ម្ចាស់ Facebook បង្ហើប​អំពី​ការ​ទទួលទាន​អាហារ​ដើម្បី​មាន​កម្លាំង​កាយ​រឹងមាំ

នាយក​ប្រតិបត្តិ​របស់​ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោក Mark Zuckerberg ឱ្យដឹងថា គាត់​ហូប​អាហារ​ប្រមាណ 4,000 កាឡូរី​ជា​រៀងរាល់ថ្ងៃ ច្រើនជាង 1.6 ដង បើ​ធៀប​នឹង​ការណែនាំ។ ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ Threads កាលពី​ថ្ងៃទី 01 សីហា លោក Zuckerberg សរសេរថា លោក​ត្រូវ​ការបរិភោគ​អាហារ​ច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដែល​ភាគច្រើន​គឺ​ការ​ហាត់គុន MMA និង​កីឡា​មួយចំនួនទៀត។ មុន​នោះ ម្ចាស់ Facebook បានឱ្យដឹងថា លោក​ហាត់គុន​ជូ​ជិត​ស៊ូ (Jiu-jitsu) និង MMA ពី 3 ទៅ 4 ពេល​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ លោក​ត្រូវការ​បន្ថែម​កាឡូរី​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សាច់ដុំ និង​យក​កម្លាំង​មកវិញ។ លោក Zuckerberg ក៏បាន​សរសេរ​តប​នឹង McDonald’s នៅលើ Threads ថា លោក​បរិភោគ​សាច់មាន់​ក្រឡុក​គ្រឿង 20 ចំណែក, នំប៉័ង​សាច់គោ, ដំឡូងបារាំង​បំពង​មួយចំណែក​ធំ, … Read more

ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ក្រោយ​ករណី​ស្លាប់​មនុស្ស​ប្រាំ​នាក់

OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan អាច​ត្រូវ​ប្រឈមមុខ​នឹង​រឿងក្ដី​ប្ដឹងផ្ដល់​ពី​គ្រួសារ​ជនរងគ្រោះ បើទោះជា​ក្រុម​អ្នកទេសច​ណ៍​នេះ​បាន​ចុះហត្ថលេខា​លើកលែងក៏ដោយ។ កាលពី​ថ្ងៃទី 22 មិថុនា សមត្ថកិច្ច​សហរដ្ឋ​អាម៉េរិក​ និង​ក្រុមហ៊ុន OceanGate បាន​បញ្ជាក់ថា មនុស្ស​ប្រាំ​នាក់​ដែល​ស្ថិតក្នុង​នាវាមុជទឹក Titan បានទទួល​មរណភាព​ទាំងអស់ ក្រោយពី​ក្រុម​សង្គ្រោះបាន​រកឃើញ​បំណែក​នានា​របស់ Titan។ អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន Stockton Rush អាយុ 61 ឆ្នាំ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OceanGate, មហាសេដ្ឋី​អង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ, Shahzada Dawood អាយុ 48 ឆ្នាំ ជា​អ្នកជំនួញ​ដើមកំណើត​ប៉ា​គី​ស្ថាន និង​កូនប្រុស Suleman អាយុ 19 ឆ្នាំ ដែល​សុទ្ធតែជា​ពលរដ្ឋ​អង់គ្លេស រួម​នឹង​ពលរដ្ឋ​បារាំង​មួយរូប​ទៀត​ គឺ​​អ្នកវិទ្យាសាស្ត្រ​ខាង​សមុទ្រ Paul-Henri Nargeolet អាយុ 77 ឆ្នាំ។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សាកសព​ជនរងគ្រោះ​ខាងលើ​នឹង​អាច​ត្រូវបាន​ស្រង់​មកលើ​គោក​បានដែរ … Read more

ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។ កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។ សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។ «ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ … Read more

រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

ក្រុម​តារាវិទូ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ប្រផេះ​មួយ​ដួង​ដែល​ក្ដៅ​ខុសពី​ធម្មតា កំពុង​វិលជុំ​វិញ​ផ្កាយ​មួយ​ដួង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,400 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ យោងតាមលទ្ធផល​នៃ​​ការសិក្សា​ស្រាវជ្រាវ​​បង្ហោះ​លើ​ថ្នាល​ទិន្នន័យ arXiv ដែល​គ្រោង​នឹង​ប្រកាស​លើ​ទស្សនាវដ្ដី Nature Astronomy កូន​ផ្កាយ​ពណ៌​ប្រផេះ​ដែល​ទើប​ត្រូវបាន​រកឃើញ មាន​សីតុណ្ហភាព​ប្រមាណ 7,730 អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 5,500 អង្សា​សេរ​បស់​ព្រះអាទិត្យ។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 20 មិថុនា របស់ Newsweek។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​តារាវិទូ Na’ama Hallakoun មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Weizmann របស់​ប្រទេស​អ៊ីស្រាអែល បានដាក់​ឈ្មោះ​ឱ្យ​វត្ថុ​អវកាស​ថ្មី​នេះ​ថា WD0023-317B។ កូន​ផ្កាយ​ប្រផេះ​គឺជា​វត្ថុ​អវកាស​ពាក់កណ្ដាល​ផ្កាយ ពាក់កណ្ដាល​ភព ដែល​ជួនកាល​ក៏ត្រូវ​បាន​គេ​ហៅថា «ផ្កាយ​បរាជ័យ»។ ពួកវា​គឺជា​ដុំ​ឧស្ម័ន​យក្ស​ដែល​តែងមាន​ម៉ាស​ធំ​ជាង​ពី 13 ទៅ 80 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ ធ្វើ​ឱ្យ​វា​មិនទាន់មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រក្សា​ដំណើរការ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចាំបាច់ ដែល​នេះ​នាំ​ឱ្យ​វា​មិនអាច​ក្លាយជា​ផ្កាយ​ពិតប្រាកដ​ដូច​ព្រះអាទិត្យ។ កូន​ផ្កាយ​ប្រផេះ​ធម្មតា តែងតែ​​មាន​សីតុណ្ហភាព​ចន្លោះ​ពី 480 ទៅ 1,930 អង្សា​សេ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង WD3323-317B ដូច្នេះ វត្ថុ​អវកាស​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​របស់​កូន​ផ្កាយ​ប្រផេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នាពេល​កន្លង។ WD3323-317B … Read more

David Beckham កំពុង​ត្រៀម​បង្កើត​ក្រុម​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លឹប PSG និង Barca

ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami របស់ David Beckham អូសទាញ Lionel Messi បានសម្រេច ប៉ុន្តែ​ក្លឹប​លេង​នៅ MLS នេះ នឹងមិន​ឈប់​ត្រឹម​នេះឡើយ គ្រា​ដែល​ពួកគេ​កំពុង​ទាក់ទាញ​កំពូល​កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​សុទ្ធតែជា​អតីត «អ្នកលេង» របស់​ក្លឹប Barcelona។ រាប់​ចាប់តាំងពី​បាន​ទិញ Inter Miami កាលពី​ឆ្នាំ 2018 អតីត​កំពូល​តារាបាល់ទាត់​អង់គ្លេស David Beckham បាន​ចិញ្ចឹមចិត្ត​នាំយក​កំពូល​កីឡាករ​ពិតប្រាកដ​មក​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​ប្រកួត​នៅ​ពានរង្វាន់​អាម៉េរិក MLS។ ថ្មីៗនេះ Beckham បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល Lionel Messi។ ប្រការនេះ​ប្រាកដជា​ធ្វើឱ្យ Inter Miami កាន់តែ​ល្បីឈ្មោះ និង​អាច​បន្ត​ទាក់ទាញ​តារាបាល់ទាត់​ដទៃ​ទៀត​។ ក្រោយពី​សម្រេច​បាន​​កិច្ចព្រមព្រៀង​ជាមួយ M10 ក្លឹប Miami ក៏​កំពុង​សំដៅ​ទៅរក​ក្រុម​កីឡាករ​ដទៃ​ដើម្បី​ដើរ​ជាមួយ Messi ក្នុងនោះ​មាន​ជាអាទិ៍ Busquets, Suarez និង Alba ជាដើម។ ចំណែក Messi ក៏បាន​ស្នើឱ្យ​ក្លឹប​ថ្មី​របស់ខ្លួន​ទិញយក Angel … Read more

