ជប៉ុន​ប្រកាស​ថា យាន​ SLIM នៅ​លើ​ឋាន​ព្រះ​ចន្ទ​បាន​ដំណើរ​ការ​ឡើង​វិញ​

យាន​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ SLIM របស់​ប្រទេស​ជប៉ុន ដំណើរ​ការ​ឡើងវិញ​ និង​បាន​ថត​រូប​ភាព​ថ្ម​មួយ​ផ្ទាំង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ កាល​ពី​ថ្ងៃទី 28 មករា 2024​។ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 20 មករា 2024 អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន​ (JAXA) ប្រកាស​​ថា SLIM មាន​បញ្ហា​ប្រព័ន្ធ​សូឡា​ នាំ​ឱ្យ​យាន​ចុះ​ចត​របស់​ពួក​គេ​មិន​អាច​ផលិត​អគ្គិសនី​។ ក៏ប៉ុន្តែ JAXA បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ SLIM ដោយ​ជោគ​ជ័យ និង​បើក​ដំណើរ​ការ​យាន​នេះ​ឡើងវិញ​។ នេះ​បើ​តាម​ប្រកាសរបស់​ JAXA ​នា​ថ្ងៃ​នេះ​។ JAXA ក៏​បាន​ចែក​រំលែក​រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ពី​ថ្ម​មួយ​ផ្ទាំង​​នៅ​ក្បែរ​យាន SLIM ផងដែរ​។ យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បន្ទាប់​ពី​ សហរដ្ឋ​អាម៉េរិក សូវៀត ចិន និង​ឥណ្ឌា​។ បច្ចុប្បន្ន ការ​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ កំពុងក្លាយ​ជា​រឿង​ប្រកួត​ប្រជែង​មួយ​លើ​ពិភពលោក​។ ប្រទេស​រុស្ស៊ី … Read more

គំរូយន្តហោះ​អគ្គិសនី​ដឹក​អ្នក​ដំណើរ​ធំ​បំផុត​លើ​ពិភពលោក​

(ហូឡង់) – គំរូ​យន្តហោះ Elysian E9X ដំណើរ​ការ​ដោយ​ថាមពលអគ្គិសនី​ អាច​ដឹក​អ្នក​ដំណើរ​បាន​ 90 នាក់​ និង​ហោះ​បាន​ 1,000 គីឡូម៉ែត្រ​ នា​ពេល​អនាគត​។ ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មីរបស់​​ហូឡង់ Elysian បង្ហាញ​គំរូ​យន្តហោះដឹក​អ្នក​ដំណើរ​​ល្បឿន​លឿន ​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ទាំង​ស្រុង​ មាន​កៅអី​ចំនួន 90​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ​។ E9X គឺជា​យន្តហោះ​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី​ អាច​ហោះ​បាន​ 800 គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។ ដោយ​មាន​ការ​កែ​លម្អបន្ថែម​ទៀត​​ក្នុង​ពេល​អនាគត​ ក្រុម​ហ៊ុន​ខាងលើ​សង្ឃឹម​ថា នឹង​អាច​បង្កើន​​រយៈ​ចម្ងាយ​នៃ​ការ​ហោះហើរ​ដល់​ 1,000 គីឡូម៉ែត្រ​។ នេះ​បើតាម​ Live Science ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 26 មករា 2024​។ រចនា​រូប​រាង​របស់ E9x និង​បច្ចេកវិទ្យា​ស្នូល​ ដែលជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​ល្អបែប​នេះ​ គឺជា​លទ្ធផល​នៃ​កិច្ច​សហការ​ជាមួយ​នឹង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft។

ភព​អង្គារ​ក្លាយ​ជា​ទីបញ្ចុះ​សព​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity របស់​ណាសា

