នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់ និង​បាន​បាត់​ខ្លួន​នៅពេល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic អាច​ស្ថិតនៅក្នុង​សមុទ្រ​រយៈពេល 10 ម៉ោង ដោយ​គ្មាន​ការព្រួយបារម្ភ។ សមត្ថកិច្ច​កំពុង​ស្វែងរក​នាវាមុជទឹក​ឈ្មោះ Titan ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ទី​តា​ញ៉ូ​ម និង​សរសៃ​កាបូន ប្រវែង 6.7 ម៉ែត្រ បន្ទាប់ពី​នាវា​នេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា នៅក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ទៅ​មើល​សាកសព​កប៉ាល់ Titanic។ យោងតាម​កងកម្លាំង​ល្បាត​សមុទ្រ បរិមាណ​អុកស៊ីសែន​ក្នុង​នាវា​នេះ អាចឱ្យ​អ្នក​នៅក្នុង​នាវា​ដកដង្ហើម​មិន​ដល់ 70 ម៉ោង​ទៀត​ទេ គិត​មកដល់​ថ្ងៃត្រង់​ទី 26 មិថុនា (នៅ​កម្ពុជា)។ នាវាមុជទឹក Titan បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​អាម៉េរិក​ខាងជើង ដែល​ស្ថិតក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់ និង​ទេសចរ 4 នាក់។ នាវា​នេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទេសចរណ៍ OceanGate Expeditions។ កងកម្លាំង​ល្បាត​សមុទ្រ Boston របស់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កំពុង​ស្វែងរក​នាវា​នេះ។ ទិន្នន័យ​មួយចំនួន​ស្ដីពី​លក្ខណសម្បត្តិ​របស់​នាវា​មុជទឹក Titan ៖ នាវា​នេះ​មាន​ទំហំ … Read more

Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

កីឡាដ្ឋាន​ថ្មី​របស់​ក្លឹប Inter Miami ដែល​ត្រូវ​ចំណាយ​ប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក កំពុងស្ថិត​ក្នុងដំណាក់កាល​បង្ហើយ​ការងារ​ចុងក្រោយ មុននឹង​ដាក់ឱ្យ Messi និង​មិត្ត​រួម​ក្រុម​ប្រើប្រាស់។ គម្រោង​ស្ថាបនា​កីឡាដ្ឋាន​ថ្មី​​ស្ថិតនៅ​លើដី​មួយកន្លែង​មានឈ្មោះ​ថា Miami Freedom Park ​លាតសន្ធឹង​ក្បែរ​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida ទំហំ 73,000 ហិកតា អម​នឹងអ្វីៗជាច្រើន​ទៀត​ដែល​នឹង​ទាក់ទាញ​សាធារណជន​ក្នុងពេល​ខាងមុខ។ ក្នុងនោះ​មាន​ជាអាទិ៍ ឧទ្យាន​ធំ​បំផុត​ប្រចាំ​ទីក្រុង សណ្ឋាគារ ហាង និង​ភោជនីយដ្ឋាន​លំដាប់​ប្រណិត។ល។ កីឡដ្ឋាន​ថ្មី​នេះ​នឹង​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ទីមួយ​ក្នុង​​ក្លឹប Inter Miami និង​បណ្ដា​ក្រុម​វ័យក្មេង​របស់​វិទ្យាស្ថាន Inter Miami ដែល​រួមមាន​ចាប់ពី​ក្រុម U12 ដល់ U17 និង​​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​យូរអង្វែង​នៅ Miami និង​សហរដ្ឋ​អាម៉េរិក ដែល​មាន​ឈ្មោះថា MLS NEXT។ Lionel Messi ​ក្លាយជា​មនុស្ស​រប​ស់​ក្លឹប Inter Miami នៅ​ថ្ងៃ​ដំបូង​របស់​ខែកក្កដា ឆ្នាំ 2023 ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PGS ​អស់​សុពលភាព។ កីឡដ្ឋាន​បាល់ទាត់​ខាងលើ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ឆ្នាំ 2019៕

អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

ភាវៈរស់​ក្រៅ​ភពផែនដី​មិនមែន​នៅ​ឆ្ងាយ​ឡើយ តែ​អាច​ស្ថិតនៅលើ​ភព​រណប​របស់​ផែនដី នោះ​គឺ​ព្រះ​ចន្ទ​របស់​មនុស្ស។ ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​អវកាស ពិសេស​នៅពេល​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) រៀប​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​បេសកកម្ម Artemis។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​មួយរូប​របស់​ណា​សា បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ នោះ​គឺ នៅលើ​ឋាន​ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ បើ​ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ជីវិត។ យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់​អង្គការ​ណា​សា ឱ្យដឹងថា ជីវិត​របស់​សត្វល្អិត​អាចមាន​វត្តមាន​នៅក្នុង​បរិស្ថាន​អាក្រក់​ដូច​នៅលើ​ព្រះ​ចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅ​នានា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ទំនងជា​បានផ្ដល់​ជា​ជម្រក​ល្អ​សម្រាប់​សត្វល្អិត​ទាំងនោះ ពិសេស​គឺ​នៅ​ប៉ូល​ខាងត្បូង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់។ លោក Prabal និង​សហការី​យល់ថា សត្វល្អិត​ទាំងនេះ​មាន​ប្រភព​មកពី​ទី​អវកាស ពិសេស​គឺ​ផែនដី​តែម្ដង។ សត្វល្អិត​ទាំងនេះ បើសិន​ជាមាន ពួកវា​ប្រហែលជា​បាន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស ក្នុងនោះ​មាន​យាន​ចុះចត​ដូចជា Apollo របស់​សហរដ្ឋ​អាម៉េរិក​ កាលពី​ឆ្នាំ 1969 ជាដើម។ ប្រសិន​បើ​ពេល​នេះ​ពុំ​មាន​សត្វ​ល្អិត​ នៅ​ថ្ងៃ​ខាង​មុខ​ ព្រះចន្ទ​ក៏​នៅ​តែ​មាន​​វត្តមាន​របស់​ភាវៈ​រស់​ ព្រោះ​ថា អនាគត​ មនុស្ស​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​៕

អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

ក្រុម​អ្នកជំនាញ​ប្រើប្រាស់​កោសិកា​ដើម​ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង (ទម្រង់​ដំបូង​របស់​ទារក​ក្នុង​ស្បូន) គំរូ ដោយ​មិនបាច់​មាន​ស៊ុត​មេជី​វិត​ញី ឬ​មេជី​វិត​ឈ្មោល ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​ដំបូង​របស់​ទារក​ក្នុង​ផ្ទៃ។ លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cambridge និង​វិទ្យាស្ថាន​បច្ចេកវិទ្យា California បាន​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ខាងលើ​ ​កាលពី​ថ្ងៃទី 14 មិថុនា 2023 នៅ​សហរដ្ឋ​អាម៉េរិក។ លោកស្រី Magdalena ថ្លែងថា «យើង​អាច​បង្កើតបាន​អំប្រ៊ីយ៉ុង​គំរូ​ ​ដែល​ដូច​ទៅនឹង​ទារក​ក្នុង​ផ្ទៃ​មនុស្ស​ដំណាក់កាល​ដំបូង តាមរយៈ​ការរៀបចំ​ឡើងវិញ​នូវ​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង»។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​នឹង​ផ្ដល់ព័ត៌មាន​ដ៏​មានតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​បញ្ហា​តំណពូជ និង​មូលហេតុ​នៃ​ការ​រលូត​កូន​ច្រើន​ដងដោយ​គ្មាន​កត្តា​ពី​ខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​នៅឡើយ។

លោក Elon Musk ថា «មនុស្ស​បាន​ក្លាយ​ជា​ Cyborg» រួច​ទៅ​ហើយ!

