25 ត្រូវ​បាន​បាញ់​បង្ហោះ​ពីព្រលាន​យាន​អវកាស Vostochny ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត … Read more

របៀបដែល ណាសា (NASA) ប្រើប្រាស់ដែន​ទំនាញ​ និងរលកវិទ្យុ ដើម្បីសិក្សាភព និងព្រះច័ន្ទ

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) កំពុង​តែ​ប្រើ​ប្រាស់​អង់តែន​វិទ្យុ​នៅ​លើ​ដី​ដើម្បី​ទាក់​ទង​ជាមួយ​យាន​អវកាស​រាប់​សិប​គ្រឿង​​របស់​ខ្លួន​ ដែល​កំពុង​ធ្វើ​សកម្មភាព​ និង​ស្រាវជ្រាវ​វត្ថុអវកាស​នានា​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​វិស្វករ​កំពុង​ទាក់​ទង និង​បញ្ជា​យាន​អវកាស​ទាំង​ឡាយ​របស់​ពួក​គេ​ដែល​ស្ថិត​នៅ​ទីអវកាស​សែន​ឆ្ងាយ​ តាម​រយៈ​ប្រព័ន្ធ​អវកាស​ជ្រៅ​ ​ជា​បណ្ដាញ​ដែល​មាន​អង់តែន​វិទ្យុ​ខ្នាត​យក្ស​របស់​ណាសា​។ បណ្ដាញ​អវកាស​ជ្រៅ ឬ DSN មិន​ត្រឹម​តែ​ជា​សេវាបញ្ជូន​ទិន្នន័យ​នោះ​ទេ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ពិសោធ​វិទ្យាសាស្ត្រ​ស្ដី​ពី​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​ផងដែរ។ តើ​វិទ្យាសាស្ត្រ​​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​​គឺជា​អ្វី? ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​វា​ជួយ​ដល់​មនុស្ស​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី​បណ្ដា​ភព​ ព្រះចន្ទ រួម​នឹង​អាចម៍​ផ្កាយ​នានា​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​? គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​អំពី​កម្លាំង​ទំនាញ​។ នោះ​គឺជា​កម្លាំង​ដែល​ជួយ​ឱ្យ​វត្ថុ​មួយ​​ស្រូប​ទាញ​យក​វត្ថុដទៃ​ៗ ឧទាហរណ៍​ដូច​ជា​ ភព​មួយ​ស្រូប​ទាញ​យាន​អវកាស​ឱ្យ​ហោះ​សំដៅ​ទៅ​រក​វា​ជា​ដើម​។ កម្លាំង​ទំនាញ​ក៏​ជា​កម្លាំង​ដែល​ជួយ​ឱ្យ​ភព​ទាំង​ឡាយ​គោចរ​ទៅ​តាម​គន្លង​តារា​វិថី​ជុំវិញ​ព្រះ​អាទិត្យ​ផងដែរ​។ នៅ​លើ​ផែនដី មនុស្ស​ប្រើ​ប្រាស់​ ឬ​ឆ្លង​កាត់​កម្លាំង​ទំនាញ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ទម្លាក់​វត្ថុ​មួយ​ វា​នឹង​ធ្លាក់​មក​លើ​ដី​កាន់​តែ​លឿន​​ ព្រោះ​តែ​កម្លាំង​ទំនាញ​របស់​ផែនដី​ធ្វើ​ឱ្យ​វត្ថុ​នោះ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​កាន់​តែ​លឿន​។ យាន​អវកាស​ដែល​ហោះ​សំដៅ​ភព​ណា​មួយ​ក្នុង​ល្បឿន​លឿន​ ឬ​យឺត​គឺ​អាស្រ័យ​ទៅ​លើ​ម៉ាស​របស់​ភព​នោះ​។ ម៉ាស​កាន់​តែ​តូច កម្លាំង​ទំនាញ​ក៏​កាន់​តែ​តិច។ សភាព​នៃ​ទំនាញ​ បូក​រួម​នឹង​ចំណេះ​ដឹង​ស្ដី​ពី​រលក​វិទ្យុ ជួយ​ឱ្យ​មនុស្ស​ប្រើ​ប្រាស់​កម្លាំង​ទំនាញដើម្បី​ស្រាវជ្រាវ​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ បន្ទាប់​ពី​ទៅ​ដល់​គោលដៅ យាន​អវកាស​នឹង​ប្រើប្រាស់​អង់តែន​វិទ្យុ​ដើម្បី​ទាក់​ទង​មក​កាន់ DSN នៅ​លើ​ផែនដី​ ហើយ​បណ្ដាញ​នេះ​នឹង​បញ្ជូន​រលក​វិទ្យុ​ត្រលប់​ទៅឱ្យ​យាន​អវកាស​​វិញ។ យាន​អវកាស​នីមួយ​ៗ​ គោចរ​ទៅ​តាម​គន្លង​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​កំណត់​​ ហើយ​នឹង​បញ្ជូន​រលក​វិទ្យុ​នៅ​ពេល​ហោះ​ជុំវិញ​គោលដៅ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​វិស្វករ​អាច​គណនា​ឃើញ​ទីតាំង​ និង​ល្បឿន​របស់​យាន​អវកាស​ តាម​រយៈ​ការ​វាស់​វែង​ទៅ​លើ​ការ​ប្រែប្រួល​របស់​ប្រេកង់រលក​វិទ្យុ​របស់​យាន​។ ប្រការ​នេះ​អាច​ទៅ​រួច​ក៏​ដោយ​សារ​តែ​ Doppler ដែល​ជា​បាតុភូត​ធ្វើ​ឱ្យ​សារ៉ែន​រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​សំឡេង​ខុស​ប្លែកពី​គ្នា​ នៅ​ពេល​វា​ផ្លាស់​ទី​សំដៅ​មករក​អ្នក … Read more

