វត្ថុអវកាស​ដែល​ «ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល» ​គឺជា​អ្វី?

នៅ​ក្នុង​ចក្រវាល​ដ៏ធំធេង​ដែល​មនុស្ស​អាច​សង្កេត​ឃើញ មាន​វត្ថុ​អវកាស​រាប់​មិន​អស់​ តាំង​ពី​ពពក​ធូលី​​អវកាស ណេប៊ូឡា រហូត​ដល់​បណ្ដុំ​កាឡាក់ស៊ី​។ ដូច្នេះ តើ​​វត្ថុ​អវកាស​ណា​មួយ​ដែល​ធំ​ជាង​គេ​? វត្ថុ​អវកាសធំជាង​គេ​បង្អស់​​ក្នុង​ចក្រវាល​​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​នា​ពេល​កន្លង​ នោះ​គឺ​ Hercules–Corona Borealis Great Wall។ ដោយ​មាន​បណ្ដោយ​ពី 6 ដល់ 18 ពាន់​លាន​ឆ្នាំ​ពន្លឺ​ Hercules–Corona Borealis Great Wall ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​អវកាស​ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល​ដែល​អាច​សង្កេត​ឃើញ​។ វា​គឺជា​បណ្ដុំ​នៃ​កាឡាក់ស៊ី​ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​សារ​កម្លាំង​ទំនាញ​។ ទំហំ​របស់​មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ ធំ​ដល់​ថ្នាក់​ ពន្លឺ​ត្រូវ​ការ​ពេល​វេលា​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ ទើប​ធ្វើ​ដំណើរ​ផុត​ប្រវែង​បណ្ដោយ​របស់​វា​។ យោង​តាម Interesting Engineering មហា​បណ្ដុំ​កាឡាក់ស៊ី Hercules–Corona Borealis Great Wall ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2013 នៅ​ពេល​បង្កើត​ផែន​ទី​​កាំរស្មី​ហ្គាមម៉ា ជា​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល​បច្ចុប្បន្ន។ មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ស្ថិតក្នុង​ក្រុម​តារានិករ​ Hercules និង Corona Borealis ដែល​មាន​​ចម្ងាយ​ពី​ផែនដី​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​៕

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី

យានអវកាសរបស់​អាម៉េរិក​​ដែល​បាន​ហោះ​ដល់​តំបន់​អន្តរ​តារា​ និង​បាន​​ដាច់​​​ទំនាក់​ទំនងជា​មួយណា​សា​មុន​នេះ បានចាប់ផ្ដើម​បញ្ជូន​ទិន្នន័យ​មកកាន់​ផែនដី​វិញ​ហើយ កាលពី​ថ្ងៃទី 04 សីហា។ យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី និង​កំពុងដំណើរការ​ធម្មតា។ បេសកកម្ម​យូរ​ឆ្នាំ Voyager 2 របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 1977 ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ 19.9 ពាន់​លាន​គឺ​ឡូ​ម៉ែត្រ​ពី​ផែនដី។ យាន​នេះ​បាន​ដាច់​ទំនាក់ទំនង​នឹង​ណា​សា បន្ទាប់ពី​កូដ​បញ្ជា​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ងាក​ចេញពី​ផែនដី​កាលពី​ថ្ងៃទី 28 សីហា។ នេះ​បើតាម​ការផ្សាយ​របស់ Live Science។ កាលពី​ថ្ងៃទី 01 សីហា ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) បានទទួល​រលកសញ្ញា​ដែល​អាចឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។ Voyager 2 ត្រូវបាន​ដំឡើង​កម្មវិធី​ដែល​អាច​បង្វែរ​ទិស​របស់​អង់​តែ​ន​ដោយ​ឯកឯង​ច្រើនដង​ក្នុង​មួយឆ្នាំ ក្នុងករណី​មាន​បញ្ហា។ ការ​បង្វែរ​​អង់​តែ​ន​ដោយ​ស្វ័យប្រវត្ត​តម្រង់​មកកាន់​ផែនដី​លើក​បន្ទាប់​នឹងធ្វើ​ឡើង​នៅក្នុង​ខែតុលា​ឆ្នាំនេះ។ យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខី​សីហា និង​កញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 … Read more

