Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។ បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។ ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕

កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។ «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។ ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។ ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។ ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។ កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ … Read more

ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

រាជសុណិសា Rajwa Al-Saif គ្រង​ឈុត​រ៉ូប​អាពាហ៍​ពិពាហ៍​ Elie Saab នៅ​ក្នុង​រាជពិធី​អភិសេក​ជាមួយ​រាជទាយាទ​ Hussein របស់រាជាណាចក្រ​ហ្សកដានី​។ ក្រោយ​ការ​ត្រៀម​អស់​ជា​ច្រើន​ខែ​ រាជពិធី​អភិសេក​របស់​រាជបុត្រ​ទាំង​ពីរ​អង្គ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​​​ក្នុង​​បរិវេណ​សួន​​​នៅ​ព្រះ​បរមរាជវាំង Zahran ក្នុង​​រាជធានី​អាម៉ាន់ ​របស់​ប្រទេស​ហ្ស៊ដានី កាល​ពី​ថ្ងៃទី 01 មិថុនា 2023​។ យោងតាម​ Vogue ព្រះ​នាង Rajwa Al-Saif គ្រង​ឈុត​​រ៉ូប Elie Saab ពណ៌​ស ​ត្រូវ​បាន​រចនា​ដោយ​ឡែក​ដែល​​ចំណាយ​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អាម៉េរិក​ និង​ជួត​ឈ្នួត​សាមញ្ញ​ប្រវែងជាង​ពីរម៉ែត្រ​ គ្រាដែល​មកុដ​ និង​ក្រវិល​ធ្វើ​ពី​ត្បូង​ពេជ្រ​។ រាជទាយាទ​ Hussein និង​ព្រះ​រាជ​សុណិសា Rajwa សុទ្ធ​តែ​មាន​ជន្មាយុ​ 29 វស្សា (ខ្លះ​ថា 28 វស្សា)។ ព្រះ​នាង Rajwa ប្រសូត​នៅ​​រាជធានី​រីយ៉ាដ​ នៅ​ក្នុង​ត្រកូល​ស្ដុកស្ដម្ភ និង​ជា​រាជវង្ស​​របស់​ រាជាណាចក្រ​រ៉ាប៊ីសាអូឌីត​។ ព្រះនាង​ធ្លាប់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យា​ល័យ​ Syracuse នៅ​ New York សហរដ្ឋ​អាម៉េរិក​។ ចំណែក​ព្រះ​អង្គ​ម្ចាស់​ Hussein … Read more

កូ​ឡុំ​ប៊ីដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​គ្រោះ​ថ្នាក់​យន្ត​ហោះ​

ប្រធានាធិបតី​កូ​ឡុំ​ប៊ី បាន​ដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្រោយពី​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន កាលពី 17 ថ្ងៃមុន​នោះ ហើយ​ថា លោក​សោកស្ដាយ​ចំពោះ​ការភាន់ច្រឡំ​​នេះ។ «ខ្ញុំ​សូម​អភ័យទោស​នូវ​អ្វីដែល​បានកើត​ឡើង។ កងទ័ព និង​សហគមន៍​ជនជាតិដើម​នឹង​បន្ត​ស្វែងរក​មិន​ឈប់ឈរ ដើម្បី​នាំយក​ព័ត៌មាន​ដែល​ប្រទេសជាតិ​ទាំងមូល​កំពុង​ទន្ទឹងរ​ង់​ចាំ» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី 18 ឧសភា​ដូច្នេះ។ លោក Petro ក៏បាន​លុប​អត្ថបទ​ដែល​បាន​បង្ហោះ​កាល​ពី​​មួយថ្ងៃ​មុន​នោះ ដែល​និយាយថា កងទ័ព​បាន​រកឃើញ​កុមារ​បីនាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​ម្នាក់​អាយុ 11 ខែ ដែល​បាត់​ខ្លួន​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ យោងតាម​ប្រធានាធិបតី Petro ព័ត៌មាន​ភាន់​ច្រ​ឡំ​​នេះ​ត្រូវបាន​រាយការណ៍​ដោយ​វិទ្យាស្ថាន​សុខុមាលភាព​គ្រួសារ​របស់​រដ្ឋាភិបាល។ កាលពី​ថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹក​មនុស្ស 7 នាក់ បាន​ជួប​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ពី Araracuara ទៅកាន់ San Jose del Guaviare ជាទី​ក្រុង​មួយ​ស្ថិតក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី។ សាកសព​មនុស្ស​បីនាក់ … Read more

