មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។ «រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។ មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។ រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។ កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។ សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 … Read more

កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

(អង់គ្លេស) – Iris eTrike គឺជា​យានជំនិះ​ផ្ទាល់ខ្លួន​ដែលមាន​រូបរាង​ដូច​កង់​បន្តិច ដូច​រថយន្ត​បន្តិច អាច​ផ្ទុក​អីវ៉ាន់​បាន 100 គីឡូក្រាម និង​អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កង់​កូនកាត់រ​ថយ​នុ្ត​គំរូ Iris eTrike របស់​អ្នក​រចនា និង​ជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា ជនជាតិ​អង់គ្លេស Grant Sinclair មាន​កម្លាំង​ជាង ធៀប​នឹង​កង់​ធម្មតា ធ្វើឱ្យ​វា​មាន​ល្បឿន​លឿន​ជាង។ យាន​នេះ​ផ្ដល់​ផាសុកភាព និង​ការពារ​អ្នកបើកបរ​ពី​អាកាសធាតុ​អាក្រក់។ នេះ​បើតាម Yahoo ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា 2023។ កំណែ​សម្រាប់​ការ​​ផលិត​របស់ Iris eTrike ប្រើ​ប្រាស់​​គ្រោងឆ្អឹង​ធ្វើ​ពី​ដែកថែប chromoly, ដងខ្លួន​ធ្វើ​​ពី​ជ័រកៅស៊ូ​ទន់ polypropylene ដែល​​គ្របដណ្ដប់​ដោយ​សម្បក polymer, ដំបូល​ធ្វើ​ពី​ជ័រ​ទន់​ថ្លា​មាន​ស្រទាប់​ការពារ​បញ្ហា​ជ្រាប​​ទឹក, ​ប្រព័ន្ធ​ជំរុញ​កម្លាំង 9 លេខ និង​កៅអី​ខ្ពស់។ Iris eTrike ក៏មាន​ប្រព័ន្ធ​ភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់, កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​នាំ​ខ្យល់​ដែល​បាន​បន្សុទ្ធ​ចូលមក​កាន់​កាប៊ីន។ កម្លាំង​ឈ្នាន់​សម្រាប់​ធាក់​របស់​អ្នកបើកបរ​ត្រូវបាន​ផ្ដល់​​ដោយ​ម៉ូ​ទ័​រ​កម្លាំង … Read more

Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។ ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។ រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។ Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។ ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla … Read more

តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

ប្រទេស​ហ្វាំងឡង់​កំពុង​ប្រឈម​នឹង​ស្ថានភាព​កម្រ​ជួប​ នៅ​ពេល​បរិមាណ​អគ្គិសនី​ស្អាត​សម្បូរ​ហូរហៀរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ថោក​ដល់​កម្រិត​សូន្យ​។ ក្នុង​ពេល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​ តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​នៅ​ដើម​សប្ដាហ៍​នេះ​។​ តម្លៃ​អគ្គិសនី​កម្រិត​អវិជ្ជមាន​ មាន​ន័យ​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​លើ​ទីផ្សារ​ខ្ពស់​ជាង​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​។ បើ​ទោះ​​ហាក់​មិន​ធម្មតា ប៉ុន្តែតម្លៃ​អគ្គិសនី​អវិជ្ជមាន​អាច​នាំ​មក​ទាំង​ផល​ល្អ​ ទាំងផល​អាក្រក់​។ អំពី​ផល​ល្អ​ ស្ថានភាព​ខាងលើ​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ នៅ​ពេល​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​​ត្រូវ​ថយ​ចុះ​ខ្លាំង ឬ​ស្មើ​សូន្យ​។ ប៉ុន្តែ តម្លៃ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ប្រាក់​ចំណូល​របស់​អ្នក​ផលិត​អគ្គិសនី​ និង​បង្ក​ផលវិបាក​ដល់​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​នា​ពេល​អនាគត​។ តម្លៃ​អគ្គិសនី​ធម្យម​ទាប​ជាង​សូន្យ​ កើត​ឡើង​ពី​មូលហេតុ​ធំៗ​ចំនួន​ពីរ​៖ ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន​មិន​ធ្លាប់​បាន​ជួប​ និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាជន​ហ្វាំង​ឡង់​ថយ​ចុះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​រវៀង​រុស្ស៊ី និង​អ៊ុយក្រែន​។ ប្រការ​នេះ​បាន​ដើរ​បញ្ច្រាស​ស្ថានការណ៍​ បើ​ធៀប​នឹង​រដូវ​រងា​ឆ្នាំ​មុន​ ដែល​រដ្ឋាភិបាល​ហ្វាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ និង​តែង​តែ​អំពាវនាវ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​អគ្គិសនី​។ បញ្ហា​ខ្វះ​ថាមពល​បាន​ប្ដូរ​ផ្លាស់​ច្រើន​នៅ​ពេល​ហ្វាំងឡើង​ដំណើរ​ការ​​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ហ្វាំងឡង់​ក៏​នៅ​តែ​ប្រឹង​ប្រែង​តាម​ចាប់​គោលដៅ «​​ប្រែ​ក្លាយ​​ថាមពល​ស្អាត​​ឱ្យ​ទៅ​ជា​ប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ 2027​។ ក្រៅ​ពី​នេះ​ក៏នៅ​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​ត្រូវ​ធ្លាក់​ចុះ។ ក្នុង​នោះ​មាន​ដូច​ជា រោង​ចក្រ​វារី​អគ្គិសនី​នានា​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ដោយ​សារ​តែ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗ​នេះ​​ នាំ​ឱ្យ​បរិមាណ​អគ្គិសនី​ត្រូវ​សល់​ច្រើន​។ល។ យោង​តាម​ The Tech Times ក្នុង​ស្ថានការណ៍​បែប​នេះ ក្រុម​អ្នក​ផលិត​អគ្គិសនី​នៅ​ហ្វាំងឡង់ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ដំណោះ​ស្រាយសម្រាប់​ការ​​បែង​ចែក​ផលិត​ផល​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​៕

កប៉ាល់​ដឹក​ទំនិញ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez

កប៉ាល់​ដឹក​ទំនិញ​​ដោត​ទង់​ជាតិ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez ធ្វើ​ឱ្យ​ស្ទះ​ដំណើរ​របស់​កប៉ាល់​ដទៃដែល​នៅ​ពី​ក្រោយ​​ជា​ច្រើន​គ្រឿង​។ «កប៉ាល់​ Xin Hai Tong 23 ជាប់​គាំង​លើ​ព្រែក​ជីក​ Suez នៅ​តំបន់​គីឡូ​លេខ 159 វេលា​ម៉ោង​ 4 (ម៉ោង 8 នៅ​កម្ពុជា) ថ្ងៃ​ទី 25 ឧសភា​» ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ Leth Agencies ប្រកាស​លើ​ Twitter ដូច្នេះ​។ កប៉ាល់​អូស​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ដល់​ Xin Hai Tong 23​ ដែល​មាន​បណ្ដោយ​ 189 ម៉ែត្រ​។ កប៉ាល់​ខាងលើ​ជាប់​គាំង​នៅ​ផ្នែក​ខាង​ត្បូង​ ក្បែរ​ច្រាំង​ខាង​កើត​របស់​ព្រែក​ជីក Suez​។ យ៉ាង​ហោច​ណាស់​មាន​កប៉ាល់​ចំនួន​បួន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​កប៉ាល់​ Xin Hai Tong 23 រាំង​ផ្លូវ​។​ នេះ​បើ​តាម​ ​ Marine Traffic ដែលជា​គេហទំព័រ​​ជំនាញ​ពី​ទិន្នន័យ​ផ្លូវ​សមុទ្រ​។ គិតត្រឹម​វេលា​ថ្ងៃ​ត្រង់​នេះ ភាគី​អ្នក​គ្រប់​គ្រង​ព្រែក​ជីក Suez មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ​។ ព្រែក​ជីក Suez ប្រវែង … Read more