​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក មាន​រ៉ូ​បូត​ឆ្លាត​វៃជួយ​​ថែទាំការ​ពារ

ប្រព័ន្ធ​រ៉ូ​បូត​ឆ្លាត​វៃ​ដែល​ផលិតឡើង​ដោយ​ក្រុម​វិស្វករ​ចិន បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​សម្រាប់​បេសកកម្ម​ថែទាំ​តេ​ឡេ​ស្កុប​វិទ្យុ​ខ្នាត​យក្ស​ ដែលមាន​ដ្យា​ក្រាម 500 ម៉ែត្រ (FAST)។ តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក FAST គឺជា​គម្រោង​ដែល​ដឹកនាំ​ដោយ​ស្ថានីយ​សង្កេត​តារាដោយ​រលក​​វិទ្យុ Guizhou និង​មាន​ការចូលរួម​ពី​ស្ថាប័ន​ដទៃ​ចំនួន 10។ FAST ស្ថិតនៅលើ​ជ្រលង​ភ្នំ​ជ្រៅ និង​មូល ក្នុង​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន។ តេឡេស្កុប​នេះ​មាន​តំបន់​ចាប់​រលកសញ្ញា​ធំ​ដែល​ស្មើនឹង​ទីលាន​បាល់ទាត់ស្ដង់ដា​​ចំនួន 30 បូក​ចូលគ្នា។ ការថែទាំ​គឺជា​ភារកិច្ច​សំខាន់​ដើម្បី​ធានា​នូវ​សមត្ថភាព​ ស្ថិរភាព​សម្រាប់​ការ​សង្កេត​របស់ FAST។ បណ្ដា​រ៉ូ​បូត​អាចបំពេញ​ការងារ​ទាំង​ឡាយ​ដែលមាន​ហានិភ័យ​គ្រោះថ្នាក់ខ្ពស់ ហើយ​មនុស្ស​មិនអាច​ធ្វើបាន មាន​ជាអាទិ៍ ការងារ​ប្ដូរ​ឧបករណ៍​បច្ចេកវិទ្យា និង​ការងារ​សម្អាត​ជាដើម ដោយសារតែ​វា​ធ្វើការ​មិន​រើស​ទីកន្លែង​ និង​ពេលវេលា។ យោងតាមលោក Jiang Peng ដែលជា​ប្រធាន​ក្រុម​​វិស្វករ​របស់​គម្រោង FAST រ៉ូ​បូត​ឆ្លាត​វៃ​ខាង​លើ​នឹង​ជួយ​បង្កើន​ពេលវេលា​នៃ​ការសង្កេត​ប្រចាំឆ្នាំ​របស់ FAST បាន 30 ថ្ងៃ​បន្ថែមទៀត៕

កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី​ពី 5 ដល់ 10% ដោយ​ទម្លាប់​មួយ​នេះ

