SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

សន្សើម​ធ្លាក់ និង​ផ្ទៃមេឃ​ស្រឡះ​ល្អ​របស់ California បាន​ជួយ​បង្កើត​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៅពេល SpaceX បាញ់​បង្ហោះ​ផ្កាយរណប​នៅពេល​យប់។ ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​បាញ់​បង្ហោះ​ផ្កាយរណប Starlink ចំនួន 15 គ្រឿង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​គោចរ នៅក្នុង​មួយ​យប់ ដើម្បី​បង្កើន​វិសាលភាព​អ៊ី​ន​ធើ​ណិ​ត។ ការបាញ់​បង្ហោះ​ដែល​ប្រើប្រាស់​រ៉ុក្កែត Falcon 9 ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោង​នៅ California (ថ្ងៃទី 20 នៅ​កម្ពុជា) ពី​មូលដ្ឋាន​របស់ SpaceX ក្នុង​បន្ទាយទ័ព​អវកាស Vandenberg។ នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 10 របស់​រ៉ុក្កែត Falcon 9 និង​ជា​លើក​ទី 48 ក្នុងឆ្នាំនេះ​របស់ SpaceX។ ប្រហែល 9.5 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត បាន​ចុះចត​លើ​ស្រឡាង​ស្វ័យប្រវត្ត​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX មាន​ឈ្មោះថា Of Course I Still Love … Read more

អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ 2023 NT1 ដែលជា​អាចម៍ផ្កាយ​មាន​បណ្ដោយ​ប្រហែល 60 ម៉ែត្រ កាលពី​ថ្ងៃទី 15 កក្កដា 2023 ពីរ​ថ្ងៃ​បន្ទាប់ពី​វា​បាន​ហោះ​កាត់​ពីមុខ​ផែនដី ដែល​នេះ​ត្រូវបាន​ចាត់ទុកថា បាន «រំលង​ភ្នែក» របស់​អ្នកវិទ្យាសាស្ត្រ។ យោង​តា​មណា​សា អាចម៍ផ្កាយ 2023 NT1 កាលពី​ថ្ងៃទី 13 កក្កដា ស្ថិតក្នុង​ចម្ងាយ​ពី​ផែនដី​ប្រហែល ¼ នៃ​ចម្ងាយ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដី។ នេះ​មានន័យថា វា​ស្ថិតនៅ​យ៉ាង​ជិត នៅពេល​គេ​និយាយ​ដល់ទី​អវកាស​ដ៏​ធំធេង។ 2023 NT1 ធ្វើដំណើរ​ក្នុង​ល្បឿន 86,000 គីឡូម៉ែត្រ/ម៉ោង។ ក៏ប៉ុន្តែ ដោយសារតែ 2023 NT1 ហោះ​សំដៅមក​​ពី​ទិស​របស់​ព្រះអាទិត្យ ដូច្នេះ​ពន្លឺ​របស់​ផ្កាយ​នេះ​ក៏​ធ្វើឱ្យ​កែវ​យឺត​អវកាស​មិនអាច​មើលឃើញ​បាន​ឆាប់រហ័ស​ដូច​ធម្មតា។ មកដល់​ថ្ងៃទី 15 កក្កដា តេ​ឡេ​ស្កុប​នៅ​អាហ្វ្រិក​ខាងត្បូង​របស់​ប្រព័ន្ធ​តេ​ឡេ​ស្កុប ATLAS ដែលមាន​តួនាទី​ស្វែងរក​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​មុនពេល​កើតហេតុ​ការណ៍​ច្រើន​ថ្ងៃ ក៏​បាន​រកឃើញថា 2023 NT1 កំពុង​គោចរ​ចាក​ចេញទៅ​ឆ្ងាយ​ពី​ផែនដី។ តេ​ឡេ​ស្កុប​ជាង 10 ផ្សេងទៀត ក្រោយមក​ក៏បាន​មើលឃើញ​អាចម៍ផ្កាយ​នេះ។ បើទោះជា​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ … Read more

យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។ យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។ អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។ យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។ ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។ យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។ ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។ … Read more

អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

មន្ត្រី​អាម៉េរិក​ពីររូប​បានឱ្យដឹងថា ប្រទេស​នេះ​ជិត​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 1.3 ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងមាន​ទាំង​អាវុធ​ការពារ​ដែនអាកាស ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV), UAV អត្តឃាត និង​គ្រាប់កាំភ្លើង​ផងដែរ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងកាលពី​ថ្ងៃទី 17 កក្កដា ពី​មន្ត្រី​អាម៉េរិក​មួយរូប ក្នុងចំណោម​ពីររូប​ខាងលើ។ អាវុធ​ទាំងនេះ​នឹងត្រូវ​បាន​ទិញ​ដោយ​ការប្រើប្រាស់​ថវិកា​ក្នុង​កម្មវិធី​ផ្ដួចផ្ដើម​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន (USAI) ដែល​អនុញ្ញាតឱ្យ​លោក បៃ​ដិ​ន ទិញ​ទំនិញ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការដក​ពី​ឃ្លាំង​កងទ័ព។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​ផ្ដល់ជំនួយ​ផ្នែក​យោធា​ច្រើនជាងគេ​សម្រាប់​ទីក្រុង​កៀវ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ត្រូវបាន​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន។

ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។ Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។ យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។ តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។ យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 … Read more

ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

ក្រុម​វិស្វករ​របស់​ប្រទេស​ស្វ៊ី​ស កំពុង​រៀប​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់​ទៅឱ្យ​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ ក្នុង​ទម្រង់​រលក​មីក្រូ​វ៉េវ។ ក្រុម​វិស្វករ​នៅក្នុង​ក្រុមហ៊ុន​ហ៊ុន​ស្វ៊ី​ស Astrostrom បានបង្ហាញ​សេចក្ដីលំអិត​អំពី​ស្ថានីយ​អគ្គិសនី​ព្រះ​ចន្ទ – ផែនដី​ខ្នាត​ធំ (GE⊕-LPS)។ ស្ថានីយ​នេះ​រួមមាន​ផ្ទាំង​សូ​ឡា​រាង​អក្សរ V ជាច្រើន​ផ្ទាំង ត្រូវបាន​រៀប​ជា​រាងគូទខ្យង​នៅក្នុង​ផ្ទៃក្រឡា​មួយ​គីឡូ​ម៉ែត្រការ៉េ ដែល​អាច​បាញ់​បញ្ជូន​ថាមពល​ឡើងដល់ 23 ម៉េ​ហ្គា​វ៉ា​ត់ (MW) ទៅកាន់​មូលដ្ឋាន​របស់​មនុស្ស​នៅលើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ។ យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​វិស្វករ​ខាងលើ ទាំង​ស្ថានីយ GE⊕-LPS ទាំង​ផ្ទាំង​សូ​ឡា អាច​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ។ ស្ថានីយ​ផលិត​អគ្គិសនី​នឹងត្រូវ​បាន​បង្កើតឡើង​សម្រាប់​អ្នកស្នាក់នៅ​យូរអង្វែង ហើយ​ស្ថិតនៅក្នុង​តំបន់ Lagrange ត្រង់​ចន្លោះ​ផែនដី និង​ព្រះ​ចន្ទ ក្នុង​រយៈកម្ពស់ 61,350 គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះ​ចន្ទ។ «នៅពេល​គម្រោង​ដូច GE⊕-LPS បានបញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរ​ការផលិត និង​ដំឡើង​ផ្កាយរណប​ថាមពលព្រះអាទិត្យ យើង​នឹង​អាច​បង្កើន​វិសាលភាព​ក្នុង​ការផលិត​ផ្កាយរណប​ថាមពលព្រះអាទិត្យ​ពី​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ផ្គត់ផ្គង់​ដល់​ភពផែនដី» Sanjay Vijendran ប្រធាន​គម្រោង​ស្រាវជ្រាវ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស SOLARIS របស់​អង្គការ ESA ឱ្យដឹង​ដូច្នេះ៕

យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

ស្ថានីយ​ចុះចត ឬ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន នឹងមាន​ទម្ងន់​ប្រហែល 26 តោន ដោយ​រួមមាន ម៉ូឌុល​ព្រះ​ចន្ទ​ចំនួន​មួយគ្រឿង និង​ម៉ូឌុល​រុញច្រាន​មួយគ្រឿង។ យោងតាម​មន្ត្រី​នៅ​ទីភ្នាក់ងារ​អវកាស​ចិន យាន​ចុះចត​នេះ​អាច​នាំ​អ្នក​អវកាស​ពីររូប ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​សុវត្ថិភាព។ ម៉ូឌុល​ព្រះ​ចន្ទ​គឺជា​បន្ទប់​ដឹក​មនុស្ស ខណៈដែល​ម៉ូឌុល​រុញច្រាន​គឺជា​កំណាត់​ដែល​ជួយ​ទប់​មិនឱ្យ​យាន​ធ្លាក់ចុះ​លឿន​ពេក ក្នុងពេល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។ ស្ថានីយ​ចុះចត​របស់​ចិន ប្រើប្រាស់​រចនា​រូបរាង​ដែលមាន​លក្ខណៈ​ស្រាល និង​មាន​បំពាក់​មុខងារ​រក្សា​ថាមពល​បម្រុង​ផងដែរ ហើយក៏​មានលទ្ធភាព​ហោះហើរ​ដោយ​ស្វ័យប្រវត្ត។ ស្ថានីយ​នេះ​មាន​តួនាទី​នាំ​អ្នក​អវកាស​ពី​គន្លង​តារាវិថី​ព្រះ​ចន្ទ ចុះចត​លើ​ផ្ទៃ​របស់​វា ហើយ​ក្រោយមក ហោះ​ឡើងមក​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​វិញ មុននឹង​ក្រុម​អវកាស​ចរ ជិះ​យានអវកាស​ហោះ​ត្រឡប់​មកកាន់​ផែនដី។

យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

(ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។ យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។ Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna … Read more

Tesla បង្អួត​រថយន្ត​អគ្គិសនី Cybertruck ដំបូង ក្រោយ​ការពន្យារពេល​ពីរ​ឆ្នាំ

រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck មួយគ្រឿង​ដំបូង​គេ ត្រូវបាន​ផលិត និង​ដំឡើង​រួចរាល់​នៅឯ​រោងចក្រ Gigafactory របស់​ក្រុមហ៊ុន Tesla នៅ Austin រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា ​រថយន្ត​អ​គ្កី​ស​នី​ប្រភេទ​ទ្រុង​មួយគ្រឿង​របស់​ពួកគេ​ ​ត្រូវបាន​ផលិត​រួចរាល់ អម​ជាមួយនឹង​បុគ្គលិក​ខ្ទង់រយ​នាក់​ស្ថិត​នៅ​ជុំវិញ​រថយន្ត។ ការផលិត Cybertruck ត្រូវបាន​ពន្យារពេល​អ​ស់​ពីរ​ឆ្នាំ ដូច្នេះ​ការមើលឃើញ​រថយន្ត​ដែល​ត្រូវបាន​ផលិត​រួចរាល់​នឹង​មក​នូវ​ភាព​ធូរស្រាល​ក្នុង​ចិត្ត​សម្រាប់​អ្នក​ដែល​បាន​បញ្ជា​ទិញ និង​កំពុង​ទន្ទឹងរង់ចាំ​ទទួល​ទំនិញ។ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk ថ្មីៗនេះ​បាន​សន្យាថា ព្រឹត្តិការណ៍​​ប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំនេះ។ ប៉ុន្តែ​មិនបាន​លើកឡើង​អំពី​ពេលវេលា​ជាក់លាក់​នៅ​ឡើយ។ Tesla បានបង្ហាញ Cybertruck កាលពី​ឆ្នាំ 2019 និង​កំណត់​គោលដៅ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ 2021 ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​ត្រូវបាន​ពន្យារពេល​ជា​ច្រើនលើក​មកហើយ។ របាយការណ៍​នានា​បង្ហាញថា Cybertruck របស់​ Tesla ត្រូវ​បាន​បញ្ជាទិញ​​ជា​មុន​ជាង​មួយ​លាន​គ្រឿង​។ Cybertruck មាន​បី​កំណែ​សម្រាប់​ជ្រើសរើស និង​មានតម្លៃ​ចាប់ពី 39,900 ដល់ 69,900 ដុល្លារ​អាម៉េរិក អាស្រ័យទៅលើ​មុខងារ​នានា​របស់​កំណែនីមួយ។ ក៏ប៉ុន្តែ ទិន្នន័យ​ស្ដីពី​តម្លៃ​ខាងលើនេះ​ត្រូវបាន​លុបចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាត់​ទៅ​ហើយ។ … Read more

រូប​ភាព​ Elon Musk ​កាន់​ដៃ​ម្ចាស់ Facebook រត់​លើ​ឆ្នេរ​សមុទ្រ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​ចិត្ត

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk បង្ហាញ​ការពេញចិត្ត​នឹង​រូបថត​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​លោក​កាន់​ដៃ​មហាសេដ្ឋី Mark Zuckerberg ដែល​គូរ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នៅពេលដែល​រឿង​រ៉ាវ​​បបួលគ្នា​ឡើង​សង្វៀន​ប្រកួត​កំពុង​ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​ខ្លាំង។ កាលពី​ថ្ងៃទី 14 កក្កដា ជាង​ថតរូប Julian Van Dieken បាន​បង្ហោះ​កម្រង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​មហាសេដ្ឋី Elon Musk និង Mark Zuckerberg សប្បាយរីករាយ​ជាមួយគ្នា​នៅលើ​ឆ្នេរសមុទ្រ។ Julian Van Dieken ឱ្យដឹងថា រូបភាព​នេះ​គឺជា​ការរួម​ផ្សំ​​ដោយ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍ AI ឈ្មោះ Midjourney, Insight, Adobe Firefly, Photoshop, Dazz Cam និង FaceApp។ នៅក្នុង​ការ​ស្រមៃ​របស់ AI ជំនួស​ឱ្យ​ការបញ្ចប់​ការប្រកួត​នៅលើ​សង្វៀន​ប្រដាល់ មហាសេដ្ឋី​ទាំងពីរ​រូបនេះ​បែរជា​សប្បាយរីករាយ ចាប់​កាន់​ដៃ​គ្នា​រត់​លេង​លើ​ឆ្នេរសមុទ្រ​ដូច​គូសង្សារ។ មួយថ្ងៃ​ក្រោយមក គណនី Sir Doge of the coin បាន​បង្ហោះ​រូបភាព​ទាំងនេះ​ជាថ្មី​នៅលើ Twitter ហើយក៏​ទាក់ទាញ​អ្នក​ចូលចិត្ត​ជាង 142 … Read more