រថយន្ត​អគ្គិសនី​​របស់​វៀតណាម ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់​ជា​​បន្ត​បន្ទាប់​

ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បាន​​ត្អូញ​ត្អែរ​​ជា​បន្ត​បន្ទាប់​ទាក់​ទង​នឹង​បញ្ហា​រអាក់​រអួល​របស់​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​រថយន្ត​អគ្គិសនី​ VinFast VF8​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បង្ហាញ​​មូលហេតុ​​ និង​​ផ្ដល់​ដំណោះ​ស្រាយ​។ បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​មិន​មែន​កើត​ឡើង​នៅ​លើ​តែ​រថយន្ត​អគ្គិសនី​​ VinFast VF8 នោះ​ទេ។ ជាក់​ស្ដែង​ អតិថិជន​ដែល​ប្រើ​ប្រាស់​ VinFast e34 និង VF5 ក៏​ជួប​បញ្ហា​ដូច​ក្នា​នេះ​ដែរ​។ ​អ្នក​ជំនាញ​ផ្នែក​រថយន្តមួយ​រូប​​របស់​វៀតណាម​បាន​ឱ្យ​ដឹង​ថា​ «…សីតុណ្ហភាព​ប៉ុន្មាន​ថ្ងៃ​នេះ​ក្ដៅ​ជាង 40 អង្សាសេ​ ប៉ុន្តែ​ជាក់​ស្ដែង​វា​ប្រហែល​ជា​ 60 អង្សាសេ ដោយ​សារ​តែ​បេតុង​។ …សបវ៉ែរ​របស់​ឡាន​អគ្កិសនី​ VinFast កំណត់​ឱ្យម៉ាស៊ីន​ត្រជាក់​ឈប់​ដំណើរ​ការ​នៅ​ពេល​កម្ដៅ​ឡើង​ដល់​ប្រហែល 40 អង្សាសេ​ ដើម្បី​ការ​ពារ​ម៉ូទ័រ​។ ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា នា​ពេល​ខាង​មុខ ពួក​គេ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​សបវ៉ែរ​កំណែ​ថ្មី​បំផុត​សម្រាប់ VinFast VF8 ទន្ទឹម​នឹង​ការ​ផ្លាស់​ប្ដូរ​បំពង់​នាំ​ឧស្ម័ន​របស់​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​នៅ​ពេល​មេឃ​​ក្ដៅ​ខ្លាំង​៕

ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

បើ​សិន​ជា​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ចុះ​កម្ដៅ​ដូច​បច្ចុប្បន្ន ពេល​​ដែល​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​កើន​ឡើង​ គ្រា​នោះ​​ផែនដីអាច​នឹង​ត្រូវ​ឆ្អិន​ដូច​បាយមិន​ខាន​។ ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ (IEA) បានព្យាករ​ថា​ ពិភពលោក​ឆ្នាំ 2023 មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ពីរ​ពាន់​លាន​គ្រឿង​, ឆ្នាំ​ 2030 នឹង​មាន​បី​ពាន់​លាន​គ្រឿង​ និង​ឆ្នាំ 2040 នឹង​មាន​ជាង​បួន​ពាន់​លាន​គ្រឿង។ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​វាយ​តម្លៃ​ថា ជួយ​លើក​កម្ពស់​សុខភាព​​ និង​បង្កើន​សមត្ថភាព និង​​ប្រសិទ្ធ​ភាព​ការ​ងារ​។ ក៏ប៉ុន្តែ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​ រួម​នឹង​វត្ថុធាតុ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​បច្ចេក​វិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ក៏​បង្ក​ផល​វិបាក​ច្រើន​ដល់​អាកាស​ធាតុ​។ Abhas Jha អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​ផ្នែក​​បម្រែ​បម្រួល​អាកាសធាតុ​នៅ​សិង្ហបុរី​ បាន​អះអាង​ថា​ «បើ​សិន​ជា​ស្ដង់ដា​ស្ដី​ពី​ប្រសិទ្ធ​ភាព​មិន​ត្រូវ​បាន​កែ​លំអ ផែនដី​នឹង​ត្រូវ​ក្ដៅ​ដល់​ឆ្អិន ទៅ​តាម​ន័យ​ធៀប​»​។ យោង​តាម​ Bloomberg តំបន់​ក្រី​ក្រ​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ជា​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​។ ប៉ុន្តែ នៅ​ក្នុង​តំបន់​ទាំង​នេះ​ ប្រាក់ចំណូល​របស់​ប្រជាជន​កំពុងតែ​មាន​ការ​កើន​ឡើង​ ហើយ​ម៉ាស៊ីន​ត្រជាក់​ក៏​ក្លាយ​ជា​ទំនិញ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​អាច​ទិញ​បាន​។ នេះ​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​លក់​ដាច់​ខ្លាំង​របស់​ម៉ាស៊ីន​ត្រជាក់​នា​ពេលកន្លង​ និង​អនាគត​។ បណ្ដា​ប្រទេស​មាន​ដូច​ជា ចិន និង​ឥណ្ឌា​ជា​ដើម ត្រូវ​បាន​ព្យាករ​ថា​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧបករណ៍​អេឡិច​ត្រូនិច​​មួយ​នេះ​នៅ​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​ខាង​មុខ​។ នៅក្នុង​ម៉ាស៊ីន​ត្រជាក់បច្ចុប្បន្ន hydrofluorocarbons (HFC) គឺ​មួយ​ក្នុង​ចំណោម​វត្ថុធាតុធ្វើ​ឱ្យ​ត្រជាក់​​ដែល​កំពុង​ពេញ​និយម​ ប៉ុន្តែ​ធាតុ​ដែល​​អាច​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ខ្ពស់​ជាង​ 1,000 ដង បើ​ធៀប​នឹង​ carbon dioxide​​។ អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា … Read more

ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

អគ្គនាយក​ប្រតិបត្តិ​ Sam Altman និង​ប្រធាន​ Greg Brockman របស់ក្រុម​ហ៊ុន​​ OpenAI វាយ​តម្លៃ​ថា បញ្ញា​សិប្បនិម្មិត (AI) អាច​ឡើង​ដល់​កម្រិត​ជា​អ្នក​ជំនាញ​នៅ​ «ស្ទើរ​គ្រប់​វិស័យ» ​រយៈ​ពេលដប់​ឆ្នាំ​ខាងមុខ​។ «ជាមួយ​នឹង​ទិដ្ឋភាព​ដូច​យើង​បាន​ឃើញ​បច្ចុប្បន្ន អាច​ស្រមៃ​ឃើញ​ថា ក្នុង​រង្វង់​ដប់​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​ AI នឹង​យក​ឈ្នះ​លើ​ចំណេះ​ជំនាញ​​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្ទើរ​តែ​ទាំង​អស់​ និង​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​ទៅ​នឹង​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នា​បច្ចុប្បន្ន» ក្រុម​មេដឹក​នាំ​របស់ OpenAI ដែល​រួម​មាន Sam Altman, Greg Brockman និង​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​ Ilya Sutskever ចាប់​ផ្ដើម​អត្ថបទ​រួម​ដូច្នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​។ OpenAI សង្កត់​ធ្ងន់​ថា រូបមន្តកំពូល​​ AI អាច​បង្កហានិភ័យ​ដល់​មនុស្ស​ជាតិ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។ ដូច្នេះ ​ត្រូវ​ការ​​បន្ថយ​ហានិភ័យ​ពី AI ប៉ុន្តែ​មិន​ត្រូវ​កាត់​បន្ថយសមត្ថភាព​​ តែ​ត្រូវ​មាន​ការ​សហការ​ និងការ​​ប្រព្រឹត្ត​ជា​ពិសេស​​ចំពោះ​ AI​។ អត្ថបទ​បាន​លើក​ឡើង​ថា «កំពូលបញ្ញា​សិប្បនិម្មិត​នឹង​ខ្លាំង​ជាង​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​បាន​ប្រឈម។ ចុង​ក្រោយ យើង​នឹង​ត្រូវ​ការ​អង្គការ​មួយ​ដើម្បី​គ្រប់​គ្រង​កំពូល​ AI ដូច​ទៅ​នឹង​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​ថាមពល​បរមាណូ។ ទោះ​ជា​ការ​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​ AI ណា​ក៏ដោយ ​ក៏​ត្រូវ​ការ​គោរព​តាម​អង្គការ​អន្តរជាតិ​ដែល​មាន​សមត្ថ​កិច្ច​»។ Sam … Read more