យោងតាម​ក្រសួង​ថាមពល​អាម៉េរិក (DOE) ​អគ្គិសនី​ពី 5 ទៅ 10% នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧបករណ៍​នានា​ដែល​អ្នក​មិន​ប្រើប្រាស់ ឬ​មិនទាន់​ប្រើប្រាស់។ អ្នក​ប្រហែលជា​ធ្លាប់​បានឃើញ​ពាក្យ «Energy vampires» ជា​ពាក្យ​សំដៅលើ​បណ្ដា​ឧបករណ៍​ដែល​នៅតែ​ស៊ី​ភ្លើង បើ​ទោះ​​អ្នក​មិន​ប្រើប្រាស់ ឬ​បាន​បិទ​ចរន្តអគ្គិសនី​រួចហើយ ប៉ុន្តែ​នៅតែ​ភ្ជាប់​ជាមួយនឹង​ប្រភព​អគ្គិសនី។ មូលហេតុ​គឺថា ព្រោះតែ​ពួកវា​នៅតែ​បន្ត​ប្រើប្រាស់​អគ្គិសនី​សម្រាប់​អេក្រង់ ឬ​កូន​អំពូល​ភ្លើង​សញ្ញា កុំព្យូទ័រ​ស្ថិតក្នុង​របប​ដេក (sleep) ឆ្នាំង​បញ្ចូល​ថាមពល​ដែល​បាន​ដក​ទូរស័ព្ទ​ចេញ បណ្ដា​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ដំណើរការ​លាក់​ខ្លួន ទូរស័ព្ទ​លើ​តុ ឧបករណ៍ឆ្លាត​វៃ​សម្រាប់​ប្រើ​​ក្នុងផ្ទះ​​ដែល​អេក្រង់​ត្រូវ​ដំណើរ​ការមិន​ឈប់ ឬ​តែងតែ​ភ្ជាប់​នឹង​អ៊ី​ន​ធើរ​ណិ​ត។ល។ បរិមាណ​អគ្គិសនី​ខាងលើ​តែង​ត្រូវបាន​ហៅថា «standby power» (បន្ទុកអគ្គិសនី​បម្រុង), «shadow load» (បន្ទុកអគ្គិសនី​ស្រមោល​) ឬ​ហៅថា «vampire power» (ផ្ទុក​អគ្គិសនី​បី​សាច)។ ទាំងនេះ​នឹងធ្វើ​ឱ្យ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​ប្រចាំខែ​របស់​អ្នក​កើនឡើង។ ក៏ប៉ុន្តែ បញ្ហា​ខាងលើ​អាច​ដោះស្រាយបាន ដោយ​អ្នក​គ្រាន់តែ​ដក​ឌុយ​​ឧបករណ៍​ទាំងឡាយ​ដែល​មិនចាំបាច់ ឬ​មិន​ប្រើប្រាស់ មិន​ទាន់​ប្រើ​ប្រាស់​ ចេញពី​ព្រី​ភ្លើង។ យោងតាម DOE បើសិន​​គ្រួសារ​មួយ​ដែលមាន​ជីវភាព​មធ្យម​នៅ​សហរដ្ឋ​អាម៉េរិក ធ្វើ​ដូច្នេះ ពួកគេ​អាច​សំច័យ​ប្រា​ក់បាន​ប្រហែល 100 ដុល្លារ​រៀងរាល់ឆ្នាំ៕