កុមារ​បួន​នាក់​​​វង្វេង​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​អស់ 17 ថ្ងៃ ប៉ុន្តែ​សំណាង​ល្អ​នៅ​មាន​ជីវិត​

កងកម្លាំង​ជួយសង្គ្រោះ​បាន​រកឃើញ​កុមារ​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល 17 ថ្ងៃ ក្រោយពី​ជួប​​គ្រោះថ្នាក់ធ្លាក់​​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ស្ថិត​ក្នុងប្រទេស​កូ​ឡុំ​ប៊ី។ កាលពី​ថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹក​មនុស្ស 7 នាក់ បាន​ជួប​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ពី Araracuara ទៅកាន់ San Jose del Guaviare ជាទី​ក្រុង​មួយ​ស្ថិតក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​​នៅ​ក្នុង​ប្រទេស​​កូ​ឡុំ​ប៊ី។ សាកសព​មនុស្ស​បីនាក់ ក្នុងនោះ​ក៏មាន​ពី​ឡុ​ត ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា កុមារ​បួន​នាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​អាយុ 11 ខែ​ម្នាក់ ស្ថិតក្នុង​សហគមន៍​ជនជាតិដើម Huitolo នៅមាន​ជីវិត នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខាងលើ និង​បាន​ចូលទៅ​ក្នុងព្រៃ​ដើម្បី​ស្វែង​រក​អាហារ និង​ជំនួយ​។ អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​បើក «យុទ្ធនាការ​នៃ​ក្ដីសង្ឃឹម» ដោយ​បញ្ជូន​កម្លាំង​ទាហាន​ជាង 100 នាក់ និង​ឧទ្ធម្ភាគចក្រ​បី​គ្រឿង រួម​នឹង​សុនក​ពិសេស ចូលទៅ​ព្រៃ​ស្វែ​ករក​ជន​រង​គ្រោះ​។ «នៅក្នុង​ការប្រឹងប្រែង​មិន​ឈប់ឈរ កងទ័ព​បាន​រកឃើញ​ក្មេង​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ Guaviare» ប្រធានាធិបតី​កូ​ឡុំ​ប៊ី Gustavo Petro … Read more

អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍សម្រាប់ការប្រឡងបាក់ឌុប

បន្ទាប់ពីមានកំណែទម្រង់ប្រព័ន្ធអប់រំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬដែលគ្រប់គ្នាហៅថា ការប្រឡងបាក់ឌុប កាន់តែមានភាពសុក្រឹត និងតឹងតែងឡើង។ ភាពល្អប្រសើរឡើងនៃលទ្ធផលប្រឡងនៅទូទាំងប្រទេសនេះ មានការចូលរួមពីគ្រប់សមាសភាពសង្គម ជាពិសេសស្ថាប័នសំខាន់ៗដែលបានតាមដានការអនុវត្តចំពោះគ្រូ និងសិស្ស។ នៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតដើម្បីជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលមានសមាសភាពនានាមកពីសមាគម អង្គការសង្គមស៊ីវិល និងបុគ្គលឯកជន ដើម្បីចូលរួមចំណែកឃ្លាំមើលការប្រឡងសម្រាប់ឆ្នាំសិក្សា 2016-2017 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017នេះ។ បេក្ខជនដែលចាប់អារម្មណ៍សូមដាក់ពាក្យចាប់ពីថ្ងៃទី03 ខែកក្កដា នេះតទៅ ដោយក្នុងមានលក្ខខណ្ឌមួយចំនួនដូចជា មានធនធាន និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនសម្រាប់បំពេញការងារ មិនដើរសុំថវិកាពីអ្នកដទៃដើម្បីបំពេញការងារ។ ចៀសវាងមានទំនាស់ផលប្រយោជន៍ជាមួយបេក្ខជនក្នុងមណ្ឌលប្រឡង និងធានាថាការចូលរួមសង្កេតការណ៍មិនមានប៉ះពាល់ដល់ការងាររដ្ឋ និងឯកជន រួមទាំងលក្ខខណ្ឌមួយចំនួនទៀតដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ បេក្ខជនត្រូវផ្ញើរូបថត2សន្លឹក អត្តសញ្ញាណប័ណ្ណថតចម្លង 1សន្លឹក ឬកាតនិស្សិត ចំពោះអ្នកស្ម័គ្រចិត្តដែលធ្លាប់ចូលរួម សូមភ្ជាប់ជាមួយនូវលិខិតសរសើរ ឬប័ណ្ណពាក់សម្គាល់ខ្លួនសង្កេតការណ៍ថតចម្លងមួយច្បាប់៕