ក្រោយ​ពី​បាន​បញ្ចប់​ជើង​​ហោះ​ហើរ​ទី 72 ​នៅ​លើ​ភព​អង្គារ​ក្នុងរយៈ​ពេល​បី​ឆ្នាំ​កន្លង ឧទ្ធម្ភាគចក្រ​ Ingenuity របស់​អង្គការ​ណាសា ក៏​បាន​បញ្ចប់​បេសក​កម្ម​។ Ingenuity បាន​ក្លាយ​ជា​យន្តហោះ​ដំបូង​គេ​ដែល​ដំណើរ​ការ​ និង​ហោះ​ហើរ​នៅ​លើភព​ដទៃ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 19 មេសា ឆ្នាំ 2021​។ រូប​ភាព​ និង​ទិន្នន័យ​ដែល​បញ្ជូន​មក​កាន់​បន្ទប់​ធ្វើ​តេស្ត​កម្លាំង​រុញ​ច្រាន​ JPL របស់​ណាសា​ នៅ Pasadena រដ្ឋ California បង្ហាញ​ថា យ៉ាង​តិច​មាន​ស្លាប​ចក្រ​ចំនួន​មួយ​របស់​ Ingenuity ត្រូវ​ខូច​ នៅ​ពេល​ចុះ​ចត​ក្នុង​ជើងហោះ​ហើរ​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​នេះ​។ ក្រុម​ការ​ងារ​បាន​បញ្ជាក់​ថា ឧទ្ធម្ភាគ​ចក្រ​នេះ​លែង​​ហោះ​ហើរ​បានទៀត​ហើយ​​។ នេះ​បើ​តាម​ CNN ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ទី 25 មករា។ បច្ចុប្បន្ន ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​ហោះ​ទៅ​កាន់​ភព​អង្គារ​អម​ជាមួយ​នឹង​រ៉ូបូត​ Perseverance កំពុង​ចត​លើ​ផ្ទៃ​នៃ​ភព​ក្រហម​នេះ ខណៈ​ក្រុម​ការ​ងារ​នៅ JPL នៅ​តែ​អាច​ទាក់​ទង​បាន​ជាមួយ​នឹង​ Ingenuity​។ រាល់​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​បេសកកម្ម​របស់ Ingenuity នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុងការ​អភិវឌ្ឍ​យន្តហោះ​​សម្រាប់​ស្រាវជ្រាវ​ភព​អង្គារ​ និង​ភពដទៃ​នា​ពេល​អនាគត​៕

ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។   កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។   យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។

រូបភាព​ដំបូង​ៗ​របស់​យាន​អវកាស​ជប៉ុន​នៅ​លើ​ឋាន​ព្រះ​ចន្ទ

យាន​ចុះ​ចត​ SLIM បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​យ៉ាង​ត្រឹម​ត្រូវ​នៅ​លើ​ផ្ទៃ​នៃឋាន​ព្រះ​ចន្ទ​ និង​បាន​បញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី​ បើ​ទោះ​ជួប​បញ្ហា​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ និង​ត្រូវ​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​។ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (JAXA) នា​ថ្ងៃ​នេះ​បាន​ប្រកាស​ថា យាន​ SLIM បាន​ចុះ​ចត​នៅ​ចម្ងាយ​ប្រហែល​ 55 ម៉ែត្រ​ប៉ុណ្ណោះ ពី​ទីតាំង​ដែល​បាន​កំណត់​ ព្រមទាំង​បាន​ប្រកាស​បង្ហាញ​រូប​ភាព​ដំបូង​ៗ​មួយ​ចំនួន​​ពី​បេសក​កម្ម​នេះ​។ ក្នុង​ចំណោម​រូប​ថត​ដំបូង​ៗ​ដែល JAXA បាន​ប្រកាស​ រូបដែល​ត្រូវ​បាន​ថត​ដោយកាមេរ៉ា SORA-Q បង្ហាញ​​ពី​ស្ថាន​ភាព​របស់ SLIM។ យាន​ចុះ​ចត​នេះ​នៅ​រក្សា​បាន​ទ្រង់​ទ្រាយ​ដើម​ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ពណ៌​ប្រផេះ និង​មាន​ដុំ​ថ្ម​ច្រើន​ ខណៈ​ឯនាយ​គឺជា​ជម្រាល​ភ្នំ​លើ​ឋាន​ព្រះ​ចន្ទ​។ «យោង​តាម​ការ​គណនា​បច្ចុប្បន្ន យើង​កំពុង​ត្រៀម​សម្រាប់​ការ​តភ្ជាប់​សកម្មភាព​របស់​យាន​ចុះ​ចត​នេះ​ប្រហែល​នៅ​ថ្ងៃទី 01 កុម្ភៈ» JAXA ឱ្យ​ដឹង​ដូច្នេះ​។ យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បើ​ទោះ​ជួប​បញ្ហា​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ និង​ត្រូវ​ផ្អាក​ដំណើរ​ការ​ បន្ទាប់​ពីចុះ​ចត​​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​៕

ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

យាន​អវកាស​ជប៉ុន អាច​នឹង​ឈប់​ដំណើរ​ការ​ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ

យាន​ស្រាវ​ជ្រាវ SLIM របស់​ប្រទេស​ជប៉ុន បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​នៅ​វេលាម៉ោង​ 21 និង 20 នាទី ថ្ងៃទី 19 មករា 2024 ប៉ុន្តែ​បញ្ហា​​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ដូច​ការ​គ្រោង​ទុក អាច​នាំ​ឱ្យ​យាននេះ​​ឈប់​ដំណើរ​ការ​ឆាប់​ៗ​ខាង​មុខ។ យាន​អវកាស​ស្វ័យប្រវត្ត SLIM របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA) បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 19 មករា ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​រណប​ធម្មជាតិ​របស់​ផែនដី​។ យោង​តាម​ទំព័រ Space បណ្ដា​ប្រទេស​ដែល​ធ្លាប់​មាន​យាន​ស្រាវជ្រាវ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មុន​ជប៉ុន​ រួម​មាន អតីត​សូវៀត (រុស្ស៊ី) សហរដ្ឋ​អាម៉េរិក​ ប្រទេស​ចិន និង​ឥណ្ឌា​។ ផ្ទាំងសូឡា​​លើ​យាន​ SLIM របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ផលិត​អគ្គិសនី​ដូច​ការ​​គ្រោង​ទុក​ បន្ទាប់​ពី​បាន​ចុះ​ចត​។ បើ​សិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ SLIM អាច​នឹង​ត្រូវ​អស់​ថាមពល​ និង​ឈប់​ដំណើរ​ការ​ជា​រៀង​រហូត​ ដោយ​សារ​តែ​ប្រព័ន្ធ​ថ្មផ្ទុក​ថាមពល​​​អាច​ជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ SLIM (Smart Lander for Investigating Moon) ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​នឹង​កែវ​យឹត​អវកាស​ XRISM។ XRISM ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ បន្ទាប់​ពី​​ត្រូវ​បាន​បាញ់បង្ហោះ​ … Read more

ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

បរិមាណ​រថយន្ត​អគ្គិសនីសុទ្ធ​ និង​រថយន្ត​កូន​កាត់​អគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក​​​ក្នុង​ឆ្នាំ​កន្លង សម្រេច​បាន​​ជាង 13.6 លាន​គ្រឿង​ កើន​ 31% បើ​ធៀប​នឹង​ឆ្នាំ 2022​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Rho Motion។ ក្នុង​ចំណោម​នោះ រថយន្ត​អគ្គិសនី​សុទ្ធមាន​ប្រមាណ 9.5 លាន​គ្រឿង និង​រថយន្ត​កូន​កាត់​អគ្គិសនី​ (hybrid) មាន​ប្រមាណ 4.1 លាន​គ្រឿង​។ ក្រុម​ហ៊ុន Rho Motion ឱ្យ​ដឹង​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023 រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ដាច់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​មានប្រមាណ​​ 1.5 លាន​គ្រឿង​ត្រូវ​បាន​ទិញ​។ ក៏​ប៉ុន្តែ ​កំណើន​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ 2023 មាន​ល្បឿន​​យឺត​ជាង​បើ​ធៀប​នឹង 60% របស់​ឆ្នាំ 2022​។ ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពិសេស​គឺ​តម្រូវ​ការ​អាច​ទាប​ជាង​មុន​ ដោយ​សារ​តែ​អតិថិជន​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ដើម្បី​រង់​ចាំ​រថយន្ត​ម៉ូដែល​ថ្មី​ ស៊េរី​ថ្មី​ដែល​ល្អ​ជាង​ តូច​ជាង និង​ថោក​ជាង​បច្ចុប្បន្ន ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​៕

តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នាថ្ងៃទី 11 មករា 2024 នេះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ រួម​មាន៖ ទីមួយ​៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល 15 នាទី សម្រាប់រថយន្តធុនតូចមិនលើស 7 កៅអី និងរយៈពេល 30 នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ ទីពីរ​៖ ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានភ្ជាប់ក្នុងតារាងខាងក្រោម សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ 2024 និងឆ្នាំ 2025)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 15 មករា 2024៕

ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​មាន​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​ឡើង​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ស្ដីពី​លក្ខខណ្ឌ​នៃ​ការ​កកើត​ភ្លៀង​ត្បូង​ពេជ្រ​។ យោង​តាម IFL Science ការ​ពិសោធ​នានា​នៅ​ក្នុង​បន្ទប់​ពិសោធន៍​បង្ហាញ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​នៅ​ក្នុង​សីតុណ្ហភាព និង​សម្ពាធ​ទាប​ជាង ​បើ​ធៀប​នឹង​ការពិសោធ​មុន​ៗ​​។ ប្រការ​ខាងលើនេះ​មាន​ន័យ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​​ញឹក​ញាប់​នៅ​ក្នុង​អវកាស​​។ ក្នុង​នោះ វា​មិន​ត្រឹម​តែ​កើត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​កើត​ឡើង​នៅ​ទីដទៃ​ក្នុង​អវកាស​។ ភ្លៀង​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ដែន​ទំនាញ​របស់​ភព​នានា​ផងដែរ​៕

យាន​អវកាស​សង្កេត​មើល​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា ហោះ​​ដល់​គោលដៅ​ដោយ​ជោគ​ជ័យ​

ស្ថានីយ​សង្កេត​ព្រះ​អាទិត្យ​ដំបូង​របស់​ប្រទេស​ឥណ្ឌា បាន​ហោះ​ដល់​គន្លងជុំវិញ​ព្រះ​អាទិត្យ​​ដូច​​បាន​គ្រោង​ទុក​។ នេះ​បើ​តាម​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ដែល​បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​។ យាន​អវកាស Aditya-L1 បាន​ហោះ​ដល់​ចំណុច Lagrange Point L1 ជា​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ និង​មើល​ឃើញ​ព្រះ​អាទិត្យ​ដោយ​ពុំ​មាន​អ្វី​មក​រារាំង។ នេះ​គឺជា​ការ​​បើក​ផ្លូវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បង្កើន​ការ​ស្រាវ​ជ្រាវ​អំពី​ព្រះ​អាទិត្យ​-ផែនដី​ ពិសេស​គឺ​អ្វី​ៗ​ដែល​កើត​ឡើង​ដោយ​សារ​ព្រះ​អាទិត្យ​។ Aditya-L1 ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 02 កញ្ញា 2023 បន្ទាប់​ពី​ ISRO បាន​បញ្ជា​ឱ្យ​យាន​Chandrayaan-3 ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន​នោះ​។

ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

ភូគព្ភវិទូ​ Eugene Shoemaker ធ្វើ​ការ​ឱ្យ​ណាសា បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ចុះ​ធាតុ​នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ 1998​។ ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន Celestis ដែល​ផ្ដល់​សេវា​កម្ម​បញ្ចុះ​ធាតុ​ក្នុងទី​​អវកាស បាន​ទទួល​ធាតុ​របស់​បុគ្គល​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ ដាក់​លើ​យាន​ចុះ​ចត Peregrine របស់​ Astrobotic ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ នេះ​មិន​មែន​ជា​បេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​គេដែល​​នាំ​យក​ធាតុ​មនុស្ស​ឡើង​ទៅ​បញ្ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​នោះ​ទេ​។ មុន​នោះ ធាតុ​ទម្ងន់ 28 ក្រាម​របស់​អ្នក​វិទ្យាសាស្ត្រ Shoemaker ត្រូវ​បាន​ក្រុម​ហ៊ុន Celestis  ដាក់​លើ​យាន​ Lunar Prospector របស់​ណាសា និង​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ​​លើឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 06 មករា 1998​។ លោក Shoemaker គឺជា​ភូគព្ភ​វិទូ​ភព​ដ៏ល្បី​ល្បាញ​។ ជំនាញ​របស់​លោក​រួម​មាន ការ​ជ្រើស​រើស​ និង​បង្ហាត់​បង្រៀន​អ្នក​អវកាស​ Apollo អំពី​ភូគព្ភ​សាស្ត្រ​ និងរណ្ដៅ​​លើ​ឋាន​ព្រះ​ចន្ទ​ រួម​នឹង​ការ​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ស្វែង​រក​ទឹក​លើឋាន​ព្រះ​ចន្ទ​។ល។ ក្រោយ​ពី​បេសកកម្ម​ Apollo លោក Shoemaker ក៏​បន្ត​ធ្វើ​ការ​ក្នុង​បេសកកម្ម​ Voyager ក៏ដូច​ជា​ Clementine របស់​ណាសា​ ដើម្បី​ស្វែង​រក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​។ លោក​បាន​ក្លាយ​ជា​ប្រធាន​ដំបូង​នៃ​កម្មវិធី​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​អវកាស​របស់​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ភគព្ភ​សាស្ត្រ​អាម៉េរិក (USGS)​។ … Read more