តេ​ឡេ​ស្កុប James Webb ថត​បាន «រូបភាព​អនាគត» របស់​ព្រះអាទិត្យ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហើប​ឱ្យដឹង​អំពី​យុគសម័យ​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ​មួយ​ដួង តាមរយៈ​រូបភាព​ដែល​ថត​បាន​ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb។ តេ​ឡេ​ស្កុប​អវកាស James Webb ថត​បាន​រង្វង់​មូល​ដ៏​ស្រស់ស្អាត​របស់​នេ​ប៊ូ​ឡា​មួយ​មាន​ឈ្មោះថា Messier 57 (M57) ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 2,200 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ រង្វង់​មូល​របស់​នេ​ប៊ូ​ឡា​គឺជា​ផ្នែក​ដែល​នៅសល់ និង​បញ្ចេញ​ពន្លឺ របស់​ផ្កាយ​មួយ​ដួង​ដែល​បាន​ស្លាប់។ នៅ​ចំ​កណ្ដាល​រង្វង់​មូល​នេះ​មាន​ចំណុច​ពណ៌​ស​តំណាងឱ្យ​កូន​ផ្កាយ ដែលជា​ស្នូល​របស់​ផ្កាយ​ដែល​បាន​ស្លាប់​បន្ទាប់ពី​បាន​រីក​មាឌ។ នៅពេល​ផ្កាយ​ទាំងឡាយ​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ អស់​ថាមពល​សម្រាប់​ប្រតិកម្ម​នុយ​ក្លេ​អែរ ពួកវា​នឹងមិន​អាច​ទប់​ទល់នឹង​ទំនាញ​ពី​ខាងក្នុង​ខ្លួន​របស់​ពួកវា ហើយក៏​បាត់បង់​តុល្យភាព​ដែល​ធ្លាប់បាន​រក្សា​ឱ្យ​ពួកវា​ស្ថិតនៅ​រាប់ពាន់​លាន​ឆ្នាំ​កន្លង។ ពេលដែល​ស្នូល​របស់​ផ្កាយ​ត្រូវ​បែកធ្លាយ ស្រទាប់​ខាងក្រៅ​ដែលជា​កន្លែង​ប្រតិកម្ម​នុយ​ក្លេ​អែរ ក៏ត្រូវ​បក់​បំ​ប៉ើង​ទៅ​ទី​អវកាស។ ក្នុង​គ្រា​ដំបូង បាតុភូត​នេះ​នឹងធ្វើ​ឱ្យ​ផ្កាយ​ដូច​ព្រះអាទិត្យ រីក​មាឌ​យ៉ាង​ធំ និង​ឆាប់រហ័ស ប្រៀបបាន​ទៅនឹង​ការផ្ទុះ។ ស្រទាប់​វត្ថុ​ធាតុ​ខាងក្រៅ​របស់​ផ្កាយ​ដែល​បាន​រីក​មាឌ​នេះ ចុងក្រោយ​ក៏​ចុះ​ត្រជាក់ និង​ភាយ​ទៅ​ឆ្ងាយ​ពី​ចំណុចកណ្ដាល បង្កើតបានជា​ពពក​ដែលមាន​រូបរាងផ្សេងៗ មានដូចជា រូបរាង​មូល រាង​ដូច​ភ្នែក ឬ​រង្វង់​មូល​ដូច M57ជាដើម៕

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​នី​ហ្សេ​ប្រកាសថា មិន​រាថយ

មេដឹកនាំ​ក្រុម​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​នី​ហ្សេ ប្រកាស​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ និង​បានបញ្ជាក់​ថា មិន​ចុះចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង​ទាំង​ឡាយ។ ឧត្ដមសេនីយ៍ Abdourahamane Tiani មេដឹកនាំ​អាជ្ញាធរ​យោ​ធានី​ហ្សេ កាលពី​ថ្ងៃទី 02 សីហា បាន​ហៅ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ថា​ជា «ការមិន​អើពើ​ដល់​រឿង​មនុស្សធម៌ និង​មិនមាន​ភាពស្មើគ្នា» និង​​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្អាប់​តម្លៃ​របស់​កងក​ម្លាំ​ង​ការពារជាតិ និង​ប្រទេស​នី​ហ្សេ។ «យើង​ច្រានចោល​រាល់​ទណ្ឌកម្ម និង​បដិសេធ​ការចុះ​ចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង បើ​ទោះ​វា​ឡើងដល់​កម្រិត​ណាក៏ដោយ» លោក Tiani ថ្លែង​ដូច្នេះ និង​ប្រកាសមិន​ទទួលស្គាល់​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​នី​ហ្សេ។ ការលើកឡើង​របស់លោក Tiani ធ្វើឡើង​បន្ទាប់ពី សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច (ECOWAS) ដែលមាន​សមាជិក 13 ប្រទេស កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​លើ​ប្រទេស​នី​ហ្សេ ទន្ទឹមនឹង​ការកំណត់​ឱសានវាទ​មួយ​សប្ដាហ៍​ដើម្បីឱ្យ​អាជ្ញាធរ​យោធា​ប្រគល់​អំណាច​ត្រលប់​ទៅឱ្យ​រដ្ឋាភិបាល​ស៊ីវិល។ ក្រុម​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ក៏បាន​បញ្ជាក់ថា អន្តរាគមន៍​យោធា​គឺជា​មធ្យោបាយ​ចុងក្រោយ។ ចំណែក​ប្រទេស​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ (សមាជិក​ដែល​ត្រូវ​ ECOWAS ព្យួរ​អាសនៈ ព្រោះ​តែ​រដ្ឋប្រហារ) ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ដែរ​នោះ បាន​អះអាងថា ពួកគេ​នឹង​ប្រកាសសង្គ្រាម បើសិន​អាជ្ញាធរ​យោ​ធានី​ហ្សេ​ត្រូវ​បរទេស​ធ្វើ​អន្តរាគមន៍​យោធា។ កាលពី​ថ្ងៃទី 26 កក្កដា 2023 រដ្ឋាភិបាល​ស៊ីវិល​របស់លោក Mohamed Bazoum ត្រូវបាន​កងទ័ព​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ … Read more

ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

កាលពី​ថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី Antiques Roadshow (កម្មវិធី​វាយតម្លៃ​វត្ថុ​បុរាណ​របស់ BBC 1 នៅ​ប្រទេស​អង់គ្លេស) បាន​មានឱកាស​ទស្សនា​វត្ថុ​នានា​ដែល​ភ្ញៀវ​ទាំងឡាយ​បាន​នាំយកមក​ទីនេះ។ យោងតាម Daily Mail ព្រឹត្តិការណ៍​វាយតម្លៃ​វត្ថុ​បុរាណ​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន Ham House ក្នុង​តំបន់ Richmond ក្បែរ​ទន្លេ Thames នៃ​ទីក្រុង​ឡុង​ដ៍ ដែល​សាងសង់​តាំងពី​សតវត្សរ៍​ទី 17 ដោយមាន​ការចូលរួម​របស់​អ្នកជំនាញ​ខាង​វត្ថុ​បុរាណ Lee Young។ គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ បាន​នាំយក​​អាវ​​សម្រាប់​រាជវង្សានុវង្ស​នៅ​ប្រទេស​ចិន​តាំងពី​បុរាណ មកឱ្យ​អ្នកជំនាញ Lee Young ធ្វើការ​ពិនិត្យ និង​វាយតម្លៃ។ យោងតាម​បុរស​ជា​ស្វាមី ភូសា (អាវ) នេះ​គឺជា​វត្ថុ​ដែល​ត្រូវបាន​ជីតា​របស់​ភរិយា​គាត់ (ជា​អ្នក​ដែល​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់​ធនាគារ Standard នៅ​ប្រទេស​ឥណ្ឌា) នាំយក​មកកាន់​ប្រទេស​អង់គ្លេស​ កាលពីដើម​ទសវត្សរ៍​ឆ្នាំ 1930 នៃ​សហស្ស​វត្សរ៍​មុន។ អ្នកស្រី Sara ភរិយា​របស់​បុរស​ខាងលើ ឱ្យដឹងថា អ្នកស្រី​បាន​រក្សាទុក​អាវ​ក្រៅ​នេះ​នៅក្នុង​ប្រអប់​ដាក់​សម្លៀកបំពាក់ ហើយ​កាលពី​នៅ​ក្មេង គាត់​តែងតែ​យ​កវាម​កពាក់​លេង។ «អាវ​នេះ​ត្រូវបាន​ផលិតឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1750 ដែល​ពិតជា​ភូសា​សម្រាប់​រាជវង្សានុវង្ស។ … Read more

យានអវកាស​បី​គ្រឿង​របស់​អាម៉េរិក​ដែល​នឹងត្រូវ​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

ក្រុមហ៊ុន​ការពារជាតិ​សហរដ្ឋ​អាម៉េរិក Lockheed Martin កាលពី​ថ្ងៃទី 14 កក្កដា បានបង្ហាញ​រូបថត​យានអវកាស Orion 3 គ្រឿង​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឋាន​ព្រះ​ចន្ទ Artemis II, III និង IV។ «អនាគត​របស់​យាន Orion ទំនងជា​ល្អ​ខ្លាំងណាស់។ ម៉ូឌុល​ទាំងឡាយ​ដែល​នឹង​ដឹក​មនុស្ស​ក្នុង​បេសកកម្ម Artemis II, Artemis III និង Artemis IV កំពុង​ឆ្លងកាត់​ដំណាក់កាល​ផលិតខុសៗគ្នា​នៅក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណា​សា ដើម្បី​ត្រៀម​សម្រាប់​ការនាំ​អវកាស​ចរ​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ» Lockheed Martin សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 14 កក្កដា​ដូច្នេះ អម​នឹង​រូបថត​របស់​យានអវកាស Orion។ យាន​ទាំងនេះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្រោម​ការគ្រប់គ្រង​របស់ Lockheed Martin។ ក្នុង​បេសកកម្ម Artemis II យានអវកាស Orion គ្រោង​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2024 នាំយក​អ្នក​អវកាស 4 នាក់​ទៅជា​មួយ … Read more

បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។ មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។ តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។ នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 … Read more