ការ​ធ្វើ​អន្តរាគមន៍​យោធា​លើប្រទេស​​នី​ហ្សេ ត្រូវ​បាន​ ECOWAS អនុម័ត​

ECOWAS ប្រកាសថា ក្រុម​ប្រទេស​នេះ​បាន​ឯកភាព​ជ្រើស​យក​ផែន​ការធ្វើអន្តរាគមន៍​លើ​ប្រទេស​នី​ហ្សេ បើសិន​ក្រុម​រដ្ឋប្រហារ​យោធា​មិន​ប្រគល់​អំណាច​ត្រលប់​មកឱ្យ​អាជ្ញាធរ​ស៊ីវិល។ «រាល់​កត្តា​នៅក្នុង​សេណារីយោ​ធ្វើ​អន្តរាគមន៍​ត្រូវបាន​កំណត់រួច​រាល់​ហើយ ក្នុងនោះ​ក៏មាន​ផែនការ​ប្រមូល​កម្លាំង​ចាំបាច់ យន្តការ និង​ពេលវេលា​នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ផងដែរ​» Abdel-Fatau Musah ស្នងការ​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) កាលពី​ថ្ងៃទី 04 សីហា បានឱ្យដឹង​ដូច្នេះ។ លោក Musah មិនទាន់​ប្រកាស​នៅឡើយ​អំពី​ពេលវេលា​ជាក់លាក់​ដែល​ក្រុម​ប្រទេស ECOWAS នឹងធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​នី​ហ្សេ។ យោងតាម​លោក Musah ក្រុម ECOWAS ចង់ឱ្យ​វិធានការ​ការទូត​មាន​ប្រសិទ្ធភាព និង​បញ្ជូន​សារ​ច្បាស់លាស់​ទៅកាន់​អាជ្ញាធរ​យោ​ធានី​ហ្សេ​​ឱ្យ​ដឹង​ថា យើង​កំពុង​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​ប្រែ​ត្រលប់​នូវ​អ្វីដែល​បានធ្វើ»។ ក្រុម​មេបញ្ជាការ​កងទ័ព​នៃ​បណ្ដា​ប្រទេស​ក្នុង​ក្រុម ECOWAS នា​សប្ដាហ៍​នេះ មាន​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋធានី​អា​ប៊ូ​ហ្សា​ នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ទាប់ពី​កងកម្លាំង​យោធា​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Mohamed Bazoum កាលពី​ថ្ងៃទី 26 កក្កដា។ អាជ្ញាធរ​យោធា​នី​ហ្សេ កាលពី​ថ្ងៃទី 04 សីហា ក៏បាន​ប្រកាសថា ប្រទេស​នេះ​នឹង​លុបចោល​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​បារាំង។ ក៏ប៉ុន្តែ ទីក្រុង​ប៉ារីស​វិញ បាន​អះអាងថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​មិនមាន​ការប្ដូរ​ផ្លាស់ ព្រោះ​មិន​ទទួលស្គាល់​ក្រុម​រដ្ឋប្រហារ និង​បញ្ជាក់ថា មានតែ​អាជ្ញាធរ​ស្របច្បាប់​នៅ​នី​ហ្សេ​ប៉ុណ្ណោះ ​ទើប​មាន​សិទ្ធិ​សម្រេច។ កាលពី​ចុង​សប្ដាហ៍​កន្លង ECOWAS … Read more

ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) បានទទួល​ស្គាល់​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu Hussein al-Husseini al-Qurashi ហើយក៏​ប្រកាសថា បាន​ជ្រើសតាំង​មេដឹកនាំ​ថ្មី​រួចហើយ។ នៅក្នុង​សារ​ជា​សំឡេង​​មិនមាន​ថ្ងៃខែ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី 03 សីហា អ្នកនាំពាក្យ​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​ហៅ​ខ្លួនឯង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម (Islamic State) បាន​និយាយថា Qurashi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​​គ្នា​ជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជា​ក្រុម​អ៊ីស្លាម​មួយ​ក្រុម​ផ្សេង​ទៀត​ កំពុងកាន់​អំណាច​នៅ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។ «មេដឹកនាំ Qurashi ត្រូវបាន​គេ​សម្លាប់​នៅពេល HTS ព្យាយាម​ចាប់ខ្លួន​លោក​ជា​ចំណាប់ខ្មាំង។ លោក​បាន​ប្រយុទ្ធ​តតាំង​នឹង​ពួកវា​រហូតដល់​បាត់បង់​ជីវិត​ដោយសារតែ​របួស» អ្នកនាំពាក្យ​របស់ IS ឱ្យដឹង​ដូច្នេះ និង​បាន​ចោទថា HTS បានបង្ហាញ​ទីតាំង​ប្រាប់​ក្រុម​ស៊ើបការណ៍​សម្ងាត់​តួ​ក​គី។ យោងតាម​អ្នកនាំពាក្យ​ខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំង​ជំនួស Qurashi ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​លើសពីនេះ។ នេះ​ទំនងជា​សេចក្ដីប្រកាស​ផ្លូវការ​ដំបូង​របស់ IS ស្ដីពី​ការស្លាប់​របស់ Qurashi រាប់​ចាប់តាំងពី​តួ​ក​គី​ប្រកាស​កាល​ពី​ខែមេសា​ថា កងកម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បានសម្លាប់​មេដឹកនាំ​រូបនេះ​នៅ​ប្រទេស​ស៊ី​រី។ Abu Hussein … Read more

ណា​សា​រកឃើញ​រលកសញ្ញារ​បស់​យានអវកាស​ស្ថិត​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

ក្រុម​វិស្វករ​របស់​ណា​សា បានទទួល​រលកសញ្ញា​ពី Voyager 2 ដែល​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​នៅក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​ឡើងវិញ​ជាមួយនឹង​យានអវកាស​នេះ​បាន​ឆាប់​ជាង​ច្រើន​ខែ ធៀប​នឹង​ការគ្រោងទុក។ ជាង​មួយ​សប្ដាហ៍​បន្ទាប់ពី​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យានអវកាស​អន្តរ​តារា Voyager 2 ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ក៏​ទទួលបាន​រលកសញ្ញា​ដែល​អាចឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។ ការទទួលបាន​រលក​សញ្ញា​នេះ​កើតឡើង​កាលពី​ថ្ងៃទី 01 សីហា នៅពេល Voyager 2 កំពុង​ផ្លាស់​ទី​ឆ្លងកាត់​លំហ​អវកាស​ក្នុង​តំបន់​អន្តរ​តារា និង​មាន​ចម្ងាយ​ពី​ផែនដី​ចំនួន 19.9 ពាន់​លាន​គីឡូម៉ែត្រ។ អ្នកជំនាញ​របស់​ណា​សា និយាយថា «សញ្ញា «ចង្វាក់បេះដូង» នេះ បង្ហើប​ឱ្យដឹងថា យាន Voyager 2 នៅតែ​ធ្វើ​សកម្មភាព»។ ក្រោយពី​រលកសញ្ញា​ត្រូវបាន​បញ្ជាក់ ណា​សា​នឹង​សាកល្បង​បញ្ជូន​កូដ​បញ្ជា​យាន​ទៅកាន់ Voyager 2 ដើម្បីឱ្យ​វា​បង្វែរ​ទិស​របស់​អង់​តែ​ន​តម្រង់​មកកាន់​ផែនដី។ តាម​ធម្មតា កូដ​បញ្ជា​យាន​នេះ​ត្រូវការ​ពេល​ប្រហែល 18.5 ម៉ោង ទើប​ទៅដល់​យាន Voyager 2 ហើយ​ថែម​ប្រហែល 18.5 ម៉ោង​ទៀត ដើម្បីឱ្យ​មនុស្ស​អាច​ទទួលបាន​ទិន្នន័យ​ពី​យាន​នេះ។ បើសិន​ការសាកល្បង​ខាងលើ​មិនបាន​ជោគជ័យ យាន Voyager 2 នឹង​តម្រង់ទិស​អង់​តែ​ន​របស់​វា​ឡើងវិញ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី 15 តុលា … Read more

