អ្នកដឹកនាំរឿង Steven Caple Jr. ក៏ដឹកនាំបានល្អនៅក្នុងទិដ្ឋភាពសកម្មនានា នាំមកនូវសកម្មភាពដេញតាម និងប្រយុទ្ធគ្នាដ៏គួរឱ្យជក់ចិត្ត។ កាន់តែជិតដល់ទីបញ្ចប់ ទិដ្ឋភាពផ្ទុះឆេះ វាយប្រហារក៏កាន់តែមានទ្រង់ទ្រាយធំឡើងៗ។
យោងតាមទិន្នន័យពី Comscore ដែលបានប្រកាសកាលពីថ្ងៃទី 11 មិថុនា “Transformers: Rise of the Beasts” រកប្រាក់ចំណូលបាន 170.5 លានដុល្លារក្នុងបីថ្ងៃនៅចុងសប្ដាហ៍ដំបូង ហើយគ្រោងនឹងរកបានច្រើនជាងនេះនាពេលខាងមុខ៕
កាលពីថ្ងៃទី 06 មិថុនា Marc Andreessen ដែលជាអ្នកវិនិយោគម្នាក់នៅជ្រលងភ្នំ Silicon បានបង្ហោះអត្ថបទមួយនិយាយពី AI (បញ្ញាសិប្បនិម្មិត) នៅលើប្លក់ផ្ទាល់ខ្លួនដែលពិភាក្សាគ្នាអំពីថា តើមនុស្សប្រើប្រាស់ AI នៅក្នុងជីវភាពប្រចាំថ្ងៃដល់កម្រិតណា។ លោក Marc ក៏ច្រានចោលគំនិតដែលលើកឡើងអំពីការព្រួយបារម្ភចំពោះ AI។ អ្នកវិនិយោគនេះជឿថា បច្ចេកវិទ្យានេះកំពុងជួយឱ្យគ្រប់យ៉ាងប្រសើរឡើង។
យ៉ាងណាក៏ដោយ ព័ត៌មានដំបូងបានជួយឱ្យភាគហ៊ុនរបស់ក្លឹប Man United ហក់ឡើងខ្ពស់ ប៉ុន្តែក៏ធ្លាក់ចុះមកវិញនៅពេលមានដំណឹងថា ព័ត៌មានដំបូងមិនទាន់ច្បាស់ការណ៍។
មកដល់បច្ចុប្បន្ន មិនទាន់មានព័ត៌មាន ឬសេចក្ដីបញ្ជាក់ជាផ្លូវការណាមួយពី Avram, Joel Glazer ឬ Raine Group (ធនាគារអាម៉េរិកដែលជាតំណាងរបស់ម្ចាស់ក្លឹប Man United សម្រាប់ការទិញដូរក្លឹបនេះ) នៅឡើយ ទាក់ទងនឹងស្ថានការណ៍ក្នុងរឿងទិញដូរក្លឹបបាល់ទាត់មួយនេះ៕
(ប្រទេសចិន) – ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាត់ទុក World Cup 2022 ថាជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកចុងក្រោយនៅក្នុងអាជីពរបស់ខ្លួន។
«ខ្ញុំគិតថា មិនទេ។ កាតា 2022 គឺជា World Cup ចុងក្រោយរបស់ខ្ញុំ។ …ខ្ញុំនឹងមិនចូលរួមរដូវកាលបន្ទាប់ទៀតនោះទេ» Lionel Messi បានឆ្លើយតបទៅកាន់ទីភ្នាក់ងារសារព័ត៌មានកីឡាចិន Titan Sports កាលពីព្រលប់ថ្ងៃទី 13 មិថុនា ពេលត្រូវបានសួរអំពីលទ្ធភាពអូសបន្លាយអាជីពនៅអន្តរជាតិរហូត World Cup 2026។
កាលពីខែកុម្ភៈ Messi ធ្លាប់បាននិយាយដល់លទ្ធភាពនៃការមិនចូលរួមប្រកួតនៅ World Cup 2026 ម្ដងរួចមកហើយ។ គាត់បារម្ភចំពោះកាតាអាយុ និងកម្លាំងដែលអាចផ្ដល់ផលអាក្រក់ដល់ក្រុមជម្រើសជាតិអាហ្សង់ទីន។
កាលពីខែវិច្ឆិកា 2022 នៅប្រទេសកាតា Messi រួមចំណែករកបាន 7 គ្រាប់ និងបង្កឱកាសបាន 3 គ្រាប់ ដែលជួយឱ្យអាហ្សង់ទីនដណ្ដើមបានពានរង្វាន់ជើងឯក World Cup និងទទួលបានងារជាកីឡាករឆ្លើមបំផុតនៅរដូវកាលនោះ។
បច្ចុប្បន្ន Messi មានពានរង្វាន់បាល់មាសចំនួន 7 ដែលនេះគឺជាកំណត់ពិភពលោក។ បើសិនជាចូលរួមប្រកួតនៅពេល Word Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដា Messi នឹងមានឱកាសបំបែកកំណត់ត្រារបស់ខ្លួន។ ក៏ប៉ុន្តែ ពេល World Cup 2026 ត្រូវបានរៀបចំ ក៏ជាពេលដែល Messi មានអាយុ 39 ឆ្នាំ៕
យោងតាមសារព័ត៌មានរបស់កាតា Sheikh Jassim បានទទួលជោគជ័យក្នុងការប្រជែងទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United។
ក្នុងមួយរយៈពេលកន្លង Qatari Sheikh Jassim bin Hamad al-Thani បានប្រកួតប្រជែងជាមួយនឹង Sir Jim Ratcliffe ដើម្បីទិញយកបីសាចក្រហម Man Utd។
សម្រាប់ Ineos (ក្រុមហ៊ុនវិនិយោគអង់គ្លេស) ការដែល Jim Ratcliffe ចង់ទិញភាគហ៊ុន 60% របស់ Man United គឺនៅតែអនុញ្ញាតឱ្យគ្រួសារត្រកូល Glazer បន្តដើរតួជាអ្នកគ្រប់គ្រងនៅ Old Trafford។ ប៉ុន្តែ បើតាមសារព័ត៌មាន Al-Watan ដែលជាកម្មសិទ្ធិរបស់ឪពុកលោក Sheikh Jassim ករណីទិញដូរក្លឹប Man United គឺបានជោគជ័យទៅហើយ។