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ចិន​នាំ​អវកាស​ចរ​ស៊ីវិល​ដំបូង​ឡើងទៅ​កាន់ស្ថានីយ​​អវកាស​ Tiangong

Gui Haichao ដែលជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អវកាស​ប៉េកាំង នឹង​ក្លាយជា​អ្នក​អវកាស​ស៊ីវិល​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ហោះ​ឡើងទៅ​កាន់​ទី​អវកាស។ តាម​ផែនការ Gui Haichao នឹង​​រួម​ដំណើរ​ជាមួយ​អ្នក​អវកាស Jing Haipeng និង Zhu Yangzhu របស់​យានអវកាស Shenzhou 16 ហោះ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Tiangong ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅវេលា​ម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោង​នៅ​ប៉េកាំង (ម៉ោង​ប្រហែល 8 កន្លះ​នៅ​ភ្នំពេញ)។ មុន​នោះ អ្នក​អវកាស​ចិន​ដែល​បាន​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​គឺ​សុទ្ធតែជា​មនុស្ស​របស់​ក​ង​ទ័ព​ចិន (PLA)។ អ្នកនាំពាក្យ​របស់​ស្ថាប័ន​អវកាស​មាន​មនុស្ស​បើកបរ​របស់​ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុក​ក្នុងការ​ពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួម​របស់ Gui គឺជា​រឿង​សំខាន់ ព្រោះថា កន្លងមក​មានតែ​អ្នក​អវកាស​ជំនាញ​ខាង​បច្ចេកទេសប៉ុណ្ណើ​ ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​​ស្រាវជ្រាវ​ពិតប្រាកដ។ ប្រធាន​ក្រុម​ហោះហើរ​របស់​យាន Shenzhou 16 … Read more

រូបភាព​វាយតប់​គ្នា​នៅ​ស៊ី​ហ្គេម​មិនទាន់​បាត់​ពី​ភ្នែក​ផង បាល់ទាត់​នៅ​អាស៊ាន​ក៏​បន្ត​កើត​អំពើហិង្សា

វិស័យ​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍​បន្ត​កើតមាន​ករណី​ប្រើ​អំពើហិង្សា​នៅលើ​ទីលាន​ប្រកួត នាំឱ្យ​កម្លាំង​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។ ថ្មីៗនេះ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជាតិ​ម៉ាឡេស៊ី កើតមាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ពីរ​ក្រុម​នៅក្នុង​ការប្រកួត​រវាង Perak FC និង Selangor FC។ ថ្វីបើ​មិនទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ករណី​វាយតប់​គ្នា​នេះ ប៉ុន្តែ​នៅក្នុង​វីដេអូ 12 វិនាទី​ដែល​ត្រូវបាន​លាតត្រដាង គេ​អាច​ដឹងបាន​ថា ករណីនេះ​កើតឡើង​នៅ​នាទី​ទី 24 នៅពេល​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ Perak ​មួយក្រុម​ស្រាប់តែ​វាយប្រហារ​ទៅលើ​អ្នកគាំទ្រ​របស់ Selangor នៅលើ​តំបន់​សម្រាប់​​ទស្សនិកជន។ កងកម្លាំង​សន្តិសុខ​ក៏បាន​ចូលធ្វើ​អន្តរាគមន៍ និង​ប្រើ​ផ្សែង​បង្ហូត​ទឹកភ្នែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​បួន​នាក់​ដែលមាន​អាយុ​ពី 18 ដល់ 26 ឆ្នាំ​នៅក្នុង​ហេតុការណ៍​នេះ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ដល់​សាធារណជន ចូល​រួម​​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​គាំទ្រ​ដល់​ការស៊ើបអង្កេត បើសិន​មាន​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​អំពើហិង្សា​ខាងលើ។ នៅក្នុង​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ Perak FC បាន​ចាញ់​ក្រុម Selangor FC 0-4 ក្នុងនោះ​មាន 2 គ្រាប់​ត្រូវបាន​ទាត់​ចូល​នៅ​ចុង​តង់​ទីមួយ (នាទី​ទី 40 និង 45+1)។ ចូលដល់​តង់​ទី​ពីរ Selangor FC រកបាន 2 … Read more

យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក យន្តហោះ​អវកាស​ប្រើប្រាស់​ឡើងវិញ​របស់​ប្រទេស​ចិន បាន​បង្ហោះ​វត្ថុ​មួយ​ចូលទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា ឆ្នាំ 2022។ ក្រោយ​រយៈពេល 9 ខែ​នៅលើ​គន្លង​គោចរ យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ប្រទេស​ចិន​ក៏បាន​ចុះចត ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជាមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​បាញ់​បង្ហោះ និង​បញ្ជា​ឱ្យ​ចុះចត​ដោយ​ជោគជ័យ​នូវ​យន្តហោះ​អវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។ យន្តហោះ​អវកាស​នេះ​បាន​ត្រលប់​មកកាន់​ផែនដី​វិញ​កាលពី​ព្រឹក​ថ្ងៃទី 08 ឧសភា 2023 បន្ទាប់ពី​ស្ថិតនៅលើ​គន្លង​គោចរ​អស់​រយៈពេល 276 ថ្ងៃ យូរ​ជាង 100 ដង ធៀប​នឹង​ជើងហោះហើរ​ដំបូង​កាលពី​ជិត 3 ឆ្នាំមុន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិនបាន​ប្រកាស​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​យន្តហោះ​អវកាស​នេះទេ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 20 ឧសភា។ Kevin Pollpeter អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​វិភាគ​ផ្នែក​ទ័ពជើងទឹក​របស់​ស​ហរ​ដ្ឋ​អាម៉េរិក ឱ្យដឹងថា យន្តហោះ​អវកាស​របស់​អាម៉េរិក Boeing X-37B ដែល​បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2010 អាចជា​កត្តា​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​អភិវឌ្ឍ​យន្តហោះ​អវកាស​ផ្ទាល់ខ្លួន។ ដូច​ទៅនឹង Boeing X-37B យន្តហោះ​អវកាស​របស់​ចិន​ទំនងជា​មិនមាន​មនុស្ស​បើកបរ និង​តូច។ វា​ប្រហែលជា​បាន​ហោះហើរ​លើកដំបូង​កាលពី​ខែកញ្ញា 2020 និង​ចុះចត​វិញ​ក្រោយ​ការហោះហើរ​បាន 2 ថ្ងៃ។ បេសកកម្ម​ថ្មី​បំផុត​របស់​យន្តហោះ​អវកាស​ចិន ចាប់ផ្ដើម​ពី​ខែសីហា … Read more

8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។ 1-បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ? រឿងនេះមិនអីទេ…បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ 2-ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី)នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ? អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី…តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។ 3-មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ? បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។ 4-ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ? បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង … Read more

តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។ 1-រៀនយល់ដឹងពីការស្តាប់ និងឮ កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។ 2-ប្រែភាសាបានទៀតផង ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។ 3-អាចមើលឃើញពន្លឺភ្លើងបានហើយ ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។ 4-រៀនយល់ដឹងពីរសជាតិ ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ … Read more

ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more