យានអវកាស​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដាច់​ទំនាក់​ទំនងជា​មួយណា​សា

បន្ទាប់ពី​បានធ្វើឱ្យ​អង់​តែ​ន​របស់​យានអវកាស Voyager 2 បែរ​ទិស​ចេញពី​ផែនដី​ដោយ​អ​ចេតនា ណា​សា​​ក៏​ត្រូវ​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​ដែល​កំពុង​ស្ថិតក្នុង​តំបន់​អន្តរ​តារា​មួយគ្រឿង​នេះ យ៉ាងតិច​ក៏​រហូតដល់​ថ្ងៃទី 15 តុលា។ ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) បាន​ដាច់​ទំនាក់​ទំនងជា​បណ្ដោះអាសន្ន​ជាមួយនឹង​យានអវកាស Voyager 2 ជាយាន​​ដែល​ហោះ​ឆ្ងាយ​ពី​ផែនដី​បំផុត​លំដាប់​ទី​ពីរ ដោយ​​បច្ចុប្បន្នកំពុង​ផ្លាស់​ទី​ឆ្លងកាត់​លំហ​អវកាស​ក្នុង​តំបន់​អន្តរ​តារា និង​មាន​ចម្ងាយ​ពី​ផែនដី​ចំនួន 19.9 ពាន់​លាន​គីឡូម៉ែត្រ។ ណា​សា​ឱ្យដឹងថា ពួកគេ​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​នេះ​តាំងពី​ថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពី​កូដ​បញ្ជា​យាន​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ត្រូវ​បែរ​ល្អៀង​ពីមុខ​ព្រួញ​មកកាន់​ផែនដី​ប្រហែល 2 ឌឺក្រេ។ កំហុស​ខាងលើនេះ​ធ្វើឱ្យ​ណា​សា​មិនអាច​ទទួល​ទិន្នន័យ​ដែល​បញ្ជូន​មកពី Voyager 2។ យានអវកាស​នេះ បច្ចុប្បន្នកំពុង​គោចរ​តែលតោល​នៅក្នុង​លំហ​អវកាស​ងងឹត ក្រោយពី​បាន​ហោះ​ផុតពី​តំបន់​ព្រំដែន​ខាងក្រៅ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2018។ យោងតាម​ណា​សា បញ្ហា​ដាច់​ទំនាក់ទំនង​នេះ​គ្រាន់តែ​ជា​រឿង​​បណ្ដោះអាសន្ន។ Voyager 2 ត្រូវបាន​កំណត់ឱ្យ​កែតម្រូវ​ទិស​របស់​អង់​តែ​ន​ច្រើនដង​ក្នុង​មួយឆ្នាំ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ផែនដី ក្នុង​គ្រា​ដែល​វា​ហោះ​កាន់តែ​ឆ្ងាយ។ តាម​ការគ្រោងទុក Voyager 2 នឹងធ្វើ​ការកែ​តម្រង់ទិស​របស់​អង់​តែ​ន​ម្ដងទៀត ​នៅ​ថ្ងៃទី 15 តុលា​ឆ្នាំ 2023 ពេលនោះ​ទំនាក់ទំនង​​រវាង​មនុស្ស​ជាមួយនឹង​យាន​នេះ​នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ។ យានអវកាស Voyager 1 … Read more

ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។ ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។ រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។ ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។ ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។ អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ … Read more

ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។ មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។ ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។ គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head … Read more

សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។ បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។ គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។ ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។ Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