កូរ៉េខាងត្បូងត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ Nuri លើក​ទីបី

រ៉ុក្កែត Nuri ដែល​មាន​ប្រវែង​ 47.2 ម៉ែត្រ នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​​។ កូរ៉េខាងត្បូងបាន​ត្រៀម​រួច​រាល់​​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ផលិត​ក្នុង​ស្រុក​ Nuri នៅក្នុង​ថ្ងៃនេះ​។ ក្រសួង​វិទ្យា​សាស្ត្រ​ និង​ព័ត៌មាន​វិទ្យា​ ក៏​ដូច​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អវកាស​កូរ៉េ​ខាង​ត្បូង​ (KARI) បាន​អះអាង​ថា​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បង្ហាញ​ថា បញ្ហា​បច្ចេក​ទេស​នានា​ត្រូវ​បាន​ធានា​ ហើយ​ការ​ព្យាករ​អំពី​អាកាស​ធាតុ​ក៏​មាន​អំណោយ​ផល​ល្អ​ដល់​ការ​បាញ់​បង្ហោះ​។ រ៉ុក្កែត​អវកាស Nuri ឬ​ហៅ​ថា KSlV-II នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ ក្នុង​នោះ​ក៏​មាន​ផ្កាយ​រណប​បួន​គ្រឿង​ដែល​មាន​ឈ្មោះ​កូដ​ថា SNIPE ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​អវកាស​ និង​តារា​សាស្ត្រ​កូរ៉េខាង​ត្បូង​។ រ៉ុក្កែត Nuri មាន​ប្រវែង​ 47.2 ម៉ែត្រ មុខ​កាត់ 3.5 ម៉ែត្រ និង​ទម្ងន់ 17.5 តោន​។ ខុស​ពីរ​ការ​បាញ់​បង្ហោះ​លើក​ទី​មួយ និង​ទី​ពីរដែល​មាន​តែ​ផ្កាយ​រណប​ក្លែង​ក្លាយ ការ​បាញ់​បង្ហោះ​លើក​ទី​បី​នេះ​មាន​ផ្ទុក​ផ្កាយ​រណប​ដែល​អាច​បំពេញ​បេសកកម្ម​ដូច​ផ្កាយ​រណប​ដទៃ​។ ក្នុង​នោះ​មាន​ផ្កាយ​រណប​មួយគ្រឿង​​បំពាក់​ជាប់​​លើ​រ៉ុក្កែត Nuri ផងដែរ​។ រ៉ុក្កែត Nuri ត្រូវ​បាន​ដំឡើង​ទៅ​ក្នុង​​ប្រព័ន្ធ​ទម្រ​នៅ​មជ្ឈមណ្ឌល​អវកាស Naro ក្នុង​តំបន់ … Read more

អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

អតីត​កីឡាករ​ឆ្នើម Piyapong Pew On ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​ថៃ​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ (FAT) ត្រូវ​ធ្វើ​ឡើង​នៅ​​ខែ​មេសា ឆ្នាំ 2024 ប៉ុន្តែ​ស្ថានការណ៍​ប្រែ​ប្រួល​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ កំពុង​តែ​ឡើង «​កម្ដៅ​»។ Piyapong Pew On ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់​បាល់​ទាត់​ថៃ នឹង​ក្លាយ​ជា​​បេក្ខភាព​​​សម្រាប់​​តំណែង​នេះ​។ ចែក​រំលែក​អំពី​ការ​សម្រេច​ចិត្ត​ខាងលើ លោក Piyapong Pew On បាន​បង្កការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ប្រកាស​ថា នឹង​លាលែង​ពី​តំណែង​ បើ​សិន​មិន​អាច​ជួយ​ឱ្យ​បាល់​ទាត់​ថៃបាន​​ចូល​រួម​ប្រកួត​នៅ​ World Cup។ «… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កាន់​តំណែង​ប្រធាន​ FAT​។ បើ​សិន​សមាជិក​ សមាជិកា​គាំទ្រ​ ខ្ញុំ​សន្យា​ចំពោះ​គ្រប់​គ្នា​ថា នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​រង្វង់​បួន​ឆ្នាំ​។ បើ​សិន​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ ហើយ​ធ្វើ​កិច្ច​ការ​ក្នុង​វិស័យ​បាល់​ទាត់​ជាមួយ​នឹង​តួនាទី​ផ្សេង» អតីត​កីឡាករ​ឆ្នើម​របស់​ប្រទេស​ថៃ លោក Piyapong Pew On អះអាង​ដូច្នេះ​។ លោក Piyapong Pew On បញ្ជាក់​ថា លោក​មិន​ប្រជែង​ដើម្បី​មុខ​​តំណែង​ ប៉ុន្តែ​លោក​មាន​ភាព​ម៉ឺង​ម៉ាត់​ដោយ​រំពឹង​ថា​នឹងអភិវឌ្ឍ​ និង​បង្កើត​វប្បធម៌​បាល់​ទាត់​ថៃ​ទៅ​តាម​ស្មារតី​ … Read more

SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

(សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។ ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។ ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។ ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ … Read more

ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

(ប្រទេស​អ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺ​ជា​បុរស​ម្នាក់​ដែល​រស់​ដោយសារ Pepsi និង Coca-Cola ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងមកហើយ ព្រោះ ឱ្យតែ​ឃើញ​អាហារ​គឺ​គាត់​រកកល​ក្អួត។ រឿងរ៉ាវ​បានចាប់ផ្ដើម​កាលពី​យប់​មួយ​ក្នុង​ឆ្នាំ 2006 នៅពេល Ardeshiri ក្រោក​ពី​សម្រាន្ត​ស្រាប់​តែមាន​អ្វី​ចម្លែក​នៅក្នុង​មាត់​ដែល​មិនអាច​បំបាត់ចោល​បាន។ «ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មាន​សក់​នៅក្នុង​អណ្ដាត។ ខ្ញុំ​បានធ្វើ​គ្រប់យ៉ាង ប៉ុន្តែ​មិនអាច​បំបាត់​វា​ចោល។ ខ្ញុំ​ពិបាក​ដកដង្ហើម មិនអាច​ធ្វើ​អ្វី​បាន។ អារម្មណ៍​នេះ​ពិតជា​ផ្ដេសផ្ដាស និង​ពិបាក​ពន្យល់» លោក Ardeshiri រម្លឹក​អំពី​ដើមហេតុ​ដែលនាំឱ្យ​គាត់​ឈប់​ទទួលទាន​អាហារ។ គាត់​បាន​ទៅ​ពេទ្យ​ស្ទើរ​គ្រប់​ជំនាញ ប៉ុន្តែ បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន។ ចុងក្រោយ គាត់​បានសម្រេច​ចិត្ត​បោះបង់​ការទទួល​ទាន​អាហារ ហើយ​រស់នៅ​ដោយសារ​ភេសជ្ជៈ​កំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូង​ដែល​គាត់​ពិសា​​ភេសជ្ជៈ​កំ​ប៉ុន គាត់​មាន​អារម្មណ៍​ថា មាន​កម្លាំងភ្លាមៗ ហើយក៏​សម្រេចចិត្ត​ពិសា​​វា​ជំនួស​​អាហារ។ គ្រួសារ​របស់លោក Ardeshiri បាន​ប្រាប់ថា ពួកគេ​មិន​បរិភោគ​អាហារ​នៅ​ចំពោះ​លោក Ardeshiri ឡើយ ព្រោះថា រាល់​ពេលដែល​គាត់​បានឃើញ​អាហារ គាត់​តែងតែ​រកកល​​ក្អួត។ ជា​រៀងរាល់ថ្ងៃ លោក … Read more