មហា​សេដ្ឋី​អាម៉េរិក​ លោក Elon Musk យល់​ថា មនុស្ស​កំពុង​តែ​រស់​នៅ​តាម​បែប​ Cyborg (ពាក់​កណ្ដាល​មនុស្ស​ ពាក់​កណ្ដាល​ម៉ាស៊ីន) ព្រោះ​ប្រើ​ប្រាស់ម៉ាស៊ីន​សម្រាប់​ការ​ចង​ចាំ​ព័ត៌មាន​។ កាល​ពី​ថ្ងៃទី 06 មិថុនា Marc Andreessen ដែល​ជា​អ្នក​វិនិយោគ​ម្នាក់​នៅ​ជ្រលង​ភ្នំ​ Silicon បាន​បង្ហោះ​អត្ថបទ​មួយ​និយាយ​ពី AI (បញ្ញា​សិប្បនិម្មិត) នៅ​លើ​ប្លក់​ផ្ទាល់​ខ្លួន​ដែលពិភាក្សា​គ្នា​អំពី​ថា​ តើ​​មនុស្ស​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ដល់​កម្រិត​ណា។​ លោក Marc ក៏​ច្រាន​ចោល​គំនិត​ដែល​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ AI។ អ្នក​វិនិយោគ​នេះ​ជឿ​ថា បច្ចេក​វិទ្យា​នេះ​កំពុង​ជួយ​ឱ្យគ្រប់​យ៉ាង​ប្រសើរ​ឡើង​។ កាល​ពី​ថ្ងៃទី 12 មិថុនា មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ក៏​បាន​ឆ្លើយ​តប​នឹង​អត្ថបទ​ខាងលើ​ ដោយ​និយាយ​ថា «ពេល​នេះ យើង​គ្រប់​គ្នាបាន​ក្លាយ​ជា Cyborg រួច​ទៅ​ហើយ​។ ការ​ចង​ចាំ​របស់​យើង​ត្រូវ​បាន​ប្រគល់​ឱ្យ​កុំព្យូទ័រ​។ ពួក​វា​ចង​ចាំ​គ្រប់​យ៉ាង​បាន​ល្អ​ក្នុង​កម្រិត​ខ្ពសខ្លាំង​»។ Cyborg គឺជា​ពាក្យ​ប្រើ​សម្រាប់​ហៅ​សត្វ​មួយ​ប្រភេទ​ដែល​ពាក់​កណ្ដាល​ជា​មនុស្ស និង​ពាក់​កណ្ដាល​ជា​ម៉ាស៊ីន​។ យោង​តាម​លោក Musk​ បញ្ញា​សិប្បនិម្មិត​នៅ​តែ​អាច​បង្ក​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​។ លើ​​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី 13 មិថុនា … Read more

លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

(អេក្វាទ័រ) – លោក​យាយ​អាយុ 76 ឆ្នាំ​ម្នាក់​​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ និង​បញ្ជាក់​​ថាបាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Babahoyo ប៉ុន្តែបាន​ភ្ញាក់​ដឹង​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ខ្លួន និង​គោះ​លើ​​មឈូស​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ័យ​ខ្លាច​​។ ស្ត្រី​វ័យ​ចំណាស់​ដែលជា​អតីត​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ Bella Montoya ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Babahoyo ភាគ​កណ្ដាល​ប្រទេស​អេក្វាទ័រ កាល​ពី​ថ្ងៃ​ទី 09 មិថុនា 2023 បន្ទាប់​ពី​គាំង​បេះដូង។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​មិន​បាន​សម្រេច​ វេជ្ជបណ្ឌិត​ក៏​ប្រកាស​ថា លោក​យាយ Montoya បាន​បាត់​បង់​ជីវិត​។ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស​​ស្ត្រី​រូប​ខាងលើ​។ គ្រូសារ​បាន​យក​សព​លោក​យាយ​ Montoya ទៅ​រៀប​ចំ​ពិធី​បុណ្យ​សព​។ ពេល​ពិធី​បុណ្យ​កំពុង​ប្រព្រឹត្ត​ទៅ មនុស្ស​ម្នា​​ប្រហែល 20 នាក់​នៅ​ទី​នោះ ក៏​ឮ​សំឡេង​ចម្លែក​។ «ប្រហែល​ 5​ ម៉ោង​ រាប់​ពី​ពេល​ពិធី​បុណ្យ​បាន​ចាប់​ផ្ដើម មឈូស​ក៏​ចាប់​ផ្ដើម​មាន​សំឡេង​។ ម្ដាយ​របស់​ខ្ញុំ​ត្រូវ​គេ​រុំ​ក្នុង​ក្រណាត់ ហើយ​គាត់​ក៏​វាយ​ទៅ​លើ​មឈូស​។ ពេល​ទៅក្បែរ ពួក​ខ្ញុំ​ដឹង​ថា គាត់​កំពុង​ដក​ដង្ហើម​យ៉ាង​លំបាក​» Gilberto Barbera ដែល​ជា​កូន​ប្រុស​របស់​ស្ត្រី​ខាងលើ​ ឱ្យ​ដឹង​ដូច្នេះ​។ សាច់​ញាតិ​ក៏​ប្រញាប់​បញ្ជូន​លោក​យាយ​ Montoya ទៅ​កាន់​មន្ទីរ​ពេទ្យ​។ បច្ចុប្បន្ន លោក​យាយ​កំពុង​ទទួល​ការ​ព្យាបាល​ពិសេស​ពី​ក្រុម​វេជ្ជបណ្ឌិត​។ … Read more

