ប៉ុន្មានថ្ងៃក្រោយពីចូលរួមសិក្ខាសាលានៅប្រទេសជប៉ុន លោក Ma ក៏បានបន្តបង្ហាញវត្តមាននៅប្រទេសចិនក្នុងកម្មវិធីមួយដែលរៀបចំដោយក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់យ៉ាងសាមញ្ញ។
លោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលបង្កើតក្រុមហ៊ុន Alibaba។ គិតមកដល់ពេលនេះ លោក Ma កំពុងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យយ៉ាងតិចបួនដែលស្ថិតនៅខាងក្រៅចិនដីគោក ក្នុងនោះក៏មានសាកលវិទ្យាល័យហុងកុង សាកលវិទ្យាល័យនៅអាហ្វ្រិក និងសាកលវិទ្យាល័យនៅប្រទេសអ៊ីស្រាអែលផងដែរ។
ក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជាប្រធានក្រុមហ៊ុន Alibaba បានថ្លែងថា លោក Jack Ma នៅតែជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន Alibaba។
ការបង្ហាញវត្តមានរបស់លោក Jack Ma នេះ គឺចំពេលដែលទីក្រុងប៉េកាំងកំពុងរកវិធីស្ដារសេដ្ឋកិច្ចជាតិ និងទំនុកចិត្តរបស់អ្នកវិនិយោគ ក្រោយពីបានរឹតបន្តឹងវិស័យបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំ៕
ប្រធានបច្ចុប្បន្នរបស់ក្រុមហ៊ុន Alibaba បានបង្ហើបឱ្យដឹងថា ស្ថាបនិក លោក Jack Ma មិនមានបញ្ហាអ្វីទេ និងកំពុងចំណាយពេលវេលាច្រើនជាងមុននៅប្រទេសចិន។
«ជាដំបូង លោក Jack នៅមានជីវិត។ គាត់គ្មានបញ្ហាអ្វីទេ និងមានសេចក្ដីសុខ» ប្រធានក្រុមហ៊ុន Alibaba លោក Michael Evans និយាយនៅក្នុងកិច្ចប្រជុំ Viva Tech នៅប៉ារីស កាលពីថ្ងៃទី 15 មីថុនាដូច្នេះ។ លោក Evans ក៏បានឱ្យដឹងថា លោក Jack Ma «កំពុងបង្រៀននៅសាកលវិទ្យាល័យមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងចំណាយពេលវេលានៅប្រទេសចិនច្រើនជាងមុន»។
ដំណឹងខាងលើត្រូវបានលើកឡើងបន្ទាប់ពីមានអ្នកសួរអំពីស្ថានភាពស្ថាបនិករបស់ Alibaba។ យោងតាម CNBC ប្រការនេះបង្ហាញថា សុខទុក្ខរបស់មហាសេដ្ឋីចិន Jack Ma នៅតែទទួលបានការចាប់អារម្មណ៍ ក្រោយពីក្រុមហ៊ុនរបស់លោកមានបញ្ហាខ្លះជាមួយទីក្រុងប៉េកាំង ដោយសារច្បាប់រឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យា នាពេលកន្លង។
លោក Evans ថ្លែងថា លោក Jack Ma នៅតែជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន Alibaba។ ការបង្ហាញវត្តមានរបស់លោក Jack Ma នេះ គឺចំពេលដែលទីក្រុងប៉េកាំងកំពុងរកវិធីស្ដារសេដ្ឋកិច្ចជាតិ និងទំនុកចិត្តរបស់អ្នកវិនិយោគ ក្រោយពីបានរឹតបន្តឹងវិស័យបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំ៕
អ្នកប្រើប្រាស់គ្រាន់តែអានខ្លឹមសារចម្បងដែលត្រូវផ្ញើ មុខងារ AI (បញ្ញាសិប្បនិម្មិត) នៅលើ Gmail នឹងជួយសរសេរជាសំបុត្រពេញលេញ។
ឧបករណ៍ Help me write ដែលមានជំនួយពី AI របស់ Google ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងចាប់ពីសប្ដាហ៍នេះ នៅក្នុងកម្មវិធី Gmail ទាំងនៅលើ Android ទាំងនៅលើ iOS។ មុខងារថ្មីនេះអាចជួយអ្នកប្រើប្រាស់តាមពីរវិធីសំខាន់ រួមមាន កែសម្រួលអ៊ីមេលដែលកំពុងសរសេរ ឬសរសេរថ្មីទាំងស្រុង ដោយយោងទៅតាមសំណើរបស់ម្ចាស់។
ដើម្បីប្រើប្រាស់មុខងារ Help me write អ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះកម្មវិធីសាកល្បងនៅលើ Workspace Labs របស់ Google។
កម្មវិធីសរសេរអ៊ីមេលដោយស្វ័យប្រវត្តគឺជាផ្នែកមួយនៅក្នុងចំណោមផលិតផល AI លើ Google Workspace ដែលត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ I/O 2023 កាលពីខែឧសភា 2023។ ក្រៅពីការសរសេរសារអេឡិចត្រូនិច Help me write ក៏អាចបង្កើតខ្លឹមសារក្នុង Google Docs ឬបង្កើតតារាងគណនារហ័សលើ Google Sheets។ល។