Emad Mostaque ដែលជា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Stability AI យល់ថា នៅប្រាំឆ្នាំខាងមុខ AI (បញ្ញាសិប្បនិម្មិត) នឹងដណ្ដើមការងារទាំងអស់របស់អ្នកសរសេរកូដកម្មវិធី ហើយបង្កើតបានជាបដិវត្តន៍ផ្នែកទំនាក់ទំនង។
ការត្រៀមសម្រាប់ដឹក និងដំឡើងទួរប៊ីនខ្យល់របស់ក្រុមហ៊ុន Three Gorges Fujian
Sheng Lei អគ្គនាយករងរបស់ក្រុមហ៊ុនគ្រប់គ្រងតំបន់ឧស្សាហកម្មអន្តរជាតិផលិតអគ្គិសនីពីខ្យល់លើសមុទ្រ Three Gorges Fujian (Fujian Three Gorges Offshore Wind Power International Industrial Park Operations) ឱ្យដឹងថា ក្រុមហ៊ុននេះបានរៀបគម្រោងដឹកជញ្ជូន និងគម្រោងបន្ទាន់ពេលមានបញ្ហាអាកាសធាតុរួចរាល់ហើយ មុននឹងដឹកគ្រឿងទួរប៊ីនទៅកាន់គោលដៅ។
បណ្ដាញផ្សព្វផ្សាយអន្តរជាតិផ្នែកកីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់អំពីអនាគតទាក់ទិននឹងរឿងចាកចេញពីក្លឹបនៅតំបន់អារ៉ាប់ ទៅកាន់តំបន់អឺរ៉ុប។
ក្នុងសប្ដាហ៍នេះ ទំព័រ El Nacional បានផ្សាយថា កីឡាករខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់ Cristiano Ronaldo នៅតែគោរពទាំងស្រុងចំពោះកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងខ្លួន និងក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត ក្រោយពីមានពាក្យចចាមអារ៉ាមថា CR7 អាចនឹងវិលទៅទាត់ឱ្យក្លឹបនៅអឺរ៉ុបឆាប់ៗនេះ។
ទំព័រសារព័ត៌មានខាងលើបន្ថែមថា Cristiano Ronaldo បានបញ្ជាក់ដែរថា នឹងមិនបង្ហាញវត្តមាននៅលើវាលស្មៅអឺរ៉ុបឡើយ សម្រាប់រដូវកាលទិញដូរកីឡាករនារដូវក្ដៅឆ្នាំនេះ។
បច្ចុប្បន្ន Cristiano Ronaldo ទទួលបានប្រាក់ 3.3 លានផោនក្នុងមួយសប្ដាហ៍ពីក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចព្រមព្រៀងតម្លៃ 428 លានដុល្លារអាម៉េរិកសម្រាប់ពីររដូវកាល។
(ប្រទេសចិន) – ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាត់ទុក World Cup 2022 ថាជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកចុងក្រោយនៅក្នុងអាជីពរបស់ខ្លួន។
«ខ្ញុំគិតថា មិនទេ។ កាតា 2022 គឺជា World Cup ចុងក្រោយរបស់ខ្ញុំ។ …ខ្ញុំនឹងមិនចូលរួមរដូវកាលបន្ទាប់ទៀតនោះទេ» Lionel Messi បានឆ្លើយតបទៅកាន់ទីភ្នាក់ងារសារព័ត៌មានកីឡាចិន Titan Sports កាលពីព្រលប់ថ្ងៃទី 13 មិថុនា ពេលត្រូវបានសួរអំពីលទ្ធភាពអូសបន្លាយអាជីពនៅអន្តរជាតិរហូត World Cup 2026។
កាលពីខែកុម្ភៈ Messi ធ្លាប់បាននិយាយដល់លទ្ធភាពនៃការមិនចូលរួមប្រកួតនៅ World Cup 2026 ម្ដងរួចមកហើយ។ គាត់បារម្ភចំពោះកាតាអាយុ និងកម្លាំងដែលអាចផ្ដល់ផលអាក្រក់ដល់ក្រុមជម្រើសជាតិអាហ្សង់ទីន។
កាលពីខែវិច្ឆិកា 2022 នៅប្រទេសកាតា Messi រួមចំណែករកបាន 7 គ្រាប់ និងបង្កឱកាសបាន 3 គ្រាប់ ដែលជួយឱ្យអាហ្សង់ទីនដណ្ដើមបានពានរង្វាន់ជើងឯក World Cup និងទទួលបានងារជាកីឡាករឆ្លើមបំផុតនៅរដូវកាលនោះ។
បច្ចុប្បន្ន Messi មានពានរង្វាន់បាល់មាសចំនួន 7 ដែលនេះគឺជាកំណត់ពិភពលោក។ បើសិនជាចូលរួមប្រកួតនៅពេល Word Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដា Messi នឹងមានឱកាសបំបែកកំណត់ត្រារបស់ខ្លួន។ ក៏ប៉ុន្តែ ពេល World Cup 2026 ត្រូវបានរៀបចំ ក៏ជាពេលដែល Messi មានអាយុ 39 ឆ្នាំ៕