ទិដ្ឋភាព Man City ដង្ហែ​ពាន​បី​ដំណាល​គ្នា​ អម​ដោយ​អ្នក​គាំទ្រ​រាប់​សែននាក់

(អង់គ្លេស) – អ្នក​គាំទ្រ​ប្រហែល 200,000 នាក់​របស់​ក្លឹប​បាល់​ទាត់​ Man City បាន​ចូល​រួម​ព្រឹត្តិការណ៍​ដង្ហែ​ពាន​ជើង​ឯក​ចំនួន​បី​គ្រឿង​ ​ដែល​ពួក​គេ​ទើប​តែ​ដណ្ដើម​បាន​ ក្នុង​នោះ​រួម​មាន ពាន​ English Premier League, FA Cup និង Champions League រដូវកាល 2022-2023 នៅ Manchester កាល​ពី​ថ្ងៃទី 12 មិថុនា។ ភ្លៀង​ធំធ្វើ​ឱ្យ​ពិធីដង្ហែ​ពាន​រង្វាន់​របស់ Man City ត្រូវ​ពន្យារ​ពេល​ 30 នាទីធៀប​នឹង​ការ​កំណត់មុន​នោះ​ដែល​ថា​នឹង​ធ្វើ​​នៅ​ម៉ោង 17 ថ្ងៃទី 12 មិថុនា (ម៉ោង​នៅ​ក្រុងឡុងដ៍)។ ក៏​ប៉ុន្តែ អ្នក​គាំទ្រ​ស្ទើរ​តែ​ទាំង​អស់​នៅ​តែ​ចេញ​ដើរ​​ក្រោម​ទឹក​ភ្លៀង​ ដើម្បី​អបអរសាទរ​ជ័យ​ជម្នះ​នេះ​។ មនុស្ស​ប្រហែល​ 200,000 នាក់​បាន​នាំ​គ្នា​ដង្ហែក្បួន​តាម​ដង​ផ្លូវ​នៅ​ក្បែរ​ទីលាន​ St Peter, Manchester។ ក្រុម​បាល់​ទាត់​អង់គ្លេស Man City ទើប​តែ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំធេង​ ដោយ​ដណ្ដើម​បាន​ពាន​ជើង​ឯក​ចំនួន​បី​​ក្នុង​មួយ​រដូវកាល (Treble) រួម​មាន​ពាន English Premiere … Read more

យន្តហោះ​ល្បឿន​​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។ យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា។ យន្តហោះ​នេះ​អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​បន្ទាប់ពី​ចាក់​ឥន្ធនៈ​មួយ​ពេញ។ DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។ Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំក្រោយ៕

ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

(ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។ ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។ ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ … Read more

កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។ «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។ ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។ ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។ ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។ កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ … Read more

អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។ ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។ ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។ ភាគច្រើន អ្នកប្រើប្រាស់ … Read more

ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

កំពូល​តារាបាល់ទាត់​ពិភពលោក Lionel Messi នឹង​ចូល​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ PSG អស់​សុពលភាព។ យោងតាម BBC កំពូល​កីឡាករ​របស់​អា​ហ្ស​ង់​ទីន នឹង​បដិសេធ​ប្រាក់បៀវត្សរ៍ 430 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជ្រើស​យក​ការអញ្ជើញ​ពី​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក។ ដើម្បី​ទាក់ទាញ Messi មកលេង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ក្លឹប Miami បាន​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។ នេះ​គឺជា​លើកដំបូង​ដែល Messi លេង​បាល់​នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប។ M10 ចង់​ទាត់​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត ដោយ​ផ្ដល់​អាទិភាព​ឱ្យ Barca ប៉ុន្តែ​មិន​ទទួលបាន​សំណើ​ទាល់តែសោះ ដោយសារតែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ Messi អាច​ជ្រើសរើស​តែ Inter Miami ឬ Al Hilal។ មនុស្ស​ជាច្រើន​ចង់ឃើញ Messi លេង​ឱ្យ Al Hilal ដើម្បី​បាន​ប៉ះ​ជាមួយ Ronaldo … Read more